Natural Madia

  • Home
  • Natural Madia

Natural Madia MMOដៃថ្មីជួយន៉ែនាំផង

04/08/2024

ស្រលាញ់ត្រង់វៃភ្លើងសុំផ្លូវដាក់ហើយអត់គេចទៀតដល់ពេលគេសុីភ្លេដាក់ជេម្រាយគេអូននៅក្មេងនាស់ខ្លួនជាស្រីទេតែសម្តីនឹងកាយវិកា0ទាំងអស់បើរអូនឲចង់ងាប់នាស់គង់មានថ្ងៃទេអូននេះត្រឹមជេម៉ែបងបងនៅខន្ទីចុះបើអ្នកផ្សេងដឹងតាដេកហើយអូនៗនឹកឡើងក្តៅក្នុងចិត្តចង់តែចាប់ទះទេ ចង់ហើយទំពាំងស្នងឬស្សីខ្លាយជាស្អុយទំពាំងហើយ

1Day 1Trip .Where is MoneyTele:០១១៨០០៥១១        :០៩៦៣០៩៣៣៤៥
30/07/2024

1Day 1Trip .Where is Money
Tele:០១១៨០០៥១១
:០៩៦៣០៩៣៣៤៥

28/07/2024

៩០ភាគរយទៀតបន្តិចទៀតដឹងខ្លួនហើយសងំសុខចាំទឹកដល់ច្រមុះ

28/07/2024

មនុស្សជិតមួយប្រទេសមានតែ១០ភាគរយទេដែលមិនខ្លាចរអានឹងសង្គមចុះ៩០ភាគរយ

28/07/2024

សុំបញ្ចេញមតិបន្តិច
ក្ខ្ញុំជាប្រជាជនសាមាញ្ញម្នាក់ខ្ញុំនឹងមិនយល់ស្របគម្រោងCLVទេ

27/07/2024

ពលរដ្ឋ​នៅ​ភូមិ​ភាគ​ឦសាន មិន​គាំទ្រ​ការ​ដាក់​បញ្ចូល​ខេត្ត​៤​ក្នុង​គម្រោង​អភិវឌ្ឍន៍​តំបន់ត្រីកោណ
---
ពលរដ្ឋ​រស់នៅ​ភូមិភាគ​ឦសាន ចំនួន​៤​ខេត្ត គឺ​ខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និង​ខេត្តស្ទឹងត្រែង មិន​គាំទ្រ​ការ​ដាក់​បញ្ចូល​ខេត្ត​ទាំង​៤​នេះ ក្នុង​គម្រោង​អភិវឌ្ឍន៍​តំបន់ត្រីកោណ CLV​នោះ​ទេ​។ ដោយ​ពួកគេ​អះអាង​ថា ការ​ដាក់​បញ្ចូល​ខេត្ត​ទាំង​៤​នេះ នឹង​នាំ​ឲ្យ​ពលរដ្ឋ​ជួប​ការ​លំបាក​បន្ថែម​ទៀត រួម​មាន​ការរំលោភ​សិទ្ធិ​មនុស្ស ការ​បាត់បង់​ធនធាន​ធម្មជាតិ និង​ទ្រព្យសម្បត្តិ​ជាតិ​ផ្សេងៗ។

ក្រោយពី​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​ថ្លែង​សារ​ជា​សាធារណៈ​អស់​ជាច្រើន​ម៉ោង​រួច​មក ប្រជាពលរដ្ឋ​មួយចំនួន​ដែល​រស់​នៅ​តាម​តំបន់​ព្រំដែន​ឡាវ និង​វៀតណាម មិន​គាំទ្រ​ចំពោះ​គម្រោង​អភិវឌ្ឍន៍​តំបន់ត្រីកោណ CLV ដែល​មាន​កម្ពុជា ឡាវ និង​វៀតណាម​នោះ​ទេ។

ពលរដ្ឋ​រស់នៅ​ខេត្តមណ្ឌលគិរី លោកស្រី ភ្លឹក ភីរុំ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៤ ខែកក្កដា​ថា បច្ចុប្បន្ន​ជនជាតិ​ដើម​ភាគតិច នៅ​មិនទាន់​ត្រៀមខ្លួន​គ្រប់គ្រាន់ ដើម្បី​ចូលរួម​ក្នុង​គម្រោង​អភិវឌ្ឍន៍​តំបន់ត្រីកោណ​CLV​នៅឡើយ​ទេ​។ លោកស្រី​បន្ថែម​ថា គ្រាន់តែ​ក្នុង​ពេល​បច្ចុប្បន្ន​ជនជាតិ​ដើម​ភាគតិច​បាន​រងគ្រោះ​ពី​ការបំពាន​របស់​ក្រុមហ៊ុន​ឯកជន​នានា ក្នុង​នោះ​មាន​ទាំង​ក្រុមហ៊ុន​វៀតណាម​ផង បង្ក​ការរំលោភ​សិទ្ធិ សេរីភាព និង​ធ្វើ​ឲ្យ​បាត់បង់​ធនធានធម្មជាតិ វប្បធម៌ ប្រពៃណី​ស្ទើរ​ទាំងស្រុង​ទៅ​ហើយ​។ ដូច្នេះ​លោកស្រី​ស្នើ​ឲ្យ​រដ្ឋាភិបាល​គិតពិចារណា​ឡើងវិញ​ចំពោះ​ការអភិវឌ្ឍន៍​តំបន់ត្រីកោណ CLV ដែល​មាន កម្ពុជា ឡាវ និង​វៀតណាម នេះ។

