27/07/2025
បងប្អូនកូនខ្មែរជាទីស្រឡាញ់
មាតុភូមិយើងកំពុងរងការឈ្លានពានដ៏ព្រៃផ្សៃពីប្រទេសថៃ។ ពួកគេមិនត្រឹមតែបានសម្លាប់ប្រជាជនស្លូតត្រង់ បំផ្លាញផ្ទះសម្បែង វត្តអារាម និងសាលារៀនប៉ុណ្ណោះទេ តែពួកគេថែមទាំងបានបំផ្លិចបំផ្លាញ ប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោកដ៏ពិសិដ្ឋរបស់យើងទៀតផង! នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នេះ សកម្មភាពឈ្លានពានរបស់ពួកគេបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រាសាទរបស់យើង។
ប្រទេសថៃកំពុងផ្សព្វផ្សាយព័ត៌មានមិនពិត ចោទប្រកាន់ថាយើងជាអ្នកឈ្លានពាន តែការពិតគឺពួកគេជាអ្នកចាប់ផ្ដើមមុន! យើងមិនអាចនៅស្ងៀមបានទេ! សូមរួមគ្នាបំផុសស្មារតីស្នេហាជាតិដែលដក់ជាប់ក្នុងខ្លួនយើងគ្រប់គ្នា។ យើងស្អប់ខ្ពើមការឈ្លានពាននេះ! យើងនឹងបង្ហាញឱ្យពិភពលោកឃើញថា ខ្មែរស្រឡាញ់សន្តិភាព តែខ្មែរមិនខ្លាចការតស៊ូដើម្បីការពិត និងអធិបតេយ្យភាពរបស់ខ្លួនឡើយ។
យើងនឹងការពារជាតិយើង
My beloved Khmer brothers and sisters!
Our homeland is currently enduring a brutal invasion from Thailand. They have not only killed innocent civilians and destroyed homes, pagodas, and schools, but they have also devastated Preah Vihear Temple, our sacred World Heritage site! This morning, July 27, 2025, their armed aggression caused severe damage to our temple.
Thailand is spreading false information, accusing us of being the aggressors, but the truth is they started it! We cannot remain silent! Let us ignite the spirit of patriotism within each of us. We despise this invasion! We will show the world that while Cambodia loves peace, we are not afraid to fight for truth and our sovereignty.
We will protect our nation!