The voice khmer krom សំឡេងខ្មែរក្រោម

  • Home
  • The voice khmer krom សំឡេងខ្មែរក្រោម

The voice khmer krom សំឡេងខ្មែរក្រោម តស៊ូ លះបង់ ទាមទារ លទ្ធិប្រជាធិប្បតេយ្យ ជូនខ្មែរក្រោម។
struggle give up required democracy for the khmer krom.

07/07/2025

Krom # Today's problem #
ថាតើរដ្ឋកម្មុយនិស្តវៀតណាមពិតជាមានសេរីភាពក្នុងការបញ្ចេញមតិមែនឬទេ?
# # # # # # # # Today's problem # # # # # # # # # # #

សេរីភាពនៃការបញ្ចេញមតិត្រូវបានគេចាត់ទុកថាជាគោលការណ៍គ្រឹះសម្រាប់លទ្ធិប្រជាធិបតេយ្យ តាមរយៈការគោរពសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។ រដ្ឋាភិបាលនៃប្រទេសអភិវឌ្ឍន៍អាចដឹង និងយល់ពីចិត្តរបស់ប្រជាជន ហើយពីទីនោះកែសម្រួលគោលនយោបាយរបស់ពួកគេទៅតាមនោះ។ បើរដ្ឋកម្មុយនិស្តវៀតណាមក៏រៀនសូត្រនិងអនុញ្ញាតឲ្យប្រជាពលរដ្ឋបញ្ចេញមតិដោយសេរីនោះ ប្រទេសនឹងមានការអភិវឌ្ឍខ្លាំងជាងនេះក៏ដូចជាការសម្រេចទៅលើទិសដៅមជ្ឍដ្ឋាននៃសាសន៍ជាតិមួយចំនួនកំពុងរងផលប៉ះពល់យ៉ាងខ្លាំងចំពោះជំនឿនិងវប្បធម៌របស់ខ្លួន។

យុវជនខ្មែរក្រោម និងសេចក្តីប្រាថ្នានយោបាយពិត៖ នៅពេលដែល “ការអត់ឱន” មិនអាចគ្រាន់តែជាពាក្យសម្ដី របស់បក្សកម្មុយនិស្តយួនមកលើខ្មែរក្រោម វាត្រូវបានយល់និងគោរពប្រត្តិបត្តិម៉ឹងម៉ត់នៅអ្វីដែលខ្លួនបានសន្យានិងលើកកម្ពស់នោះ។

ថ្មីៗនេះ អគ្គលេខាធិការរបស់បក្សកម្មុយនិស្តវៀតណាម តែងតែបញ្ជាក់ថា៖«ទទួលយកភាពខុសគ្នាដោយការអត់ឱននិងការគោរព»។ នេះជាសេចក្តីថ្លែងការណ៍ប្រកបទៅដោយលក្ខណៈស្ថាបនា បើកក្តីសង្ឃឹមសម្រាប់លំហនយោបាយ បើកចំហរបន្ថែមទៀត ដែលរាល់មតិ និងសំឡេងមានឱកាសទទួលយកពីសម្លេងនៅក្នុងសង្គម។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់យុវជនខ្មែរក្រោមជាច្រើន ជាពិសេសអ្នកដែលបានទទួលបាននូវលំហរព័ត៌មានជាសកលនោះ ទាំងនោះបានយល់ឃើញថា គឺមិនមែនត្រឹមតែពាក្យសម្ដីប៉ុណ្ណោះនោះទេ ប៉ុន្តែវាត្រូវជាសកម្មភាពជាក់ស្តែងដែលទៅជាមួយផង ទើបបញ្ជាក់បានថានេះជាការអនុវត្តន៍ជាក់ស្តែងរបស់ខ្លួនដែលខ្លួនបាននិយាយ កុំធ្វើដូចជាពាក្យថា “និយាយដើម្បីល្អខ្លួន”ក៏ដូចជាពាក្យខ្មែរបូរាណថា ខ្លួនជាទេវទត់ម៉តជាទេវតា។

