
09/06/2025
ថ្ងៃអង្គារ ១៥ កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៥ ។
នមស្ការព្រះរតនត្រ័យ សង្ខេប
🌷នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស 🙏🙏🙏
🌷 នមោ ពុទ្ធស្ស ! នមោ ធម្មស្ស ! នមោ សង្ឃស្ស ! 🙏🙏🙏
🌷 ពុទ្ធំ សរណំ គច្ឆាមិ !
🌷ធម្មំ សរណំ គច្ឆាមិ !
🌷 សង្ឃំ សរណំ គច្ឆាមិ !
🌷ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹង ទីរលឹក ។
🌷 ថ្ងៃនេះ ជាថ្ងៃឧបោសថសីល សូមអំណាចសេចក្តីល្អតាមថែរក្សាមនុស្សល្អគ្រប់គ្នា សូមអោយរួចចាកផុតទុក្ខ ។
🌷សូមអោយមនុស្សល្អទាំងឡាយជ្រះថ្លាអនុមោទនាបូជាព្រះរតនត្រ័យក្នុងថ្ងៃសីលនេះ
(សុខិតា ហោថ ទុក្ខា បមុច្ចថ )សូមឱ្យជួបសុខ រួចចាកផុតទុក្ខ ។
🌷ថ្ងៃនេះ ជាថ្ងៃត្រូវ រក្សានូវឧបោសថសីល ខ្ញុំព្រះករុណានឹងជាអ្នករក្សានូវឧបោថសសីលអស់ថ្ងៃនេះ និងយប់នេះ ។
🌷 ឥទំ មេ ទានំ ញាតីនំ ហោតុ ។
ទានរបស់ខ្ញុំនេះ ចូលមានដល់ញាតិទាំងឡាយ ។
🌷ឥទំ មេ បុញ្ញំ ឤសវក្ខយាវហំ ហោតុ ។
បុណ្យរបស់ខ្ញុំនេះ សូមជាបច្ច័យនាំមកនូវធម៌ ជាទីអស់ទៅនៃអាសវក្កិលេស ។
🌷 ឥទំ មេ បុញ្ញំ និព្វានស្ស បច្ចយោ ហោតុ ។
បុណ្យរបស់ខ្ញុំនេះ ចូរជាបច្ច័យដល់ព្រះនិព្វាន ។
🌷 មម បុញ្ញភាគំ សព្វសត្តានំ ភាជេមិ ។
ខ្ញុំសូមចែកចំណែកបុណ្យរបស់ខ្ញុំ ដល់សព្វសត្វទាំងឡាយ ។
🌷តេ សព្វេ មេ សមំ បុញ្ញភាគំ លភន្តុ ។
សូមសព្វសត្វទាំងអស់នោះ បានចំណែកបុណ្យស្មើនឹងខ្ញុំផងចុះ ។
🌷សូមអនុមោទនាបុណ្យ 🙏🙏🙏