ព័ត៌មានថ្មីៗក្នុងដៃអ្នក

ព័ត៌មានថ្មីៗក្នុងដៃអ្នក Hot News

រថយន្តបើកឆ្លងផ្លូវនៅមុខវិមានមង្គលប៉ះជាមួយម៉ូតូបណ្ដាលឱ្យបុរសម្នាក់រករបួស ខេត្តសៀមរាប៖បុរសអ្នកជិះម៉ូតូម្នាក់បានរងរបួសបន្ទា...
12/06/2025

រថយន្តបើកឆ្លងផ្លូវនៅមុខវិមានមង្គលប៉ះជាមួយម៉ូតូបណ្ដាលឱ្យបុរសម្នាក់រករបួស

ខេត្តសៀមរាប៖បុរសអ្នកជិះម៉ូតូម្នាក់បានរងរបួសបន្ទាប់ពីបានបើកម៉ូតូប៉ះគ្នាជាមួយរថយន្តមួយគ្រឿងដែលបើកឆ្លងផ្លូវពីត្បូងទៅជើង។

ហេតុការណ៍បានកើតឡើងនៅមុខវាមានមង្គល ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រក្រុងសៀមរាប នាថ្ងៃទី 6 ខែធ្នូឆ្នាំ 2025 នេះ។

រថយន្តដែលជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពណ៌ក្រហមពាក់ផ្លាកលេខ ភ្នំពេញ.2BA-1126 ឯម៉ូតូ ម៉ាកហុងដា ពាក់ស្លាកលេខសៀមរាប. 1AH-4208។ នេះបើតាមព័ត៌មានបឋម

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបក្រុមចោរឆក់ប្រដាប់អាវុធចំនួន៣នាក់ ដែលធ្វើសកម្មភាពក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ...
11/27/2025

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបក្រុមចោរឆក់ប្រដាប់អាវុធចំនួន៣នាក់ ដែលធ្វើសកម្មភាពក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដកហូតអាវុធខ្លី៣ដើម

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរង, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៍ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការដោយមានការចូលរួមពី ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ខេត្តក្រចេះ ខេត្តកំពង់ចាម និងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ធ្វើការស្រាវជ្រាវ និងបង្រ្កាបករណី លួចមានស្ថានទម្ងន់ទោស (ឆក់យ៉ាងសកម្ម) ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង និងបណ្តារាជធានី-ខេត្ត ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់រួមមាន៖

*ទី១៖ ឈ្មោះ គុណ បញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ
ឃាត់នៅចំណុចសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ
*ទី២៖ ឈ្មោះ ចាន់ ប្រុសពេជ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ
*ទី៣៖ឈ្មោះ ចាប មករា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ឃាត់ត្រង់ចំណុច ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ដកហូតអាវុធខ្លីចំនួន៣ដើម ម៉ាក K54, ម៉ាក CF98 និងម៉ាក Glock19។ បច្ចុប្បន្នជនសង្ស័យកំពុងបញ្ជូនខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌដើម្បីធ្វើការសាកសួរ៕

សេចក្តីប្រកាសព័ត៌មាន!ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ឯកឧត្តម គួ...
11/27/2025

សេចក្តីប្រកាសព័ត៌មាន!

ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈ អភិបាលខេត្តកណ្តាល និងលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញខេត្ត និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ក្នុងករណី៖ ឃាតកម្ម
-កើតហេតុ៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១០:១០នាទី
-ចំណុចកើតហេតុ៖ ភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
**ជនរងគ្រោះ ០១នាក់
-ឈ្មោះ វ៉ា វ៉ាន់ធី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
**ជនសង្ស័យចំនួន ០៧នាក់
១.ឈ្មោះ ហៀន សៀងហៃ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (អ្នកឌុប ឃាត់ខ្លួន) ។
-តេស្តទឹកនោមរកសារធាតុញៀនលទ្ធផល អវិជ្ជមាន (-)
២.ឈ្មោះ ណាង សុខណែត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (អ្នកជិះក្រោយ ឃាត់ខ្លួន) ។
-តេស្តទឹកនោមរកសារធាតុញៀនលទ្ធផល វិជ្ជមាន (+)
៣.ឈ្មោះ ឆន ឆាត់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្ត កណ្ដាល (កាន់ផ្គាក់ខ្លី ឃាត់ខ្លួន) ។
-តេស្តទឹកនោមរកសារធាតុញៀនលទ្ធផល អវិជ្ជមាន (-)
៤.ឈ្មោះ ជ័យ ចេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្ត កណ្ដាល (អ្នកឌុប ឃាត់ខ្លួន) ។
-តេស្តទឹកនោមរកសារធាតុញៀនលទ្ធផល អវិជ្ជមាន (-)
៥.ឈ្មោះ ឃួន សុខខេន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (កាន់ដាវកែច្នៃ ឃាត់ខ្លួន) ។
-តេស្តទឹកនោមរកសារធាតុញៀនលទ្ធផល អវិជ្ជមាន (-)
៦.ឈ្មោះ ហៀន សៀងហ៊ាង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (អ្នកឌុបជនដៃដល់ ឃាត់ខ្លួន) ។
-តេស្តទឹកនោមរកសារធាតុញៀនលទ្ធផល អវិជ្ជមាន (-)
៧.ឈ្មោះ កុល ដារ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ជនដៃដល់កាន់ផ្គាក់វែង ឃាត់ខ្លួន) ។
-តេស្តទឹកនោមរកសារធាតុញៀនលទ្ធផល អវិជ្ជមាន (-)
**វត្ថុតាងចាប់យក
១.កាំបិតផ្គាក់ ០១ ផ្លែដែកដងឫស្សី ប្រវែង១,៤៦ម៉ែត្រ
២.កាំបិតផ្គាក់ ០១ ផ្លែដែកដងឫស្សី ប្រវែង០,៥៥ម៉ែត្រ
៣.ដាវកែច្នៃ ០១ ផ្លែដែកដងដែក ប្រវែង០,៥៨ម៉ែត្រ
៤.ម៉ូតូចំនួន ០៤គ្រឿង (ម៉ាក Suzuki NEX ពណ៌ក្រហមស ផលិតឆ្នាំ២០១៨ ពាក់ផា្លកលេខ ភ្នំពេញ 1GW-9813, ម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០០៨ គ្មានផ្លាកលេខ, ម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ គ្មានផ្លាកលេខ, ម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ផ្លាកផ្លាកលេខ កណ្ដាល 1AK-4368) ។