តើការអត់ឱននិងការគោរពពិតជាមានន័យដូចម្តេច?
សង្គមអធ្យាស្រ័យមិនអាចមាននៅក្នុងវោហាសាស្ត្រតែម្នាក់ឯងនោះទេ ប៉ុន្តែត្រូវតែបញ្ចូលទៅក្នុងប្រព័ន្ធនិងស្ថាប័នច្បាប់ ក៏ដូចជាក្នុងបរិយាកាសនយោបាយជាដើម។ នៅពេលដែលមេដឹកនាំនិយាយថា "ទទួលយកភាពខុសគ្នា" វាត្រូវតែបង្ហាញដោយការអនុញ្ញាតឱ្យសាសន៍មួយចំនួនមានសិទ្ធិសម្រាប់ការពារខ្លួននៅពេលដែលគោលនយោបាយប៉ះ បំផ្លាញ់ដល់វប្បធម៌ដើម អនុញ្ញាតឱ្យសារព័ត៌មានស៊ើបអង្កេតដោយសេរី និងធានានូវសេរីភាពនៃការបញ្ចេញមតិ និងការជួបប្រជុំរបស់ប្រជាពលរដ្ឋក្នុងសន្តិភាពការពារជៀសវាងជម្លោះនិងគំរាមគំហែង។

ការពិតនៅប្រទេសវៀតណាមក្រោមការដឹកនាំរបស់បក្សកម្មុយនិស្តវៀតណាមផ្តាច់មុខ វាបង្ហាញពីភាពផ្ទុយគ្នាថា៖ អង្គការនយោបាយប្រឆាំងត្រូវបានហាមឃាត់ មនុស្សជាច្រើនត្រូវបានចាប់ខ្លួនពីបទបញ្ចេញមតិដោយសន្តិវិធី ហើយកន្លែងទំនេរសម្រាប់ការបញ្ចេញមតិត្រូវបានរឹតបន្តឹងកាន់តែខ្លាំងក្នុងបណ្តាញសង្គម ក្នុងជនជាតិដើមខ្មែរក្រោម រងភាពភ័យខ្លាចគ្រប់ពេលវេលាចំពោះកត្តាវិវត្តន៍ខ្លួនចំពោះកិច្ចប្រត្តិបត្តិតាមបវេណៃទំលៀមទំលាប់របស់ខ្លួន ដែលមានការរាំងស្ទាក់ពីនគរបាលក្នុងការអភិវឌ្ឍន៍និងថេរក្សា។ នៅក្នុងក្រសែភ្នែករបស់យុវជនខ្មែរក្រោមជាច្រើន នេះគឺជាការផ្ទុយពីគ្នារវាងពាក្យសម្ដី និងទង្វើរបស់បក្សកម្មុយនិស្តវៀតណាម ដែលជាភាពផ្ទុយគ្នាមិនអាចទទួលយកបានដោយងាយចំពោះភាពជាក់ស្តែងនិងច្បាស់លាស់របស់រដ្ឋាភិបាលក្រោមភាពត្រួតត្រារបស់បក្សកម្មុយនិស្តវៀតណាម។

យុវជនខ្មែរក្រោមកាន់តែទទួលបានការអប់រំ និងចំណេះដឹងអំពីនយោបាយ និងច្បាប់អន្តរជាតិបន្តបន្ទាប់ ដែលបានបានចែងសម្រាប់អភិវឌ្ឍន៍ជាសកលទទួលភាពយុត្តិធម៌ស្មើគ្នា។ ខ្មែរក្រោមមិនទាមទារអ្វីដែលហួសពីសមត្ថភាពរបស់ខ្លួនទេ ខ្មែរក្រោមគ្រាន់តែចង់រស់នៅក្នុងសង្គមមួយដែលមានការប្រកួតប្រជែងខាងនយោបាយប្រកបដោយសន្តិភាព ដែលគ្មាននរណាម្នាក់កាន់អំណាចដាច់ខាតយូរពេក ដោយមិនត្រូវបានត្រួតពិនិត្យពីសង្គមថាអ្វីសង្គមកាន់តែធ្លាក់នៅក្នុងចរន្តន៍អំណាចបក្ខពួកនិយម ខ្មែរក្រោមចង់រស់ទៅដោយយុត្តិធម៌ ក្រោមច្បាប់ទាំងអស់គ្នា ស្មើភាពគ្នា គ្មានកន្លែងហាមខត់ជាការដាច់ខាត់។

