KH Life and Learn All kinds of problems must be share and solve it together! Learn to live

17/06/2023

Yum Yum 😋🤤

16/06/2023

ងាយៗ តោះធ្វើសាកមើល😋

15/06/2023

Learn to live

ជីវិតមានតម្លៃណាស់☺️
27/06/2021

ជីវិតមានតម្លៃណាស់☺️

ជីវិតមានតម្លៃឬគ្មានតម្លៃ ??

មនុស្សមួយចំនួននៅពេលដែលជួបបញ្ហាលំបាក មិនថាជាបញ្ហាអ្វីនោះទេ តែងតែប្រៀបធៀបខ្លួនជាមួយអ្នកដែលមានជីវិតប្រសើរជាងខ្លួន។ គិតថាគេបែបនេះ បែបនោះ យើងប្រៀបមិនស្មើរគេ ទាំងដែលយើងមិនមែនខ្លួនគេ យើងមិនទាំងដឹងថាគេក៏មានបញ្ហាដែរ គ្រាន់តែបែបផែននៃបញ្ហា និងការដោះស្រាយផ្សេងគ្នា។ ការពិតជីវិតយើងមានតម្លៃណាស់ កាន់តែលំបាកកាន់តែមានតម្លៃលើសលប់។ ពេលដែលយើងលំបាកក្រ យើងប្រឹងធ្វើការរកប្រាក់ដោះស្រាយជីវភាព ពេលដែលយើងបរាជ័យ យើងប្រឹងងើបឈរតតាំង ពេលដែលយើងឈឺ យើងទៅរកពេទ្យ មានច្រើនទៀតដែលយើងខំប្រឹងដើម្បីជីវិត។ គិតថាជីវិតមានតម្លៃកម្រិតណា បានជាយើងប្រឹងប្រែងបែបនេះ.....បើគ្មានតម្លៃម្លោះយើងបោះបង់ចោលហើយ ...

កុំអស់សង្ឃឹម ទោះបីដល់ដង្ហើមចុងក្រោយក៏នៅតែញញឹម ...

ហើយចូរកុំប្រៀបធៀបជាមួយអ្នកដទៃ គេរស់នៅតាមរបៀបគេ យើងរស់នៅតាមរបៀបយើង....

ពេលយប់ក៏គេង កុំគិតច្រើន ព្រោះបើគិតហើយល្អ ត្រូវតែធ្វើវាដាច់ខាត តែបើគិតផ្តេសផ្តាសគ្មានប្រយោជន៍ កុំគិត...

ព្រឹកឡើងងើបពីគេងទាំងញញឹម ហើយដើរទៅមុខបន្តទៀត..

ថែសុខភាពជារឿងសំខាន់ ញាំអាហារអោយឆ្អែតល្មម កុំឆ្អែតពេក គេងអោយលក់ស្កប់មិនថាគេងបានតិចឬច្រើន...ហាត់ប្រាណខ្លះៗបើមានពេល

ស្រលាញ់អ្នកជុំវិញខ្លួន ស្រលាញ់ខ្លួនឯង ស្រលាញ់អ្វីដែលយើងកំពុងមាន....

Admin: Anny

ជីវិតមានតម្លៃឬគ្មានតម្លៃ ??មនុស្សមួយចំនួននៅពេលដែលជួបបញ្ហាលំបាក មិនថាជាបញ្ហាអ្វីនោះទេ តែងតែប្រៀបធៀបខ្លួនជាមួយអ្នកដែលមានជី...
04/10/2020

ជីវិតមានតម្លៃឬគ្មានតម្លៃ ??