សភាពរឿងហេត
នៅថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះនិងជនសង្ស័យព្រមទាំងបក្ខពួកបានលេងបាលទះនៅជិតផ្ទះឈ្មោះ ហៀន សៀងហៃ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅភូមិរាំងដេក ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ស្រាបតែឈ្មោះ ហៀន សៀងហៃ ភេទប្រុស បាននិយាយថា៖ ពួកក្រុមKPP កំពង់ភ្នំ បានណាត់ពួកគេកាប់គ្នានៅម៉ោង២២:០០នាទី នៅចំណុចវត្តគន្ធទ្រី ស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ពេលនោះពួកគេបានហៅគ្នីគ្នា ប្រមូលផ្ដុំនៅវត្តចាស់ ស្ថិតនៅភូមិពោមៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលមានគ្នាទាំងអស់ចំនួន ០៨នាក់ ។ ក្រោយពីជុំគ្នា ជនរងគ្រោះឈ្មោះ វ៉ា វ៉ាន់ធី ភេទប្រុស បានបបួលគ្នីគ្នាទៅផឹកស្រាបៀរនៅកម្មវិធីភ្ជាប់ពាក្យបងថ្លៃរបស់គាត់នៅភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ផឹកបានស្រាបៀរអស់ចំនួន ២៤កំប៉ុង រហូតដល់ម៉ោង២១:០០នាទី ថ្ងៃខែដដែល ពួកគេក៏បាននាំគ្នាចេញពីកម្មវិធីភ្ជាប់ពាក្យ ដើម្បីទៅកាន់ទីតាំងណាត់កាប់គ្នា នៅវត្តគន្ធទ្រី ដោយមានកាំបិតផ្គាក់ចំនួន ០២ដើម (ខ្លី ០១ដើម និងវែង ០១ដើម) និងដាវកែច្នៃ ០១ដើមទៀត ប្រើប្រាស់ម៉ូតូចំនួន ០៤គ្រឿង ក្នុង០១គ្រឿងមានគ្នាចំនួន០២នាក់ ពេលជិះដល់វត្តគន្ធទ្រី ក៏បានឃើញក្រុម KPP កំពង់ភ្នំ មានគ្នាចំនួន០៨នាក់ ភ្លាមនោះពួកគេក៏នាំគ្នាចុះពីលើម៉ូតូដេញកាប់ពួក KPP កំពង់ភ្នំ តែកាប់មិនត្រូវដោយពួកKPP កំពង់ភ្នំ រត់គេចទាន់ ហើយពួកគេបាននាំគ្នាត្រឡប់មកផ្លូវជាតិលេខ១ វិញ ។ លុះជិះមកដល់ចំណុចក្រុមហ៊ុនជីផ្កាយប្រាំ ពួកគេក៏ឃើញមានម៉ូតូជិះបញ្រ្ចាសទិសគ្នាពីភ្នំពេញទៅអ្នកលឿង មានគ្នា០៤នាក់ ពេលនោះឈ្មោះ វ៉ា វ៉ាន់ធី (ជិះខាងក្រោយកាន់កាំបិតកែច្នៃ) និងឈ្មោះ ឃួន សុខខេន (អ្នកឌុប) បិតភ្លើងម៉ូតូជិះដេញទៅមុន ហើយជនសង្ស័យឈ្មោះ កុល ដារ៉ុង (កាន់ផ្គាក់វែង ជិះខាងក្រោយ) និងឈ្មោះ ហៀន សៀងហ៊ាន (អ្នកឌុប) ជិះទៅតាមក្រោយ ពេលទៅដល់កន្លែងកើតហេតុ ក៏បានឈរលើកម៉ូតូដៃទាំង ០២កាន់កាំបិតផ្គាក់វែង កាប់ទៅលើកជនរងគ្រោះឈ្មោះ វ៉ា វ៉ាន់ធី (ដាច់ក្បាល) និងឈ្មោះ ឃួន សុខខេន (ចំក ខាងក្រោយ)

ជនសង្ស័យ៣នាក់ក្នុងចំណោម៤នាក់ដែលជំនាញខាងធាក់ប្លន់យកម៉ូតូត្រូវបានបង្ក្រាប ។អនុវត្តតាមការដឹកនាំបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនី...
11/25/2025

ជនសង្ស័យ៣នាក់ក្នុងចំណោម៤នាក់ដែលជំនាញខាងធាក់ប្លន់យកម៉ូតូត្រូវបានបង្ក្រាប ។

អនុវត្តតាមការដឹកនាំបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងផ្នែកព្រហ្មទណ្ឌសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំនិងអធិការដ្ឋាននគរបាលស្រុកស្អាង បានកំណត់មុខសញ្ញាធាក់កាប់ប្លន់ម៉ូតូយ៉ាងសកម្មនៅផ្លូវក្រវ៉ាត់ក្រុងទី៣ ជនសង្ស័យ•ទី១ឈ្មោះសល់ ស៊ីម •ទី២ឈ្មោះស៊ ស៊ីម •ទី៣ឈ្មោះ រស់ ភ័ត្រ្តា ជនសង្ស័យទាំង៣នាក់រស់នៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។

លោកវរសេនីយឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានមានប្រសាសន៍ថា សម្រាប់នៅក្នុងក្រុងតាខ្មៅគឺដាច់ខាតមិនអោយក្មេងទំនើងអុកឡុកឬប្រព្រឹត្តបទល្មើសផ្សេងៗតាមទំនើងចិត្តនោះទេ ។