ដូច្នេះ ការបង្ហាញពីការបំពានរំលោភ របស់បក្សកម្មុយនិស្តវៀតណាមមកលើខ្មែរក្រោមទាំងព្រះសង្ឃ គ្រហ័ស សកម្មជន មកដល់ពេលនេះ បញ្ជាក់បានថាកម្មុយនិស្តយួន បានធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់ទប់ស្កាត់ខ្មែរក្រោមមិនអោយខ្មែរក្រោម មានវេលា មានកម្លាំងសម្រាប់ទីពឹងខ្លួនទេ។ រដ្ឋអំណាចក្រោមបក្សមួយនេះ បានបង្ខំអោយខ្មែរក្រោមលះបង់ចោលនៅឬសគលរបស់ខ្លួន ដើម្បីបំបាត់អ្វីដែលរដ្ឋការយួនតែងតែ ឃោសនាថា ខ្មែរក្រោមចងក្លាយខ្លួនទៅជា តំបន់ស្វ័យត ឯករាជ្យជាដើម។ នេះជាល្បិចអប្រិយរបស់បក្សនិងរដ្ឋមកលើខ្មែរក្រោម ដែលគេយល់ថា ខ្មែរក្រោមយល់ដឹង ខ្មែរក្រោមខ្លាំង ខ្មែរក្រោមគ្រប់កម្លាំងនឹងទាមទារជាមិនខាន់នៅពេលអនាគត បញ្ចប់គឺពួកគេបញ្ចេញយុទ្ធសាស្រ្តមនោគមនវិជ្ជា ដល់ច្បាស់លាស់ គឺសម្លាប់អ្នកចេះខ្មែរក្រោម បង្ខំអ្នកចេះខ្មែរក្រោមអនុវត្តន៍ខ្លួនទៅតាមគោលការណ៍របស់បក្សតែម្តង។ សព្វថ្ងៃនេះព្រះសង្ឃមួយចំនួនត្រូវបានរដ្ឋទិញផ្តាច់មុខ តំណាងសាសន៍ខ្មែរមិនអាចនិយាយឡើងពីការពិតនៃក្តីកង្វល់របស់ខ្លួន អ្វីៗខ្មែរក្រោមរស់នៅសព្វថ្ងៃនេះ ដូចជា “ក្មេងកំព្រា”។

05/07/2025

Krom # Today's problem #
ស្នាមញញឹមអ្នកជាតិនិយមបន្តទៅមុខ ទោះស្ថិតនៅក្នុងវូងសត្វសាហាវក្តី។
# # # # # # # # # # Today's problem # # # # # # # # # #
ភិក្ខុ គឹម សំរិន្ទ ព្រះអង្គត្រូវទទួលបាននូវការគោរពបូជាពីបរិស័ទនិងរដ្ឋការពារទើបត្រូវ ចំពោះកិច្ចប្រត្តិបត្តិនូវកិច្ចវត្តនៃព្រះពុទ្ធ ព្រមទាំងគួរទទួលបាននូវភាពសុខសាន្តនិងសុខសន្តិភាពសង្គម ។ ក៏ប៉ុន្តែផ្ទុយទៅវិញ ព្រះអង្គ ត្រូវបានរដ្ឋាភិបាលយួន វាយខ្នោះ កាត់ទោស និងដាក់គុក គ្រាន់តែហ៊ាននិយាយអ្វីដែលខ្លួនគិត គ្រាន់តែហ៊ានចោទសួរអ្នកកាន់អំណាច នៅក្នុងស្ថាប័នអាណាចក្រនិងពុទ្ធចក្រ។

រដ្ឋាភិបាលកម្មុយនិស្តវៀតណាមបានយក មាត្រា ៣៣១ (ទាញយកផលប្រយោជន៍លើសេរីភាពប្រជាធិបតេយ្យ ដើម្បីរំលោភលើផលប្រយោជន៍រដ្ឋ សិទ្ធិ ផលប្រយោជន៍ស្របច្បាប់របស់អង្គការ និងប្រជាពលរដ្ឋ) ច្បាប់មួយនេះកើតឡើង សម្រាប់គំរាមគំហែង ព្រមទាំងមិនកំណត់ច្បាស់លាស់និងអសីលធម៌ត្រូវបានចង្អុលដាក់ប្រជាជនដូចជាដាវសម្រាប់រដ្ឋពិឃាតរាស្រ្ត។