មនុស្សមួយចំនួននៅពេលដែលជួបបញ្ហាលំបាក មិនថាជាបញ្ហាអ្វីនោះទេ តែងតែប្រៀបធៀបខ្លួនជាមួយអ្នកដែលមានជីវិតប្រសើរជាងខ្លួន។ គិតថាគេបែបនេះ បែបនោះ យើងប្រៀបមិនស្មើរគេ ទាំងដែលយើងមិនមែនខ្លួនគេ យើងមិនទាំងដឹងថាគេក៏មានបញ្ហាដែរ គ្រាន់តែបែបផែននៃបញ្ហា និងការដោះស្រាយផ្សេងគ្នា។ ការពិតជីវិតយើងមានតម្លៃណាស់ កាន់តែលំបាកកាន់តែមានតម្លៃលើសលប់។ ពេលដែលយើងលំបាកក្រ យើងប្រឹងធ្វើការរកប្រាក់ដោះស្រាយជីវភាព ពេលដែលយើងបរាជ័យ យើងប្រឹងងើបឈរតតាំង ពេលដែលយើងឈឺ យើងទៅរកពេទ្យ មានច្រើនទៀតដែលយើងខំប្រឹងដើម្បីជីវិត។ គិតថាជីវិតមានតម្លៃកម្រិតណា បានជាយើងប្រឹងប្រែងបែបនេះ.....បើគ្មានតម្លៃម្លោះយើងបោះបង់ចោលហើយ ...

កុំអស់សង្ឃឹម ទោះបីដល់ដង្ហើមចុងក្រោយក៏នៅតែញញឹម ...

ហើយចូរកុំប្រៀបធៀបជាមួយអ្នកដទៃ គេរស់នៅតាមរបៀបគេ យើងរស់នៅតាមរបៀបយើង....

ពេលយប់ក៏គេង កុំគិតច្រើន ព្រោះបើគិតហើយល្អ ត្រូវតែធ្វើវាដាច់ខាត តែបើគិតផ្តេសផ្តាសគ្មានប្រយោជន៍ កុំគិត...

ព្រឹកឡើងងើបពីគេងទាំងញញឹម ហើយដើរទៅមុខបន្តទៀត..

ថែសុខភាពជារឿងសំខាន់ ញាំអាហារអោយឆ្អែតល្មម កុំឆ្អែតពេក គេងអោយលក់ស្កប់មិនថាគេងបានតិចឬច្រើន...ហាត់ប្រាណខ្លះៗបើមានពេល

ស្រលាញ់អ្នកជុំវិញខ្លួន ស្រលាញ់ខ្លួនឯង ស្រលាញ់អ្វីដែលយើងកំពុងមាន....

Admin: Anny

ពេលខ្លះជីវិតប្រៀបបានដូចជាផ្សែង ហោះហើរតាមខ្យល់ បន្ទាប់មកទៀតក៏រលាយរូបកាយបន្តិចម្តងៗ មិនយូរមិនឆាប់យើងក៏មើលលែងឃើញវា។ មិនខុសអ...
15/05/2019

