16/11/2024
“បើមិនចេះគ្រប់គ្រង ចាំតែពាក្យបីម៉ាត់នេះទៅបានហើយ” 💯
អ្វីទៅជាការគ្រប់គ្រង? ការគ្រប់គ្រង គឺចាត់ចែងទៅលើរឿង ឯការដឹកនាំចាត់ចែងទៅលើមនុស្ស បង្រៀនមនុស្សឱ្យបង្កើតលទ្ធផល ហើយយកលទ្ធផលមកបណ្តុះបណ្តាលមនុស្ស។
👉🏽 គ្រប់គ្រងធ្វើតែរឿងបីយ៉ាងប៉ុណ្ណោះ
1-កំណត់ទិសដៅ
កុំឱ្យបុគ្គលិកចំណាយពេលទៅរាវរកផ្លូវត្រូវ ថៅកែត្រូវចេះកំណត់ទិសដៅឱ្យក្រុមការងារអនុវត្តតែម្តង
2-កំណត់គោលការណ៍
សរសេរជាសៀវភៅណែនាំឱ្យក្រុមការងារអនុវត្តតាមគោលការណ៍ដើម្បីចំណេញពេល បង្កើតប្រសិទ្ធភាពការងារ
3-កំណត់លទ្ធផល
ប្រាប់គេពីអ្វីដែលអ្នកចង់បាន ទុកឱ្យគេបញ្ចេញសមត្ថភាព បង្កើតលទ្ធផល។
……………