TukTuk ពីនេះពីនោះ

TukTuk ពីនេះពីនោះ ចែករំលែករឿងរ៉ាវប្លែកៗពីនេះពីនោះ

ពេលនេះយើងដឹងច្បាស់តែម្តង ថាអ្នកណាជាអ្នកនៅពីក្រោយការបើក-បិទ ព្រំដែនថៃ ជាឯកតោភាគី 😆
25/06/2025

ពេលនេះយើងដឹងច្បាស់តែម្តង ថាអ្នកណាជាអ្នកនៅពីក្រោយការបើក-បិទ ព្រំដែនថៃ ជាឯកតោភាគី 😆

រយលានអត្ថន័យ "ខ្មែររួបរួម ខ្មែរតែមួយ" លោកយាយអាយុជាង80ឆ្នាំ គាត់បានជិះកង់មកចូលរួមគាំទ្រ ដំណើរដង្ហែក្បួនព្យុះហយាត្រា មោទនភ...
18/06/2025

រយលានអត្ថន័យ "ខ្មែររួបរួម ខ្មែរតែមួយ"
លោកយាយអាយុជាង80ឆ្នាំ គាត់បានជិះកង់មកចូលរួមគាំទ្រ ដំណើរដង្ហែក្បួនព្យុះហយាត្រា មោទនភាពជាតិខ្មែរ លេីកទឹកចិត្តដល់កងទព័​ និងរាជរដ្ឋាភិបាល​ក្នុងការការពារទឹកដី​ ❤️️💪🇰🇭🙏
ប្រភព: បងប្រុសពាក់មី

ស្ថានការណ៍ទាក់ទងនឹងទំនាក់ទំនងកម្ពុជា–ថៃ និងវិធានការឆ្លើយតបរបស់កម្ពុជាក្នុងអំឡុងពេលថ្មីៗនេះ មានការគម្រាមគំហែងជាផ្លូវការនិ...
13/06/2025

ស្ថានការណ៍ទាក់ទងនឹងទំនាក់ទំនងកម្ពុជា–ថៃ និងវិធានការឆ្លើយតបរបស់កម្ពុជា

ក្នុងអំឡុងពេលថ្មីៗនេះ មានការគម្រាមគំហែងជាផ្លូវការនិងក្រៅផ្លូវការមួយចំនួន បានបង្ហាញពីភាពអវិជ្ជមាន ចំពោះទំនាក់ទំនងយូរអង្វែងរវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃ។ នៅក្នុងចំណោមសកម្មភាពទាំងនោះ ក្រុមជ្រុលនិយមថៃ បានអះអាងពីជំហរបញ្ឈប់ និងកាត់ផ្តាច់ការផ្ដល់សេវាអគ្គិសនី និងអ៉ីនធឺណេត ក៏ដូចជាផ្នែកយោធា មកកាន់កម្ពុជា វាគឺជាសកម្មភាពមិនសមរម្យ និងគ្មានសុចរិតធម៌ ទៅលើការរស់នៅ និងសិទ្ធិជាមនុស្សរបស់ប្រជាពលរដ្ឋខ្មែរ។

ក្នុងនាមជាប្រជាពលរដ្ឋម្នាក់នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមបង្ហាញការព្រួយបារម្ភជាខ្លាំងចំពោះស្ថានការណ៍នយោបាយ និងសេដ្ឋកិច្ចដែលកំពុងកើតឡើងជុំវិញទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសថៃ។

យើងជាប្រជាពលរដ្ឋ គ្មានការជាប់ពាក់ព័ន្ធនឹងការលេងនយោបាយណាមួយ តែយើងមានសិទ្ធិទទួលបានសេវាកម្ម និងរស់នៅដោយសុខសាន្តជានិច្ច, ការគាំទ្រពីរដ្ឋាភិបាលកម្ពុជា តាមរយៈវិធានការផ្សេងៗ ដូចជា៖ ការលើកកម្ពស់ផលិតផលក្នុងស្រុក ការឈប់បញ្ចាំងភាពយន្តនាំចូលពីថៃ និងការជំរុញសេដ្ឋកិច្ចជាតិ គឺជាជំហរដែលសមស្រប និងគួរឲ្យគាំទ្រយ៉ាងខ្លាំង។

