09/09/2025
បបរគ្រឿងសាច់មាន់ លាយប្រហឹតត្រី
គ្រឿងផ្សំ និងវិធីធ្វើ 👇
1.ដាំទឹកស្ងោរមាន់ស្ងោរ១ក្បាលចំនួន៥L ស្ងោរមាន់ឆ្អិនហែកជាចំរាកតូចៗដាក់ស្ងោរទៀតក៏បានទុកដាក់ក្នុងបបរពេលដួសដាក់ចានញុំាក៏បាន។
2.ប្រហឹតត្រីឆ្លាត0.5kg ដាក់គ្រឿងស្ករ ប៊ីឆេង រ៉ូឌី ម្រេចច្របលចូលគ្នាអោយសល់សាច់ត្រីនិងឡើងស្អិតល្អ ។ពេលទឹកស្ងោរមាន់ពុះបេះដុំៗដាក់វាចូល។
3.បង្គារ មឹកក្រៀម លាងទឹក លីង ឬ អាំង អោយឈ្ងុយដាក់ចូលពេលទឹកស្ងោរមាន់។
4.ការ៉ុត១ ចិតសំបកកាត់កង់ៗ ដាក់ចូលទឹកស៊ុបបបរ។
5.ខ្ទឹម២មើម ចិញ្ច្រាំទាំងសំបកដាក់បំពងអោយឡើងពណ៍ពងក្រឡាត ដួសទុកដាក់ពេលញុំាបបរ។ យកប្រេងសល់ពីបំពងខ្ទឹម ឬឆ្នាំងដដែលទុកឆារអង្ករ។
6.អង្ករ1កំប៉ុង លាងទឹកអោយស្អាត ឆារអោយឡើងឆ្អិន រួចចាក់ចូលក្នុឆ្នាំងទឹកស្ងោរមាន់ និងកូរវាផងកុំអោយអង្ករជាប់បាតឆ្នាំង។
7.រងចាំអង្កររីកល្អសិន ។ ឆារលត0.5kg អោយឈ្ងុយបន្តិច (ឆារក៏បានអត់ក៏បាន) ឆាររួចចាក់ចាក់ចូលបបរ ។
8.ដាក់គ្រឿង ប៊ីចេង ១ស្លាបព្រា ស្ករ១ស្លាបព្រា ម្សៅរ៉ូឌី៣ស្លាបព្រា ទឹកត្រី៣ស្លាបព្រា និងភ្លក់មើលតាមរសជាតិចង់បាន។
9.ផ្សិតចំបើងលាងទឹកកាត់សំអាតអោយស្អាត ពុះជា២ រួចចាក់ចូលបបរ ទុកប្រហែល១នាទី អាចបិទភ្លើងបាន។
10.យកខ្ទឹមចិញ្រ្ចាំបំពង ចាក់សៀងឆារ ដាក់ស្ករ ប៊ីចេង តាមចូលចិត្ត ដួសទុកដាក់ពេលញុំាបបរ។
11.សណ្ដែកបណ្ដុះលាងទឹកអោយស្អាត ទុកដាក់ចូលបបរពេលញុំា
12.លាងជីរណា និង ស្លឹកខ្ទឹម ហាន់ល្អិតៗទុកដាក់បបរពេលញុំា
ត្រៀមក្រូឆ្មា ម្រេចម៉ត់ និង ម្ទេសទុកដាក់បបរ។
👉បបរឆ្អិនដាក់សណ្ដែកបណ្ដុះចូលចាន ដួសបបរក្ដៅៗដាក់ពីលើ បន្ថែមសាច់មាន់ ខ្ទឹមបំពង សៀងឆារ ម្ទេស ម្រេច ជីស្លឹកខ្ទឹម ក្រូចឆ្មា ខ្ញី ។