រឿងភាគថៃចេញថ្មីក្តៅៗ

រឿងភាគថៃចេញថ្មីក្តៅៗ HotnewThaidrama

របៀបធ្វើខគោនំបុ័ង  #ឆ្ងាញ់    *គ្រឿងផ្សំ-សាច់គោ1200ក្រាម(យកសាច់កំភួនស្រួយ)-ប្រេងឆាបន្តិច/ផ្កាចន្ទន៍/ឈើឯម-ខ្ទឹមសនិងខ្ទឹមក...
18/07/2025

របៀបធ្វើខគោនំបុ័ង #ឆ្ងាញ់
*គ្រឿងផ្សំ
-សាច់គោ1200ក្រាម(យកសាច់កំភួនស្រួយ)
-ប្រេងឆាបន្តិច/ផ្កាចន្ទន៍/ឈើឯម
-ខ្ទឹមសនិងខ្ទឹមក្រហមចិញ្ច្រាំរួច1កូនចាន
-គល់ស្លឹកគ្រៃ4គល់ដំអោយទក់
-រំដេង8ចំណិត/ស្លឹកក្រូចសើច10សន្លឹក
-ខ្ទឹមក្រហម3មើមដំអោយទក់
-ម្ទេសឆ្អើរកិន1កូនចាន
-គ្រឿងសាតេ1កញ្ចប់100ក្រាម
-គ្រឿងការី2ស្លាបព្រាបាយ
-ស្ករត្នោត100ក្រាម
-ទឹកត្រី7ស្លាបព្រាបាយ
-ប្រេងខ្យង4ស្លាបព្រាបាយ
-ប៑ីចេងជិត1ស្លាបព្រាបាយ
-ម្សៅស៑ុបមាន់1ស្លាបព្រាបាយ
-អំបិល1ស្លាបព្រាបាយ
-ទឹកដោះគោខាប់កន្លះវែកសម្លរ
-ទឹក3500ml
-ការ៉ុត2មើម
-ប្រហិតសាច់គោ500ក្រាម

-------------
#វីធីធ្វើ

1- ដាក់ខ្លាញ់ក្នុង ខ្ទះក្តៅរំលីង រំដេងអោយ ឈ្ងុយរួច ដាក់ទឹកប៉េងប៉ោះ កូរអោយសប់។
2- ដាក់សាច់ ប៉ូចកាក់ ម្ទេសឆ្អើរ គ្រឿងឆ្នាំងដី ស្ករត្នោត ទឹកត្រី និង អំបិលចូល ច្របល់អោយសប់ ១ នាទី រូចចាក់ទឹកសមល្មមនឹងសាច់ រំងាស់អោយផុយ ពី1ម៉ោង ទៅ ១ ម៉ោង ៣០ នាទី តាមប្រភេទសាច់។
3- ពេលរំងាស់ គួរប្រើភ្លើងកំរិតល្មម។ ពេលសាច់ជិតផុយ ដាក់ការ៉ុត និងទឹកដោះគោខាប់ចូលជាកាស្រេច។ 4- ពេលដួសដាក់ចានញាំុ រោយជីរណា នាងវង & ខ្ទឹមបារាំងពីលើ រួចបន្ថែម ទឹកក្រូចឆ្មារ និង ខ្ទឹមលីង រឺថែមបន្លែផ្សេងៗ តាមការចូលចិត្ត។ អ្នកអាចញាំុខគោជាមួយនំប័ុង រឺ មី។



#តោះរៀនធ្វើម្ហូប





#ខគោ
#ខគោនំបុ័ង

របៀបធ្វើ ប្រហុកឆៅចិញ្ច្រាំ #គ្រឿងផ្សំ - ប្រហុកឆៅ ( យកទៅលាងអោយស្អាត ) - ក្រសាំង - ម្ទេស ខ្ទឹមស - ស្ករស ប៊ីុចេង - គល់ស្លឹក...
18/07/2025

របៀបធ្វើ ប្រហុកឆៅចិញ្ច្រាំ

#គ្រឿងផ្សំ

- ប្រហុកឆៅ ( យកទៅលាងអោយស្អាត )
- ក្រសាំង
- ម្ទេស ខ្ទឹមស
- ស្ករស ប៊ីុចេង
- គល់ស្លឹកគ្រៃហាន់ស្ដើងៗ
- ស្លឹកជីនាងវង