ខ្ញុំសូមលើកឡើងពីផលវិជ្ជមានចម្បងៗរបស់វិធានការទាំងនេះ៖

-បង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋអំពីសារៈសំខាន់នៃការរក្សាឯករាជ្យសេដ្ឋកិច្ច
-បង្កើន និងជម្រុញក្នុងការគាំទ្រផលិតផលខ្មែរ និងជួយសហគ្រាសក្នុងស្រុកឱ្យរីកចម្រើន
-ជម្រុញឲ្យកម្ពុជាបន្តការអភិវឌ្ឍបច្ចេកវិទ្យា និងសេវាកម្មដោយខ្លួនឯង ជាជំហរដល់ភាពរឹងមាំនៃអធិបតេយ្យភាពជាតិ
-ការរីកចម្រើននៃស្មារតីជាតិនិយមក្នុងសង្គមខ្មែរ។

ជាកូនខ្មែរម្នាក់ ខ្ញុំសង្ឃឹមថា ប្រទេសជិតខាងទាំងអស់នឹងរក្សាទំនាក់ទំនងល្អដោយផ្អែកលើគោលការណ៍គោរពឯករាជ្យ អធិបតេយ្យភាព និងអភិវឌ្ឍន៍រួមគ្នា។
ការរួមរស់ដោយសន្តិភាព និងការគោរពគ្នាទៅវិញទៅមក គឺជាគន្លងតែមួយសម្រាប់អនាគតរុងរឿងនៃតំបន់យើង។

#អធិបតេយ្យភាពជាតិ #កុំបញ្ជាពីក្រៅ #រឹងមាំជាមួយកម្ពុជា #ស្រលាញ់ផលិតផលក្នុងស្រុក #កម្ពុជារឹងមាំ

តើប្រទេសថៃធ្លាប់ធ្វើរដ្ឋប្រហារប៉ុន្មានដង? ប្រទេស​ថៃ​បាន​ធ្វើរដ្ឋប្រហារ (coup d'état) ច្រើន​ដងក្នុង​ប្រវត្តិសាស្ត្រ​សម័យ​...
09/06/2025

តើប្រទេសថៃធ្លាប់ធ្វើរដ្ឋប្រហារប៉ុន្មានដង?
ប្រទេស​ថៃ​បាន​ធ្វើរដ្ឋប្រហារ (coup d'état) ច្រើន​ដងក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប។
ចាប់​តាំងពី​ឆ្នាំ ១៩៣២ ដែល​ប្រទេស​ថៃ​បាន​ប្រែពី​របបរាជាធិបតេយ្យ​ទៅជា​រដ្ឋធម្មនុញ្ញនិយម (constitutional monarchy) មកដល់បច្ចុប្បន្ននេះ​ មាន​រដ្ឋប្រហារ​ដែលបានជោគជ័យ និង​មិនជោគជ័យ​ច្រើន​ដង។

ចំនួនរដ្ឋប្រហារដែលបានធ្វើ៖
តាំងពី​ឆ្នាំ ១៩៣២ មកមាន ១៣ ដង ដែលបានជោគជ័យ។
បូករួមនឹង​រដ្ឋប្រហារ​ដែល​មិន​ជោគជ័យ​ ប្រហែលជា ២០ ដង ឬច្រើនជាងនេះ។

រដ្ឋប្រហារដ៏សំខាន់ៗមានដូចជា៖
1932 – រដ្ឋប្រហារ ដំបូង ដើម្បី​ប្ដូររបប​ពី absolute monarchy ទៅជា constitutional monarchy
1947, 1957, 1976, 1991, 2006, 2014 – ជាឧទាហរណ៍នៃ​រដ្ឋប្រហារ​ដែលទទួលបានជោគជ័យ និងមានឥទ្ធិពលខ្លាំងលើនយោបាយថៃ

