Sovat VIN ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Sovat VIN, Bangkok.

23/10/2025

គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ បានឯកភាពគ្នាប្រគល់ភារកិច្ចជូនគណៈកម្មការបច្ចេកទេសជម្រុះព្រំដែនកម្ពុជា-ថៃ (JTSC) ដើម្បីសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន១៥ តាមគំរូដើមបង្គោលជំនាន់បារាំងនៅទីតាំងដែលភាគីទាំងពីរបានឯកភាពគ្នាលើទីតាំងដើម។

បន្ថែមលើពីនេះ ភាគីកម្ពុជា-ថៃ បានឯកភាពគ្នាសាងសង់ឡើងវិញនូវបង្គោលព្រំដែនលិចទឹកចំនួន៣ នៅទីតាំងដែលភាគីទាំងពីរបានឯកភាពគ្នា។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំពិសេសJBC នៅខេត្តចន្ទបុរី ប្រទេសថៃ កាលពីថ្ងៃទី២១-២២ ខែតុលា។

យោងតាមសេចក្តីប្រកាសព័ត៌មានដដែល ភាគីទាំងពីរបានឯកភាពពន្លឿនការកែសម្រួលបែបបទបច្ចេកទេស (TOR) ឆ្នាំ២០០៣ ទាក់ទងនឹង ការផលិតផែនទីអ័រតូហ្វូតូ (ចំណុចទី ៤ ជំហានទី ២ នៃ TOR ឆ្នាំ ២០០៣) ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី ដូចជា LiDAR (Light Detection and Ranging) ដើម្បីពន្លឿនការងារវាស់វែង និងខណ្ឌសីមាព្រំដែន៕

23/10/2025

បងប្អូនសូម្បីតែមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលថៃក៏ត្រូវរងការចោទប្រកាន់ថា​ មានជាប់ពាក់ព័ន្ធជាមួយនឹងក្រុមឧក្រិដ្ឋជនឆបោកតាមអ៊ីនធឺណិតដែរ

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺថា​ នាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសថៃលោក​ Anutin ទេីបតែតែងតាំងលោក Vorapak Tanyawong ធ្វេីជាអនុរដ្ឋមន្រ្តីផ្នែកហិរញ្ញវត្ថុថ្មីដេីម្បីឱ្យបង្រ្កាបឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិត​ ប៉ុន្តែមិននឹកស្មានថា​ អ្នកដែលទេីបតែតែងតាំងហ្នឹងក៏ត្រូ​វបានរងការចោទប្រកាន់ថា​ មានជាប់ពាក់ព័ន្ធជាមួយនឹងពួកក្រុមឧក្រិដ្ឋជនឆបោកតាមអ៊ីនធឺណិតទៅវិញ

នេះគឺដកស្រង់ចេញមកពីកាសែត Whale Hunting ដែលបានធ្វេីការស៊ើបអង្កេតអំពីរឿងហ្នឹង​ ដោយរកឃេីញថា​ ប្រពន្ធរបស់លោកអនុរដ្ឋមន្រ្តីផ្នែកហិរញ្ញវត្ថុថៃគឺទទួលបានប្រាក់ចំនួន 3 លានដុល្លារពីពួកឧក្រិដ្ឋជនតាមរយៈគ្រីបតូ

លោក Vorapak Tanyawong ក៏បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់នេះ​ ហេីយគាត់ក៏បានសម្រេចចិត្ដលាឈប់ពីតំណែងរបស់គាត់

បងប្អូនបេីសិនរឿងនេះវាគឺជាការពិត​ នោះវាគឺពិតជាបញ្ហាដ៏ធំសម្បេីមណាស់សម្រាប់អាសុីអាគ្នេយ៍

ប្រសិនបេីពួកឧក្រិដ្ឋជនទាំងអស់នេះមានការកេីនឡេីង​ នោះតំបន់អាសុីអាគ្នេយ៍នឹងអាចក្លាយទៅដូចជា​ តំបន់អាមេរិកខាងត្បូង​ដែលពោរពេញទៅដោយពួកឧក្រិដ្ឋជន