#វិធីធ្វើ

- យកប្រហុកមកចិញ្ច្រាំអោយម៉ត់ល្អ រួចដាក់ក្រសាំង ខ្ទឹមស គល់ស្លឹកគ្រៃ ម្ទេស ហើយបន្តបុកអោយម៉ត់ទៀត ទើបបន្ថែមស្ករស ប៊ីចេង និងស្លឹកជីនាងវង ហើយចិញ្ច្រាំអោយសព្វចូលជាតិ និង បន្តបុកអោយម៉ត់ល្អរួចជាការស្រេច ។

របៀប​ធ្វើដំណាប់​ស្វាយស្វាយ​ត្រូវ​បានគេ​ចាត់​ទុក​ ថា​ជាផ្លែឈើ​មួយ​ប្រភេទ ដែលសម្បូរ​ទៅ​ដោយ​វីតាមីន​សម្រាប់​សុខភាព ហើយ​ជា​អ...
18/07/2025

របៀប​ធ្វើដំណាប់​ស្វាយ

ស្វាយ​ត្រូវ​បានគេ​ចាត់​ទុក​ ថា​ជាផ្លែឈើ​មួយ​ប្រភេទ ដែលសម្បូរ​ទៅ​ដោយ​វីតាមីន​សម្រាប់​សុខភាព ហើយ​ជា​អាហារ​ដ៏​ឆ្ងាញ់​ពិសារ​ថែម​ទៀត​ផង។ ជា​ពិសេស​ចំពោះ​​ចាស់​ៗ​តែ​ម្តង គឺ​ចូល​ចិត្ត​បរិភោគ​ស្វាយ​ទុំ​ជា​មួយ​បាយ ហើយ​មាន​អ្នក​ខ្លះ​យក​ស្វាយ​ទុំ​កែ​ឆ្នៃ​ធ្វើ​ជា​ដំណាប់​ថែម​ទៀត។

គ្រឿងផ្សំ
– ស្វាយទុំ ១៥០០ ក្រាម
– ស្កសរ ១០០ ក្រាម
– អំបិលមួយស្លាព្រាកាហ្វេ

របៀបធ្វើ
១. មុនដំបូងអ្នកត្រូវជិតសំបកស្វាយជាមុនសិន បន្ទាប់​មក​ជិត​ស្វាយ ដើម្បី​យក​គ្រាប់​ស្វាយ​ចេញ​រួចហើយ​ដាក់​ចូលទៅ​ក្នុង​ម៉ាស៊ីន​ក្រឡុក​មួយ​ ក្រឡុក​ឲ្យម៉ត់(ប្រសិន​បើ​អ្នក​ចង់​ឲ្យ​ផ្អែម​ជាង​នេះ​អ្នក​អាច​បន្ថែម​ស្ករ ​សរ​ចូល​បន្តិច)។
២. ចាក់ស្វាយដែលបានក្រឡុកនោះចូលទៅក្នុងឆ្នាំងមួយ បន្ថែមអំបិល​មួយ​ស្លាព្រា​កាហ្វេដាក់​រម្ងាស់​រហូត​ដល់​ដាច់​ទឹក បន្ទាប់​មក​លើក​ឆ្នាំង​ចេញ។
៣. ក្រាលស្លឹកចេក ឬថង់​ផ្លា​ស្ទិច​លើ​ផ្ទៃ​រាប​ស្មើ​មួយ​យក​ដំណាប់​មក​វាស់​ពី​លើ​ឲ្យ​ស្តើង បន្ទាប់​មក​ដាក់​ហាល​រយះ​ពេល​មួយ​ថ្ងៃ​រួច​ហើយ​ធ្វើ​ការ​បក​ថង់ ឬ​ស្លឹក​ចេក​ចេញ​ដោយ​បក​ថ្មមៗ​ព្រោះ​ខ្លាច​រហែក​ដំណាប់ បន្ទាប់​មក​ដាក់​ហាល​ហាល​ថ្ងៃ​រហូត​ដល់​គ្រាម​ល្អ​ជា​ការ​ស្រេច៕

 #របៀបធ្វើនំរ៉ូទី😋 #គ្រឿងផ្សំ:- ម្សៅមី កន្លះគីឡូ- ពងមាន់ ១ឬ២ គ្រាប់- ប៊័រ ១កំប៉ុង- ទឹកដោះគោខាប់ ១កំប៉ុង- អំបិល ១ចិប- មីឡ...
18/07/2025