រដ្ឋប្រហារចុងក្រោយ៖
ឆ្នាំ 2014 – ដឹកនាំ​ដោយ​កងទ័ព​ក្រោម​ការ​ដឹកនាំ​របស់ លោក Prayuth Chan-o-cha ដែលបានក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់ពីរដ្ឋប្រហារ។

ថៃ​ត្រូវបាន​គេស្គាល់​ថា​ជាប្រទេសមួយ​ក្នុង​ចំណោម​ប្រទេស​ដែលមាន​រដ្ឋប្រហារច្រើនជាងគេ​ក្នុងពិភពលោក។

ស្វែងយល់ពីតថភាពប្រវត្តិសាស្រ្ត៖ ការបែកបាក់បន្ទាយលង្វែក និងឥទ្ធិពលនៃព័ត៌មានក្លែងក្លាយការបែកបាក់បន្ទាយលង្វែកមិនមែនកើតឡើងដោ...
09/06/2025

ស្វែងយល់ពីតថភាពប្រវត្តិសាស្រ្ត៖ ការបែកបាក់បន្ទាយលង្វែក និងឥទ្ធិពលនៃព័ត៌មានក្លែងក្លាយ

ការបែកបាក់បន្ទាយលង្វែកមិនមែនកើតឡើងដោយត្រឹមតែការវាយលុកផ្នែកយោធាពីសៀមតែប៉ុណ្ណោះទេ ប៉ុន្តែមានដើមហេតុជាចម្បងពីការចាក់រុកផ្ទៃក្នុង តាមរយៈព័ត៌មានក្លែងក្លាយ និងការបោកប្រាស់ទំនុកចិត្ត។
ការយកព័ត៌មានមិនពិត និងការប្រើប្រាស់ជំនឿជាតិ ជាឧបករណ៍បញ្ឆោត ធ្វើឲ្យបណ្តាញសង្គម និងអំណាចនៃរដ្ឋខ្មែរ ត្រូវបានបំបាក់តែម្តង។

ព្រះនរេន្រ្ទសូរ បានប្រើយុទ្ធសាស្ត្រចាក់រុកយ៉ាងឆ្លាតវៃ ដោយបញ្ជូនអ្នកបួសក្លែងក្លាយមកក្នុងអាណាចក្រខ្មែរ ដោយអះអាងថាជាអ្នកព្យាបាល និងអ្នកបង្កបដិសន្ធិ។
ពួកគេបានបង្ករោគនិងព្យាបាលរោគដោយខ្លួនឯង ដើម្បីទទួលបានជំនឿទុកចិត្ត និងមានឱកាសចូលរួមក្នុងបដិវត្តន៍រាជការខ្មែរ។
ជាផលវិបាកនោះ គឺស្តេចខ្មែរបានស្រឡាញ់ជឿទុកចិត្តលើមនុស្សខុស និងបានប្រគល់ព័ត៌មានសំខាន់ៗនៃអាណាចក្រឱ្យសត្រូវតាមការបោកប្រាស់ទំនុកចិត្តនេះឯង។

វិបត្តិប្រវត្តិសាស្រ្តនេះ បានបង្ហាញយ៉ាងច្បាស់ថា៖
-ព័ត៌មានក្លែងក្លាយអាចបំផ្លាញការជឿជាក់ និងការសម្រេចចិត្តរបស់មនុស្ស
-ការបែកបាក់ពីខាងក្នុង គឺមានគ្រោះថ្នាក់លើសការវាយលុកដោយកម្លាំងអាវុធពីខាងក្រៅ
-សាមគ្គីភាពជាតិអាចត្រូវបែក ត្រឹមពាក្យមិនពិតតែប៉ុណ្ណោះ។

ដូច្នេះ ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា គួរត្រូវមានវិចារណញ្ញា ក្នុងការទទួលយកព័ត៌មាន យល់ដឹងអំពីយុទ្ធសាស្ត្របំពានលើព័ត៌មាន និងត្រូវជឿលើប្រភពព័ត៌មានផ្លូវការណ៍។

