KORN Photo welcome to channel KORN Photo

17/07/2024

Hello, I appreciate your sharing of important job information on a daily basis. We appreciate it because people who are looking for a job get information as soon as possible. Thank you. I would like you to show me more videos on job information.

20/03/2024

បាត់ដំបង ខេត្តចុងក្រោយនៃវត្តមានណូរី

ណូរី (Bamboo Train) ជាមធ្យោបាយ ធ្វើដំណើរមួយ សម្រាប់អ្នករស់នៅតាមបណ្តោយផ្លូវដែក។ បច្ចុប្បន្នណូរី មានវត្តមានតែក្នុងខេត្តបាត់ដំបងប៉ុណ្ណោះ និង កំពុងបម្រើក្នុងវិស័យទេសចរណ៍

ទេសចរណ៍អាចជិះណូរីបាន នៅភូមិអូរដំបង និងភូមិ អូរស្រឡៅ ស្រុកសង្កែ និងជើងភ្នំបាណន់ ខេត្តបាត់ដំបង។ នៅភូមិអូរដំបង ណូរីមួយតម្លៃ៤០ ០០០រៀល សម្រាប់មនុស្ស ក្រោម៤នាក់។ តែបើលើសពី៤នាក់ ក្នុងម្នាក់ ១០ ០០០រៀល៕

#ប្រភពរូបភាពthmeythmey
#ប្រវត្តិសាស្ត្រ #ទេសចរណ៍ក្នុងស្រុក #ទេសចរណ៍ផ្សារភ្ជាប់ទឹកដី

20/03/2024

ប្រាសាទរយពាន់ឬប្រាសាទដោះប្រាថ្នា
ទិដ្ឋភាពខ្នងផ្ទះនិងស្រែស្រូវរដូវប្រាំងក្នុងភូមិគោកសំពៅឃុំក្រាំងស្វាយស្រុកព្រះស្ដេចខេត្តព្រៃវែង
#គោកសំពៅ #ប្រវត្តិ #ព្រៃវែង #ប្រាង្គប្រាសាទខ្មែរ #ថ្មីរហូត
ទីតាំង👇map
https://maps.app.goo.gl/NonsMDa1wCQpjfri9?g_st=ic

20/03/2024

ព្រះចន្ទរាជា បង្ក្រាប ចៅពញាឧទ័យធិរាជ ដែលជាមេទ័ពដ៏ខ្លាំងពូកែរបស់ស្ដេចកន ឲ្យចុះចូល ៖

នេះនឹងនិយាយ អំពីចៅពញាឧទ័យធិរាជ ចៅហ្វាយស្រុកអាសន្ទុក វិញ។

ចៅហ្វាយស្រុក ខែត្រអាសន្ទុក លុះដឹងថា "សម្ដេចចៅពញាចន្ទរាជា ស្ដេចលើកទ័ពហួសរហូតទៅដល់ខែត្ររលាប្អៀរ លង្វែក ហើយ"ក៏តាំងកេណ្ឌទ័ពគ្រប់ខែត្រ ដែលឡើងខែត្រ អាសន្ទុកនោះ គឺមឿងជីក្រែង ស្ទោង ព្រំទេព ព្រៃក្ដី ក្រកោះ កំពង់ស្វាយ កំពង់ហាវ ប្រាសាទ១០ កោះកែ ស្វាយរលែក គោកសេះ សែន កំពូលពេជ្រ មឿងពោធិ៍រោង ត្រឡែងកែង ងន ឈើទាល ស្រងែ សារនគរ ស្រយូវ ម្លូព្រៃ ព្រៃក្ដី សៀមបូក សៀមប៉ាង ព្រះប្រសប (១០)មឿងទាំង ២៥ នេះ កេណ្ឌបានពល ៨០០០០ នាក់ ហើយឱ្យកេណ្ឌទូករាស្ត្រ សម្រាប់ចម្លងកងទ័ពឆ្លងទៅខែត្រក្រគរ ដើម្បីនឹងវាយទ័ពសត្រូវផ្ទប់ពីក្រោយ កុំឱ្យសម្ដេចចៅពញាចន្ទរាជារត់គេចខ្លួនរួចបាន