ពេលខ្លះជីវិតប្រៀបបានដូចជាផ្សែង ហោះហើរតាមខ្យល់ បន្ទាប់មកទៀតក៏រលាយរូបកាយបន្តិចម្តងៗ មិនយូរមិនឆាប់យើងក៏មើលលែងឃើញវា។ មិនខុសអ្វីពីក្តីសុខទេ គ្រប់គ្នានាំគ្នារត់ដេញតាមក្តីសុខ មិនខុសអ្វីពីរត់ចាប់ផ្សែងទាំងនោះឡើយ។ មានពេលបន្តិចបន្តួច ផ្តល់អោយគ្នាខ្លះផង កុំអោយបាត់បង់ឱកាស ទើបនិយាយថាស្តាយក្រោយ ព្រោះផ្សែងវានឹងមិនត្រឡប់មកចូលចំនុចដែលវាចេញនោះទេ ដូចជាចិត្តមនុស្សដែរ កាលណាហត់ហើយវានឹងហោះហើរដូចខ្យល់ដែរ។ កុំបន្ទោសអ្នកណាម្នាក់អោយសោះ ព្រោះដើមហេតុគឺមកពីយើង ដែលបណ្តោយអោយក្តីសុខរត់ទៅរកអ្នកដែលចេះចាប់វាទុក។ មនុស្សគ្រប់គ្នាមានពេលតែ24ម៉ោងស្មើរៗគ្នា ហេតុអីគេមានពេលសម្រាប់មនុស្សដែលគេស្រលាញ់។ ឈប់លះបង់សម្រាប់គេប្រសិនបើគេមើលមិនឃើញ ហើយមិនចេះចាប់យកឱកាសដែលអ្នកផ្តល់អោយ ព្រោះទោះបីអ្នកធ្វើវាច្រើនប៉ន្មានដងក៏ដោយ ក៏លទ្ធផលដែលអ្នកទទួលបានគឺដដែល។ គេមិនដឹងនោះទេ ថាអ្នកមានអារម្មណ៍បែបណានៅពេលដែលនៅពេលដែលយើងខ្វះក្តីស្រលាញ់ យើងត្រូវការការយកចិត្តទុកដាក់ពីគេ។ អ្វីដែលអ្នកនឹងធ្វើបន្ទាប់គឺ រស់ដូចកាលពីគ្មានគេ ធ្វើអ្វីសម្រាប់ខ្លួនឯងអោយបានច្រើនដូចមុន ស្រលាញ់ខ្លួនឯងអោយដូចពេលដែលមិនទាន់បែងចែកក្តីស្រលាញ់ទៅគេ រឹងមាំដូចមុន មិនត្រូវការពាក្យលួងលោម ហើយអ្វីដែលអ្នកដាច់ខាតត្រូវតែធ្វើអោយបានគឺ កាត់ចិត្តឈប់ត្រូវការជំនួយពីអ្នកណាទាំងអស់។ ទាំងអស់នេះនឹងមិនធ្វើអោយជីវិតអ្នកហត់នឿយទៀតឡើយ ហើយវាកាន់តែប្រសើរឡើងនៅពេលដែលអ្នកយល់ពីក្តីស្រលាញ់ដែលខ្លួនឯងផ្តល់អោយខ្លួនឯង។ ស្រលាញ់ខ្លួនឯងអោយច្រើនៗ

បើសិនជាថ្ងៃណាមួយបាត់បង់មនុស្សដែលអ្នកស្រលាញ់ខ្លាំងបំផុតហើយគ្មានថ្ងៃដែលគេនឹងត្រឡប់មកវិញ តើអ្នកនឹងមានអារម្មណ៍បែបណា? ពិតជាសោ...
03/05/2019

បើសិនជាថ្ងៃណាមួយបាត់បង់មនុស្សដែលអ្នកស្រលាញ់ខ្លាំងបំផុតហើយគ្មានថ្ងៃដែលគេនឹងត្រឡប់មកវិញ តើអ្នកនឹងមានអារម្មណ៍បែបណា? ពិតជាសោកស្តាយមែនទេ? តក់ស្លុតទេ? ពិបាកទទួលយកមែនទេ? តើអ្នកនឹងយំទេ? អ្នកនឹងគិតថាអាចភ្លេចគេបានងាយៗទេ? តើអ្នកមានអារម្មណ៍ថាខុសទេប្រសិនបើអ្នកមិនបានធ្វើអំពើល្អសម្រាប់គេ? តើអ្នកនឹងនឹកឃើញរឿងល្អៗ ទង្វើរល្អៗដែលគេបានធ្វើសម្រាប់អ្នកដែរទេ? ប្រហែលជាអ្នកគិតថាគ្មានអ្នកណាជំនួសគេបានឡើយ តើពិតទេ? តើអ្នកនឹកអាហារឆ្ងាញ់ៗដែលគេបានចំអិនសម្រាប់អ្នកដែរទេ? តើអ្នកនឹងនឹកឃើញពេលដែលអ្នកនឹងគេឈ្លោះគ្នា ពេលដែលងរនឹងគ្នាដែរទេ? ប្រហែលជាអ្នកនឹកពេលដែលអ្នកថាអោយគេជាមនុស្សរញ៉េរញ៉ៃ ថាអោយគេពូកែរករឿងដែរហើយមើលទៅ តើពិតទេ? មានច្រើនសំនួរទៀតណាស់ដែលត្រូវសួរ ប្រសិនបើបែបនោះមែនហេតុអ្វីមិនចេះថែរក្សាគ្នាកុំអោយមានវិប្បដិសារីទៅថ្ងៃក្រោយ ស្រលាញ់ មើលថែ យកចិត្តទុកដាក់ បានសុខទាំងសងខាង វាមិនខាតនោះទេធ្វើល្អដាក់គ្នាទៅវិញទៅមក