យើងគួររួមគ្នាពង្រឹងស្មារតីជាតិនិយម សាមគ្គីភាព និងការពារព័ត៌មានជាតិ ដើម្បីមិនឲ្យប្រវត្តិសាស្ត្រឈឺចាប់កើតឡើងម្តងទៀត។

ចុងក្រោយមិនមាននរណាស្រលាញ់ជាតិខ្មែរជាងយើងខ្លួនឯងឡើយ។ 🇰🇭🙏

ការដែលយកបញ្ហាទៅកាន់តុលាកាគឺជាការដោះស្រាយដោយផ្លូវច្បាប់ពិតប្រាកដ កម្ពុជាមានភាពស្មោះត្រង់ និងមិនខ្លាចការពិត, តួយ៉ាងការចរចា...
04/06/2025

ការដែលយកបញ្ហាទៅកាន់តុលាកាគឺជាការដោះស្រាយដោយផ្លូវច្បាប់ពិតប្រាកដ កម្ពុជាមានភាពស្មោះត្រង់ និងមិនខ្លាចការពិត, តួយ៉ាងការចរចា បានត្រឹមតែជាការដាក់ថ្នាំឲ្យធូរស្បើយជាបណ្តោះអាសន្នតែប៉ុណ្ណោះ ផ្អែកលើតថភាពប្រវត្តិសាស្រ្តជាដដែលៗ កម្ពុជាតែងតែជាកូនអុកសម្រាប់គេយកមកប្រើប្រាស់ដើម្បីទាញយកប្រជាប្រិយភាពនយោបាយនៅក្នុងប្រទេសថៃ ហើយបញ្ហាទាំងអស់នេះ នឹងក្លាយជាជម្ងឺរ៉ាំរ៉ៃជាក់ជាពុំខាន។

02/06/2025

ករណីជាដដែលៗ ដែលពួកសៀមព្យាយាមឈ្លានពានកម្ពុជា ហើយករណីឡើងកំដៅក្នុងពេលបច្ចុប្បន្ន ក៏មិនខុសពីករណីប្រាសាទព្រះវិហារដែរ។ ដូច្នេះសូមបងប្អូនខ្មែរសាមគ្គីគ្នា និងការពារបូរណភាពទឹកដីកម្ពុជាឲ្យបាន សូមផ្ញើការគោរពជូនដល់បងៗទាហានជួរមុខទាំងអស់គ្នាផង 🙏

https://youtu.be/WjxyxL9s1xI?si=0pe_f-xm-DSTWyN0

ភ្លាមៗនេះ មានករណីរញ្ជួយដីនៅកណ្តាលទីក្រុងបាងកក នៃប្រទេសថៃ ស្របពីនោះនៅកម្ពុជាក៏ទទួលរងឥទ្ធិពលនេះជាច្រើនខេត្តក្រុងផងដែរ យើងន...
28/03/2025

ភ្លាមៗនេះ មានករណីរញ្ជួយដីនៅកណ្តាលទីក្រុងបាងកក នៃប្រទេសថៃ ស្របពីនោះនៅកម្ពុជាក៏ទទួលរងឥទ្ធិពលនេះជាច្រើនខេត្តក្រុងផងដែរ យើងនៅមិនទាន់ដឹងថាស្ថានភាពយ៉ាងណាខ្លះនៅឡើយទេ យ៉ាងណាក៏ដោយ សូមថែរក្សាសុវត្ថិភាពទាំងអស់គ្នាបងប្អូន 🙏

06/09/2024

[ENG SUB] Top5 Cambodia's Sunrise & Sunset/ គោលដៅល្អបំផុតទស្សនាថ្ងៃរះថ្ងៃលិចនៅកម្ពុជា
HD video
https://youtu.be/0KDhqioDD60