នៅរសៀល ថ្ងៃទី ២៥ ខែ វិច្ឆិកា ២០២៥ នេះ នគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យចំនួន ៥នាក់ ៣ករណី ផ្សេង ។ ទី១ ជនសង្ស័យជនជាតិ...
11/25/2025

នៅរសៀល ថ្ងៃទី ២៥ ខែ វិច្ឆិកា ២០២៥ នេះ នគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យចំនួន ៥នាក់ ៣ករណី ផ្សេង ។ ទី១ ជនសង្ស័យជនជាតិចិន១នាក់ ឃាត់ខ្លួន ពាក់ព័ន្ធករណីចាប់ជំរិតកាន់កាប់ រក្សាទុកអាវុធខុសច្បាប់
ទី២ ជនសង្ស័យជនជាតិចិន៣នាក់ ពាក់ពន្ធនិងករណី គាស់ផ្ទះជនរងគ្រោះជនបរទេស នៅខណ្ឌជ្រោយចង្វារ។
ទី៣ ជនសង្ស័យជនជាតិខ្មែរ ចាប់ខ្លួនតាមដីការ ករណីបាញ់បោះសេរី ក្នុងតំបន់បឹងកក់ កាលពីខែ កំឡុងកញ្ញា ២០២៥។

ចាប់បានហេីយចោរដែលលួចម៉ូតូនារីម្នាក់      នៅថ្ងៃទី២៥ ខែវិច្ឆិកា​​ ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១០:៣០នាទី កម្លាំងផ្នែកជំនាញ នៃអ...
11/25/2025

ចាប់បានហេីយចោរដែលលួចម៉ូតូនារីម្នាក់
នៅថ្ងៃទី២៥ ខែវិច្ឆិកា​​ ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១០:៣០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួច(លួចម៉ូតូ០១គ្រឿង) ឃាត់ខ្លួននៅចំណុចផ្លូវរថភ្លើង ភូមិ១៧ ក្រុម៧៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចមុខផ្ទះ៦១B ផ្លូវលេខ២៥៣ ក្រុមទី២ ភូមិ១ សង្កាត់ទឺកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល០២:២៨នាទីយប់រំលងអាធ្រាត ។
*ជនសង្ស័យ:
-ឈ្មោះ ​​កប សុភា ហៅពៅ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។ (មានសារធាតុញៀន) ។
*វត្ថុតាងចាប់យក
១.ម៉ូតូ០១គ្រឿងម៉ាក់HONDA BEAT ពណ៌ស លាយ ក្រហម ពាក់ស្លាកលេខភ្នំពេញ1HS-4193 ដែលមានលេខតួ 9015605 និងម៉ាសុីន9015770 ។ ជារបស់ជនរងគ្រោះ ដែលជនសង្ស័យធ្វើសកម្មភាពលួចយក ។
២.ម៉ូតូ០១គ្រឿងម៉ាកSIRUIS ពណ៌ខ្មៅ គ្មានស្លាកលេខ ។ ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព ។
៣.ក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន០១កញ្ចប់តូច ។
-ជនរងគ្រោះ:
-ឈ្មោះ ហុឹម ស្រីណុច ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកលក់កាហេ្វ ស្នាក់នៅផ្ទះជួល ភូមិ២ ផ្លូវបេតុង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
-បច្ចុប្បន្ន : ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរតាមនីតិវិធី។

Update រថយន្ត​ CAMRY ផ្លាកលេខ ភ្នំពេញ 2H-4107 ជ្រុលចង្កូតបុករះចូលផ្ទះប្រជាពលរដ្ឋរងការខូចខាតសម្ភារៈអស់មួយចំនួនបុរស​ម្នាក់...
11/23/2025

Update រថយន្ត​ CAMRY ផ្លាកលេខ ភ្នំពេញ 2H-4107 ជ្រុលចង្កូតបុករះចូលផ្ទះប្រជាពលរដ្ឋរងការខូចខាតសម្ភារៈអស់មួយចំនួន

