សមាគមអ្នកសារព័ត៌មានដើម្បីពលរដ្ឋខ្មែរ

សមាគមអ្នកសារព័ត៌មានដើម្បីពលរដ្ឋខ្មែរ ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก សមាគមអ្នកសារព័ត៌មានដើម្បីពលរដ្ឋខ្មែរ, ភូមិ រោងម៉ាស៊ីន សង្កាត់អូអំបិល, Trat.

13/12/2025

សូមបងប្អូនអ្នកសារព័ត៌មាននៅឧត្តរមានជ័យថយមកចុងកាល់សិន

ព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងមុខតំណែងឯកឧត្តម ម៉ៅ ធនិន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ជាអភិបាលនៃគណៈអភិបាលខេត្...
04/12/2025

ព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងមុខតំណែងឯកឧត្តម ម៉ៅ ធនិន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ជាអភិបាលនៃគណៈអភិបាលខេត្តកំពត សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល

មន្ទីរពេទ្យកាល់ម៉េត្រ ព្រឹកថ្ងៃសុក្រ ទី១៤ វិច្ឆិកា ២០២៥ព្រឹកនេះ សម្តេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី រួមជាមួយលោកជំទាវប...
14/11/2025

មន្ទីរពេទ្យកាល់ម៉េត្រ ព្រឹកថ្ងៃសុក្រ ទី១៤ វិច្ឆិកា ២០២៥

ព្រឹកនេះ សម្តេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី រួមជាមួយលោកជំទាវបណ្ឌិត បានចុះទៅសាកសួរសុខទុក្ខដល់បងប្អូនប្រជាជនពលរដ្ឋខ្មែរស្លូតត្រង់ ចំនួន៣រូប ដែលបានរងរបួសដោយការបាញ់ប្រហារពីយោធាថៃនៅភូមិព្រៃចាន់ កាលពីថ្ងៃរសៀលថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយពីបានយកមកពិនិត្យ និងព្យាបាលបន្តនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ បន្ទាប់ពីធ្វើការវះកាត់ដោយជោគជ័យសង្គ្រោះជីវិតនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី ខេត្តបន្ទាយមានជ័យរួចមក។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ចរបស់យើងដែលបានចាត់វិធានការលឿនរហ័សក្នុងការអន្តរាគមន៍ជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋយើង ដែលរស់នៅទីនោះ ជាពិសេសអ្នករបួស ដោយជួយចាត់ចែងដឹកជញ្ជូនមកពិនិត្យ សង្គ្រោះនៅមន្ទីរពេទ្យបានទាន់ពេលវេលា។
ព្រមជាមួយគ្នានេះ ក៏សូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់នៅមន្ទីរពេទ្យមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលបានយកចិត្តទុកដាក់ធ្វើការវះកាត់ជួយសង្គ្រោះជីវិតបងប្អូនប្រជាជនខ្មែរស្លូតត្រង់របស់យើងទាំង៣រូប ប្រកបដោយជោគជ័យ និងសូមជូនពរដល់បងប្អូនទាំងអស់ដែលកំពុងសម្រាកព្យាបាលឆាប់ជាសះស្បើយ និងរឹងមាំឡើងវិញ។
កម្ពុជានៅតែប្រកាន់យកជំហរក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ព្រោះថាការដោះស្រាយដោយអំពើហឹង្សា ឬប្រើប្រាស់កម្លាំងប្រដាប់អាវុធ គឺមិនផ្តល់ផលប្រយោជន៍ណាមួយ ឬមិនបង្កលក្ខណ:វិជ្ជមានសម្រាប់ការដោះស្រាយបញ្ហា ព្រមទាំងបង្កហានិភ័យគ្រោះថ្នាក់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ថែមទៀត។

ញាត្តិថ្កោលទោស
13/11/2025

ញាត្តិថ្កោលទោស

នាយប៉ុស្តិ៍នគរបាល ច្រកភ្នំដិនមួយនេះហ៊ានប្រើតួនាទីនិងអអំណាចបើកដៃអោយឈ្មួញនាំទំនិញចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរតាកែវ: ន...
10/11/2025

នាយប៉ុស្តិ៍នគរបាល ច្រកភ្នំដិនមួយនេះហ៊ានប្រើតួនាទីនិងអអំណាចបើកដៃអោយឈ្មួញនាំទំនិញចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ

