18/09/2025
ជូនប្អូនៗទាហានក្រោយៗមួយចំនួនអ្វីទៅហៅថា តម្លៃនៃទាហាន 🙂
ប្អូនត្រូវដឹងថាទាហានមានបទបញ្ញាតិ្ត លក្ខន្តិកៈ និងមានវិន័យណាស់ មិនថាការងាររដ្ឋបាល ឬក៏ការងារជួរមុខ ទាហានមិនមែនចេះតែចូលហើយធ្វើអ្វី និយាយអ្វីតាមចិត្តទេ។
ហើយប្អូនៗត្រូវទន្ទេញចាំក្នុងចិត្តជានិច្ចនោះគឺ៖
១. ទាហាន ចាំទទួលបញ្ជា (ទទួលដោយមានទំនួលខុសត្រូវ ហើយលាក់ការណ៍បំផុត) មិនមែនដឹងការងារភ្លាម និយាយប្រាប់បងប្អូន ឬនិយាយគ្នាតាមគ្រុបក្នុងបណ្តាញសង្គមទេ។
២. ទាហាន អនុវត្តបញ្ជា (អនុវត្តដោយយកចិត្តទុកដាក់ និងស្ងៀមស្ងាត់បំផុត)
មិនមែនចាប់ផ្តើមអនុវត្តភ្លាម ថតរូបផ្ញើ ឬផុសអោយគេឃើញទេ នោះគេហៅថា ដើរស្រាតអោយគេមើល។
៣. ទាហាន រាយការណ៍បញ្ចប់នៃការងារទទួលធ្វើ និងអនុវត្តរួច។ ( ទាហានមានមេ មានកើយ )
ទាំងអស់នេះហើយទើបគេហៅថារៀនខាំមាត់ សង្កត់ចិត្ត តស៊ូ ផ្លូវចិត្ត មុនធ្វើអ្វីមួយគេគិតខ្លាំងបំផុតគឺ ភាពសាមគ្គី និងលាក់ការណ៍ជាធំ😊🇰🇭💪💪❤️🙏
#គុនខ្មែរ #ស្រលាញ់គុនខ្មែរ
#គុនខ្មែរ #ស្រលាញ់គុនខ្មែរ #វៃប្រដាល់ #ប្រដាល់ខ្មែរ
#គុនខ្មែរ