បុរស​ម្នាក់បេីក​រថយន្ត​មួយគ្រឿង​ម៉ាក CAMRY ពាក់ផ្លាកលេខ ភ្នំពេញ2H-4107 បានជ្រុលចង្កូតទៅបុករះចូលសំយ៉ាបផ្ទះប្រជាពលរដ្ឋបណ្តាលឱ្យរងការខូចខាតសម្ភារៈមួយចំនួន។

ហេតុការណ៍នេះបានកើតឡេីងនៅវេលាម៉ោង២២:០៥នាទីយប់ថ្ងៃទី២២ ខែវិច្ឆិកា​ ឆ្នាំ២០២៥ ស្ថិតតាមលេខ១០០៣ ក្នុងសង្កាត់​ច្រាំងចំរេះ២ ខណ្ឌ​ឫស្សីកែវ​ រាជធានីភ្នំពេញ។

ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​មក​ធ្វើ​ការ​វាស់​វែង​យក​រថយន្ត​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕

11/21/2025

ហឹម😢អូនប្រហែលគិតថាខ្លួនមានជម្រើសហើយស្អាតហើយមើទៅ មើលទៅការសរសេរ របស់អូនៗគ្មានដឹងកំហុសទេ 😔 ចុះអាណាដែលអូនហៅថាប្ដីប្រាប់គេថាបងជាប្ដីរហូតមកនោះ អ៎បងភ្លេចអូនមានប្ដីច្រើនអ្នកណាក៏អូនហៅថាប្ដីដែរ ប្រភពពីបណ្តាញសង្គម

សេចក្តីប្រកាសព័ត៌មាន នៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ នៅពេលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបករណីរំដោះឧក្រិដ្ឋជនជនជាតិ...
11/19/2025

សេចក្តីប្រកាសព័ត៌មាន

នៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ នៅពេលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបករណីរំដោះឧក្រិដ្ឋជនជនជាតិវៀតណាម ចេញពីសាលាដំបូងខេត្តស្វាយរៀង មានរូបភាពដែលត្រូវបានបង្ហោះអមដោយការអត្ថាធិប្បាយជាមួយពាក្យសម្តីមិនសមរម្យលើរូបរាងកាយស្ត្រី និងការយកដៃទៅអង្អែលថ្ពាល់របស់ជនសង្ស័យជាស្ត្រី។ តាមការស្រាវជ្រាវ ភាសាដែលបានប្រើប្រាស់ និងដៃដែលអង្អែលថ្ពាល់ស្ត្រីជនសង្ស័យ គឺជាដៃរបស់អ្នកកាសែតអនឡាញម្នាក់ឈ្នោះ ខាន់ សារ័ត្ន ដែលរស់នៅនិងបម្រើការនៅខេត្តស្វាយរៀង។ ទង្វើនេះជាទង្វើខ្វះសីលធម៌ និងបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលហាមឃាត់ មិនឱ្យអ្នកសារព័ត៌មានប្រើប្រាស់ពាក្យសម្តី និងបៀតបៀនរូបរាងកាយរបស់ស្ត្រីឡើយ។

វិធានការនៅចំពោះមុខ គឺក្រសួងព័ត៌មានបានសម្រេចលុបចោលសុពលភាពនៃបណ្ណសម្គាល់អត្តសញ្ញាណជាអ្នកសារព័ត៌មានរបស់បុគ្គលឈ្មោះ ខាន់ សារ័ត្ន នេះភ្លាមៗក្រោយពីបានរកឃើញមានកំហុសឆ្គងវិជ្ជាជីវៈធ្ងន់ធ្ងរ។ ក្រសួងព័ត៌មាន ក៏បានដាក់បុគ្គលនេះក្នុងបញ្ជីហាមឃាត់មិនអនុញ្ញាតឱ្យធ្វើអាជីវកម្ម និងសកម្មភាពនានាក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ចាប់ពីពេលនេះតទៅ។ បន្ថែមលើនេះ នៅព្រឹកស្អែក មន្ត្រីជំនាញនៃក្រសួងព័ត៌មាននឹងកោះហៅបុគ្គលឈ្មោះ ខាន់ សារ័ត្ន នេះមកធ្វើណែនាំនិងអនុវត្តវិធានការស្របតាមលិខិតបទដ្ឋានគតិយុត្តនិងច្បាប់ជាធរមាន។