គោលដៅល្អបំផុតទាំង៥ ដើម្បីទស្សនាថ្ងៃរះ និងថ្ងៃលិចក្នុងប្រទេសកម្ពុជា
គ្រានតែនិយាយអំពីប្រធានបទនេះ ច្បាសណាស់បងប្អូនប្រាកដជានឹកដល់ប្រាសាទអង្គរវត្តជាក់ជាពុំខាន មិនចល្លែកនោះទេ ព្រោះប្រាសាទអង្គរវត្តជាប់ចំណាត់ថ្នាក់លេខ ១ ជាកន្លែងមើលថ្ងៃរះល្អបំផុត លើពិភពលោក ដែលជាចំណុចដ៏ទាក់ទាញ និងជាអត្តសញ្ញាណរបស់កម្ពុជា, ចុះថាតើក្រៅពីប្រាសាទអង្គរវត្ត តើមានកន្លែងណាទៀតដែលជាគោលដៅល្អបំផុតនៅប្រទេសកម្ពុជា ដែលអាចទស្សនាថ្ងៃរះ និងថ្ងៃលិចបាន?
ជាការពិតណាស់ មានកន្លែងជាច្រើននៃប្រទេសកម្ពុជាសុទ្ធសឹងតែអាចមើលឃើញភាពស្រស់ស្អាតនៃថ្ងៃរះ និងថ្ងៃលិចដែលផ្តល់ជូននូវពេលវេលាមិនអាចបំភ្លេចជាមួយនឹងសម្រស់ធម្មជាតិដ៏គួរទាក់ទាញ និងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ដូច្នេះក្នុងវីដេអូនេះខ្ញុំសូមលើកឡើងនូវ គោលដៅល្អបំផុតទាំង៥ ដើម្បីទស្សនាថ្ងៃរះ និងថ្ងៃលិចនៅក្នុងប្រទេសកម្ពុជា ដែលកន្លែងនីមួយៗផ្តល់នូវទស្សនវិស័យពិសេសមួយអំពីសម្បត្តិធម្មជាតិ និងវប្បធម៍របស់កម្ពុជា
អូខេកុំឲ្យខាតពេលយូរតោះទៅទស្សនាជាមួយខ្ញុំទាំងអស់គ្នា.....!............
គ្រប់ឯកសារស្រាវជ្រាវ វីដេអូ និង រូបភាពនានាក្នុង វីដេអូនេះ ខ្ញុំបានដកស្រង់ចេញពីអ៉ីនធឺណេតតែប៉ុណ្ណោះ ហើយខ្ញុំក៏មិនមែនជាអ្នកជំនាញដែរ សូមបញ្ជាក់ថាគ្រប់ប្រធានបទ ដែលបានធ្វើឡើងក្នុង Channel នេះ ខ្ញុំផលិតឡើងដើម្បី ការកំសាន្ត និង ផ្តល់ចំនេះដឹងទូទៅតែប៉ុណ្ណោះ។ .........
you can learn more by keyword as below: #2024 #ឥទ្ធិពល #អត្ថប្រយោជន៍ #ពិភពលោក #ប្លែកៗ #ពីនេះពីនោះ #ស្វែងយល់ #ស្តីពី #ប្រវត្តិ #ចំណេះដឹងទូទៅ #នាំឲ្យស្គាល់ #ប្រពៃណី #វប្បធម៌ #ចែករំលែក #ថ្មីៗ #ខ្មែរ #កម្ពុជា

ជនដែលកាត់តក្លែងបន្លំ QR Code ចូល «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយបងប្អូន, ជនល្មើ...
29/08/2024

ជនដែលកាត់តក្លែងបន្លំ QR Code ចូល «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយបងប្អូន, ជនល្មើសសារភាពទោសកំហុស
ប្រភព: Fresh news

យោងតាមការផ្សាយផ្លូវការរបស់សារព័ត៍មាន Tokyo Today បានឲ្យដឹងថា នៅថ្ងៃពុធ ភ្លាមៗនេះប្រទេសជប៉ុនបានទទួលរង "ខ្យល់ព្យុះ ShanSha...
28/08/2024