#ប្រវត្តិ #មហាបុរសខ្មែរ #កម្ពុជា #ព្រះចន្ទរាជា

20/03/2024

ស្រុកចន្ទ្រានិងធ្វើសង្ក្រាន្តឆ្នាំថ្មីនៅក្នុងវត្តចំបក់ធំ

18/03/2024

សម្រស់ប្រាសាទតាព្រហ្ម!

ប្រាសាទតាព្រហ្ម គឺជាប្រាសាទមួយស្ថិតនៅតំបន់ឧទ្យានអង្គរ ដែលមានលក្ខណៈពិសេសខុសប្លែកពីប្រាសាទដទៃ ដោយសារតែមានដើមឈើធំៗ បានដុះរុំព័ទ្ធផ្នែកខ្លះនៃតួ ប្រាសាទ។ ប្រាសាទនេះ ត្រូវបានសាងសង់ឡើងនៅ ក្នុង សតវត្សទី១២ ដោយព្រះបាទជ័យវ័រ្មនទី៧ និងមានចំងាយ ជិត១៣គីឡូម៉ែត្រពីក្រុងសៀមរាប
ប្រភពរូប Pandora Suite D'Angkor
#ទេសចរ #កម្ពុជា

17/03/2024

ក្រៅពីផ្តល់ចំណូល ការធ្វើត្រីឆ្អើររបស់អ្នកភូមិបណ្ដែតទឹកឃុំ កំពង់ឃ្លាំង ក៏ទាក់ទាញភ្ញៀវទេសចរ

សៀមរាប៖ ការធ្វើត្រីឆ្អើរបានផ្តល់ចំណូលសម្រាប់ជីវិត ប្រចាំថ្ងៃ របស់អ្នកភូមិបណ្ដែតទឹក ឃុំកំពង់ឃ្លាំង ខេត្តសៀមរាប។ ក្រៅពីរកបានចំណូល របរធ្វើត្រីឆ្អើរក្នុងតំបន់ ដៃបឹងទន្លេសាប ក៏ជាផ្នែកមួយទាក់ទាញភ្ញៀវទេសចរ បរទេស។

ភាគច្រើនប្រជាជនឃុំកំពុងឃ្លាំងប្រកបរបរនេសាទត្រី អាស្រ័យផលពីអាងស្តុកទឹកដ៏ធំរបស់កម្ពុជា គឺទន្លេសាប។

ប្រភពរូប ThmeyThmey
#ទេសចរ #ខេត្តសៀមរាប

17/03/2024

ព្រឹត្តិការណ៍ជិះកង់កម្សាន្តមហាជន ជុំវិញបរិវេណប្រាសាទអង្គរវត្ត ត្រូវបានរៀបចំឡើង ដើម្បីអបអរបុណ្យទន្លេ

ក្រសួងទេសចរណ៍ សហការជាមួយនឹង រដ្ឋបាលខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍ជិះកង់កម្សាន្តមហាជន ជុំវិញបរិវេណប្រាសាទអង្គរវត្ត (វង់តូច) ចម្ងាយ ២៨ គ.ម. នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ដោយចេញដំណើរ នៅមុខខ្លោងទ្វារពិធីបុណ្យទន្លេតំបន់ A (សួនហាត់ប្រាណ)។

ព្រឹត្តិការណ៍នេះ រៀបចំឡើង ដើម្បីចូលរួមអបអរពិធីបុណ្យ ទន្លេលើកទី៨ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ” ពិសេសចូលរួមអបអរឆ្នាំទស្សនា សៀមរាប ២០២៤ (Visit Siem Reap Year 2024) ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ (2024 Cambodia-China People-to-People Exchange Year)៕