សូមមេីលទៅលេីប្រទេសមុិកសុិកជាឧទាហរណ៍
ប្រទេសនេះគឺជាប្រទេសដែលបរាជ័យយ៉ាងធំបំផុតទៅលេីរឿងឧក្រិដ្ឋជន​ សព្វថ្ងៃនេះគឺពួកឧក្រិដ្ឋជនគឺជាអ្នកគ្រប់ប្រទេស​ ជាភាសាអង់គ្លេសហៅថា​ Cartels ពួកឧក្រិដ្ឋជនទាំងអស់នោះគឺគ្រប់គ្រងទៅលេីរដ្ឋាភិបាលមុិកសុិក​
ឱ្យតែមន្រ្តីរូបណាហ៊ានចេញមុខក្អករឿងពួកគេ​ គឺថាពួកឧក្រិដ្ឋជនទាំងហ្នឹងបំបិទមាត់ចោលតែម្ដង

អស់រយៈពេលចង់ 30​ ឆ្នាំមកហេីយ​ រដ្ឋាភិបាលមុិកសុិកចង់បង្រ្កាបពួកវា​ ប៉ុន្តែយកឈ្នះពួកវាមិនរួចសោះ
ដល់ទីបំផុតរដ្ឋាភិបាលមុិកសុិកក៏សុខចិត្ដចុះចាញ់ពួកឧក្រិដ្ឋជនហ្នឹងតែម្ដង

ជាលទ្ធផលមក​ ប្រជាជនមុិកសុិករាប់មុឺននាក់ទៅរាប់សែននាក់ក៏បានក្លាយទៅជាអ្នកលាងលុយកខ្វក់ឱ្យពួកឧក្រិដ្ឋជនតែម្ដង

ខ្ញុំមានការព្រួយបារម្ភថា​ អាសុីអាគ្នេយ៍នឹងអាចទៅផ្លូវដូចប្រទេសមុិកសុិក​ ប្រសិនបេីពួកឧក្រិដ្ឋជនកាន់តែពង្រីកធំទៅៗ​
ឥឡូវនេះពួកវាមិនទាន់នាំចូលអាវុធបានទូលំទូលាយនៅឡេីយទេ​ នៅពេលណាដែលពួកវានាំចូលគ្រឿងអាវុធបា​នច្រេីន​ នោះគឺវានឹងចប់ហេីយ​ គឺនឹងអាចបាត់ប្រទេសដូចមុិកសុិកអញ្ចឹង​ គឺពួកឧក្រិដ្ឋជនជាអ្នកកាន់កាប់ប្រទេស

22/10/2025

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ មិនមានការប្រែប្រួលទេ និងកំពុងដំណើរការតាមកាលបរិច្ឆេទ នៃដំណាក់កាលនីមួយៗដោយគ្រោងនឹងចាប់ផ្តើមជីកនៅពេលទឹកស្រកខាងមុខ អាចចុងខែវិច្ឆិកា ឬដើមខែធ្នូ ឆ្នាំ២០២៥ខាងមុខ ហើយគម្រោងនេះនឹងបញ្ចប់នៅអំឡុងឆ្នាំ២០២៨ខាងមុខ។

លម្អិត 👉 https://kh.cc-times.com/posts/25368

1ឆ្នាំ🫨
17/10/2025

1ឆ្នាំ🫨

ការសម្រេចក្តីលើអតីតនគរបាល​ឈ្មោះ​ហ៊ុន ហេង គឺស្រ​ប​​តាមល​ក្ខខណ្ឌ និងបទប្បញ្ញត្តិច្បាប់ជាធរមាន

👉លម្អិត៖ https://www.postkhmer.com/national/2025-10-16-922-263539

#ភ្នំពេញប៉ុស្តិ៍ #អតីតនគរបាល #ហ៊ុនហេង #យុត្តិធម៌ #ច្បាប់កម្ពុជា #រឿងនីតិវិធី #សាលាដំបូងភ្នំពេញ

17/10/2025

អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ បានដោះលែងសត្វព្រៃសរុប ១៦៤ ក្បាលចូលទៅក្នុងព្រៃដែលជាជម្រកធម្មជាតិរបស់ពួកគេឡើងវិញ គិតត្រឹមត្រីមាសទីមួយឆ្នាំ២០២៥

