PRT.News The Breaking news around Phnom Penh

មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនរបស់ CTN ប្រគល់ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ភ្នំពេញ៖មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដ...
17/07/2025

មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនរបស់ CTN ប្រគល់ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ៖មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនរបស់ស្ថានីយទូរទស្សន៍ CTN ទទួលបានថវិកាពីសប្បុរសជនសរុបជាង ៥០០,២១៦ដុល្លារអាមេរិក។
តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អ្នក ឧកញ៉ា គិត ម៉េង និងលោកជំទាវបានដឹកនាំ និងជំរុញការរៀបចំបង្កើតមូលនិធិ ដោយ មាន ការចូលរួមពីសមាគមសិល្បករខ្មែរ, ក្រុមហ៊ុនសែលកាត និងធនាគារវឹង ដោយបាន បង្កើតមូលនិធិស៊ីធីអិន ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ដើម្បីកៀរគរ ថវិកា ពីសប្បុរស ជ ននានា និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមដោយស្ម័គ្រ ចិត្ត បានថវិកា រហូត ចំនួន ៥០០,២១៦ដុល្លារអាមេរិក។
នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យអ្នក ឧកញ៉ា គិត ម៉េង និងលោកជំទាវដឹកនាំក្រុមការងារចូលជួបសម្តែងការគួរសម និងប្រគល់ថវិកាទាំងអស់នេះជូនសម្តេច ។
សម្តេចប្រមុខរាជរដ្ឋាភិបាល ចាត់ទុកថវិកាបានពីមូលនិធិនេះ ជាទឹកចិត្ត និងជាកម្លាំងសាមគ្គីរបស់ពលរដ្ឋខ្មែរគ្រប់ទិសទី រួមជាមួយរាជរដ្ឋាភិបាល ជួយគាំទ្រដល់វីរកងទ័ព ដែលកំពុងឈរជើងយ៉ាងអង់អាចការពារដែនអធិបតេយ្យ និងបូរណភាពទឹកដី ៕

ព្រឹត្តិការណ៍ «តស់! យើងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ» ២ថ្ងៃទៀតនឹងមកដល់ភ្នំពេញ៖នៅសល់ ២ថ្ងៃទៀត គឺនៅថ...
17/07/2025

ព្រឹត្តិការណ៍ «តស់! យើងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ» ២ថ្ងៃទៀតនឹងមកដល់

ភ្នំពេញ៖នៅសល់ ២ថ្ងៃទៀត គឺនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ព្រឹត្តិការណ៍ «តស់! យើងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ» នឹងមកដល់ហើយ ដែលនឹងរៀបចំនៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ព្រឹត្តិការណ៍ «តស់! យើងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ» ជាព្រឹត្តិការណ៍ដ៏មានអត្ថន័យបំផុតក្នុងនាមជាមហាគ្រួសារខ្មែរ ដោយបានបញ្ជាក់ប្រាប់ទៅពិភពលោកថា យើងតែងតែប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គី រួបរួមគ្នាជាធ្លុងមួយ គាំទ្រ និងផ្តល់កម្លាំងចិត្តជានិច្ច ទៅកាន់រាជរដ្ឋាភិបាល និងវីរកងទ័ពជួរមុខ។
សំឡេងដ៏ក្លៀវក្លាដែលឮកងរំពងទូទាំងប្រទេស និងសកលលោកនឹងត្រូវបានបន្លឺឡើងជាថ្មីម្ដងទៀត នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ ដោយសម្លេង និងការរួបរួមនេះបានចេញពីទឹកចិត្ត ឆន្ទៈ និងក្ដីស្រលាញ់របស់បងប្អូនប្រជាពលរដ្ឋខ្មែរប្រកបដោយភាពស្វាហាប់ ដើម្បីផ្ដល់កម្លាំងចិត្តដ៏ខ្លាំងក្លាដល់រាជរដ្ឋាភិបាល និងកងកម្លាំងនៅជួរមុខបន្ថែមទៀត ក្នុងបេសកកម្មការពារបូរណភាពទឹកដី។�«យើងចូលរួមច្រៀងចម្រៀងជាតិរួមគ្នាដើម្បីផ្ដល់កម្លាំងចិត្ត និងការគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខ ជាមួយគ្នា!»។
លើសពីការបង្ហាញស្មារតីរួបរួមគ្នាជាធ្លុងមួយ ព្រឹត្តិការណ៍ ១៩កក្កដា គឺជាការបង្ហាញមោទនភាពជាតិខ្មែរទៅកាន់ពិភពលោកឱ្យស្គាល់កាន់តែច្បាស់ពីទឹកចិត្ត ឆន្ទៈ និងក្ដីស្រលាញ់របស់កូនខ្មែរគ្រប់រូប៕

នៅឆ្នាំ២០២៦ ពលរដ្ឋមានអាយុ ១៨ឆ្នាំឡើង គិតដល់ថ្ងៃបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតមានប្រមាណ១លាននាក់ភ្នំពេញ៖គណៈកម្មាធិ...
17/07/2025

នៅឆ្នាំ២០២៦ ពលរដ្ឋមានអាយុ ១៨ឆ្នាំឡើង គិតដល់ថ្ងៃបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតមានប្រមាណ១លាននាក់

ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តាមរយៈសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៦ ខាងមុខ តាមការប៉ាន់ស្មានអ្នកដែលមានអាយុ ១៨ឆ្នាំឡើង គិតដល់ថ្ងៃបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតមានប្រមាណជាង ១,០០០,០០០នាក់ និងអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចហើយ ប៉ុន្តែ មិនទាន់ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រក្នុងបញ្ជីបោះឆ្នោតមានចំនួនប្រមាណ ៤,៥០០,០០០នាក់។
គ.ជ.ប បានបន្ថែមថា ដូចនេះរយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតត្រូវការរយៈពេល ៧០ថ្ងៃ ដោយមិនទាន់រួមបញ្ចូលពេលវេលានៃការដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធនឹងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតទេ។
ក្រោយពីបានស្តាប់របាយការណ៍របស់អង្គភាពជំនាញ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប រួចមក អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាតាមរបៀបវារៈនីមួយៗ ហើយអង្គប្រជុំ គ.ជ.ប ឯកភាពលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការផ្តល់សុពលភាព និងដាក់ឱ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៥។ ផ្អែកតាមខ្លឹមសារនៃសេចក្តីព្រាងសេចក្តីសម្រេចនោះ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៥ សរុបចំនួន ១០.១៦២.២៣២ នាក់ ស្មើនឹង ៩០,៥០% ធៀបនឹងស្ថិតិប៉ាន់ស្មានប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង ក្នុងនោះស្រីសរុបចំនួន ៥.៣៩៣.៣០៩ នាក់ និងការិយាល័យបោះឆ្នោតសរុបចំនួន ២៤.២៣៥ ការិយាល័យ។ បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៥ នឹងត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានធ្វើសេចក្តីរាយការណ៍ អំពីគម្រោងផែនការដែលត្រូវធ្វើការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ជូនអង្គប្រជុំ គ.ជ.ប ថា នៅឆ្នាំ២០២៦ គ.ជ.ប នឹងត្រូវធ្វើការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មានរយៈពេលវែងជាងឆ្នាំដែលមិនមានការបោះឆ្នោត ពីព្រោះបញ្ជីបោះឆ្នោត ឆ្នាំ២០២៦ នឹងត្រូវប្រើប្រាស់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦។
ក្រោយពីបានស្តាប់អំពីគម្រោងផែនការសកម្មភាពការងារដែលបានលើកឡើងដោយអគ្គលេខាធិការ គ.ជ.ប រួចមក អង្គប្រជុំ គ.ជ.ប ក៏បានសម្រេចឯកភាពលើរយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅឆ្នាំខាងមុខ។
គួរឱ្យដឹងថា នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ប្រាជ្ញ ចន្ទ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំរបស់ គ.ជ.ប និងសេចក្តីសម្រេចស្តីពី ការផ្តល់សុពលភាព និងដាក់ឱ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៥។
លោក ប្រាជ្ញ ចន្ទ បានណែនាំដល់អង្គភាពជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ព្រមទាំងជ្រួតជ្រាបដល់ប្រជាពលរដ្ឋទាំងនៅទីប្រជុំជន និងនៅជនបទអំពីការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រនៅឆ្នាំ២០២៦ ខាងមុខ៕

ព្រឹត្តិការណ៍ «តស់! យើងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ» ២ថ្ងៃទៀតនឹងមកដល់ភ្នំពេញ៖នៅសល់ ២ថ្ងៃទៀត គឺនៅថ...
17/07/2025

ព្រឹត្តិការណ៍ «តស់! យើងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ» ២ថ្ងៃទៀតនឹងមកដល់

ភ្នំពេញ៖នៅសល់ ២ថ្ងៃទៀត គឺនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ព្រឹត្តិការណ៍ «តស់! យើងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ» នឹងមកដល់ហើយ ដែលនឹងរៀបចំនៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ព្រឹត្តិការណ៍ «តស់! យើងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ» ជាព្រឹត្តិការណ៍ដ៏មានអត្ថន័យបំផុតក្នុងនាមជាមហាគ្រួសារខ្មែរ ដោយបានបញ្ជាក់ប្រាប់ទៅពិភពលោកថា យើងតែងតែប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គី រួបរួមគ្នាជាធ្លុងមួយ គាំទ្រ និងផ្តល់កម្លាំងចិត្តជានិច្ច ទៅកាន់រាជរដ្ឋាភិបាល និងវីរកងទ័ពជួរមុខ។
សំឡេងដ៏ក្លៀវក្លាដែលឮកងរំពងទូទាំងប្រទេស និងសកលលោកនឹងត្រូវបានបន្លឺឡើងជាថ្មីម្ដងទៀត នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ ដោយសម្លេង និងការរួបរួមនេះបានចេញពីទឹកចិត្ត ឆន្ទៈ និងក្ដីស្រលាញ់របស់បងប្អូនប្រជាពលរដ្ឋខ្មែរប្រកបដោយភាពស្វាហាប់ ដើម្បីផ្ដល់កម្លាំងចិត្តដ៏ខ្លាំងក្លាដល់រាជរដ្ឋាភិបាល និងកងកម្លាំងនៅជួរមុខបន្ថែមទៀត ក្នុងបេសកកម្មការពារបូរណភាពទឹកដី។�«យើងចូលរួមច្រៀងចម្រៀងជាតិរួមគ្នាដើម្បីផ្ដល់កម្លាំងចិត្ត និងការគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខ ជាមួយគ្នា!»។
លើសពីការបង្ហាញស្មារតីរួបរួមគ្នាជាធ្លុងមួយ ព្រឹត្តិការណ៍ ១៩កក្កដា គឺជាការបង្ហាញមោទនភាពជាតិខ្មែរទៅកាន់ពិភពលោកឱ្យស្គាល់កាន់តែច្បាស់ពីទឹកចិត្ត ឆន្ទៈ និងក្ដីស្រលាញ់របស់កូនខ្មែរគ្រប់រូប៕

ផ្អាកជាបណ្តោះអាសន្ននូវមុខងារ លោក គ្រី សីហា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបើកផ្លូវឱ្យក្រុមអធិកា...
17/07/2025

ផ្អាកជាបណ្តោះអាសន្ននូវមុខងារ លោក គ្រី សីហា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបើកផ្លូវឱ្យក្រុមអធិការកិច្ច និងស្ថាប័នមានសមត្ថកិច្ចធ្វើការស៊ើបអង្កេត

ភ្នំពេញ៖ឯកឧត្ដមកើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវមុខងារ លោក គ្រី សីហា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបើកផ្លូវឱ្យក្រុមអធិការកិច្ច និងស្ថាប័នមានសមត្ថកិច្ចធ្វើការស៊ើបអង្កេតស្រាវជ្រាវ ទាក់ទងនឹងការអនុវត្តច្បាប់ដោយរំលោភបំពាន ក្នុងការដោះលែងជនល្មើសដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងខេត្តពោធិ៍សាត់។
ការសម្រេចនេះ បានធ្វើឡើងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕

អភិបាលខណ្ឌ៧មករាចុះអន្តរាគមន៍រំដោះមនុស្ស៣នាក់រួចផុតពីគ្រោះថ្នាក់អគ្គីភ័យនៅសង្កាត់អូរឬស្សីទី២ភ្នំពេញ៖នៅយប់ថ្ងៃទី១៦ ខែកក្កដ...
17/07/2025