លោកស្រី ភ្លឹក ភីរុំ៖ «ខ្ញុំ​គិតថា​រដ្ឋាភិបាល​ពិចារណា​ឡើងវិញ​នៃ​ការ​គម្រោង តាម​ពិតទៅ​យើង​មិនសូវ​ជា​ពេញចិត្ត​អ្វី​នោះ​ទេ យើង​នឹង​ពិបាក​ហើយ​គ្រាន់តែ​ឥឡូវ​យើង​ពិបាក​ប៉ុណ្ណឹង​ហើយ​ទម្រាំ​អភិវឌ្ឍន៍​ត្រីកោណ​នោះ​ទៀត យើង​នឹង​រង​ផល​ប៉ះពាល់ និង​ការវាយប្រហារ​ខ្លាំង​ទៅលើ​ការអភិវឌ្ឍន៍​ទាំងអស់​នេះ អ៊ីចឹង​យើង​មិន​សង្ឃឹមថា​យើង​រស់​ស្រួល​ទេ»។

ពលរដ្ឋ​ម្នាក់ទៀត​រស់នៅ​ខេត្តក្រចេះ​សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយ​បារម្ភ​ពី​សុវត្ថិភាព ឲ្យ​ដឹង​ដែរ​ថា លោក​មិន​គាំទ្រ​ចំពោះ​ការ​បង្កើត​តំបន់ត្រីកោណ CLV ដោយ​លោក​អះអាង​ថា រាល់​ការ​សម្បទាន​ឬ​ការ​រកស៊ី​ជាមួយ​ជនជាតិ​វៀតណាម ពលរដ្ឋ​ខ្មែរ​មិន​ទទួល​បាន​ផល​ចំណេញ​នោះ​ទេ​។ ចំណែក​ក្រុមហ៊ុន​វៀតណាម​វិញ លោក​ថា តែងតែ​លួច​យក​ធនធានធម្មជាតិ​កម្រ​ជាច្រើន​ប្រភេទ​ទៅ​ប្រទេស​វៀតណាម។

ពលរដ្ឋ​នៅ​ខេត្តក្រចេះ សុំ​មិន​បញ្ចេញ​ឈ្មោះ​៖ «រឿង​ព្រួយបារម្ភ ព្រួយបារម្ភ​មែនទែន​ហើយ​ឃើញ​ព័ត៌មាន​ចេញ​មក​ប៉ុន្មាន​ថ្ងៃនេះ​នាំគ្នា​អង្គុយ​គិត ព្រួយបារម្ភ​ដល់ក​ហើយ ចូល​មក​មាន​អ្វី​ការពិត​យើង​វា​ខាតបង់​ដូច​ព្រៃឈើ រ៉ែ សូម​ឲ្យ​រដ្ឋាភិបាល​ពិចារណា​សារ​ដើម​ឡើងវិញ​ទៅ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​មុខរបរ​ស្រែចម្ការ​មាន​ធនធានធម្មជាតិ ដូចជា​ព្រៃឈើ​បាន​នៅ​គង់វង្ស​រ៉ែ​បាន​គង់វង្ស»។

ចំណែក​ប្រជាពលរដ្ឋ រស់នៅ​ខេត្តរតនគិរី លោក អៀ វុធ ប្រាប់​វិទ្យុ​អាស៊ីសេរី​ដែរ​ថា លោក​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ដោយសារតែ​កន្លងទៅ​អាជ្ញាធរ​វៀតណាម​ធ្លាប់ បិទ​ទំនប់ទឹក ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពលរដ្ឋ​កម្ពុជា និង​បាត់បង់​មច្ឆា​ជាតិ​ជាច្រើន​ប្រភេទ​។ លើស​ពី​នោះ ក្រុម​ឈ្មួញ​វៀតណាម តែងតែ​លួច​យក​ធនធាន​ធម្មជាតិ ដូចជា ព្រៃឈើ រ៉ែ​មាស និង​ធនធានធម្មជាតិ​ផ្សេងៗ​ទៀត។