#របៀបធ្វើនំរ៉ូទី😋

#គ្រឿងផ្សំ:
- ម្សៅមី កន្លះគីឡូ
- ពងមាន់ ១ឬ២ គ្រាប់
- ប៊័រ ១កំប៉ុង
- ទឹកដោះគោខាប់ ១កំប៉ុង
- អំបិល ១ចិប
- មីឡូ ១ឬ២ កញ្ចប់
- ប្រេងឆា ១ចានគោម

#វិធីធ្វើ:
1- លាយម្សៅមី នឹងប៊័រ១ស្លាបព្រារួចហើយដាក់អំបិល១ចិប ពងមាន់១ នឹងទឹកបន្ដិច រួចច្របល់អោយសប់ វ៉ៃម្សៅមីអោយស្វិតល្អ បន្ទាប់មកកាត់ដុំៗ ដាក់ចូលក្នុង ប្រអប់ប្រេងឆា រក្សាទុកក្នុងទូទឹកកក ៣ម៉ោង។
2- បន្ទាប់មកយកមួយ ដុំ តប់ម្សៅដាក់ចៀនជាមួយប៊័រ។
លាយមីឡូនឹងទឹកដោះគោខាប់ រិតតែធ្វើអោយនំរ៉ូទី កាន់តែឆ្ងាញ់៕

 #របៀបធ្វើឡាបសាច់ជ្រូក #គ្រឿងផ្សំ:- សាច់ជ្រូកចិញ្ច្រាំ (សាច់មាន់ ឬសាច់គោ ក៏អាចធ្វើម្ហូបនេះបានដែរ)- ម្ទេសហុយ ស្ករស ម្សៅខ្...
18/07/2025

#របៀបធ្វើឡាបសាច់ជ្រូក

#គ្រឿងផ្សំ:

- សាច់ជ្រូកចិញ្ច្រាំ (សាច់មាន់ ឬសាច់គោ ក៏អាចធ្វើម្ហូបនេះបានដែរ)
- ម្ទេសហុយ ស្ករស ម្សៅខ្នរ ទឹកត្រី ក្រូចឆ្មារ ខ្ទឹមក្រហម ជីអង្កាម ជីនាងវង ជីរណា ខ្ទឹមបារាំង
- អង្ករលីងបុកអោយមដ្ឋ

#វិធីធ្វើ:

១. ឆាសាច់ជ្រូកចិញ្ច្រាំនៅក្នុងខ្ទះ បំបែកសាច់ជ្រូកកុំអោយជាប់គ្នា រហូតទាល់តែសាច់ឆ្អិន (យើងទុកខ្លាញ់ដែលឆាសាច់ជ្រូកហើយក៏បាន ឬដើម្បីសុខភាពអ្នកអាចប្រើប្រាស់ទឹកសុទ្ធជំនួស)
២. បន្ទាប់ពីឆាសាច់ជ្រូករួចដាក់ អង្ករលីង និង ម្ទេសហ៊ុយចូល
៣. ដាក់ស្ករស ទឹកត្រី ម្សៅស៊ុបខ្នរ ទឹកក្រូចឆ្មារ រួចកូរច្របល់អោយសព្វ រួចដាក់ខ្ទឹមក្រហម និងខ្ទឹមបារាំងដែលហាន់ស្តើងៗ និងជីរបស់យើងចូលច្របល់អោយសព្វ
៤. ភ្លក់មើល ថាត្រូវបន្ថែមទឹកត្រី ឬទឹកក្រូចឆ្មារបន្ថែម រួចដួចដាក់ចានដើម្បីទទួលទាន។

17/07/2025

រឿងថ្មី #ប្រធានក្រុមហ៊ុនលង់ស្នេហ៍កញ្ញាលេខា ភាគ 13

17/07/2025

រឿងថ្មី #ប្រធានក្រុមហ៊ុនលង់ស្នេហ៍កញ្ញាលេខា ភាគ 15

17/07/2025

រឿងថ្មី #ប្រធានក្រុមហ៊ុនលង់ស្នេហ៍កញ្ញាលេខា ភាគ 14

17/07/2025

រឿងថ្មី #ប្រធានក្រុមហ៊ុនលង់ស្នេហ៍កញ្ញាលេខា ភាគ 16

17/07/2025

រឿងថ្មី #មង្គលកាចៃដន្យ ភាគ 35

17/07/2025

រឿងថ្មី #មង្គលកាចៃដន្យ ភាគ 36

17/07/2025

រឿងថ្មី #មង្គលកាចៃដន្យ ភាគ 33

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ រឿងភាគថៃចេញថ្មីក្តៅៗผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ประเภท