ជាមួយគ្នានេះ ក្រសួងព័ត៌មានក៏សូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានផ្សេងទៀត និងសាធារណជន មេត្តាបញ្ឈប់ការចែកចាយ និងផ្សព្វផ្សាយនូវរូបភាពឃ្លីបវីដេអូដែលមានបញ្ហានេះ និងសូមក្រើនរំឭកដល់អ្នកសារព័ត៌មានទាំងអស់សូមប្រកាន់ខ្ជាន់នូវក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងច្បាប់ជាធរមាន៕

11/18/2025

⭕ឧក្រិដ្ឋជន៦នាក់ និងស្រ្តីម្នាក់សរុប៧នាក់ត្រូវបានសមត្ថកិច្ចនៃអធិការខេត្តស្វាយរៀង ឃាត់ខ្លួនបានទាំងអស់ហើយ សូមបញ្ជាក់ផងដែរថាកាលពីព្រឹកវេលាម៉ោង៨:៥០នាទីព្រឹក ថ្ងៃ១៨ ខែវិច្ចិកា ឆ្នាំ២០២៥ មាននារីម្នាក់បានដើរចូលទៅកាន់តុលាការខេត្តស្វាយរៀង បានដកកាំភ្លើងឲ្យទៅកាន់ ឧក្រិដ្ឋជន ដែលបានចុះពីរថយន្តអ្នកទោសដែរត្រូវបញ្ជូនទៅកាន់តុលាការខេត្តស្វាយរៀង បន្ទាប់ពីបានអាវុធពីនារីខាងលើហើយឧក្រិដ្ឋជនបានបាញ់ទៅកាន់មន្ត្រីសម្ថកិច្ចតែមិនបណ្ដាលឲ្យមន្ត្រីណារងរបួសទេ រួចឧក្រិដ្ឋជនបានរត់ចេញពីកន្លែងកើតហេតុភ្លាមៗ។ អធិការខេត្តស្វាយរៀងបន្ទាប់ពីបានទទួលដំណឹងនេះភ្លាមលោកបានចាត់កម្លាំងចេញអន្តរាគមន៍ គិតរហូតមកដល់វរលាម៉ោង ១៨:២៥នាទីល្ងាច ថ្ងៃខែដដែល សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ឧក្រិដ្ឋជនទាំង៧នាក់ និងនារីដែលរួមគំនិត១នាក់ សរុប៧នាក់ ត្រូវបានឃាតខ្លួនទាំងអស់។

⭕នេះជាជនល្មើសម្នាក់ក្នុងចំណោម៦នាក់ផ្សេងទៀត ដែលសមត្ថកិច្ចបានចាប់ខ្លួន បើបូករួមទាំងស្ត្រីដែលជាអ្នកហុចកាំភ្លើងគឺ ៧នាក់ ។
11/18/2025

⭕នេះជាជនល្មើសម្នាក់ក្នុងចំណោម៦នាក់ផ្សេងទៀត ដែលសមត្ថកិច្ចបានចាប់ខ្លួន បើបូករួមទាំងស្ត្រីដែលជាអ្នកហុចកាំភ្លើងគឺ ៧នាក់ ។

11/18/2025

⭕វីដេអូ៖ ករណីបាញ់រំដោះអ្នកទោសចេញពីតុលាការ នៅខេត្តស្វាយរៀង, ពេលនេះកម្លាំងសមត្ថកិច្ច កំពុងដេញតាមបង្ក្រាបក្រុមឧក្រិដ្ឋជន!
១៨ វិច្ឆិកា ២០២៥

Address

1 State St #500
Boston, MA
02109

Website

Alerts

Be the first to know and let us send you an email when ព័ត៌មានថ្មីៗក្នុងដៃអ្នក posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ព័ត៌មានថ្មីៗក្នុងដៃអ្នក:

Share