17/09/2025
នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នេះ ទាហានថៃប្រដាប់ដោយខែល ដំបងនិងអាវុធ បានបន្តរំលោភបំពានមកលើកម្ពុជា ដោយបានបន្តរាយបន្លាលួសនៅភូមិព្រៃចាន់ ឃុំអរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រួមទាំងបានប្រើប្រាស់នូវឧស្ម័នបង្ហូរទឹកភ្នែក ប្រើចំពាមកៅស៊ូ ប្រើឧបករណ៍សំឡេងរំខានធ្វើឱ្យប៉ះពាល់ដល់ក្រដាស់ត្រចៀក មកលើប្រជាពលរដ្ឋកម្ពុជាផងដែរ ដែលបង្កឱ្យមានពលរដ្ឋរងរបួសមួយចំនួនរួមទាំងព្រះសង្ឃផងដែរ។ កងទ័ពកម្ពុជាដែលបានប្រកាន់ខ្ជាប់នូវបទឈប់បាញ់ បានឈរការពារសុវត្ថិភាពប្រជាជនយើង!