អភិបាលខណ្ឌ៧មករាចុះអន្តរាគមន៍រំដោះមនុស្ស៣នាក់រួចផុតពីគ្រោះថ្នាក់អគ្គីភ័យនៅសង្កាត់អូរឬស្សីទី២

ភ្នំពេញ៖នៅយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ២០:៣០នាទី ក្រោយពីទទួលបានដំណឹងថាមានកើតពីគ្រោះអគ្គីភ័យក្នុងមូលដ្ឋាន លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បានដឹកនាំកម្លាំងគណៈបញ្ជការឯកភាពរដ្ឋបាលខណ្ឌ៧មករា សហការជាមួយក្រុមអន្តរាគមន៍រថយន្តពន្លត់អគ្គីភ័យនៅអូឡាំព្យា បានចុះអន្តរាគមន៍ជួយពន្លត់បានភ្លាមៗករណីអគ្គីភ័យឆេះផ្ទះលេខ239E3 ផ្លូវលេខ២១៧ ភូមិ១ សង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា បានរំដោះឪពុកកូនចំនួន៣នាក់ បានទាន់ពេលវេលា និងពុំមានការឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះឡើយ និងបានគ្រប់គ្រងបាន១០០ភាគរយភាគរយ នៅវេលាម៉ោង ២១:០០នាទី។
សមត្ថកិច្ចឱ្យដឹងថា៖ហេតុការណ៍នេះ ពុំបណ្តាលឲ្យមានមនុស្សស្លាប់ ឬរងរបួសនោះទេ ប៉ុន្តែបានបណ្តាលឲ្យមានការខូចខាតសម្ភារៈមួយចំនួន ៕

សម្ដេចនាយករដ្ឋមន្រ្តី បញ្ជាឲ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ម្នាក់ ដែលដោះលែងក្រុមជនល្មើសល្ប...
17/07/2025

សម្ដេចនាយករដ្ឋមន្រ្តី បញ្ជាឲ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ម្នាក់ ដែលដោះលែងក្រុមជនល្មើសល្បែងអនឡាញ

ភ្នំពេញ៖សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបញ្ជាឲ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ម្នាក់ ដែលដោះលែងក្រុមជនល្មើសល្បែងអនឡាញ។ នេះបើយោងតាមការបែកធ្លាយសំឡេងបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ដ្រី ដែលត្រូវបានគេចែកចាយតាមបណ្ដាញសង្គម។
ក្នុងសារសម្លេង ដែល ទទួលបាននៅយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ករណីដែលខេត្ដ បានរាយការណ៍មក ខេត្ដពោធិ៍សាត់ ខំបើកយុទ្ធនាការ ដើម្បីបង្ក្រាបទីតាំងល្បែងអនឡាញ ស្រាប់តែមានព្រះរាជអាជ្ញារងមួយ ទៅដោះលែងជ នដែលប្រព្រឹត្ដបទល្មើស ខ្ញុំឲ្យក្រសួងយុត្ដិធម៌ ចាត់ចែងជាបន្ទាប់»។
បន្ថែមពីនោះទៀត សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើសិនជារកឃើញថា ព្រះរាជអាជ្ញារងមួយរូបនោះ មានការយកលុយ ពីជនប្រព្រឹត្ដបទល្មើស សម្ដេចបានបញ្ជាឲ្យអង្គភាព ប្រឆាំងអំពើពុករលួយ ACU ត្រូវចាត់វិធានការភ្លាមៗផងដែរ៕

អភិបាលខណ្ឌឫស្សីកែវប្រជុំស្ដីពីការពង្រឹងកិច្ចការងារសន្តិសុខ,ពិសេសយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE...
16/07/2025

អភិបាលខណ្ឌឫស្សីកែវប្រជុំស្ដីពីការពង្រឹងកិច្ចការងារសន្តិសុខ,ពិសេសយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) ក្នុងមូលដ្ឋាន

ភ្នំពេញ៖នៅថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០២៥នេះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ បានដឹកនាំកិច្ចប្រជុំកម្លាំងចំណុះគណៈបញ្ជាការឯកភាពខណ្ឌ ស្ដីពីការពង្រឹងកិច្ចការងារសន្តិសុខ,ជាពិសេសយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានវត្តមានចូលរួមពីសំណាក់តំណាងលោកអធិការនគរបាលខណ្ឌ តំណាងលោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ គណៈអភិបាលខណ្ឌ គណៈនាយក លោក លោកស្រីប្រធានការិយាល័យទាំង១១ លោកចៅសង្កាត់ទាំង៧ មេប៉ុស្តិ៍សង្កាត់ទាំង៧ និងអង្គភាពពាក់ព័ន្ធ ព្រមទាំងមន្ដ្រី សរុបចំនួន៣៨នាក់។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ លោកអភិបាលខណ្ឌ បានធ្វើការណែនាំឱ្យអាជ្ញាធរសង្កាត់ទាំង៧ ប៉ុស្ត៍សង្កាត់ទាំង៧ និងអង្គភាពពាក់ព័ន្ធ ត្រូវសហការគ្នាចាប់ប្រមែប្រមូលជនអនាថារួចបញ្ជូនទៅមណ្ឌលកែប្រែដើម្បីឲ្យមានសណ្តាប់ធ្នាប់របៀបរៀបរយ. អនុវត្តឱ្យបានម៉ឺងមាត់ម៉ត់ចត់ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋាន ជាពិសេស យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) កំពុងបង្កការគំរាមកំហែងនិងអសន្តិសុខក្នុងពិភពលោកនិងតំបន់ ។ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យមាន ប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម លោកអភិបាលខណ្ឌ បានអាននូវបទបញ្ជាដ៏ម៉ឺងមាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញដូចខាងក្រោម៖

១- អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងស្នងការនគរបាលរាជធានី ខេត្ត ត្រូវម្ចាស់ការទទួលខុសត្រូវក្នុងការបោសសម្អាតគ្រប់ទីតាំងធ្វើសកម្មភាព ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យអស់ពីក្នុងភូមិសាស្ត្រនិងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមច្បាប់និងលិខិត បទដ្ឋានគតិយុត្តជាធរមាន។
២- ក្រសួងមហាផ្ទៃ ដោយមានអគ្គស្នងការដ្ឋាននគរបាលជាតិនិងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាសេនាធិការ ត្រូវរៀបចំនីតិវិធីបណ្តេញចេញស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ចំពោះជនបរទេសដែលបានចូលមកខុសច្បាប់ ឬស្នាក់នៅខុសច្បាប់ ឬធ្វើសកម្មភាពខុសច្បាប់។
៣- អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្នងការដ្ឋាននគរបាល និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ តាមបណ្តាខេត្តជាប់ព្រំដែនគោកជាមួយប្រទេស ជិតខាង ត្រូវទទួលខុសត្រូវក្នុងការបង្ការ ទប់ស្កាត់ និងហាមឃាត់ជនបរទេស មិនឱ្យលួចឆ្លងដែនចូលតាម ព្រំដែនគោកដោយខុសច្បាប់ក្នុងភូមិសាស្ត្រនិងដែនសមត្ថកិច្ចរបស់ខ្លួន។
៤- គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តជាប់ព្រំដែនសមុទ្រ បញ្ជាការដ្ឋានកងទ័ពជើងទឹក និង នាយកដ្ឋាននគរបាលការពារព្រំដែនទឹក ត្រូវទទួលខុសត្រូវក្នុងការបង្ការ ទប់ស្កាត់ និងហាមឃាត់ជនបរទេស មិនឱ្យលួចឆ្លងដែនចូលតាមផ្លូវទឹកដោយខុសច្បាប់ក្នុងភូមិសាស្ត្រនិងដែនសមត្ថកិច្ចរបស់ខ្លួន។
៥- ក្រសួងយុត្តិធម៌ ត្រូវធ្វើការណែនាំដល់សាលាជម្រះក្តីនិងអយ្យការអមសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ ឱ្យយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការបង្ក្រាបការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ស្របតាមច្បាប់និងនីតិវិធីជាធរមាន ព្រមទាំងផ្ដល់ការគាំទ្រផ្នែកច្បាប់ដល់ស្ថាប័ននិង អង្គភាពអនុវត្តច្បាប់ក្នុងប្រតិបត្តិការ តាមការចាំបាច់។
៦- អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការកងទ័ព ជើងទឹក មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ញាការបញ្ហាការដ្ឋានទ័ពពិសេស មេបញ្ចាការ បញ្ជាការដ្ឋានអង្គរក្ស មេបញ្ជការបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម មេបញ្ជាការកងពលតូច លេខ៧០ ត្រូវត្រៀមកម្លាំង មធ្យោបាយ និងសម្ភារៈ ដើម្បីគាំទ្រដល់ប្រតិបត្តិការ នៅពេលទទួលបានបទបញ្ហា។
៧- ក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ និងមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន ត្រូវផ្ដល់កិច្ចសហការនិង ចូលរួមក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
៨- គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាត្រូវពង្រឹងការគ្រប់គ្រងនិងត្រួតពិនិត្យទីតាំងកាស៊ីណូ ឬមណ្ឌលល្បែងពាណិជ្ជកម្មដែលមានអាជ្ញាបណ្ណទាំងអស់ ដោយមិនឱ្យមានជាដាច់ខាតនូវ : (១)អំពើឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (២)អំពើចាប់ជំរិត ធ្វើទារុណកម្ម និងបង្ខាំងមនុស្សដោយខុសច្បាប់ (៣)អំពើជួញដូរ មនុស្សនិងអាជីវកម្មផ្លូវភេទគ្រប់ទម្រង់ (៤)អំពើជួញដូរអាវុធ រក្សាទុកអាវុធ និងប្រើប្រាស់អាវុធដោយខុសច្បាប់ (៥)ការកសាងកម្លាំងខុសច្បាប់តាមរយៈក្រុមហ៊ុនសន្តិសុខឯកជន និងការប្រើប្រាស់កម្លាំងសមត្ថកិច្ចបំពាក់ ដោយអាវុធ និង(៦)អំពើជួញដូរ ប្រើប្រាស់ និងរក្សាទុកគ្រឿងញៀននឹងសារធាតុញៀន ដោយខុសច្បាប់។
៩- អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ស្នងការនគរបាលរាជធានី ខេត្ត មេបញ្ជាការបណ្តាអង្គភាព និងក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ត្រូវអនុវត្ត បទបញ្ជានេះឱ្យបានម៉ឺងម៉ាត់ និងដោយការទទួលខុសត្រូវ។ ការមិនអនុវត្តតាមបទបញ្ជា ឬមិនសហការអនុវត្ត ក្នុងរូបភាពណាមួយ ត្រូវជាកម្មវត្ថុនៃការវាយតម្លៃក្នុងការតែងតាំង ផ្លាស់ប្តូរ ឬបញ្ចប់មុខតំណែង៕

សម្តេចតេជោ៖ «នាយករដ្ឋមន្ត្រីស្តីទីថៃសព្វថ្ងៃ មានចំណែកទទួលខុសត្រូវលើការសុំឱវាទ ឬយោបល់ពីខ្ញុំ កាលពីថ្ងៃទី១៥ មិថុនា ២០២៥ ជា...
16/07/2025

សម្តេចតេជោ៖ «នាយករដ្ឋមន្ត្រីស្តីទីថៃសព្វថ្ងៃ មានចំណែកទទួលខុសត្រូវលើការសុំឱវាទ ឬយោបល់ពីខ្ញុំ កាលពីថ្ងៃទី១៥ មិថុនា ២០២៥ ជាមួយលោកស្រី អ៊ុង អុីន»