តាកែវ: នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នំា២០២៥ ជំនួសលោកវរសេនីយ៍ឯក អ៊ុក គឹមកណ្ណិកា អតីតនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិភ្នំដិននោះមក លោកវរសេនីយ៍ឯក ឈួន សុវណ្ណនរានាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិភ្នំដិនបើកដៃឲឈ្មួញទាំងធំទាំងតូចសម្រុកដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងគំហ៊ុកទាំងយប់ទាំងថ្ងៃលោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ប្រមូលលុយតាមរបៀបពុករលួយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗហើយគ្មានឈ្មួញណាហ៊ានរំលងលោក ឈួន សុវណ្ណនរានាយប៉ុស្តិ៍ដែលទេីបឡេីងកាន់តំណែងថ្មីបាននោះឡើយ។
ប្រភពអាជីវករនិងក្រុមឈ្មួញបានត្អូញត្អែថា ពួកគាត់បង់លុយតាមការកំណត់របស់លោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ទើបដឹកជញ្ជូនទំនិញឆ្លងដែនចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរបានដោយរលូនហើយគ្មានឈ្មួញណាហ៊ានតវ៉ាជាមួយលោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ទេីបកាន់តំណែងថ្មីនោះបានឡើយប្រភពព័ត៌មានពីមន្ត្រីនៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ បានបង្ហើបឲ្យដឹងថា សកម្មភាពភាពក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែយ៉ាងគំហ៊ុកទាំងយប់ទាំងថ្ងៃ គឺជាប្រភពចំណូលដ៏សំខាន់របស់លោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិភ្នំដិន និងបក្សពួកធ្វើមានបានយ៉ាងសុខស្រួល។ដោយហេតុថា ប្រសិនបើឈ្មួញមិនបង់លុយលើតុ ក្រោមតុ តាមការកំណត់របស់លោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនភ្នំដិននោះទេ គឺឈ្មួញនិងអាជីវករមិនអាចដឹកជញ្ជូនទំនិញចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរបានឡើយ។
ប្រភពបន្តថាលោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនទើបឡើងកាន់តំណែងថ្មីភ្លាមសាងភាពល្បីល្បាញប្រព្រឹត្តរបៀបអំពើពុករលួយទៅយ៉ាងរលូន ដោយសារមានការឃុបឃិតគ្នាជាប្រព័ន្ធ សមត្ថកិច្ចគយ សមត្ថកិច្ចជា ច្រើនស្ថាបន ជាពិសេស នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ដែលកំពុងល្បីល្បាញខ្លាំងខាងប្រព្រឹត្តរបៀបអំពើពុក រលួយនេះតែម្តង។
ប្រភពដែលស្និទ្ធនឹងលោកវរសេនីយ៍ ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន បានបង្ហើបអោយដឹងទៀតថា ដោយសារអាងមានខ្នងបង្អែករឹងមាំ នៅក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទើបលោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាល ច្រកភ្នំដិនមួយនេះហ៊ានប្រើតួនាទីនិងអអំណាចបើកដៃអោយឈ្មួញនាំទំនិញចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរដើម្បីប្រមូលលុយតាមរបៀបពុករលួយ។
ហេតុនេះហើយសូមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯក ឧត្តម វុី សំណាង អភិបាលខេត្តតាកែវនិងលោក ម៉ែន លី ស្នងការដ្ឋាននគរបាលខេត្តតាកែវជាពិសេសឯកឧត្តម ឧត្តមសេនីយ៍ ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ គួរដាក់មន្រ្តីជំនាញចុះសិក្សាស្រាវជ្រាវនូវភាពមិនប្រក្រតីរបៀបពុករលួយរបស់លោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ត្រូវបានមហាជនលាតត្រដាង។ដោយសារអាងខ្នងបង្អែករឹងមាំទើបលោក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិភ្នំដិន មិនញញើតអ្វីទាំងអស់ក្នុងការប្រព្រឹត្តរបៀបអំពើពុករលួយស្រង់ដើម។

អបអរសាទរ ខួបលើកទី៧២ ពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៥
09/11/2025

អបអរសាទរ ខួបលើកទី៧២ ពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៥

ឈ្មួញចាស់វស្សាមុខដដែលៗ តែ គឹមសាន នៅតែឆ្មក់ធ្វើសកម្មភាពក្នុងបទល្មើសរ៉ែមាស នៅឃុំចុងផ្លាស់ ស្រុកកែវសីមា មណ្ឌលគីរី: បើទោះបីជ...
03/11/2025

ឈ្មួញចាស់វស្សាមុខដដែលៗ តែ គឹមសាន នៅតែឆ្មក់ធ្វើសកម្មភាពក្នុងបទល្មើសរ៉ែមាស នៅឃុំចុងផ្លាស់ ស្រុកកែវសីមា

