Ma Heng ជួយឡាចផេកម្នាក់មួយផងបងប្អូន❤️🙏

| សម្ដេចតេជោសែនអំពាវនាវដល់ពលករនៅថៃឱ្យវិលត្រលប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃបណ្តេញចេញ និងប្រមាថ
14/06/2025

| សម្ដេចតេជោសែនអំពាវនាវដល់ពលករនៅថៃឱ្យវិលត្រលប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃបណ្តេញចេញ និងប្រមាថ

ឧត្តមសេនីយ៍ទោ ប៊ុនសុិន ផាកកាង មេបញ្ជាការភូមិភាគ២ថៃ នៅពេលនេះ បានចេញមកប្រកាសសង្គ្រាមជាមួយកម្ពុជាហើយ ដោយប្រើសំដីធ្ងន់ៗ និងប...
14/06/2025

ឧត្តមសេនីយ៍ទោ ប៊ុនសុិន ផាកកាង មេបញ្ជាការភូមិភាគ២ថៃ នៅពេលនេះ បានចេញមកប្រកាសសង្គ្រាមជាមួយកម្ពុជាហើយ ដោយប្រើសំដីធ្ងន់ៗ និងបញ្ជាក់ខ្លាំងៗថា ពួកគេមិនឡើងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជាមួយកម្ពុជានោះឡើយ។

នៅក្នុងឃ្លីបវីដេអូមួយ មេបញ្ជាការភូមិភាគ២ ដ៏ជម្លើយរបស់ថៃម្នាក់នេះ លែងចង់បានសន្តិភាព និងភាពសុខសាន្តនៃប្រជាជនទាំង២ប្រទេសហើយ។

ជនល្មោភសង្គ្រាមរូបនេះ បានប្រកាសថា ទឹកដីអញមាននៅទីនេះយកមកហើយ បើចង់បានត្រូវតែតស៊ូ និងបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា បញ្ហាប្រាសាទទាំង៣ (ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី) និងតំបន់មុំបី យើងមិនប្ដឹងផ្តល់ទៅតុលាការពិភពលោកនោះឡើយ។

ជនម្នាក់នេះ ក៏ស្រែកពាក្យខ្លាំងៗថា ដីអញមាននៅទីនេះយូរមកហើយ គ្រប់គ្រាន់! បើចង់បានប្រយុទ្ធគ្នាទៅចប់។

កម្ពុជាមិនដែលចង់បានសង្គ្រាម និងចង់មានសង្គ្រាមទៀតឡើយជាមួយប្រទេសជិតខាង ព្រោះកម្ពុជា បានហែលឆ្លងកាត់ និងជ្រក់ជ្រិញជាមួយសង្គ្រាមនេះរាប់ឆ្នាំមកហើយ ពីអតីតកាល ប៉ុន្តែកម្ពុជាមានតែបង្ខំចិត្ត ត្រៀមវាយបក បើសិនទាហានថៃចូលឈ្លានពាន និងធ្វើសង្គ្រាមជាមួយកម្ពុជា។

មេដឹកនាំកំពូលរបស់កម្ពុជា ទាំងសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសហើយថា កម្ពុជាអាចកំដរជាមួយថៃ បានទាំងអស់ គឺទាំងការទូត នយោបាយ ច្បាប់អន្តរជាតិ និងកម្លាំងយោធា (ត្រៀមវាយបក និងសិទ្ធិការពារខ្លួន បើសិនទាហានថៃចូលមកឈ្លានពាន)។

សូមពូៗបងៗដែលជាកងទ័ពដ៏អង់អាចក្លាហានរបស់យើងនៅសមរភូមិជួរមុខ ត្រូវត្រៀមគ្រប់ស្ថានការណ៍ និងត្រៀមវាយកម្ទេចសត្រូវឈ្លានពាន ដូចដែលយើងបានបំបាក់កាលពីសង្គ្រាមនៅចន្លោះឆ្នាំ២០០៨ និង២០១១។

យើងខ្ញុំជាប្រជាពលរដ្ឋខ្មែរដែលជាសមរភូមិក្រោយ សូមជូនពរពូៗបងៗ ដែលជាយុទ្ធជនក្លាហាន មានសុខភាពល្អ សំណាងល្អ និងជោគជ័យលើសត្រូវឈ្លានពាន។

ប្រភព​ ស៊ន​ សុភក្រ្ត

យោងលើពាក្យសំដីរបស់មេទ័ពថៃរូបនេះ គឺបានបញ្ជាក់ច្បាស់ហើយ ថាថៃជាអ្នកប្រកាសសង្គ្រាម ហើយចង់ធ្វើសង្គ្រាម និងមិនគោរពច្បាប់អន្តរជ...
14/06/2025