ភ្នំពេញ៖សារទះកំភ្លៀងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ផ្ញើទៅកាន់នាយករដ្ឋមន្ត្រីស្តីទី និងជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ហើយប្រាប់ថា នាយករដ្ឋមន្ត្រីស្តីទីរបស់ថៃសព្វថ្ងៃ ក៏ជាមេចំណែកម្នាក់ក្នុងការទទួលខុសត្រូវលើការសុំឱវាទ ឬយោបល់ពីសម្តេច តាមរយៈទូរស័ព្ទកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ជាមួយអតីតនាយករដ្ឋមន្រ្តីថៃ អ៊ុង អ៉ីន ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅលើបណ្តាញសង្គមនៅថ្ងៃនេះជាមួយខ្លឹមសារទាំងស្រុងដូចខាងក្រោម៖មុននេះលោក ឃ្លាំង ហួត បានឆ្លើយតបជាមួយនាយករដ្ឋមន្ត្រីស្តីទី និងជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ដែលបានវាយប្រហារចំពោះខ្ញុំ។
ខ្ញុំក៏ចង់បញ្ជាក់បែបទះកំភ្លៀងចំពោះបុគ្គលរូបនេះថា បើ ហ៊ុន សែន អត់មានតម្លៃសម្រាប់ការចរចា ហេតុអ្វីលោកត្រូវអមដំណើរអតីតនាយករដ្ឋមន្ត្រីដែលកំពុងព្យួរតំណែងមកចាំទូរស័ព្ទជួបខ្ញុំនៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ដោយមិនមានការណាត់ជាមុន?
កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ពួកលោកចាត់ទុក ហ៊ុន សែន ជាមនុស្សមានតម្លៃដែលអស់លោកយល់ថា ត្រូវសុំឱវាទ ឬសុំយោបល់ ឬសុំចរចា តែដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោកបែរជានិយាយថា លោក ហ៊ុន សែន មិនមានតម្លៃក្នុងការចរចា។ តើលោកលេបថ្នាំខុសទេដឹង ទើបធ្វើឲ្យលោកបាត់ការចងចាំបែបនេះ?
សម្រាប់តួនាទីក្នុងតំណែងគ្រប់គ្រងរដ្ឋខ្ញុំស្គាល់ច្បាស់ណាស់ ព្រោះខ្ញុំដឹកនាំនីតិប្រតិបត្តិតាំងពីលោកនៅជាកងទ័ពថៃក្រហម (កុម្មុយនីស្តថៃ) មិនទាន់ចេញពីព្រៃមកម្ល៉េះ និងឆ្លងកាត់នាយករដ្ឋមន្ត្រីថៃជាង១០នាក់។ ការចរចាពិតត្រូវធ្វើដោយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនមែនជាមួយប្រធានព្រឹទ្ធសភា ហ៊ុន សែន នោះឡើយ។
កាលពីមុនក៏ដូចជាថ្ងៃនេះលោកតែងប្រាប់ជនជាតិថៃថា កុំឲ្យស្តាប់លោក ហ៊ុន សែន ពេក តើលោកខ្លាចបណ្តាញសង្គមដែលខ្ញុំបង្ហោះសារចេញមែនទេ?
ខ្ញុំមិនចង់ឆ្លើយតបជាមួយមនុស្សព្រហើនដូចលោកទេ តែខ្ញុំមានការចាំបាច់បញ្ជូនសារទៅប្រាប់ប្រជាជនថៃថា នាយករដ្ឋមន្ត្រីស្តីទីរបស់ថៃសព្វថ្ងៃនេះមាន ចំណែកទទួលខុសត្រូវលើការសុំឱវាទ ឬយោបល់ ឬចរចាតាមទូរស័ព្ទនាល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ជាមួយលោកស្រី អ៊ុង អុីន កន្លងមក។
ជូនពរលោកប្រឹងតោងកៅអីនាយករដ្ឋមន្ត្រីស្តីទីឲ្យបានយូរបន្តិច៕
Earlier, Khliang Huot responded to the Acting Prime Minister and former Minister of Defence of Thailand, who had attacked me.
I would also like to firmly address this individual: if Hun Sen truly held no value for negotiations, then why did you accompany the former Prime Minister, whose position is currently suspended, just to wait for a phone call to meet me in the afternoon of June 15, 2025, without any prior appointment?
On June 15, 2025, you regarded Hun Sen as a person of value, believing it necessary to seek his advice, opinion, or negotiation. But by July 16, 2025, you claimed that Hun Sen held no value in negotiations. Did you take the wrong medication, causing you to lose your memory like this?
As for roles in state governance, I know them well, as I’ve led the executive body since the time you were still a member of the Thai Red Army (Thai Communists) and hadn’t even emerged from the jungle long before going through more than 10 Thai Prime Ministers.
Real negotiations must be conducted by Prime Minister Hun Manet, not with Senate President Hun Sen.
In the past, and even now, you constantly tell the Thai people not to listen too much to Hun Sen. Are you afraid of the social media posts I wrote?
I do not wish to respond to an insolent person like you, but I find it necessary to send a message to the Thai public that the current Acting Prime Minister of Thailand bears responsibility for seeking advice, opinion, or negotiation via phone with Ung Ing on the evening of June 15, 2025.
Wishing you good luck in clinging to your position as Acting Prime Minister for just a little longer.

ឯកឧត្ដម ឃួង ស្រេង ៖ប្រធានភូមិទាំងអស់ត្រូវតែស្គាល់សមាជិកបក្សរបស់ខ្លួននិងពលរដ្ឋក្នុងភូមិឱ្យបានច្បាស់ បើមិនស្គាល់ពួកគាត់ផងថ...
16/07/2025

ឯកឧត្ដម ឃួង ស្រេង ៖ប្រធានភូមិទាំងអស់ត្រូវតែស្គាល់សមាជិកបក្សរបស់ខ្លួននិងពលរដ្ឋក្នុងភូមិឱ្យបានច្បាស់ បើមិនស្គាល់ពួកគាត់ផងថាតើយើងទៅបំរើពួកគាត់យ៉ាងម៉េចកើត