លោក អៀ វុធ៖ «សំណូមពរ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាជន​បាន​សុខ​បាន​សប្បាយ​ទៅ កុំ​ឲ្យ​ប្រជាពលរដ្ឋ​លំបាក រាល់ថ្ងៃ​បាន​ប៉ុណ្ណឹង​ទៅ​បាន​ហើយ​កុំ​ឲ្យ​លំបាក​ជាង​ទៅ​វា​បាន​ហើយ»។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃទី​២៤ ខែ​កក្កដា។

ទោះជា​យ៉ាងណា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា តំបន់ត្រីកោណ​អភិវឌ្ឍន៍ CLV ដែល​បាន​បង្កើត​តាំងពី​ឆ្នាំ​១៩៩៩​មក គឺ​ដើម្បី​ប្រែក្លាយ​តំបន់​ព្រំដែន​ឲ្យ​មានការ​អភិវឌ្ឍន៍ និង​សុខដុមនីយកម្ម​រត់​ភ្ជាប់​ជាមួយ​ប្រជាជន​ប្រទេស​ទាំង​បី នៅ​លើ​ដង​វិថី​សន្តិភាព និង​វិបុលភាព​រួមគ្នា ហើយ​កម្ពុជា​នឹង​មាន​ផល​ចំណេញ​ពី​គម្រោង​នេះ​ច្រើន​ជាងគេ។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នក​អត្ថាធិប្បាយ​នយោបាយ និង​សង្គម លោក គឹម សុខ អះអាង​ថា គម្រោង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ CVL គឺជា​គម្រោង​ឥណ្ឌូចិន​របស់​វៀតណាម ដើម្បី​ងាយស្រួល​ក្នុង​ការ​ត្រួតត្រា កម្ពុជា និង​ឡាវ​ទៅ​ថ្ងៃ​ខាងមុខ ហើយ​គម្រោង​នេះ​នឹង​បំផ្លិចបំផ្លាញ​នូវ​ធនធាន​ធម្មជាតិ​ថែម​ទៀត​។ លោក​ថា ដើម្បី​ទប់ស្កាត់​គម្រោង​នេះ​បាន ប្រជាពលរដ្ឋ​ទាំង​ក្នុង នៅ​ក្រៅ​ប្រទេស​ត្រូវតែ​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ដកខ្លួន​ចេញពី​គម្រោង​មួយ​នេះ ដូច​ពលរដ្ឋ​វៀតណាម​បាតុកម្ម​មិន​ឲ្យ​ក្រុមហ៊ុន​ចិន​វិនិយោគ​លើ​ទឹកដី​វៀតណាម​ដែរ។

លោក គឹម សុខ៖ «ប្រជាពលរដ្ឋ​គួរតែ​យក​គំរូ​នេះ ធ្វើការ​តវ៉ា​ទាំង​នៅ​កម្ពុជា ទាំង​នៅ​ពិភពលោក ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល ហ៊ុន ម៉ា​ណែ​ត ដែល​គ្រោង​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​តំបន់ត្រីកោណ​ជាមួយ​ឡាវ និង​វៀតណាម ដែល​រង​ហានិភ័យ​ដែល​ធ្វើ​ឲ្យ​បាត់បង់​ទឹកដី​ខ្មែរ​ទាំង​៤​ខេត្ត​នៅ​ភូមិភាគ​ឦសាន​នោះ»។

នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​វិញ ពលរដ្ឋ​ជាច្រើន​បាន​ប្រតិកម្ម មិន​គាំទ្រ​គម្រោង​ដាក់បញ្ចូល​ខេត្ត​ចំនួន​៤ គឺ​ខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និង​ខេត្តស្ទឹងត្រែង ទៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ CLV​ឡើយ ដោយ​ពួកគេ​បារម្ភ​ខ្លាច​បាត់បង់​ទឹកដី​ទាំងនោះ ឲ្យ​ទៅ​វៀតណាម​គ្រប់គ្រង​ដូច​កម្ពុជា​ក្រោម៕

រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
អានលើគេហទំព័រ៖ https://www.rfa.org/khmer/news/politics/people-living-in-four-northeastern-provinces-concerned-about-clv-07252024103111.html
#វិទ្យុអាស៊ីសេរី #កម្ពុជា #វៀតណាម #ឡាវ #ហ៊ុនម៉ាណែត #ហ៊ុនសែន #តំបន់អភិវឌ្ឍន៍ត្រីកោណ

27/07/2024
27/07/2024

នេះហើយសម័យសតិភាពបាត់ដី

27/07/2024

#សង្គ្រោះជាតិនិងប្រជាជន

Address


Telephone

+66644370267

Website

Alerts

Be the first to know and let us send you an email when Natural Madia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Natural Madia:

  • Want your business to be the top-listed Media Company?

Share