សហគមន៍ផលិតករ និង អាជីវករក្រូចពោធិ៍សាត់

សហគមន៍ផលិតករ និង អាជីវករក្រូចពោធិ៍សាត់ ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก សហគមន៍ផលិតករ និង អាជីវករក្រូចពោធិ៍សាត់, ครีเอเตอร์วิดีโอ, https://maps. app. goo. gl/JSqMF4ixBvnH7qkVA?g_st=ic, Sangkhom.

សូមអរគុណបងប្អូន កម្ពជា រាល់ការ Post ពីកសិករ នឹងការប្រមូលផង សូមគាំទ្រផងបាទ ផលិតផល ខ្មែរ ក្នុងស្រុកជួយ Like And Follow Share 🙏🍊🌳🇰🇭❤️ទំនាក់ទំនហង សហគមន៍ ០៩៧៦៣៣៤១៤១/០១២៩៤១៤១៧/០៧០៤១៤១៦៧

15/08/2026

ទីបំផុត ក្រូចពោធិ៍សាត់ បានចុះបញ្ជី ម៉ាក ពីក្រសួងហេីយ🌳🍊🇰🇭ជាទំនុកចិត្ត ដល់អ្នកហូបនឹងលក់បន្ត ហេីយសហគមន៍ នឹងជាទីផ្សារ តម្លៃល្អដល់បងប្អូនជា អ្នកផលិត🍊🌳
លោក ខែម ឡៃសុីម ជាប្រធាន សហគមន៍ ក្រូចពោធិ៍សាត់ ក្នុងខេត្តពោធិ៍សាត់🍊🌳🇰🇭

សហគមន៍ ក្រូចពោធិ៍សាត់ មានទទួលទិញ និងលក់ចេញវិញនៅផ្លែក្រូចខ្មែរ ខេត្តពោធិ៍សាត់របស់ហូបដែលមានគុណភាពនឹងទំនុកចិត្ត ព្រោះ ទិញពី...
15/08/2026

សហគមន៍ ក្រូចពោធិ៍សាត់ មានទទួលទិញ និងលក់ចេញវិញនៅផ្លែក្រូចខ្មែរ ខេត្តពោធិ៍សាត់
របស់ហូបដែលមានគុណភាពនឹងទំនុកចិត្ត ព្រោះ ទិញពីសហគមន៍ យេីងកក់ក្ដៅក្នុងចិត្តពេលហូប🍊🌳🇰🇭
ទំនាក់ទំនង ប្រធាន សហគមន៍ ទូរទាំងខេត្តពោធិ៍សាត់
០៩៧៦៣៣៤១៤១/០១២៩៤១៤១៧/០៧០៤១៤១៦៧

ប្រជុំថ្ងៃទី 13ខែសីហាឆ្នាំ 2026 នៅមន្ទីពារណិជ្ជកម្ម ខេត្តពោធិ៍សាត់ដែលស្ដីពីការប្រើប្រាស់ស្លាកសញ្ញា(ហាឡាល)របស់បងប្អូនខ្មែ...
13/08/2026

ប្រជុំថ្ងៃទី 13ខែសីហាឆ្នាំ 2026 នៅមន្ទីពារណិជ្ជកម្ម ខេត្តពោធិ៍សាត់ដែលស្ដីពីការប្រើប្រាស់ស្លាកសញ្ញា(ហាឡាល)របស់បងប្អូនខ្មែរឥស្លាម។
ចូលរួមពី ប្រធាន សហគមន៍ផលិតករ នឹង អាចជីវករ ក្រូចពោធិ៍សាត់ ខែម ឡៃសុីម។
អនុប្រធានទី 1 ធឿន កញ្ជនា
អនុប្រធាន ទី 2 វុធ ថុល
ផលិតផល របស់ហាឡាល ទាំងអស់គឺ មានការចុះបញ្ជី ពីក្រសួង ត្រឹមត្រូវ។

លោក ខែម ឡៃសុីម ជាប្រធាន សហគមន៍ផលិតករ និង អាជីវករក្រូចពោធិ៍សាត់ ទេីបតែបានទទួលដំណែងថ្មីៗនេះ ដោយមានការ រៀបចំជ្រេីសរេីស បោះឆ...
04/08/2026

