តស់!និយាយ" គឺជាកម្មវិធីជជែក ចែករំលែក និង រំលេចពីកម្លាំងសំខាន់ៗ ដែលមានឥទ្ធិពលលើសង្គមសម័យទំនើប និងរបទជីវីតរបស់យើង។ វគ្គនីមួយៗជ្រើសយកនូវប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍ ដែលមានលក្ខណៈចម្រុះ ចាប់តាំងអំពីប្រធានបទសុខភាព រហូតដល់បច្ចេកវិទ្យាទំនើប អត្ថប្រយោជន៍នៃកីឡា គំនិត ការបំផុសគំនិតធុរកិច្ច និងភាពច្នៃប្រតិដ្ឋដែលជំរុញអាជីវកម្មមួយឲ្យមានការរីកចម្រើន។
យើងផ្តល់ឱ្យអ្នកទស្សនានូវទិដ្ឋភាពគួរឱ្យចាប់អារម្មណ៍អំពីកម្លាំងដ
ែលមានឥទ្ធិពលលើរបៀបដែលយើងរស់នៅ ធ្វើការ និងកម្សាន្ត។ ចូលរួមសន្ទនានូវកម្លាំងវិជ្ជមាន និងដើម្បីពង្រីកចំណេះដឹងរបស់យើងទាំងអស់គ្នា! "Let's Talk" is a dynamic talk show diving deep into the trends shaping our world. Each episode explores a fascinating mix of topics, from the latest lifestyle buzz and health breakthroughs to cutting-edge technology, the excitement of sports, and the innovations driving business and startups. We engaging discussions and expert guests; "Let's Talk" offers viewers a captivating look at the forces influencing how we live, work, and play. Tune in to expand your knowledge and join the conversation! HEALTH - តស់! និយាយពី សុខភាព
"តោះនិយាយសុខភាព" គឺជាកម្មវិធីផ្សាយប្រចាំសប្តាហ៍ ដែលលើកយកនូវប្រធានបទសុខភាពជាច្រើន ចាប់ពីរបកគំហើញវេជ្ជសាស្ត្រចុងក្រោយបំផុត រហូតដល់ទម្លាប់ប្រចាំថ្ងៃដ៏សាមញ្ញ ដែលអាចផ្លាស់ប្តូរជីវិតបាន។ ការជជែកដេញដោលនេះ គឺសម្រាប់ផ្តល់ជាចំណេះដឹង បំផុសគំនិត និងលើកទឹកចិត្តដល់អ្នកទស្សនា ព្រមទាំងជម្រុញឲ្យពួកគេអាចធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង និងផ្លាស់ប្តូរជីវិតរបស់ពួកគេឲ្យបានប្រសើរឡើង។
"Let's Talk Health" is a weekly broadcast dedicated to empowering listeners with the knowledge and inspiration to take charge of their well-being. We'll explore a wide range of health topics, from the latest medical breakthroughs to simple everyday habits that can transform lives.
តស់និយាយ - គំនិត - LET’S TALK - THE IDEAS
គំនិត គឺជាកម្មវិធីមួយដែលរំលេចរឿងរ៉ាវបំផុសគំនិតរបស់ប្រជាជនកម្ពុជា ក្នុងវិស័យផ្សេងៗគ្នា តាមរយៈបទសម្ភាសន៍ជាមួយបុគ្គល ក្នុងវិស័យ សហគ្រិន អ្នកដឹកនាំ និងសិល្បករ ហើយលើសពីនេះទៀត យើងលាតត្រដាងពីភាពក្លាហាន ការតស៊ូ និងភាពឈ្លាសវៃ ក្នុងការបំផុសគំនិត និងការកែប្រែគំនិតមួយឲ្យក្លាយទៅជាការពិត។
Let’s Talk – The Idea; is a dynamic talk show that delves into the hearts and minds of Cambodia's inspiring entrepreneurs. We go beyond the initial spark of an idea to explore the grit, resilience, and strategic thinking that transforms concepts into thriving businesses. Through intimate conversations, we uncover the challenges, triumphs, and lessons learned along the entrepreneurial journey.
តស់និយាយ - SPARKLE - LET’S TALK – SPARKLE
និយាយជាមួយ "Sparkle" គឺជាកម្មវិធីជជែកពិភាក្សា ដើម្បីស្វែងយល់ពីបទពិសោធន៍ចម្រុះនៃជីវិតសម័យទំនើប ទាំងបុរស និងស្ត្រី ដោយផ្តល់កន្លែងសម្រាប់ការសន្ទនាបើកចំហ ការនិទានរឿងដែលបំផុសគំនិត និងការណែនាំដ៏មានប្រយោជន៍សម្រាប់សង្គមជាតិ។
Talk to "Sparkle" is a dynamic talk show that explores the diverse experiences of modern life for both men and women, offering a space for open dialogue, inspiring narratives, and helpful guidance. LET’S TALK – TEEN TALK
Teen Talk គឺជាកម្មវិធីជជែក ដែលត្រូវបានរចនាឡើងដើម្បីផ្តល់ឱ្យក្មេងជំទង់នូវវេទិកាមួយដើម្បីពិភាក្សាអំពីប្រធានបទដែលទាក់ទងនឹងជីវិតរបស់ពួកគេ។ កម្មវិធីនេះនឹងចូលរួមដោយក្រុមក្មេងជំទង់ មកចែករំលែកគំនិត និងបទពិសោធន៍របស់ពួកគេលើប្រធានបទចម្រុះ ពីអ្វីៗគ្រប់យ៉ាងដែលមានសារៈសំខាន់ចំពោះពួកគេ។
Teen Talk is a dynamic and engaging talk show designed to give teenagers a platform to discuss topics relevant to their lives. The show will feature a diverse group of teens sharing their perspectives, experiences, and opinions as they share their thoughts on everything that matters to them.
ព័ត៌មានខ្លី - SHORT NEWS
វីដេអូនេះផ្តល់នូវគន្លឹះខ្លីៗស្តីពីការចាប់ផ្តើមអាជីវកម្ម ហិរញ្ញវត្ថុ និងយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍ និងដឹកនាំអាជីវកម្ម។
This video offers quick tips on startups, finance, and strategies for inclusive growth. INNER PEACE - សន្តិភាពផ្លូវចិត្ត
Escape the chaos and discover the tranquility within. The videos explores the path to inner peace, offering inspiration and wellness practices for a more fulfilling life.
គេចចេញពីភាពវឹកវរ និងស្វែងរកភាពស្ងប់ស្ងាត់នៅខាងក្នុង។ វីដេអូទាំងនេះ នឹងបំផុសគំនិត ក៏ដូចជាផ្តល់នូវគន្លឹះដល់អ្នក ឲ្យស្វែងយល់ពី សន្តិភាពផ្នែកខាងក្នុង សម្រាប់មាគ៌ាជីវិតដ៏ស្រស់ស្អាត។