29/12/2024
ឬសគល់នៃសេចក្ដី ទុក្ខ គឺ កើតចេញអំពីចិត្ត គំនិត ព្យាបាត គ្នា ខឹង ជេប្រម៉ាថ ស្អប់ ប្រចណ្ឌច្រណែន សូមកុំបណ្ដោយឲ្យចិត្តហ្នឹង ឈឺចាប់ ហើយ កើតទុក្ខជាញឹកញាប់ពេក ភ្នែកមើលឃើញត្រចៀកស្ដាប់ឮ ត្រឹមត្រូវ ច្បាស់ លាស់អស់ហើយ ចិត្តគំនិតហ្នឹងអារម្មណ៍នៅតែយល់ឃើញខុស ហើយសម្រេចចិត្តមិនត្រូវ វាជាចេតនា ពិតប្រា កដ ណាស់ ដល់ពេល កើតទុក្ខ សូមកុំបន្ទោស គេៗផ្សេង គ្រប់យ៉ាងគឺកើតចេញពី ខ្លួនឯង ផ្ទាល់ ទាំងអស់ហ្នឹង សុខឬទុក្ខ អាស្រ័យលើខ្លួនអ្នកប្រព្រឹត្ត សូមកុំបន្ត ប្រព្រឹត្តខុសៗទៀតអី ចូល លះបង់ចោល ទៅ មានន័យថា ចិត្តអារម្មណ៍ មិនប្រកាន់ ស្អប់ខឹង ទង្វើរ គ្រប់ៗ បញ្ហារឿងរាវ ទាំងអស់ ទើបយើងខ្លួនឯង មិនកើតទុក្ខ ។
👉 សុំចង់ចាំថា គ្រប់រឿងរ៉ាវបញ្ហាទាំងអស់ដែលកើតចេញអំពីគេៗផ្សេង មានដូចជាការ មានការយល់ ឃើញខុសថាជាត្រូវ ជេរប្រមាថ ច្រណែន ស្អប់ខឹង មានហិង្សាជាដើម ទាំងអស់ហ្នឹងតើមានសមត្ថភាពអី ធ្វើឲ្យយើងធ្លាក់នៅក្នុងរណ្ដៅទុក្ខ ហើយចូលរួម ជាមួយអ្នកទាំងនោះបាន រហូតដល់ជ្រុលមាត់ជ្រុលសម្ដី ជ្រុល ដៃជ្រួល ជើង មានដំបង់ អាវុធ ហិង្សាកើតឡើង រហូតដល់ គ្រោះថ្នាក់ហើយមានទោស ខ្ញុំមិនបានប្រមាថទេ ក៏ប៉ុន្តែ ចំណុចដែលកើតឡើងទាំងអស់ ទាំងនេះ សម្រាប់តែកើតឡើងចំពោះតែមនុស្ស។ ដែល ងងឹតល្ងង់ ខ្លៅ អវិជ្ជាប៉ុណ្ណោះទើបគេអាចធ្វើទៅរួចបាន ត្រូវចង់ចាំថា យកភាពឆ្លាតវៃដាក់ក្នុងចិត្តគំនិតនិងអារម្មណ៍យកមកដោះស្រាយ។ មានចំណេះមានជំនាញពិតប្រាកដ រួចផុតចាកពីទុក្ខ។ ទង្វើរបស់គេសោះចិត្តគេសោះគំនិតរបស់គេសោះតើមានសមត្ថភាពអីធ្វើឱ្យយើងកាន់ទុក្ខបាន បើ បើល្ងង់គឺកើតទុក្ខ ហើយត្រូវចងចាំទៀតថា ទាំងអស់ហ្នឹងតើមានសមត្ថភាពអីធ្វើឲ្យយើងកើតទុក្ខបាន មានតែម្យ៉ាងឱ្យគាត់ គឺចិត្តមិនប្រកាន់ ទើបយើងខ្លួនឯងមិនកើតទុក។
❤❤❤❤❤❤❤