លោក ខែម ឡៃសុីម ជាប្រធាន សហគមន៍ផលិតករ និង អាជីវករក្រូចពោធិ៍សាត់ ទេីបតែបានទទួលដំណែងថ្មីៗនេះ ដោយមានការ រៀបចំជ្រេីសរេីស បោះឆ្នោត ដោយមានលោកអ៊ុំ កឹម សុខុន រដ្ឋលេខាធិការ តំណាងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកអ៊ុំ ញឹក បានខេង អភិបាលរងតំណាង លោក អ៊ុំ ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម មន្ទីរពាណិជ្ជកម្មខេត្តនិងបងប្អូនប្រជាពលរដ្ឋដំណាំក្រូចពោធិ៍សាត់ និងលោក អភិបាលស្រុកភ្នំក្រវ៉ាញ លោកមេឃុំ លោកមេភូមិ។
លោកបាន ប្រាប់ថា និងជួយអោយក្រូចពោធិ៍សាត់ មានទីផ្សារល្អនិងតម្លៃសមរម្យនិងជួយប្រមូលទិញកសិផលផលិតផលដែលបងប្អូនប្រជាកសិករដាំដុះបាន មិនភ័យខ្លាចអត់អ្នកទិញ🌳🍊🇰🇭❤️បងប្អូនអាច ចូលរួមជា សហគមន៍បាន ០៩៧៦៣៣៤១៤១/០៧០៤១៤១៦៧/០១២៩៤១៤១៧

04/08/2026

(ពោធិ៍សាត់)៖ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក កឹម សុខុន រដ្ឋលេខាធិការ តំណាងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ញឹក បានខេង អភិបាលរងតំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើតដំបូង ការពិនិត្យ និងអនុម័តលើលក្ខន្តិកៈសហគមន៍ បទបញ្ជារួមគ្រប់គ្រងការប្រើប្រាស់ម៉ាកសមូហភាព «ក្រូចពោធិ៍សាត់» និងការបោះឆ្នោតជ្រើសរើសប្រធានសហគមន៍។
ពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានប្រារព្ធធ្វើឡើងនៅសាលប្រជុំការិយាល័យអប់រំ យុវជន និងកីឡា ស្រុកភ្នំក្រវាញ ដោយមានការអញ្ជើញចូលរួមពី លោកស្រី ឈុន សិរីរ័ត្ន ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត, លោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា, លោកប្រធាន ក.ប.ប ខេត្ត, លោកអភិបាលរងក្រុង-ស្រុក ព្រមទាំងបងប្អូនកសិករ និងអ្នកពាក់ព័ន្ធក្នុងវិស័យដំណាំក្រូចជាច្រើនរូបទៀត។
លោក កឹម សុខុន បានថ្លែងថា មហាសន្និបាតនេះ គឺស្របគ្នានឹងការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលមានទិសដៅប្រែក្លាយកម្ពុជា ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។ រហូតមកទល់បច្ចុប្បន្ន ក្រសួងពាណិជ្ជកម្ម បានទទួលពាក្យស្នើសុំ និងចុះបញ្ជីម៉ាកសរុបជាង១៥ម៉ឺនម៉ាក ព្រមទាំងបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ចំនួន១២ និងម៉ាកសមូហភាពចំនួន១៣ ដែលជួយលើកកម្ពស់សេដ្ឋកិច្ច បង្កើតការងារ និងផ្សព្វផ្សាយវប្បធម៌ទេសចរណ៍កម្ពុជា ទៅកាន់ឆាកអន្តរជាតិ។
លោកបន្តថា គម្រោងរៀបចំ និងចុះបញ្ជីម៉ាកសមូហភាព «ក្រូចពោធិ៍សាត់» ត្រូវបានចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ២០២០។ ក្រោយមហាសន្និបាតនេះ នាយកដ្ឋានកម្មសិទ្ធិបញ្ញា នឹងរៀបចំដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាកសមូហភាពនេះ នៅក្រសួងពាណិជ្ជកម្មជាផ្លូវការក្នុង ខែសីហា ឆ្នាំ២០២៦ខាងមុខនេះ។ លោករដ្ឋលេខាធិការបន្ថែមថា កសិករ អាជីវករ និងពាណិជ្ជករ ដែលពាក់ព័ន្ធ មានសិទ្ធិសុំចូលជាសមាជិក និងអាចប្រើប្រាស់ម៉ាកសមូហភាពនេះបាន ដោយត្រូវគោរពតាមលក្ខខណ្ឌកំណត់ស្របតាមបទប្បញ្ញត្តិដែលមានជាធរមាន។
ក្នុងឱកាសនោះ ក៏មានការពិនិត្យ និងអនុម័តបទបញ្ជារួមគ្រប់គ្រងការប្រើប្រាស់ម៉ាកសមូហភាព «ក្រូចពោធិ៍សាត់», បទបញ្ជាផ្ទៃក្នុង និងលក្ខន្តិកៈសហគមន៍ និងការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការប្រតិបត្តិផងដែរ។
សូមជម្រាបថា ខេត្តពោធិ៍សាត់ គឺជាខេត្តដែលមានសក្តានុពលកសិផលខ្លាំងក្លា ដោយបច្ចុប្បន្នដំណាំក្រូចពោធិ៍សាត់មានផ្ទៃដីដាំដុះសរុប ៣,០៤៧ហិកតា, ផ្ទៃដីប្រមូលផល ១,៩៣៨ហិកតា, បរិមាណផលប្រចាំឆ្នាំប្រមាណ ២៩,៨៨១តោន។ រយៈពេល៨ខែ ក្នុងមួយឆ្នាំ (សំបូរផលខ្លាំងនៅចន្លោះខែមិថុនា ដល់ខែវិច្ឆិកា) ជាមួយទិន្នផលជាមធ្យម ១២ ទៅ ១៦តោន/ហិកតា។
ក្រូចពោធិ៍សាត់ ត្រូវបានទទួលស្គាល់ និងពេញនិយមយ៉ាងខ្លាំងថា មានរសជាតិជូរអែមឆ្ងាញ់ ពិសេស និងប្លែកជាងគេ។ ប៉ុន្តែដើម្បីឆ្លើយតបទៅនឹងបញ្ហា ការក្លែងបន្លំប្រភពក្រូចពោធិ៍សាត់នៅលើទីផ្សារ ដែលប៉ះពាល់ដល់កិត្តិនាម និងគុណតម្លៃ ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្ត បានផ្តួចផ្តើមបង្កើតម៉ាកសញ្ញានេះឡើង ដើម្បីការពារកម្មសិទ្ធិបញ្ញាពេញលេញ និងទប់ស្កាត់ការក្លែងបន្លំ។ ពង្រឹងគុណភាព សុវត្ថិភាព និងបង្កើនលទ្ធភាពប្រកួតប្រជែងលើទីផ្សារ។ ជំរុញការនាំចេញ និងកសាងទំនុកចិត្តខ្ពស់ពីអតិថិជន។
អតិថិជន និងសាធារណជន អាចរកទិញក្រូចពោធិ៍សាត់ស្រស់ៗ និងមានគុណភាពខ្ពស់ដោយផ្ទាល់បាន នៅ «ផ្សារសហគមន៍ក្រូចពោធិ៍សាត់» ដែលនឹងចាប់ផ្តើមបើកដំណើរការចាប់ពី ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ នេះតទៅ៖
⏰ម៉ោងបើកលក់៖ ពីម៉ោង ៩៖០០នាទីព្រឹក រហូតដល់ម៉ោង ៤៖០០នាទីល្ងាច
📍ទីតាំងផ្សារសហគមន៍៖ ស្ថិតនៅភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
📲 លេខទូរស័ព្ទទំនាក់ទំនង៖ ០៩៧ ៦៣៣ ៤១៤១ / ០៧០ ៤១៤ ១៦៧៕

