21/09/2024
ចំណេះដឹងហិរញ្ញវត្ថុដែលអ្នកត្រូវចេះនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ៖
1. ធ្វើបុណ្យតាមសមត្ថភាព កុំធ្វើហួសសមត្ថភាពភ្ជុំបិណ្ឌហើយអ្នកមានបំណុល អ្នកអស់លុយពីខ្លួន អ្នកមិនសប្បាយចិត្ត បុណ្យនោះក៏មិនបានដែរ ។
2. កុំផឹកគ្រឿងស្រវឹងច្រើនពេក អស់លុយ អាចមានគ្រោះថ្នាក់ ហើយមានបញ្ហាសុខភាពទៀត នៅពេលនោះអ្នកនឹងត្រូវចំណាយច្រើននៅពេលឈឺ ។
3. ត្រូវចាយលុយជាសាច់ប្រាក់ដែលបានកំណត់រួចហើយ មិនត្រូវចាយតាម QR Code ទេ ព្រោះនៅពេលអ្នកសប្បាយអ្នកចេះតែបាញ់ចេញដោយមិនបានគិតពីផលលំបាកនៅពេលភ្ជុំបិណ្ឌហើយ ។
4. កុំទិញរបស់មិនចាំបាច់ទៅស្រុកច្រើនពេក បើមានលុយអាចទុកលុយចំណាយនៅក្នុងផ្ទះនៅពេលភ្ជុំបិណ្ឌ។
5. ធ្វើម្ហូបហូបនៅផ្ទះជុំបងប្អូន និងគ្រួសារ ចំណាយតិចហើយបានជួបជុំគ្នាទៀត ។
6. ទិញរបស់ដែលត្រូវប្រើមុនពេលភ្ជុំបិណ្ឌធំឱ្យហើយ ការពារអស់ស្តុក ឬ អ្នកលក់ឡើងថ្លៃ ឬ ស្រុករបស់បងប្អូនលក់ថ្លៃជាងនៅភ្នំពេញ ។
7. កុំចាយលុយដែលមានឱ្យអស់ពីខ្លួន ហើយពេលភ្ជុំបិណ្ឌរួចដើរខ្ចីគេចាយ វាបង្ហាញថាអ្នកគ្មានចំណេះដឹងហិរញ្ញវត្ថុសោះ ។ មនុស្សអាចសប្បាយជាមួយអ្នក តែពេលអ្នកអត់លុយគេមិនប្រាកដថាអាចជួយអ្នកបានទេ ព្រោះមនុស្សម្នាក់ៗមានបន្ទុកដូចគ្នា ដូចនេះត្រូវគិតហើយចាំចាយ ។
8. បើកន្លែងការងារមាន លុយបន្ថែម ឬ ប្រាក់រង្វាន់ ( Bonus ) ផ្តល់ឱ្យអ្នកអាចចាយតែលុយនោះបានហើយកុំប៉ះពាល់លុយសន្សំ បើចាំចាច់ខ្លាំងចាំចាយលុយសន្សំខ្លះ ។
9. ត្រូវយល់ពីចិត្តសាស្រ្តរបស់មនុស្ស មនុស្សយើងចូលចិត្តចាយលុយនៅពេលដែលសប្បាយចិត្តខ្លាំង និង នៅពេលកើតទុក្ខខ្លាំង ដូចនេះបើសប្បាុយ សប្បាយដោយមានបញ្ញា ។
10. ត្រូវមានផែនការចំណាយនៅពេលភ្ជុំបិណ្ឌច្បាស់ អាចខុសតិចតួចតាមជាក់ស្តែង តែមិនមែនចាយតាមជាក់ស្តែងដោយគ្មានផែនការទេ ។
11. កុំទិញមាស ឬ របស់ប្រើប្រាស់ដើម្បីអួតអ្នកភូមិថាយើងជាអ្នកមាន ពេលមកវិញលក់ខាត ខ្លាំង កុំរស់នៅស៊ីមុខមាត់ពេក ព្រោះមាត់អ្នកអាចអត់អីហូបវិញ ។
12. របស់ណាដែលអាចប្រើបានប្រើសិនទៅ ដូចជា ម៉ូតូ ឬ ទូរស័ព្ទ មិនចាំបាច់ទិញថ្មីទេ អ្នកនឹងសល់លុយខ្លះ ។
13. ត្រូវចាំយើងមិនខ្វះពេលសប្បាយទេ សប្បាយល្មមៗបានហើយ ប្រឹងសន្សំលុយ ចាយឱ្យតិច ប្រឹងធ្វើការ ។
14. បើមិនចាំបាច់ កុំសុំច្បាប់មុន និង ក្រោយភ្ជុំបិណ្ឌ អ្នកអាចសល់លុយ សល់ Credit នៅកន្លែងការងារ បើអ្នកនៅស្រុកកាន់តែយូរ អ្នកចាយលុយកាន់តែច្រើន អស់មាន់ អស់បាយគ្រួសារកាន់តែច្រើន ។ ធ្វើយ៉ាងណាកុំឱ្យអ្នកមានគុណដើរសងលុយគេថ្លៃស្រា ដែលអ្នកបានផឹកពេលអ្នកមកភ្នំពេញវិញ ។
15. បើអ្នកពិតជាស្រឡាញ់ជាតិមែន ពេលជុំគ្នា កុំផឹកស្រា រក្សាសុខភាព សល់លុយ ខួរក្បាលល្អ ។ ជនជាតិដែលខ្លាំងមិនមែនជាជនជាតិដែលចូលចិត្តផឹកស្រាទេ ហើយប្រទេសដែលខ្លាំងក៏មិនមែនជាប្រទេសដែលផ្សព្វផ្សាយស្រា ដែរ ។ គេអាចលក់ស្រា តែអ្នកមានជម្រើសមិនទិញផឹក ។
Credit : SUC News
#ចំណេះដឹងហិរញ្ញវត្ថុ
#ចំណេះដឹងថ្មីៗ
#ចំណេះដឹង
#ចំណេះដឹងទូទៅ
#ចំណេះដឹងសង្គម