21/06/2025
#បួនអាយ៉ាត់ដែលធ្វើឱ្យចិត្តស្ងប់
مَا يَفْتَحِ اللَّهُ لِلنَّاسِ مِنْ رَحْمَةٍ فَلَا مُمْسِكَ لَهَا ۖ وَمَا يُمْسِكْ فَلَا مُرْسِلَ لَهُ مِنْ بَعْدِهِ ۚ (٢) فاطر
អ្វីក៏ដោយដែលអល់ឡោះប្រទានឱ្យមនុស្សលោកនូវក្ដីមេត្ដា ករុណា(ដូចជាផ្ដល់ទឹកភ្លៀង រីស្គី សុខភាព ចំណេះដឹង)គឺគ្មានអ្នកណាម្នាក់អាចរារាំងវាឡើយ។ ហើយអ្វីដែលទ្រង់រារាំង គឺគ្មានអ្នកណាម្នាក់អាចបញ្ជូនវាបន្ទាប់ពីទ្រង់ឡើយ។ (សូរ៉ោះ ហ្វាតៀរ : ២)
وَإِنْ يَمْسَسْكَ اللَّهُ بِضُرٍّ فَلَا كَاشِفَ لَهُ إِلَّا هُوَ ۖ (١٠٧) يونس
ហើយប្រសិនបើអល់ឡោះឱ្យអ្នកទទួលរងគ្រោះថ្នាក់ គ្មានអ្នកណាអាចបំបាត់វាបានក្រៅពីទ្រង់ឡើយ។ (សូរ៉ោះ យូណូស : ១០៧)
سَيَجْعَلُ اللَّهُ بَعْدَ عُسْرٍ يُسْرًا (٧) الطلاق
អល់ឡោះនឹងផ្ដល់ឱ្យមានភាព ងាយស្រួលវិញបន្ទាប់ពីមានភាពលំបាក។ (សូរ៉ោះ អាត់តឡាក : ៧)
وَمَا مِنْ دَابَّةٍ فِي الْأَرْضِ إِلَّا عَلَى اللَّهِ رِزْقُهَا (٦) هود
គ្មានសត្វលោកណាមួយដែលរស់នៅលើផែនដីក្រៅពីអល់ឡោះផ្ដល់រីស្គីដល់ពួកគេឡើយ។(សូរ៉ោះ ហ៊ូទ : ៦)