ភ្នំពេញ៖ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញបានលើកឡើងថា៖ ប្រធានភូមិ បើចង់បំរើសមាជិកបក្ស គឺត្រូវតែស្គាល់សមាជិកបក្សរបស់ខ្លួនឱ្យបានច្បាស់ បើមិនស្គាល់ពួកគាត់ផង ថាតើ យើងទៅបំរើពួកគាត់យ៉ាងម៉េចកើត។បន្ថែមពីនេះប្រធានភូមិ និងលោកចៅសង្កាត់ត្រូវពិនិត្យជាប្រចាំនិងមានវិធានការ ចំពោះឡានដឹកខ្សាច់ ដឹកដី។ យើងមិនហាមពួកគាត់ក្នុងការធ្វើអាជីវកម្មទេ តែបើធ្វើឱ្យខូចខាតផ្លូវត្រូវតែជួសជុលឡើងវិញ និងបើប្រឡាក់ផ្លូវត្រូវតែលាងសំអាតសងវិញ។
ការលើកឡើងខាងលើរបស់ ឯកឧត្ដមឃួង ស្រេង បានធ្វើឡើង នាវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៦កក្កដាខែកក្កដាឆ្នាំ២០២៥នេះ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ ស្ទឹងមានជ័យទី៣ដោយមានការចូលរួមពីឯកឧត្ដមម៉ប់ សារិន សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនិងលោកសេង គន្ធ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ។
ក្នុងឱកាសនោះ លោក លោកស្រី ប្រធានភូមិទាំង៩ និងលោកចៅសង្កាត់ស្ទឹងមានជ័យទី៣
បានរាយការណ៍ពីសមិទ្ធផលការងារនានាដែលសំរេចបាន និងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ជាមួយនិងការថ្លែងនូវការអរគុណចំពោះប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញដែលបានជួយកសាងហេដ្ឋានរចនាសម្ព័ន្ធជាច្រើននៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣នេះ ពិសេសគឺការកសាង លូ ប្រឡាយមេ រំដោះទឹកនិងផ្លូវជាដើម។ បន្ថែមពីនេះ ប្រធានភូមិនិងលោកចៅសង្កាត់ ក៏បានលើកឡើងពីចំណុចខ្វះខាតនិងបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ ដើម្បីយកបញ្ហាទាំងនោះមកដោះស្រាយឱ្យបានទាន់ពេលវេលា។ជាមួយិងការប្តេជ្ញាចិត្ត ក្នុងការកសាងសមាជិកបក្សឱ្យបានសម្រេចទៅតាមផែនការ ដើម្បីឈានទៅយកជ័យជំនៈក្នុងការបោះឆ្នោយនៅឆ្នាំ២០២៧-២០២៨ខាងមុខនេះ។
ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញបានបន្តថា៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ចំពោះ សមាជិក សមាជិកាបក្ស គ្រប់ពេលវេលា គ្រប់ទីកន្លែង ធ្វើយ៉ាងណាឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះរហូតក្នុងការបោះឆ្នោត។ គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺមានអំណាចក្នុងការដឹកនាំអភិវឌ្ឍន៌ប្រទេសឱ្យកាន់តែរីកចំរើន ជាមួយនិងការរក្សាបានសន្តិភាពពេញផ្ទៃប្រទេស និងមានមហិច្ចតាចង់ឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ កូនកើតមកមានប្រាក់ខែដែលនេះជាក្តីស្រម័យរបស់ប្រជាជននៅលើពិភពលោក។ តែប្រទេសក្បែរខាងយើង គេមិនសប្បាយចិត្តជាមួយយើងអភិវឌ្ឍន៌ប្រទេសក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០នោះទេ ពួកគេតែងជំទាស់ជានិច្ច។តែសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានប្តេជ្ញាចិត្តយ៉ាងមុតមាំហើយ ក្នុងកិច្ចការពារបូរណភាពទឹកដីកម្ពុជាឱ្យបានដាច់ខាត។
ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា សាមគ្គីភាពផ្ទៃក្នុងរបស់បក្សគឺជារឿងសំខាន់ណាស់ ដូច្នេះយើងត្រូវសាមគ្គីភាពគ្នា ឱ្យកាន់តែល្អប្រសើរ។
ជាមួយគ្នានោះ ឯកឧត្ដម ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណចំពោះ គណបក្សសង្កាត់ ដែលបានរួមចំណែក ដែលធ្វើឱ្យការបោះឆ្នោតនៅឆ្នាំ២០២២, ២០២៣,ការបោះឆ្នោតព្រឹទ្ធសភា និងការបោះឆ្នោតក្រុមប្រឹក្សារាជធានីទទួលបានជ័យជំនៈ៕

លោកបណ្ឌិត Dato' Sri Tahir បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏អស្ចារ្យ បានរំដោះប្រទេសកម្ពុជា បិទបញ្ចប់សង្គ្រាមស៉ីវ...
16/07/2025

លោកបណ្ឌិត Dato' Sri Tahir បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏អស្ចារ្យ បានរំដោះប្រទេសកម្ពុជា បិទបញ្ចប់សង្គ្រាមស៉ីវិល រហូតនាំកម្ពុជា ឱ្យមានសន្តិភាព ស្ថិរភាពពេញលេញ

