
27/07/2024
រឿងខ្លី(ដែរយកមកពីរឿងជួបពិត)
ចំណងជេីងរឿង ៚ អ្នកណាខ្ចី ៚
+ នៅថ្ងៃទី 21 មានភ្ញៀវម្នាក់ចង់ខ្ចីលុយពីធនាគារធំមួយកន្លែងនៅចំកណ្ដាលទីក្រុង ចំនួនលុយ 50,000 ដុល្លា បន្ទាប់ពីនិយាយគ្នាចប់សម្បត្តិហេីយនិងកុសលជាអ្នកទទួលខុសត្រូវត្រួតពិនិត្យទ្រព្យសម្បត្តិរបស់ភ្ញៀវដែរបានយកមកដាក់ខាងធនាគារ សម្បត្តិជាអ្នករៀបចំឯកសាររីឯកុសលជាអ្នកចុះទៅពិនិត្យផ្ទាល់កន្លែង
លុះដល់ថ្ងៃទី 26 កុសលបានចុះទៅពិនិត្យនិងសិក្សាដីកន្លែងដែរភ្ញៀវបានយកមកដាក់ កុសលបានពិនិត្យបានមេីលឃេីញថាដីដែរយកមកដាក់គឺជារីសតសមនិងតម្លៃដែរភ្ញៀវបានស្នេីរមកក៏បានអោយភ្ញៀវធ្វេីកិច្ចព្រមព្រៀង ហេីយកុសលបានត្រលប់មកវិញនៅថ្ងៃទី 28 អោយសម្បត្តិរៀបចំឯកសារស្នេីរសុំថ្នាក់លេី
បន្ទាប់ពីថ្នាក់លេីបានយល់ព្រមសព្វគ្រប់ខាងធនាគារក៏បានផ្ញេីរលុយតាមកុងអោយភ្ញៀវបានរយះពេល 2 ថ្ងៃម្ដាយឳពុកខាងភ្ញៀវបានមកធនាគារហេីយសួរនាំរឿងលុយហេតុអ្វីធនាគារវេរលុយចូលកុងនេះ ខាងធនាគារក៏បានប្រាប់សព្វគ្រប់តែម្ដាយឳពុកបានធ្វេីមុខឆ្ងល់ហេីយគាត់បាននិយាយថាកូនរបស់បានស្លាប់បាត់ហេីយតេីអោយមកខ្ចីលុយមិចបាន
សម្បត្តិនិងកុសលមានការភ័យជាខ្លាំងដោយសារតែមេរបស់ពួកគេសង្ស័យថាពួកគេចង់បោកលុយធនាគារ តែកុសលនៅតែអះអាងថាគាត់ពិតជាបាននិយាយជាមួយភ្ញៀវមែនគាត់បានថតសំលេងដែរបាននិយាយជាមួយភ្ញៀវមេរបស់ពួកគេក៏បានអោយបេីកសំលេងនោះពិតជាសំលេងមនុស្សពីនាក់និយាយគ្នាមែនតែសំលេងនោះស្ដាប់រាងដាច់ៗលឺសូរវឹបៗ
ថ្ងៃបន្ទាប់មកកុសលមិនអស់ចិត្តក៏បានទៅរីសតនិងម្ដងទៀតក៏ឃេីញមានភ្ញៀវនៅពេញ សម្បត្តិក៏បានសួរបញ្ជាក់ថាឯងពិតជាបានជួបនិយាយជាមួយភ្លៀវមែនអត់កុសលតបថាបានជួបនិយាយហេីយអោយភ្ញៀវមេីលឯកសារពិតមែន រំលងប្រហែលបាន 3 ថ្ងៃម្ដាយរបស់សព្វក៏បានមកធនាគារនិយាយរឿងទាំងអស់ប្រាប់ថាមិនមែនតែពួកប្អូនៗទេដែរជួបបែបនេះមិត្តរបស់សព្វក៏បានជួបហេតុការបែបនេះដូចគ្នា មិត្តរបស់ពួកគេមិនបានដឹងថាគេស្លាប់នោះទេគេបានខលមកលេងសួរសុខទុក្ខនិយាយគ្នាលេងដូចគ្នា
ម្ដាយឳពុកពួកគេសង្ស័យថាដោយសារតែពួកគាត់បានធ្វេីរឿងនេះ គាត់បានយកទូរស័ព្ទកូនរបស់គាត់ទៅដាក់ក្នុងមឈូសជាមួយកូនគាត់ដែរដោយសារគាត់ស្រលាញ់កូនគាត់ខ្លាំងគាត់ដឹងថាកូនគាត់ស្រលាញ់ទូរស័ព្ទនេះណាស់ទេីបគាត់ធ្វេីរឿងទាំងនេះទេីបវាមានរឿងនេះកេីតឡេីង….អោយគាត់សុំទោសរឿងទាំងនេះផង
៚សម្បត្តិបានសួរថាគាត់កេីតអីបានស្លាប់ម្ដាយគាត់តបថាគាត់មានជំងឺមហារីកពោះវៀនធំយូរណាស់មកហេីយ៚
បន្ទាប់ពីនិងកន្លះខែកុសលក៏បានលាឈប់ពីការងារហេីយទៅបួសចំនួន 15 ថ្ងៃដោយសារតែកុសលបានជួបរឿងនេះហេីយធ្វេីអោយគេមិនសប្បាយចិត្ត សម្បត្តិក៏បានលាឈប់ដូចគ្នាដោយសារតែគេគិតថាគេធ្វេីផ្នែកនេះនៅតែមួយកន្លែងហេីយនៅជួបរឿងបែបនេះទៀត ពួកគេមានការភ័យក្នុងការជួបហេតុការបែបនេះទៀត
«គ្រប់គ្នាសង្ស័យថាដោយសារចិត្តចុងក្រោយរបស់គាត់ចង់មានលុយដេីម្បីយកទៅពង្រីករីសតអោយមានការរីកចំរេីនមុនគាត់ស្លាប់ហេីយបានចិត្តរបស់គាត់ចង់ជាប់ជាមួយរឿងនេះ»
៙ តេីអ្នកណាទៅជាអ្នកមកខ្ចីលុយនេះ ៙
#ខ្មោចលង
#រឿងខ្មោចខ្មែរ
#រឿងនិទានខ្មោច