
03/10/2025
ស្រាចូលពោះមានគំនិតរកស្រី
សម្ដីសេដ្ឋីសុទ្ធតែអ្នកមាន
ដើរស៉ីឈ្នួលគេស៉ីអត់ស៉ីឃ្លាន
លែងចេះខ្មាសអៀនព្រោះអំណាចស្រា។
ថ្ងៃដើរធ្វើការហាលភ្លៀងហាលថ្ងៃ
ដល់ពេលរាត្រីដើរលេងហ៉ឺហា
យកលុយបង្ហិនកន្លែងបៀរបារ
ហើយតាំងត្អូញថាខ្លួននៅក្រក្រី។
មានលុយតិចតួចមិនផ្ដួចវាទុក
បែរមានទំនុកទៅរកស្រាស្រី
ដើរលេងសប្បាយដល់ពេលរាត្រី
គ្រួសារក្រក្រីព្រោះអត់គំនិត។
ល្បែងស្រាស្រីនាំឲ្យអន្តរាយ
ចូលចិត្តសប្បាយក្រមួយជីវិត
ព្រោះឆ្កួតស្រីស្រាសប្បាយមិនគិត
ក្រមួយជីវិតងើបមុខមិនរួច។
និពន្ធដោយ ឌួងសុវណ្ណ.✍️