មណ្ឌលគីរី: បើទោះបីជារដូវវស្សាភ្លៀងធ្លាក់ជោគជាំ យ៉ាងណាក៏ ដោយ ក៏បញ្ហាការធ្វើរណ្ដៅរ៉ែមាសដោយដាក់គ្រឿងបំផ្ទុះខុសច្បាប់ នៅតែបន្តកើតមានជាធម្មតា តាមរយៈមុខឈ្មួញដដែលៗលោក តែ គឹមសាននៅឃុំចុងផ្លាស់ស្រុក កែវសីមា ខេត្តមណ្ឌលគិរី។ អាជ្ញាធរខេត្តនិងស្ថាប័នជំនាញធ្វើហាក់ដូចជាមិនដឹងមិនឮ ក្រោមអ្វីដែលឈ្មួញរូបនេះដើរទះដើមទ្រូងស្រែកថា ពួកគេបានចែកផលលាបដល់ថ្នាក់ដឹកនាំនិងស្ថាប័នជំនាញ នៅក្នុងខេត្តរួចរាល់អស់ ហើយរួមទាំងចៅហ្វាយខេត្តផង។ មិនដឹងថា តើការអួតក្អេងក្អាងរបស់លោកតែ គឹមសាន ជាការ ពិតក្នុងកម្រិតណាមួយនោះទេ
វាហាក់ដូចជាត្រឹមត្រូវនិងសមស្របដែរ ចំពោះសម្ដីលោកតែ គឹមសាន ដែលអាងស្បែកជាមន្ត្រីយោធា នៅ ក្នុងសកម្មភាពនៃការដាក់គ្រឿងបំផ្ទុះយករ៉ែមាសនៅឃុំចុងផ្លាស់នោះ។ ព្រោះថា គេឃើញមានមន្ត្រីរដ្ឋបាលសាលាខេត្ត និងស្ថាប័នជំនាញគ្រាន់តែបានដឹកដៃគ្នាទៅអើតឈ្ងោកមើលទីតាំងធ្វើរណ្ដៅរ៉ែមាស នោះតែប៉ុណ្ណោះ ដោយមិនព្រមចាត់វិធានការកាត់ផ្ដាច់ឫសគល់ឈ្មួញ តែ គឹមសាន នេះឡើយ។ មានន័យថា អស់លោកមន្ត្រីមាន សមត្ថកិច្ចនៅក្នុងខេត្តមណ្ឌលគិរី ចាត់ទុកលោកតែ គឹមសាន គឺជាឆ្នាំងបាយដ៏ឆ្ងាញ់ពិសា។ ហេតុដូច្នេះហើយបានជារាប់ឆ្នាំកន្លងមកនេះ ឈ្មួញមុខដដែលៗធ្លាប់ជាប់ខ្នោះកន្លងមក នៅតែបន្តធ្វើសកម្មភាពបំពាន ច្បាប់ដោយមិនញញើត។
សព្វថ្ងៃនេះឈ្មួចតែគឹមសានប្រើកម្លាំងកម្មករសង់ផ្ទះគ្រប លើរណ្ដៅរ៉ែមាសរួចទើបបំផ្ទុះជាក្រោយ។ មើលទៅហាក់ ដូចជាផ្ទះប្រជាពលរដ្ឋធម្មតា ប៉ុន្តែនៅខាងក្រោមផ្ទះនោះគឺជារណ្តៅរ៉ែមាសសុទ្ធសាធ។ នៅពេលនេះបើទោះបីជារដូវវស្សាយ៉ាងណាក៏ដោយ ឲ្យតែមេឃមិនភ្លៀងក្នុងរយៈ ពេល១ថ្ងៃគឺក្រុមលោកតែ គឹមសាន អាចធ្វើសកម្មភាពជីកយករ៉ែមាសបានដោយស្រួល។ តើសកម្មភាពធ្វើរ៉ែរបស់ក្រុមលោកតែ គឹមសាន លោកថង សាវុន អភិបាលខេត្តមណ្ឌលគិរីមិនដឹងទេឬ? ឬដូចលោកតែ គឹមសាន ដើរទះដើមទ្រូងស្រែកពេញខេត្តថា ខ្លួនបានចាយលុយរួចរាល់គ្រប់ស្ថាប័នអស់ហើយ រួមទាំងតុលាការផង ទើបអាចធ្វើសកម្មភាពបែបឆក់ ឱកាសនេះបាន? បើនិយាយថា ចៅហ្វាយខេត្តមិនដឹងដូចជាមិនទំនង? ព្រោះចៅហ្វាយខេត្ត ត្រូវដឹងគ្រប់រឿង (sic)តើត្រូវរំពឹងអ្វីទៀត បើថ្នាក់ដឹកនាំខេត្តមួយទាំងមូលត្រូវឈ្មួញទិញបានហើយនោះ? បើស្ថាប័នជំនាញ និងថ្នាក់ ដឹកនាំខេត្តមិនត្រូវបានឈ្មួញតែ គឹមសាន្ត ទិញទេ គួរចាត់វិធានការតាមផ្លូវច្បាប់តុលាការអូសក ឈ្មួញមុខដដែលៗនេះយកមកផ្ដន្ទាទោសទើបត្រឹមត្រូវ។ មិនមែនទុកឲ្យឈ្មួញឆ្លៀតឱកាសធ្វើសកម្មភាព ហើយអាជ្ញាធរស្ថាប័នជំនាញ ជួយបិទបាំងទង្វើបំពានច្បាប់ប្រទេសបែបនេះទេ។ យ៉ាងណាក៏ដោយប្រជាពលរដ្ឋនៅតំបន់នោះរំពឹងថា គណៈកម្មការជាតិបង្ក្រាបបទល្មើសធន ធានធម្មជាតិ នឹងចាត់វិធានការតាមផ្លូវច្បាប់ដើម្បីកុំឲ្យឈ្មួញមុខដដែលៗនេះធ្វើអ្វីស្រេចតែអំពើចិត្តដូចសព្វថ្ងៃនេះតទៅទៀត៕

នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នាវេលាម៉ោង ១៥:០៥នាទីរសៀលនេះ នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ យោធភូមិភាគទី៤ កម្ពុជា និ...
31/10/2025

នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នាវេលាម៉ោង ១៥:០៥នាទីរសៀលនេះ នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានរៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) សម្រាប់ពិភាក្សាលើការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ បន្ទាប់ពីកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) កាលពីព្រឹកមិញនេះ។ សហប្រធានដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការ យោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីង មេបញ្ជាការ កងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅប្រទេសកម្ពុជា និងប្រចាំនៅប្រទេសថៃ ដើម្បីតាមដាន ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ ភាពត្រឹមត្រូវ និងមានប្រសិទ្ធភាពភាគីទាំងពីរបានពិភាក្សា និងឯកភាពគ្នាលើផែនការជាក់លាក់ ក្នុងការសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ភាគីទាំងសងខាងជាជំហានៗ និងតាមដំណាក់កាល នៅក្រោមការសង្កេត និងការផ្ទៀងផ្ទាត់របស់ AOT សំដៅរួមគ្នាកាត់បន្ថយភាពតានតឹងផ្នែកយោធា។ កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការគោរព និងអនុវត្តនូវអ្វីដែលបានឯកភាពគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដោយមានឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សីផងដែរ និងកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដោយស្មោះត្រង់ និងប្រកបដោយសុច្ឆន្ទៈដ៏ពិតប្រាកដ។
កិច្ចប្រជុំនេះត្រូវបានបញ្ចប់នៅវេលាម៉ោង ១៥:៤៧នាទី ជាលទ្ធផលភាគីទាំងពីរបានព្រមព្រៀង និងចុះហត្ថលេខាលើកំណត់ហេតុរួមស្តីពី “ការកែសម្រួលយុទ្ធោបករណ៍ អាវុធធុនធ្ងន់ និងឧបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់”។ ភាគីទាំងពីរបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការអនុវត្តឯកសារសមិទ្ធផលដ៏មានសារៈសំខាន់នេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានេះ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ការបោះជំហានដ៏វិជ្ជមានមួយនេះនឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញក្នុងពេលដ៏ឆាប់ខាងមុខ។

ញត្តិគាំទ្រ
29/10/2025

ញត្តិគាំទ្រ

27/10/2025

ប្រជាជនតំបន់អូរស្មាច់ ជាប់ព្រំដែនកម្ពុជា-ថៃ ខេត្តឧត្តរមានជ័យ មានក្តីត្រេកអរណាស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ សម្តេចធិបតី ក្នុងការធ្វើអោយមានសុខសន្តិភាព ព្រំដែន ប្រជាជនបានវិលមករស់នៅ ប្រកបរបរ និងកិច្ចការងារវិញ ដោយរីករាយ !

ที่อยู่

ភូមិ រោងម៉ាស៊ីន សង្កាត់អូអំបិល
Trat
010804

เบอร์โทรศัพท์

+855718887063

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ សមាគមអ្នកសារព័ត៌មានដើម្បីពលរដ្ឋខ្មែរผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์