#បុណ្យទន្លេ #ទេសចរថ្មី #ប្រវត្តិសាស្ត្រ

17/03/2024

នាយកដ្ឋានធារាសាស្ត្រកសិកម្មនៃក្រសួងធនធានទឹក និងឧតុនិយមបានធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវប្រាំងជូនបងប្អូនប្រជាកសិករ នៅតាមបណ្តាខេត្តមួយចំនួនដែលបាននិងកំពុងជួបប្រទះបញ្ហាខ្វះទឹកស្រោចស្រព

#ប្រភពរូបក្រសួងធនធានទឹក និងឧតុនិយម


# #ប្រវត្តិសាស្ត្រ #សង្គ្រោះស្រូវរដូវប្រាំង #ទេសចរ

17/03/2024

លោកយាយ នាម វឿន ស្លៀកក្បិនបែបខ្មែរអង្គរ អង្គុយ ត្បាញកន្ទេលពីផ្អាវ ក្នុងពិធីបុណ្យទន្លេ

សៀមរាប៖ លោកយាយ នាម វឿន ជាអ្នកតម្បាញដ៏ចំណាន ម្នាក់ ពោលគឺបន្តវេនពីដូនតាតាំងពីសម័យអង្គរ។ លោកយាយ វឿន មានទីលំនៅស្ថិតនៅ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ ដូនចាស់វ័យ ៦៩ឆ្នាំ រូបនេះ បានស្លៀកក្បិន បែបខ្មែរ អង្គុយត្បាញកន្ទេលពីផ្អាវ ដើម្បីបង្ហាញពីវប្បធម៌ របស់ខ្មែរ និងចង់ឲ្យកូនខ្មែរជំនាន់ក្រោយស្គាល់ពីកន្ទេល លក្ខណៈបុរាណ នាពិធីបុណ្យទន្លេ ក្នុងខេត្តសៀមរាប

ពិធីបុណ្យទន្លេលើកទី៨ប្រធានបទទន្លេដើម្បីសន្តិភាពនិងការអភិវឌ្ឍដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៥ដល់ថ្ងៃទី១៧ខែមីនាឆ្នាំ២០២៤

#បុណ្យទន្លេ
#សៀមរាប
ប្រភពរូបThmeyThmey
#ទេសចរ #ប្រវត្តិ

16/03/2024

ហោត្រ័យ វត្តសម្តេចពាន់ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ

ហោត្រៃ ឬហោត្រ័យ=ហោ+ត្រៃ (ហោ មានន័យថាមន្ទីរ និង ត្រៃ មានន័យថាបី) ដូចនេះហោត្រៃមានន័យថា មន្ទីរតម្កល់ គម្ពីរព្រះត្រៃបិដក ឬតម្កល់គម្ពីរផ្សេងៗទៀត។ ធម្មមន្ទីរត្រូវបាន កសាងនៅក្នុងបរិវេណប្រាសាទ និងវត្តអារាម។ ហោត្រ័យ នេះ បានកសាងនៅឆ្នាំ១៩២៦ ដែលមានអាយុកាល ជិត១០០ឆ្នាំមកហើយ
រូបភាព៖ គីម ហុង
#ទេសចរ #ប្រវត្តិសាស្ត្រខ្មែរ #កម្ពុជា

ចំបុីក្រហម  #ប្រវត្តិ    #ទំនប់បឹងដូនទយ  #សៀមរាប  #ប្រវត្តិសាស្រ្ត  #ទេសចរក្នុងស្រុក
16/03/2024

ចំបុីក្រហម #ប្រវត្តិ #ទំនប់បឹងដូនទយ #សៀមរាប #ប្រវត្តិសាស្រ្ត #ទេសចរក្នុងស្រុក

ที่อยู่

Bang Sao Thong District, Samut Prakan
Bangkok
10540

เบอร์โทรศัพท์

+66860809460

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ KORN Photoผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์