02/05/2026
🚨គិតត្រឹមថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៦ នេះ គឺជាមានរយៈពេល ១ សប្ដាហ៍ពេញហើយ ដែលលោក ថុន វិចិត្រ បានបាត់ខ្លួនសូន្យឈឹង បន្ទាប់ពីមានការភ្ញាក់ផ្អើលរកឃើញកង់បីរបស់គាត់ត្រូវគេដុ......តបំផ្លា....ញកាលពីយប់ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៦។
ក្រុមគ្រួសារបន្តស្វែងរកគ្រប់ច្រកល្ហកទាំងផ្លូវភ្លឺនិងផ្លូវងងឹត។
តាមក្រុមគ្រួសាររបស់ អ្នករត់ម៉ូតូកង់បីរូបនោះបានឲ្យដឹងថា រហូតមកដល់វេលារសៀលថ្ងៃទី១ ខែឧសភាឆ្នាំ ២០២៦ នេះពុំទាន់ទទួលដំណឹងពីអ្នករត់ម៉ូតូកង់បីរូបនោះឡើយ។
ក្រុមគ្រួសារបានបន្តស្វែងរកគ្រប់ច្រកល្ហកទាំង នៅជុំវិញវាលដែលប្រទះឃើញម៉ូតូកង់ដែលគេដុ......តបំផ្លាញ ចោលនិងរកទាំងផ្លូវងងឹត ដោយរកគ្រូពូកែៗមើលជាច្រើន ហើយគ្រូខ្លះថា មានគេឃុំគ្រងផ្លូវងងឹតមិនអោយមកផ្ទះវិញនិងខ្លៈទៀត ថាអាចត្រូវបានគេស....ម្លា.....ប់ពន្លិចក្នុងទឹកបាត់ហើយ។
ទោះបីជាយ៉ាងណាមានគេសង្ស័យថា ជនរងគ្រោះត្រូវបានគេស....ម្លា....ប់ ពន្លឹចទឹកនៅក្នុងស្រះមួយកន្លែងចម្ងាយប្រមាណ១គីឡូម៉ែត្រ កន្លែងប្រទះឃើញកង់៣ ត្រូវគេដុ......ត។ការសង្ស័យបែបនេះមិនអាចយកជាការបាន ព្រោះពុំមានតម្រុយណាមួយឡើយ។
តាមសមត្ថកិច្ចខណ្ឌព្រែកព្នៅ បានឲ្យដឹងថា បន្ទាប់ពីប្រទះឃើញម៉ូតូកង់បីដែលត្រូវបានគេដុ.....តបំផ្លាញ ហើយក្រុមគ្រួសារមក ដាក់ពាក្យបណ្ដឹងសមត្ថកិច្ចបានស្វះស្វែងនិងស្រាវជ្រាវរកអ្នកម៉ូតូកង់បីរូបនោះពុំទាន់បានទទួលដំណឹង ឡើយ។ចំណែកប្រព័ន្ធទាក់ទង របស់អ្នករត់ម៉ូតូកង់៣បានបិទផ្តាច់សេវា។
គួរបញ្ជាក់ថាអ្នករត់កង់បីឈ្មោះ ថុន វិចិត្រ អាយុ៣៣ឆ្នាំ មានទីលំនៅបុរីចេនឡា ភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញហើយបានបា.....ត់ខ្លួននិងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាយប់ថ្ងៃទី២៤ ខែមេសាឆ្នាំ២០២៦ បន្ទាប់ពីស្ត្រីជាប្រពន្ធនិងក្រុមគ្រួសារបានស្វែងរកអ្នកសារព័ត៌មានផ្សព្វផ្សាយនិងឡាយពីដំណឹងដ៏សោកសៅនេះ។
សូមបងប្អូនមហាជនជួយបន្តចែករំលែក (Share) ព័ត៌មាននេះផង ដើម្បីជាពន្លឺនៃក្ដីសង្ឃឹមដល់ភរិយា និងក្រុមគ្រួសារដែលកំពុងទន្ទឹងរង់ចាំទាំងទឹកភ្នែក។ ប្រសិនបើបងប្អូនមានដំណឹង ឬឃើញតម្រុយណាមួយ សូមមេត្តាផ្ដល់ព័ត៌មានដល់សមត្ថកិច្ចជាបន្ទាន់។