ភ្នំពេញ៖លោកសាស្រ្តាចារ្យបណ្ឌិត Dato' Sri Tahir សមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ប្រធានាធិបតីឥណ្ឌូនេស៊ី និងជាស្ថាបនិក ក្រុម ហ៊ុន Mayapada Group បានចាត់ទុក និងពេញចិត្តចំពោះការយកចិត្តទុកដាក់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មកលើអតីតយុទ្ធជន ពិសេសជាអ្នកនយោបាយ ជាមេដឹកនាំដែលមានគុណធម៌ មិនបោះបង់ចោលនរណាម្នាក់ដែលធ្លាប់តស៊ូ ដើម្បីបុព្វហេតុជាតិរបស់ខ្លួន។
ការលើកឡើងរបស់លោកសាស្រ្តាចារ្យបណ្ឌិត Dato' Sri Tahir បានធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា។
បើតាមឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភា បានឱ្យដឹងថា លោកបណ្ឌិត Dato' Sri Tahir «បានសម្តែងនូវការឯកភាពទាំងស្រុង ហើយចាត់ទុកការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន គឺសមស្របនឹងគំនិតរបស់លោក និងបានពេញចិត្តចំពោះការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន មកលើអតីតយុទ្ធជន ជាពិសេសជាអ្នកនយោបាយ ជាមេដឹកនាំដែលមានគុណធម៌ មិនបោះបង់ចោលនរណាម្នាក់ដែលធ្លាប់តស៊ូ ដើម្បីបុព្វហេតុជាតិរបស់ខ្លួន»។
លោកបណ្ឌិត Dato' Sri Tahir ក៏បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏អស្ចារ្យ ដែលបានរំដោះប្រទេសកម្ពុជា ចេញរបបប្រល័យពូជសាសន៍ បិទបញ្ចប់សង្គ្រាមស៉ីវិល រហូតនាំកម្ពុជា ឱ្យមានសន្តិភាព ស្ថិរភាពពេញលេញ និងនាំមករកភាពរីកចម្រើនលើគ្រប់វិស័យ។ លោកបណ្ឌិត អរគុណក្រៃលែង និងមានកិត្តិយសក្នុងជីវិតរបស់លោកដែលបានចូលរួមចំណែកជួយដល់កម្ពុជា ជាពិសេសតាមរយៈការងារជាទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន ត្រង់ចំណុចនេះលោកបណ្ឌិត បានសន្យានឹងជួយកម្ពុជាឱ្យអស់ពីលទ្ធភាព តាមអ្វីដែលលោកអាចរួមចំណែកបាន និងចង់ឃើញប្រទេសកម្ពុជា កាន់តែរីកចម្រើន។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីរីករាយ ដែលបានជួបជាមួយលោកបណ្ឌិត Dato' Sri Tahir សារជាថ្មី បន្ទាប់ពីបានជួបលោកបណ្ឌិតនៅប្រទេសឥណ្ឌូនេស៉ី គ្រាដែលសម្តេចបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៉ី។ សម្តេចតេជោ ក៏បានស្វាគមន៍លោកបណ្ឌិតដែលបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា និងអបអរសាទរលោកបណ្ឌិត ដែលទទួលតួនាទីជាទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន និងបានចាត់ទុកតួនាទីនេះជាផ្នែកមួយដែលលោកបណ្ឌិត អាចចូលរួមចំណែកជួយការអភិវឌ្ឍផ្នែកសង្គមកិច្ចនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាចំណុចមួយដ៏សំខាន់នៃការរុញច្រានទំនាក់ទំនងរវាងកម្ពុជា និងប្រទេសឥណ្ឌូនេស៉ី ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ក្នុងឱកាសនោះលោកបណ្ឌិត Dato' Sri Tahir បានសម្តែងនូវការអរគុណក្រៃលែងចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានចំណាយពេលវេលាឱ្យលោកបណ្ឌិត និងសហការី បានជួបសម្តែងការគួរស។ លោកបណ្ឌិត ក៏បានសម្តែងនូវសេចក្តីកត្តញ្ញូ ដែលសម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យលោកធ្វើជាទីប្រឹក្សារបស់សម្តេច ចំពោះចំណុចនេះលោកបានចងចាំជានិច្ចនៅថ្ងៃនេះ ពីព្រោះនៅក្នុងជីវិតរបស់លោកមានរឿងពីរ សំខាន់ដែលលោកបណ្ឌិតបានធ្វើជាទីប្រឹក្សា គឺទី១៖ លោកធ្លាប់ធ្វើជាទីប្រឹក្សាអតីតប្រធានាធិបតី ឥណ្ឌូនេស៉ី ហើយបច្ចុប្បន្ន លោកក៏ជាទីប្រឹក្សារបស់ប្រធានាធិបតី ឥណ្ឌូនេស៉ី ហើយនៅថ្ងៃនេះលោកបានទទួលតួនាទីជាទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន ថែមទៀត។
លោកបណ្ឌិត Dato' Sri Tahir បានសន្យា និងប្តេជ្ញាថានឹងចូលរួមចំណែកក្នុងការជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាវិស័យសង្គមកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសការចូលរួមចំណែកជួយដល់អតីតយុទ្ធជនកម្ពុជា តាមរយៈការជួយសាងសង់ផ្ទះ និងការជួយជីកអណ្តូងទឹក ដើម្បីធ្វើយ៉ាងណាឱ្យអតីតយុទ្ធជនរបស់កម្ពុជា មានស្ថានភាពរស់នៅកាន់តែល្អប្រសើរ។
លោកបណ្ឌិត Dato' Sri Tahir ក៏បានរង់ចាំការណែនាំបន្ថែមពីសំណាក់សម្តេចតេជោ ហ៊ុន សែន តើអ្វីដែលលោកបណ្ឌិតអាចចូលរួមចំណែកបានក្នុងការជួយដល់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចំណុចសំខាន់ដែលសម្តេច ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ចង់ឱ្យលោកបណ្ឌិត Dato' Sri Tahir ចូលរួមចំណែកជួយក្នុងវិស័យសង្គមកិច្ច តាមរយៈការជួយសាងសង់ផ្ទះដល់អតីតយុទ្ធជន ដូចអ្វីដែលលោកបណ្ឌិត Dato' Sri Tahir បានលើកឡើងដែលជាចំណុចរួមមួយ ដែលសម្តេចរីករាយ ពីព្រោះបច្ចុប្បន្ននេះ សម្តេចក៏ជាប្រធានសមាគមអតីតយុទ្ធជន ហើយចង់ចូលរួមចំណែកធ្វើយ៉ាងណាឱ្យអតីតយុទ្ធជនកម្ពុជា ដែលមិនទាន់មានលំនៅដ្ឋានសមរម្យ ដើម្បីឱ្យពួកគាត់មានលំនៅដ្ឋានសមរម្យជាដើម។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចយល់អំពីអារម្មណ៍របស់អ្នកប្រយុទ្ធ គឺទាហាននៅពេលដែលពួកគាត់មានកម្លាំងប្រយុទ្ធរដ្ឋាភិបាលបានជួយគាំទ្រច្រើន ក៏ប៉ុន្តែ នៅពេលដែលពួកគាត់ចូលនិវត្តន៍ ឬក៏បាត់បង់សមត្ថភាពប្រយុទ្ធ ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា បន្តវេនពីអាណត្តិចាស់ គឺសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ពិសេសសម្តេចផ្ទាល់ គឺតែងតែយល់ចិត្តទុកដាក់ជួយដល់អតីតយុទ្ធជន និងមិនបោះបង់ចោលអតីតយុទ្ធជនណាម្នាក់ឡើង។
ត្រង់ចំណុចនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅលោកបណ្ឌិត Dato' Sri Tahir សម្តេចផ្ទាល់ គឺមានបទពិសោធន៍ និងបានរម្លឹកពីអតីតកាលថានៅពេលដែលសម្តេចមានអាយុ២៣ឆ្នាំ បានរងរបួសគ្រាដែលសម្តេចកំពុងតែប្រយុទ្ធនៅក្នុងសមរភូមិ ដែលធ្វើឱ្យសម្តេចពិកាភ្នែករហូតដល់បច្ចុប្បន្ននេះ។ ហើយគ្រានោះសម្តេច ត្រូវបានរងការប្រមាថ និងត្រូវបានគេបោះបង់ចោល ម្លោះហើយទើបសម្តេចយល់ច្បាស់ពីអារម្មណ៍ ពីការតស៊ូរបស់អតីតយុទ្ធជន នៅពេលដែលពួកគាត់ពិកា ឬលែងមានសមត្ថភាពប្រយុទ្ធ ចូលនិវត្តន៍ ដូច្នេះ យើងមិនត្រូវបោះបង់ពួកគាត់ចោលនោះឡើយ។
ជាអតីតយុទ្ធជន តស៊ូប្រយុទ្ធក្នុងសមរភូមិរាប់មិនអស់ រហូតបិទបញ្ចប់សង្គ្រាមស៉ីវិល, សម្តេចតេជោ ហ៊ុន សែន បានបន្តថា សម្តេចបានខិតខំប្រឹងប្រែងកៀរគរស្វែងរកជំនួយ និងការឧបត្ថម្ភមកពីប្រភពផ្សេងៗ ដើម្បីធ្វើយ៉ាងណាឱ្យអតីតយុទ្ធជនអាចរស់នៅបានសមរម្យ៕

