10/12/2025
ក្នុងកាលៈទេសៈដែលប្រទេសជាតិទទួលរងការឈ្លានពាន គឺជាពេលដែលយើងត្រូវរួបរួមជាងពេលណាទាំងអស់!
ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា រួមទាំងបងប្អូនប្រជាពលរដ្ឋដែលជាសមរភូមិជួរក្រោយ សូមរួមចិត្ត រួមកម្លាំង និងរួមស្មារតី ផ្ដល់ជាកម្លាំងចិត្តដល់វីរកងទ័ពកម្ពុជា កងកម្លាំងប្រដាប់អាវុធ កងកម្លាំងជួរមុខ ដែលកំពុងឈរជើងយ៉ាងអង់អាច ក្លាហានដើម្បីការពារបូរណភាពទឹកដីពីការឈ្លានពានរបស់ប្រទេសជិតខាង។
ទន្ទឹមនឹងនេះ យើងជឿជាក់យ៉ាងមុតមាំលើកិច្ចខិតខំប្រឹងប្រែង ការដឹកនាំ ព្រមទាំងចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រកបដោយភាពឈ្លាសវៃ និងចាស់ទុំ ក្នុងការការពារអធិបតេយ្យជាតិ និងបូរណភាពដែនដី មិនឱ្យមានការរំលោភបំពាន ទោះក្នុងតម្លៃណាក៏ដោយ។
#សសយក #កម្ពុជា
#ខឿនការពារជាតិប្រជាជន