យោងលើពាក្យសំដីរបស់មេទ័ពថៃរូបនេះ គឺបានបញ្ជាក់ច្បាស់ហើយ ថាថៃជាអ្នកប្រកាសសង្គ្រាម ហើយចង់ធ្វើសង្គ្រាម និងមិនគោរពច្បាប់អន្តរជាតិ ទាត់ចោលយន្តការច្បាប់អន្តរជាតិ ដោយជ្រើសរើសជាប្រទេសមួយនៃសមាជិកអង្គការសហប្រជាជាតិ ដើរចេញពីសន្តិភាព ឆ្ពោះទៅកាន់សង្គ្រាម លែងមានសណ្តាប់ធ្នាប់ពិភពលោក។

ពាក្យរបស់មេទ័ពថៃរូបនេះបានបញ្ជាក់យ៉ាងច្បាស់ថា គេចង់ធ្វើសង្គ្រាម និងថៃមិនទៅ ICJ ដាច់ខាត។ ដូចនេះកងទ័ពថៃ ត្រៀមខ្លួនស្លាប់ទៅក្នុងសង្គ្រាមនេះ ហើយប្រជាជនថៃខ្លួនឯងផងដែរ ក៏ត្រៀមទៅ នឹងទទួលការរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារសង្គ្រាមដែលថៃបង្កើតជាមួយកម្ពុជា និងជាអ្នកឈ្លានពានកម្ពុជា ដែលជាមួយប្រទេសជាប់របងផង និងការថ្កោលទោសលើឆាកអន្តរជាតិផង។

កម្ពុជាជ្រើសរើសសន្តិភាព និងជ្រើសរើសច្បាប់អន្តរជាតិ-ថៃជ្រើសរើសសង្គ្រាម និងបដិសេធច្បាប់អន្តរជាតិ។

កម្ពុជា បានប្រកាស និងប្រកាន់ជំហរយ៉ាងរឹងមាំក្នុងការលើកកម្ពស់ការចរចារឈរលើអ្វីដែលមានស្រាប់ (JBC) ហើយអនុវត្តតាមច្បាប់ និងមូលដ្ឋានច្បាប់អន្តរជាតិជាគោលយ៉ាងខ្ជាប់ខ្ជួន ដូចនេះ កម្ពុជាគ្មានជម្រើសអ្វីក្រៅពីការពារខ្លួន ការពារទឹកដី និងការពារបូរណភាពទឹកដី។ ប្រទេសណាចេញមុខប្រកាសគាំទ្រថៃ គឺស្មើនឹងគាំទ្រប្រទេសដែលមិនគោរពច្បាប់អន្តរជាតិ ទាត់ចោលពិភពលោក តាមរយ:ការជ្រើសរើសសង្គ្រាម សម្លាប់កងទ័ព និងប្រជាជន ដែលផ្ទុយពីគោលការណ៍តំបន់ផង (អាស៊ាន) និងពិភពលោកក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

ជាជម្រើសរបស់យើងដាច់ខាតពេលនេះ គឺជឿជាក់លើរាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំ, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងកម្លាំងមហាសាមគ្គីគ្រួសារខ្មែរតែមួយ ដើម្បីការពារជាតិ ការពារបូរណភាពទឹកដី ជាមូលដ្ឋានសម្រាប់បច្ចុប្បន្ន អនាគត​ និងគ្រប់កាល:ទេស:។

According to the Thai general, it is clear that Thailand declares WAR first and attempts to spark it. Thailand does not respect international law and rejects international legal mechanisms. Being a member of the United Nations, but it has moved away from peace to war. The general's words clearly stated that they wanted to wage war and that Thailand would never go to the ICJ.

The Thai army is prepared to make sacrifices in this conflict. The Thai people are also bracing for the severe consequences of the war that Thailand initiated against Cambodia, which has positioned Thailand as the aggressor. This situation has drawn criticism from neighboring countries and the international community.

Cambodia chooses peace and international law; however, Thailand chooses war and rejects international law.

Cambodia has actively promoted negotiations based on existing mechanisms (JBC) and consistently adheres to the principles of international law. As a result, Cambodia has no choice but to defend itself, safeguard its territory, and protect its territorial integrity.

Any country that chooses to support Thailand is endorsing a nation that disregards international law and opts for war, which results in the loss of soldiers' and civilians' lives. This stance contradicts the principles upheld by the ASEAN region and the broader international community under the United Nations.