ចិន កម្ពុជា បន្តពូនជ្រុំ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីទាំងក្នុងកម្រិតរដ្ឋាភិបាលនិងរដ្ឋាភិបាល គណបក្ស និងគណបក្ស និ...
16/07/2025

ចិន កម្ពុជា បន្តពូនជ្រុំ និងពង្រីកកិច្ចសហ
ប្រតិបត្តិការទ្វេភាគីទាំងក្នុងកម្រិតរដ្ឋាភិបាលនិងរដ្ឋាភិបាល គណបក្ស និងគណបក្ស និងការបន្តបណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយដែលជាយុវជនបន្ដវេនរបស់ប្រទេសទាំងពីរ

ភ្នំពេញ៖កម្ពុជា និងចិន បានបង្ហាញការប្តេជ្ញាចិត្តបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លា ដោយមានយុវជនជាស្នូល។ ការប្តេជ្ញានេះ ធ្វើឡើងក្នុងជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ឈិន ចូវ (Chen Zhou) អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន នៅរសៀលថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ នៅវិមានសន្តិភាព។
នៅក្នុងជំនួបនេះ លោក ឈិន ចូវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន សម្ដេច មហាបវរធិបតី ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងគណៈ ប្រតិភូបានចូលជួបសម្ដែងការគួរសម។ លោកបានពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់លោកប្រធានាធិបតី ស៊ី ជីនពីង ក៏ដូចជាលោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីចិន ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី។
លោកអនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន នៅកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥ គឺជាសក្ខីភាពឆ្លុះបញ្ចាំង ពី ការ វិវត្តកាន់តែល្អប្រសើរនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោកអនុរដ្ឋមន្ត្រី បានបន្ថែមទៀតថា នៅក្នុងបរិការណ៍ដែលពិភពលោកនៅតែមាន ភាពមិនប្រាកដប្រជា និងស្របពេលភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច កាន់តែ មាន ភាពស្រួចស្រាវឡើង ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវា ងប្រទេស ទាំងពីរ នៅគ្រប់កម្រិត និងគ្រប់វិស័យ គឺកាន់តែមានសារៈសំខាន់ ដែលការណ៍នេះតម្រូវ ឱ្យ ប្រទេសទាំងពីរបន្តពូនជ្រុំ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីទាំងក្នុងកម្រិតរដ្ឋាភិបាលនិងរដ្ឋាភិបាល គណបក្ស និងគណបក្ស និងការបន្តបណ្ដុះបណ្ដាលយុវជន ជំនាន់ ក្រោយ ដែលជាយុវជនបន្ដវេនរបស់ប្រទេសទាំងពីរ ឱ្យកាន់តែមានសមត្ថភាព រឹង មាំថែមទៀត ដើម្បីត្រៀមខ្លួនទទួលភារកិច្ចដឹកនាំប្រទេសនាពេលអនាគត ក្នុងនាទីជាអ្នកដឹកនាំ។
សម្ដេចមហាបវរធិបតីបានសម្ដែងការស្វាគមន៍ និងសោមនស្សរីករាយដែលបានជួប លោក ឈិន ចូវ ក្នុងពេលរូបលោក និង គណៈប្រតិភូ បាន អញ្ជើញ មកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចមហាបវរធិបតី បានវាយតម្លៃខ្ពស់ ចំពោះការរីក ចម្រើននៃ ទំនាក់ ទំនងរវាងប្រទេសទាំងពីរក្នុងគ្រប់កម្រិត ដែលសម្រេចបាននូវសហគមន៍ជោគ វាសនារួមនៅគ្រប់រដូវកាល ដែលត្រូវបានអនុវត្តនៅគ្រប់កម្រិត ទាំងកម្រិតរដ្ឋាភិបាល ក្រសួងស្ថាប័ន រាជធានីខេត្ត។
សម្ដេចប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់បន្ថែមទៀតថា ទំនាក់ទំនងដ៏ល្អប្រសើរ នៅ គ្រប់កម្រិតនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ គឺមិនកាត់ផ្តាច់ចេញបានឡើយ ពី ទំនាក់ ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងគណបក្សយើងទាំងពីរ ដោយ មាន យុវជនជាស្នូល។
សម្តេចមហា បវរ ធិបតី បាន លេីទឹកចិត្ត ដល់យុវ ជន នៃ ប្រទេស ទាំង ពីរ បន្ត ពង្រឹង និង ពង្រីក នូវ ទំនាក់ទំនង និង កិច្ច សហប្រតិបត្តិការ គ្នា ឱ្យកាន់តែ ជិតស្និទ្ធ បន្ថែម ទៀត ដេីម្បី រួមចំណែក ដល់ ការបន្ត ពូន ជ្រំ នូវ ទំនាក់ទំនង និង កិច្ច សហប្រតិបត្តិការ រវាង ប្រទេស ទាំងពីរ ឱ្យ កាន់តែ រីកចម្រើន និង រឹងមាំ ៕

ที่อยู่

Phra Nakhon

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ PRT.Newsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์