មុខមាត់ កិត្តិយស កេរ្តិ៍ឈ្មោះ👉ខ្លាចមានអ្នកស្គាល់គេឃើញយើងស្និទ្ធស្នាលគ្នា 👉ខ្លាចបាក់មុខបាក់មាត់បើគេឃើញ បើគេដឹង👉ខ្លាចអាប់អ...
03/05/2019

មុខមាត់ កិត្តិយស កេរ្តិ៍ឈ្មោះ

👉ខ្លាចមានអ្នកស្គាល់គេឃើញយើងស្និទ្ធស្នាលគ្នា
👉ខ្លាចបាក់មុខបាក់មាត់បើគេឃើញ បើគេដឹង
👉ខ្លាចអាប់អោនកិត្តិយស

សួរថាលើកហេតុផលទាំងអស់នេះមកសមឬទេសម្រាប់មនុស្សដែលស្រលាញ់គ្នា? ហេតុអ្វីមិនរំលឹកសុភាសិតខ្មែរផង ប្រុសយោងដី ស្រីយោងបុរស នោះមកនិយាយផង? ការពិតវាពិតជាត្រឹមត្រូវដែលយើងត្រូវបារម្ភពីសង្គមការងារ ព្រោះវាជាកត្តាជម្រុញអោយយើងរស់រានមានជីវិត តែកុំអោយហួសហេតុពេក ព្រោះមនុស្សគ្រប់គ្នាត្រូវតែទទួលបាននូវក្តីស្រលាញ់មួយដែលពិសេសពីក្តីស្រលាញ់ដទៃ មិនថាជាមនុស្សសាមញ្ញ ឬមនុស្សអស្ចារ្យ ប៉ុណ្ណានោះឡើយ។ វាក៏មិនខុសដែលយើងត្រូវរក្សាកិត្តិយសទាំងសងខាង តែយើងមិនបានធ្វើអ្វីអោយខុសនោះដែរ ហើយយើងក៏មិនមែនជាអ្នកល្បីល្បាញនៅលើលោកដែរ គ្រាន់តែជាមនុស្សសាមញ្ញ។ ហេតុអ្វីយើងត្រូវខ្លាចគេ? ខ្លាចពាក្យសម្តីគេ? តើគេជាអ្នករកលុយមកផ្គត់ផ្គង់យើងមែនទេ? យើងយកដង្ហើមគេមកដកប្រចាំថ្ងៃមែនទេ បើអត់គេយើងនឹងគ្មានដង្ហើមដកមែនទេ? ខ្លាចគេលែងរាប់រក ខ្លាចគេឈប់ទាក់ទងដូចមុនមែនទេ? បើបែបនោះមែនយើងមិនមែនមានជីវិតសម្រាប់ខ្លួនឯងទេ យើងបានប្រគល់ជីវិត ប្រគល់គ្រប់យ៉ាងអោយទៅមនុស្សផ្សេងៗនៅក្នុងសង្គមហើយ ដូចនេះមានន័យថាយើងរស់នៅដើម្បីផ្គប់ផ្គន់ចិត្តអ្នកដទៃតែប៉ុណ្ណោះ!!! កុំបែបនោះអោយសោះព្រោះអ្នកអាចនឹងក្លាយជាមនុស្សមានជម្ងឺខ្លាចសង្គម ព្រោះជីវិតម្នាក់ៗខ្លីណាស់ អាចថាស្អែកយើងលែងមើលឃើញពិភពលោកនេះទៀតក៏ថាបាន! យើងប្រើជីវិតបែបខ្លួនយើង កុំខ្វល់ពីពាក្យសម្តីរបស់អ្នកដទៃ ព្រោះវាគ្រាន់តែជាខ្យល់មាត់របស់គេទេ សំខាន់យើងរស់នៅបានសុខឬអត់!

ที่อยู่

Mahidol Road, Tambon Hai Ya, Mueang Chiang Mai District
Chiang Mai
500100

เบอร์โทรศัพท์

+6637672871

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ KH Life and Learnผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง KH Life and Learn:

แชร์