04/09/2024
ក្តីស្រលាញ់ចំពោះអ្វីដែលប្រែប្រួលផ្លាស់ប្តូរមិនទៀងទាត់ សូមហ្វឹកហាត់ចិត្តព្រមទទួលយកការពិតដូចខាងក្រោមនេះ ៖
-បើគេស្រលាញ់អ្នកព្រោះតែអ្នកមានរូបរាងស្អាត រឺ សង្ហារ នោះពេលដែលអ្នកលែងស្អាត រឺសង្ហារប្រែប្រួលជារូបអាក្រក់ គេក៏អស់ចិត្តស្រលាញ់អ្នកទៅតាមនោះដែរ
-បើគេស្រលាញ់អ្នកដោយចិត្តនិងចិត្ត ពេលគេអស់ចិត្ត គេក៏ចាកចោលអ្នកដូចគ្នា
-បើគេស្រលាញ់អ្នកនិងរំភើបចិត្តចំពោះអ្នក ព្រោះតែអ្នកមានទ្រព្យសម្បតិ្តច្រើន នោះពេលអ្នកបាត់បង់អស់អ្វីៗពីខ្លួន គេក៏ឈប់ស្រលាញ់អ្នកដែរ
-បើគេស្រលាញ់អ្នកដោយសារតែអ្នកមានអត្តចរិតល្អ ពេលណាអ្នកប្តូរអត្តចរិតទៅជាអាក្រក់ នោះគេក៏ណាយចិត្តឈប់ស្រលាញ់តាមនោះដែរ
ដូចច្នេះ សូមព្រមទទួលយកការពិតពីការប្រែប្រួលទាំងយើងនិងគេ កុំចេះតែបន្ទោសថាហេតុអ្វីគេមិនដូចមុន អ្វីតែងប្រែប្រួលផ្លាស់ប្តូរជានិច្ចមិនថាយើង មិនថាគេទេ ។
ដោយបំណងល្អពី Admin CPS!
អរគុណសំរាប់ការអានដល់ចប់ ហើយតើអ្នកយល់យ៉ាងណាដែរ? សូមសរសេរមតិយោបល់អ្នកខាងក្រោមនេះ !