កុំឱ្យផលិតផលនាំចូលនៅក្នុងស្រុក វ៉ៃលុបខ្លាំងមានទីផ្សារជាងផលិតផលខ្មែរ នឹងជួយទប់ស្កាត់ការក្លែង បន្លំផលិតផលក្លែងក្លាយ។និងផលិ...
04/08/2026

កុំឱ្យផលិតផលនាំចូលនៅក្នុងស្រុក វ៉ៃលុបខ្លាំងមានទីផ្សារជាងផលិតផលខ្មែរ នឹងជួយទប់ស្កាត់ការក្លែង បន្លំផលិតផលក្លែងក្លាយ។និងផលិតផល មិនមានប្រភពច្បាស់លាស់។

ក្រសួងបានរៀបចំចុះម៉ាកសមូហភាពក្រូចពោធិ៍សាត់។នៅក្នុងទឹកដីនៅខេត្តពោធិ៍សាត់ ដើម្បីជាទំនុកចិត្តដល់អតិថិជននិងអ្នកហូប និងជួយទប់ស្កាត់ការក្លែងបន្លំផលិតផលដែលមិនមានប្រភពច្បាស់លាស់និងនាំចូលមកលក់នៅទីផ្សារក្នុងស្រុកធ្វើឲ្យកសិករមានការព្រួយបារម្ភ។

04/08/2026

ការរៀបចំចុះបញ្ជីម៉ាកក្រូចពោធិ៍សាត់នៅក្នុងទឹកដីខេត្តពោធិ៍សាត់ ស្រុកភ្នំក្រវាញដោយក្រសួងពាណិជ្ជកម្មនិងក្រសួងពាក់ព័ន្ធទាំងអស់បានស្របមតិគ្នាបានចុះបញ្ជីរួចរាល់ដើម្បី។ឲ្យមានភាពច្បាស់លាស់នៅការប្រើប្រាស់ម៉ាកក្រូចពោធិ៍សាត់ទូទាំងប្រទេសទប់ស្កាត់ ផលិតលនាំចូលឬ ក្រូចនាំចូល មានប្រភពមិនច្បាស់លាស់នៅលើទីផ្សារ។

09/07/2026

🍊🌳🇰🇭

ที่อยู่

Https://maps. App. Goo. Gl/JSqMF4ixBvnH7qkVA?g_st=ic
Sangkhom
94118

เบอร์โทรศัพท์

+66823590050

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ សហគមន៍ផលិតករ និង អាជីវករក្រូចពោធិ៍សាត់ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์