19/01/2025
❤️🔮🌷📗 #ពាក្យអប់រំជាមួួយសម្លេងដ៏ស្រទន់របស់លោកអាចារ្យ_គួរចងចាំក្នុងចិត្តគ្រប់គ្នាថា
ក្នុងមួយថ្ងៃៗ យើងរាល់គ្នាតែងតែនឹកដល់សុខភាពរាងកាយរបស់យើង ហើយឃើញទោសភ័យនៃការមានជំងឺ រោគាផ្សេងៗ ហើយមានសេចក្តីប្រាថ្នាមិនចង់ឲ្យមានជំងឺផ្សេងៗមកបៀតបៀនយើងឡើយ។
ទោះបីជាមានទ្រព្យសម្បត្តិស្តុកស្តម្ភច្រើនមហាសាលប៉ុណ្ណា តែគ្រប់គ្នាដែលមានជំងឺរហូតដល់មិនអាចធ្វើឲ្យមានសេចក្តីសុខបានពី រូប សំឡេង ក្លិន រស ផោដ្ឋព្វ។ ក៏ឃើញពិតៗថា គ្រាន់តែមិនមានរោគក៏និងមានសេចក្តីសុខច្រើនតែម្ដង តែនៅខណៈពេលដែលមិនទាន់មានរោគ កុំភ្លេចថា
លាភដ៏ប្រសើរអស្ចារ្យគឺការមិនមានរោគ មានសុខភាពល្អដែលអាចអង្គុយងើបដើរធ្វើការងារផ្សេងៗបាន តែសូម្បីរោគនៃរាងកាយដែលអាចព្យាបាលឲ្យជាសះស្បើយបាន មានពេទ្យល្អៗ មានថ្នាំដែលអាចព្យាបាលបាន។ ដោយគ្រប់គ្នាភ្លេចគិតថា រោគដែលសំខាន់ជាងផ្លូវកាយគឺរោគផ្លូវចិត្ត ដែលគ្រប់គ្នាមិនបានសង្កេតមិនបានពិចារណាឡើយថា រោគផ្លូវចិត្តរបស់ម្នាក់ៗមានអ្វីខ្លះ មានរោគផ្លូវចិត្តអ្វីខ្លះដែលមិនបានកត់សម្គាល់។ នៅពេលដែលមិនបានសង្កេតមិនបានកត់សម្គាល់មិនបានពិចារណា ក៏នឹងមិនឃើញទុក្ខទោសនៃរោគផ្លូវចិត្តនោះ ហើយរោគផ្លូវចិត្តជារោគមើលឃើញដោយលំបាកបើមិនបានពិចារណា។
ព្រោះដូច្នេះ ការព្យាបាលរោគផ្លូវចិត្តវាពិបាកជាងការព្យាបាលរោគផ្លូវកាយ ហើយត្រូវការប្រើពេលវេលាយូរក្នុងការចម្រើនអប់រំកុសល ដែលជាថ្នាំព្យាបាលអកុសលដែលជារោគផ្លូវចិត្ត បើបុគ្គលណាបានពិចារណាឃើញអកុសលធម៌ ដែលខ្លួនមានតាមសេចក្តីពិត ហើយក៏ប្រញាប់កែតម្រូវ គឺការពិចារណាឃើញទោសក៏គង់នឹងល្អជាងដែលបណ្ដោយឱ្យរោគនោះកាន់តែធ្ងន់ធ្ងរឡើងរហូតដល់មានវិបត្តិផ្លូវចិត្ត គឺមិនព្រមលះបង់កិលេស។