15/06/2026
មួយប្រាវនេះ ត្រូវបានថៃនិយាយគ្នាថា ទីបំផុតទំនិញថៃនៅមានពេញស្រុកខ្មែរនៅឡើយ ថៃនិយាយទៀតថា ខ្មែរពិតជាមិនអាចរស់ដោយអត់ទំនិញថៃមិនបានពិតមែន។
ការពិត ខ្មែរអ្នកប្រើប្រាស់ ៩០%បានពហិកាមិនប្រើប្រាស់រួចទៅហើយ ប៉ុន្តែអ្នកនាំចូលគិតថា ការរកសុីរបស់ខ្លួនសំខាន់ជាងជាតិ ជាងមនសិកាប្រជាជន និងជាងទឹកដីដែលថៃបានឈ្លាន ព័ទ្ធបន្លាលួស ដាក់ទូរកុងត័ន័រទៅទៀត។
និយាយរួម គ្មានអ្វីធំជាងប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ គាត់មិនខ្វល់ពីសញ្ជាតិឡើយ មនុស្សបែបនេះចង់ឱ្យគាត់ធ្វើជាខ្មែរក៏បាន ធ្វើជាថៃក៏បាន ឱ្យគាត់ទៅណាក៏បានឱ្យតែមានប្រយោជន៍ឱ្យគាត់។
វិធីសាស្ត្រដូរអាវក្រៅ រឺលួចឈ្មោះវៀតណាម មកគ្របលើទំនិញថៃ គ្មានថៃឯណាមកធ្វើបានទេ បើគ្មានជនគិតតែប្រយោជន៍ខ្លួនឯងជាអ្នកធ្វើនោះ។
សូមមេត្តារកសុី ភ្ជាប់ជាមួយមនសិកាផង! 🙏🏻