03/12/2025
♥️╣[-មូលដ្ឋានគ្រឹះដើម្បីយល់ពីអក្សរសិល្ប៍ខ្មែរ-]╠♥️
សោមនស្សរីករាយ ស្តាប់លោកបណ្ឌិត ស៊ុំ ឈុំឡុង អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ធ្វើបឋកថាស្តីពីអក្សរសិល្ប៍ ពិតជាជក់ចិត្ត។ កំណប់ទ្រព្យនៃគំនិត និងចំណេះបែបនេះ គួរតែមានកម្មវិធីចែករំលែកឱ្យបានច្រើន ដើម្បីចម្រើនបញ្ញាដល់កូនខ្មែរ ។
សុ (សុត)៖ ស្ដាប់
ចិ (ចិន្ត)៖ គិត
បុ (បុច្ឆ)៖ សួរ
លិ (លិខ)៖ សរសេរ, កត់ត្រា, ចម្លង
កុំដេកចាំស្លាប់ អង្គុយចាំមាន ខ្មាសល្ងង់ទើបចេះ ខ្មាសក្រទើបមាន ដឹងខ្លួនថាល្ងង់ គង់បានជាប្រាជ្ញ កុំស្លាប់មុនរស់ រស់ហើយសឹមស្លាប់ ចូរសេពអ្នកប្រាជ្ញ កុំត្រាប់មនុស្សពាល ។ (ព្រះគ្រូធម្មបណ្ឌិត គង់ ស៊ឹម)