Our primary decision now is to trust the Royal Government, our leaders, our armed forces, and the collective strength of the Khmer people. Together, we will protect our nation and maintain the integrity of our territory, serving as the foundation for the present, the future, and all time.

វិរៈបុរសកម្ពុជាយើង ស៊ូស្លាប់ដើម្បីជាតិ សូមសំណាងល្អណាបងៗ👉សូមជួយចែករំលែកបន្តម្នាក់មួយផងបងប្អូន!!🥰❤️🙏I love Cambodia #គុនខ្...
14/06/2025

វិរៈបុរសកម្ពុជាយើង ស៊ូស្លាប់ដើម្បីជាតិ សូមសំណាងល្អណាបងៗ
👉សូមជួយចែករំលែកបន្តម្នាក់មួយផងបងប្អូន!!🥰❤️🙏
I love Cambodia

#គុនខ្មែរ #ស្រលាញ់គុនខ្មែរ

#គុនខ្មែរ #ស្រលាញ់គុនខ្មែរ #វៃប្រដាល់ #ប្រដាល់ខ្មែរ

#គុនខ្មែរជើងឯកពិភពលោ

08/06/2025

គាត់ចង់ដឹងកម្ពស់ប៉ុន្មាន 😅

ប្រភព : tik tok

02/06/2025

ទាហានថៃ កាន់តែបំពានលើទឹកដីកម្ពុជាយើងហើយ ដោយលួចបង្ហោះដ្រូនចូលស៊ើបការណ៍ស្ថានភាពកងទ័ព និងទីតាំងឈរជើងកងទ័ពរបស់យើងនៅតំបន់សមរភូមិ។

នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ កងទ័ពរបស់កម្ពុជាដែលកំពុងឈរជើងនៅតំបន់ជួរមុខ បានចាប់ដ្រូនមួយគ្រឿងដែលហោះចូលមកស៊ើបការណ៍នៅលើទឹកដីយើង។

តើនេះជាការបង្កហេតុមុន ឫយ៉ាងណា? សូមកុំដុតបញ្ហាឲ្យឡើងកម្តៅកាន់តែខ្លាំង។

អាជ្ញាធរខេត្តព្រះវិហារ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខក្រុមគ្រួសារសពយុទ្ធជន ឈ្មោះ សួន រោន អាយុ៤៨ឆ្នាំ ...
28/05/2025

អាជ្ញាធរខេត្តព្រះវិហារ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខក្រុមគ្រួសារសពយុទ្ធជន ឈ្មោះ សួន រោន អាយុ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានបាត់បង់ជីវិតក្នុងការផ្ទុះអាវុធជាមួយទាហានថៃ

លោក គឹម ចាន់បញ្ញា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខក្រុមគ្រួសារសពយុទ្ធជន ឈ្មោះ សួន រោន អាយុ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានបាត់បង់ជីវិតក្នុងការផ្ទុះអាវុធជាមួយទាហានថៃកាលពីព្រឹកថ្ងៃទី២៨ ខែឧសភានេះ នៅតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត។

នៅក្នុងឱកាសដ៏ក្រៀមក្រំនេះ លោក គឹម ចាន់បញ្ញា បានសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែងចំពោះការបាត់បង់វីរៈបុរសដ៏អង់អាចក្លាហាន ដែលបានលះបង់ជីវិតដើម្បីជាតិមាតុភូមិ ព្រមទាំងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការចូលរួមរំលែកទុក្ខដ៏ជ្រាលជ្រៅបំផុតពីសំណាក់ ឯកឧត្តមអភិបាលខេត្ត ជូនចំពោះក្រុមគ្រួសារសព។

ជាមួយគ្នានោះ លោកអភិបាលរងខេត្ត ក៏បានផ្តល់នូវថវិកាផ្ទាល់ខ្លួនមួយចំនួន ដើម្បីជួយសម្រាលទុក្ខលំបាករបស់ក្រុមគ្រួសារសពក្នុងគ្រាដ៏សោកសៅនេះផងដែរ៕

ប្រភព៖រដ្ឋបាលខេត្តព្រះវិហារ

ប្រមុខការពារជាតិកម្ពុជា៖មូលដ្ឋានសមុទ្ររាមមិនមែនចេះតែឱ្យគេចូលទស្សនាគ្រប់ទីតាំងនោះឡើយ
28/05/2025

ប្រមុខការពារជាតិកម្ពុជា៖មូលដ្ឋានសមុទ្ររាមមិនមែនចេះតែឱ្យគេចូលទស្សនាគ្រប់ទីតាំងនោះឡើយ

ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជើងគោកកម្ពុជា បានប្រាប់អ្នកសារព័ត៌មានមុននេះថា មានទាហានកម្ពុជាម្នាក់បានស្លា.ប់ករ...
28/05/2025

ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា អ្នកនាំពាក្យកងទ័ពជើងគោកកម្ពុជា បានប្រាប់អ្នកសារព័ត៌មានមុននេះថា មានទាហានកម្ពុជាម្នាក់បានស្លា.ប់ករណីផ្ទុះអាវុ.ធនៅព្រំដែនមុំបី (ស្លា.ប់ក្នុងលេណដ្ឋាន)

អ្នកនាំពាក្យកងទ័ពជើងគោកកម្ពុជា បានបញ្ជាក់ថា លោកសូមចូលរួមសោកស្តាយផងដែរករណីផ្ទុះអា.វុ.ធ នៅមុំបីនេះ ។

ចំពោះទាហានខ្មែរម្នាក់ ដែលបានពលីជីវិតខាងលើមានឈ្មោះ រោន អាយុ៤៨ឆ្នាំ តួនាទី ព្រិន្ទបាលឯក ។

កងពលតូចថ្មើរជើងលេខ៤២  បន្តចាត់តាំងកម្លាំងចេញល្បាតសហការណ៍ត្រួតពិនិត្យ  ក្នុងភូមិសាស្រ្តទទួលខុសត្រូវ(ខេត្តឧត្ដរមានជ័យ)៖ ថ្...
28/05/2025

កងពលតូចថ្មើរជើងលេខ៤២ បន្តចាត់តាំងកម្លាំងចេញល្បាតសហការណ៍ត្រួតពិនិត្យ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ

(ខេត្តឧត្ដរមានជ័យ)៖ ថ្ងៃទី២៨ខែឧសភាឆ្នាំ២០២៥ ក្រោមការដឹកនាំយ៉ាងម៉ឺងម៉ាត់ របស់ឧត្ដមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូច​ថ្មើរជើង​លេខ​៤២ យោធភូមិភាគទី៤​ បានដាក់ចេញនូវបទបញ្ជាយ៉ាងតឹងរ៉ឹង ទៅគ្រប់បណ្ដាកងឯកភាពវរសេនាតូចចំណុះ ជាពិសេសកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវបន្តពង្រឹងការសហការអោយបានស្អិតរមួតជាមួយអង្គភាពមិត្តនគបាលការពារព្រុំដែនគោកលេខ៧០២ក្នុងការចេញល្បាត ត្រួតពិនិត្យតាមបណ្តាគោលដៅផ្សេងៗទៀត ដែលបានកំណត់ ដើម្បីតាមដានក្តាប់ជាប់រាល់សភាពការណ៍ប្រែប្រួល តាមខ្សែបន្ទាត់ព្រំដែន និងទប់ស្កាត់អោយបានទាន់ពេលវេលានូវសកម្មភាពបទល្មើសខុសច្បាប់ផ្សេងៗដែលកើតមានឡើង ដើម្បីធានាបាននូវសុខសុវត្តិភាព ស្ថិរភាពជូន ប្រជាពលរដ្ឋ ។

លោកមេបញ្ជាការ ក៏បានផ្ដាំផ្ញើរដល់យោធិនដែលកំពុងឈរជើងក្នុងភូមិសាស្ត្រ ត្រូវថែរក្សានូវសុខភាព ការពារពីជម្ងឺផ្សេងៗ ជាពិសេសត្រូវជៀសឱ្យឆ្ងាយពីបញ្ហាគ្រឿងញៀនផងដែរ ។
ប្រភព: កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army

21/05/2025

គេងមិនលក់កុំភ្លេចcallមករកបង🥲🥀📞

#ឆាយវីរៈយុទ្ធ

ឆាយ វីរៈយុទ្ធ Chhay Virakyuth

បានរកឃើញវិញហើយ
21/05/2025

បានរកឃើញវិញហើយ

ដំណឹងបាត់កូន ៖ នាងខ្ញុំបានបាត់កូនមានភិនភាគដូចខាងក្រោមបើបងប្អូនណាបានឃើញឬក៏ស្រដៀងអាចទំនាក់ទំនងតាមលេខទូរសព្ទ0967983429 0885042600
បាត់វេលាម៉ោង 4:00 រសៀល
ពាក់ឯកសណ្ឋានសិស្សសាលាសន្តិភាព
ថនសុវណ្ណារ៉ាហៅហួត

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Ma Hengผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์