លម្អិត៖ https://kh.cc-times.com/posts/25303

17/10/2025

វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) នៃក្រសួងការងារ ផ្តល់អាហារូបករណ៍ចំនួន ១ ៦៩០កន្លែង លើ ១៤មុខជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ។ មុខជំនាញទាំង ១៤ នោះ រួមមាន ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការងារកំបោរ, ការដំឡើងបណ្តាញបំពង់ទឹក, ការដំឡើងប្រព័ន្ធបញ្ជាម៉ូទ័រអគ្គិសនី, ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត, ការថែទាំ និងជួសជុលទោចក្រយានយន្ត, ការថែទាំ និងជួសជុលរថយន្ត, ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត, ការថែទាំ និងជួសជុលម៉ាស៊ីនធុនតូច, ការដំឡើង និងថែទាំកាមេរ៉ាសុវត្ថិភាព, សេវាកម្មកុំព្យូទ័រ, និងការរចនាក្រាហ្វិកដោយកុំព្យូទ័រ។

លម្អិត៖https://kh.cc-times.com/posts/25307

17/10/2025

ផលិតផល​ប្រេងឆា​ដែល​បញ្ជាក់​ថា ក្លែងក្លាយ ហើយ​ត្រូវ​បាន​ចែកចាយ​ពេញ​ប្រទេស​នោះ ​គឺយីហោ Chica, Tamin Gold, Goldmax, Tot និង Megafood ។​ល​។

15/10/2025

ក្រសួង​អប់រំ និង​អង្គការ​យូ​នី​សេ​ហ្វ បើក​យុទ្ធនា​ការកៀគរ​​កុមារ​គ្រប់រូប​ឱ្យទៅ​​សាលារៀន ​​

👉លម្អិត៖ https://www.postkhmer.com/national/2025-10-15-824-263534

#ភ្នំពេញប៉ុស្តិ៍ #អប់រំកម្ពុជា #យូនីសេហ្វ #កុមារទៅសាលា #បើកបវេសនកាល២០២៦ #ការសិក្សាសម្រាប់ទាំងអស់គ្នា

15/10/2025

ជនជាតិចិន និងខ្មែរ៩២នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងគ្រឿងញៀនជាង១៥គីឡូក្រាម

👉លម្អិត៖ https://www.postkhmer.com/national/2025-10-14-922-263525

#ភ្នំពេញប៉ុស្តិ៍ #គ្រឿងញៀន #ឃាត់ខ្លួន #បទល្មើស #ជនជាតិចិន #ភ្នំពេញ #មន្ទីរប្រឆាំងគ្រឿងញៀន

15/10/2025

ជនសង្ស័យឆបោក​តាម​អនឡាញ៨នាក់​ត្រូវ​បាន​សមត្ថកិច្ចខណ្ឌច្បារអំពៅឃាត់ខ្លួន

👉លម្អិត៖ https://www.postkhmer.com/national/2025-10-15-1040-263535

#ភ្នំពេញប៉ុស្តិ៍ #អំពើឆបោកតាមអនឡាញ #ឃាត់ខ្លួនជនសង្ស័យ #ខណ្ឌច្បារអំពៅ #សន្តិសុខបច្ចេកវិទ្យា #អាជ្ញាធរប្រឆាំងអំពើឆបោក

15/10/2025

មន្រ្តីមួយចំនួនត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ និងដកហូតមុខតំណែងក្នុងរយៈពេល៩ខែ

👉លម្អិត៖ https://www.postkhmer.com/national/2025-10-14-1647-263532

#ភ្នំពេញប៉ុស្តិ៍ #ក្រសួងមហាផ្ទៃ #បណ្តឹងមន្ត្រី #អគ្គាធិការដ្ឋាន #ទណ្ឌកម្មមន្ត្រី #ដកហូតមុខតំណែង #បណ្ដេញចេញពីក្របខ័ណ្ឌ

ที่อยู่

Bangkok

เบอร์โทรศัพท์

+85515897064

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Sovat VINผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Sovat VIN:

แชร์