យោងតាមការផ្សាយផ្លូវការរបស់សារព័ត៍មាន Tokyo Today បានឲ្យដឹងថា នៅថ្ងៃពុធ ភ្លាមៗនេះប្រទេសជប៉ុនបានទទួលរង "ខ្យល់ព្យុះ ShanShan" ដែលបានបោកបក់មកលើកោះ Kyushu ភាគខាងត្បូងនឹងនាំមកនូវព្យុះដ៏ខ្លាំងក្លាមិនធម្មតា ខណៈដែលមនុស្ស 3 នាក់កំពុងបាត់ខ្លួនបន្ទាប់ពីការរអិលបាក់ដី។
ព្យុះ Shanshan ស្ថិតនៅចម្ងាយ 120 គីឡូម៉ែត្រពីកោះ Yakushima ដែលមានខ្យល់បក់ខ្លាំងរហូតដល់ 252 គីឡូម៉ែត្រក្នុងមួយម៉ោង និងឆ្ពោះទៅកាន់ទីក្រុង Kyushu ដែលមានប្រជាជនចំនួន 12.5 លាននាក់ យើងនឹងតាមដានថាតើនឹងវិវត្តន៍បែបណាទៀត?..........
#អត្ថប្រយោជន៍ #ពិភពលោក #ប្លែកៗ #ពីនេះពីនោះ #ស្វែងយល់ #ស្តីពី #ប្រវត្តិ #ចំណេះដឹងទូទៅ #នាំឲ្យស្គាល់ #ប្រពៃណី #វប្បធម៌ #ចែករំលែក #ថ្មីៗ #ខ្មែរ #កម្ពុជា

04/07/2024

វីរភាពឧកញ្ញា សឺន គុយ (សង្ខេប)/History of Oknha Son Kuy
https://youtu.be/_iAl-1_kqE4?si=wcoRwD3eUvHcQcgz

រំលឹកទៅដល់វីរភាព របស់លោក ឧកញ្ញា សឺន គុយ ដែលជាវីរបុរសខ្មែរកម្ពុជាក្រោម.....
ដោយលះបង់ជីវិតដើម្បីការពារសាសនា និងវប្បធម៌ខ្មែរ របស់លោកឧកញ្ញា សឺន គុយ , នៅក្នុងវីដេអូនេះ ខ្ញុំសូមលើកមកដោយសង្ខេប ដើម្បីងាយស្រួលចងចាំនិងសិក្សាស្វែងយល់អំពីប្រវត្តិនៃការតស៊ូរបស់វីរបុរសខ្មែរនៅលើទឹកដីកម្ពុជាក្រោម ដែលបច្ចុប្បន្នបានស្ថិតក្នុងប្រទេសវៀតណាមទៅហើយ។................
គ្រប់ឯកសារស្រាវជ្រាវ វីដេអូ និង រូបភាពនានាក្នុង វីដេអូនេះ ខ្ញុំបានដកស្រង់ចេញពីអ៉ីនធឺណេតតែប៉ុណ្ណោះ ហើយខ្ញុំក៏មិនមែនជាអ្នកជំនាញដែរ

សូមបញ្ជាក់ថាគ្រប់ប្រធានបទ ដែលបានធ្វើឡើងក្នុង Channel នេះ ខ្ញុំផលិតឡើងដើម្បី ការកំសាន្ត និង ផ្តល់ចំនេះដឹងទូទៅតែប៉ុណ្ណោះ។..........
you can learn more by keyword as below:
#វីរបរុសខ្មែរ #ឧកញ្ញាសឺនគុយ #កម្ពុជាក្រោម #ឥទ្ធិពល #អត្ថប្រយោជន៍ #ពិភពលោក #ប្លែកៗ #ពីនេះពីនោះ #ស្វែងយល់ #ស្តីពី #ប្រវត្តិ #ចំណេះដឹងទូទៅ #នាំឲ្យស្គាល់ #ប្រពៃណី #វប្បធម៌ #ចែករំលែក #ថ្មីៗ #ខ្មែរ #កម្ពុជា

ที่อยู่

Bangkok Yai

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ TukTuk ពីនេះពីនោះผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง TukTuk ពីនេះពីនោះ:

แชร์