នៅក្នុងប្រទេសមួយសមរម្យ ការរិះគន់រដ្ឋាភិបាលគឺជាសិទ្ធិក្នុងរដ្ឋធម្មនុញ្ញ ដែលជាផ្នែកសំខាន់នៃសង្គមស៊ីវិល័យ ស្របទៅតាមគោលដៅអង្គពិភពលោកផងដែរ ប៉ុន្តែនៅវៀតណាមវិញ វាជាបទឧក្រិដ្ឋព្រហ្មទណ្ឌ។ តុលាការដែលគួរតែជាជម្រកចុងក្រោយនៃយុត្តិធម៌ ឥឡូវនេះបានក្លាយជាដំណាក់កាលសម្រាប់ការកាត់ទោសដែលបានកំណត់ទុកជាមុនរបស់ពួកគេដែលជាអ្នកមានអំណាចរបស់បក្សកម្មុយនិស្តយួន នៅទីនោះ យុត្តិធម៌គ្មានសំឡេងទេ មានតែសំឡេងញញួរធ្លាក់មកលើអ្នកដែលហ៊ានបញ្ចេញមតិ។

តុលាការវៀតណាមលែងជាកន្លែងការពារយុត្តិធម៌ទៀតហើយ ប៉ុន្តែវាជាឧបករណ៍ការពារអំណាចរបស់បក្សនិងរដ្ឋ។ ចៅក្រមលែងតំណាងឱ្យច្បាប់ ប៉ុន្តែកំពុងដើរតួជាអ្នកថែរក្សាមនោគមវិជ្ជា និងចៅក្រមសម្រាប់ស្ថាប័នដែលខ្លាចសំឡេងនៃការពិត។

ប្រជាជាតិខ្មែរក្រោមមិននៅស្ងៀមទេព្រោះយល់ស្របនោះ តែពួកគាតនៅស្ងៀមព្រោះខ្លាច។ ប៉ុន្តែការភ័យខ្លាចមិនស្ថិតស្ថេរជារៀងរហូតទេ។ ហើយនៅពេលដែលការភ័យខ្លាចប្រែទៅជាកំហឹងវិញ កាំរទះនៃយុត្តិធ៌មនឹងវិលត្រលប់មកវិញយ៉ាងពិតប្រាកដចំពោះអ្នកដែលប្រើច្បាប់ដើម្បីបៀតបៀនមនសិការ។

សិល្បះនយោបាយរបស់យួនបានបង្ហាញណាស់ថា ការបញ្ចេញមតិតូចឬធំវាជាឆុតឆាកដែលក្លាយទៅជាជាការពិតបាន ប្រស៊ិនបើ ខ្លួនមិនបង្រ្កាប់បានមុននោះ។ ចំពោះ ខ្មែរក្រោមបាននិយាយឡើងពីខ្លឹមសារចាក់ស្តែងថា សម្លេងរបស់ខ្មែរក្រោមនៅតែបន្តទៅមុខ ដើម្បីវិវត្តន៍ខ្លួនទៅតាមលក្ខណអន្តរជាតិជាព្រឹត្តិការណ៍ជំហរ លើកកម្ពស់ដល់ខ្មែរក្រោម ដោយភាពក្លាហានរបស់កុលបុត្រកុលធីតាគ្រប់ជំនាន់។

04/07/2025

krom # Today's problem
ដេកស្មើនឹងបាត់ សុខចិត្តលះបង់ដើម្បីលិទ្ធផល កុំដេករងចាំការស្លាប់អោយសោះ។
# # # # # # # # # # # # # # Today's problem # # # # # # # # # # # # # # #
បក្សផ្តាច់ការ ក្លែងធ្វើកំណែទម្រង់ ធ្វើពុតជាប្រឆាំងអំពើពុករលួយ ខណៈខ្លួនគេពុករលួយទៅហើយនោះ។ បក្សកុម្មុយនិស្តវៀតណាម កំពុងដើរតួនាទីជា «បដិបក្ខក្លែងបន្លំ» ដើម្បីបញ្ឆោតប្រជាពលរដ្ឋថា «សកម្មបោសសម្អាតមន្រ្តីពុករលួយ» តែតាមពិតទៅ វាគ្រាន់តែជាល្បែងដើរតួ ដើម្បីរក្សាកៅអីរបស់ខ្លួនប៉ុណ្ណោះ។

ទ្រព្យសម្បត្តិ ដីធ្លី និងអនាគតរបស់អ្នក គឺស្ថិតនៅក្នុងដៃមនុស្សមួយក្រុម ហើយប្រសិនបើអ្នកគិតថា បក្សកុម្មុយនិស្តវៀតណាមគ្រាន់តែកេងប្រវ័ញ្ចលើ "អ្នកដ៏ទៃ" អ្នកគិតខុសហើយ។ វានឹងដល់វេនរបស់អ្នក គ្រួសាររបស់អ្នក កូននិងចៅរបស់អ្នក ក៏មិនអាចណាគេចបានពីមហិច្ឆិតាក្តោបក្តាប់របស់បក្សមួយនេះដែរ។
ដូច្នេះ
ហេតុអ្វីបានជាមនុស្សជាច្រើននៅតែជឿ នៅតែព្រងើយកន្តើយ នៅតែនិយាយដោយគ្មានវិធានការមមួយ?
តើវាអាចទៅរួចទេដែលថាការភ័យខ្លាចបានក្លាយជាទម្លាប់?
តើយើងសុខចិត្តបាត់បង់សេរីភាព និងសេចក្តីថ្លៃថ្នូរបន្តិចម្តងៗ ដើម្បីទទួលបានសន្តិភាពបណ្តោះអាសន្នឬ?

លើសពីនេះ យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលផ្តាច់ការគឺប្រើ "កំណែទម្រង់ក្លែងក្លាយ" ដើម្បីទាក់ទាញប្រជាជនទាំងមូលឱ្យដេកលក់។ ការ “បោសសម្អាត” និងចាប់ខ្លួនមន្ត្រីពីរបីនាក់ និងការរៀបចំឆាក “ប្រឆាំងអំពើពុករលួយ” ពិតជាល្បិចដើម្បីរក្សាតំណែងរបស់ពួកគេ និងទទួលបានសេចក្តីទុកចិត្តពីប្រជាពលរដ្ឋឡើងវិញ។ ការបង្កើតគោលនយោបាយ ចំណាប់អារម្មណ៍នៃកំណែទម្រង់ ខណៈដែលការពិតវា គឺជាការបង្វិលអំណាចនៅក្នុងបក្សទៅហើយ។ មកដល់ពេលនេះ ដោយសារមិនទាន់មានកម្លាំងប្រឆាំងច្បាស់លាស់ និងការបង្រួបបង្រួមធំ បើទោះជាមានអ្នកមិនពេញចិត្តច្រើនក៏ដោយ ក៏កម្លាំងប្រឆាំងនៅតែខ្ចាត់ខ្ចាយ ខ្វះការសម្របសម្រួល និងការរៀបចំទិសដៅយុត្តិធម៌។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលកម្មុយនិស្តវៀតណាម មានឧបករណ៍តឹងតែង មានលុយកាក់ និងមានបទពិសោធន៍ក្នុងការគាបសង្កត់ចំពោះអ្នកនិយាយការពិត។

វាដល់ពេលដែលត្រូវ "បោះជំហានលើ" ការភ័យខ្លាច។ ដល់ពេលឈប់នៅស្ងៀម ឈប់បញ្ចេញមតិដើម្បីសប្បាយ។ ដល់ពេលត្រូវរួបរួមគ្នា កុំឲ្យមនុស្សល្អត្រូវគេរឹងរូសរៀងៗខ្លួន។ ដល់ពេលត្រូវការពារសិទ្ធិរស់នៅ សិទ្ធិនិយាយ សិទ្ធិជាមនុស្ស សម្រាប់ខ្លួនយើង និងសហគមន៍ជុំវិញខ្លួនយើង។ យើងមិនចាំបាច់រង់ចាំ "វីរបុរស" ឬ "អ្នកសង្គ្រោះ"ណាទេ។ បើយើងភ្ញាក់ពីដំណេកទាន់ពេល ភ្ជាប់និងក្រោកឈរ គឺជាថាមពលដ៏អស្ចារ្យបំផុតសម្រាប់រំដោះខ្លួនជាមួយវូងខ្លា។

18/06/2025
18/06/2025

Address


Telephone

+6624274489

Website

Alerts

Be the first to know and let us send you an email when The voice khmer krom សំឡេងខ្មែរក្រោម posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The voice khmer krom សំឡេងខ្មែរក្រោម:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share