PBS-Academy

PBS-Academy PBS-ACADEMY

11/27/2023

We wish our Cambodian friend a happy Bon Om Touk! The 3-day water festival ushers in the fishing season and pays homage to the remarkable ‘Reversal of the Tonle Sap River’ – a unique natural phenomenon essential to nurture local biodiversity. The festival usually celebrated with splendid regatta boat races, illuminated floats, concerts and fireworks.

"ឱនភាពថវិកាជាតិ" = "ចំណាយ ធំជាង ចំណូល"គិតត្រឹម១០ខែដើមឆ្នាំ២០២៣នេះ កម្ពុជានៅតែបន្តរកចំណូលមិនគ្រប់ការចំណាយដដែល។ ឆ្នាំ២០២២ ...
10/04/2023

"ឱនភាពថវិកាជាតិ" = "ចំណាយ ធំជាង ចំណូល"

គិតត្រឹម១០ខែដើមឆ្នាំ២០២៣នេះ កម្ពុជានៅតែបន្តរកចំណូលមិនគ្រប់ការចំណាយដដែល។ ឆ្នាំ២០២២ យើងខ្វះលុយ ២៦% ហើយនៅឆ្នាំនេះទៀតយើងនៅបន្តខ្វះលុយ ២៥% = ២.៤ ពាន់លានដុល្លារ បន្ថែមទៀត។ កង្វះលុយ ២.៤ពាន់លានដុល្លារនេះ រដ្ឋគ្រោងបំពេញបន្ថែមឱនភាពនេះដោយ:
- ហិរញ្ញប្បទានក្រៅប្រទេស = ខ្ចី : ១.៥ ពាន់លានដុល្លារ
- ពីមូលនិធិទ្រទ្រង់ថវិកាដៃគូអភិវឌ្ឍន៍ : ៣២០លានដុល្លារ
- បោះពុម្ពលក់មូលបត្ររដ្ឋ : ២០៣លានដុល្លារ
- ដកប្រាក់សន្សំរដ្ឋ : ៦០៩លានដុល្លារ

ប្រភព : ច្បាប់ស្តីពីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៣

កញ្ចប់ថវិកាចំណាយរបស់រដ្ឋ សម្រាប់គម្រោងចំណាយឆ្នាំ២០២៣
10/02/2023

កញ្ចប់ថវិកាចំណាយរបស់រដ្ឋ សម្រាប់គម្រោងចំណាយឆ្នាំ២០២៣

តើរដ្ឋអាចរកចំណូលបានចេញពីប្រភពណាខ្លះ?_____________________________________ប្រភព : ច្បាប់ស្តីពីហិរញ្ញវត្ថុកម្ពុជាសម្រាប់ឆ្...
10/01/2023

តើរដ្ឋអាចរកចំណូលបានចេញពីប្រភពណាខ្លះ?
_____________________________________

ប្រភព : ច្បាប់ស្តីពីហិរញ្ញវត្ថុកម្ពុជាសម្រាប់ឆ្នាំ២០២៣

ហេតុអ្វីបានជាយើងចាំបាច់ត្រូវស្វែងយល់ អំពីប្រព័ន្ធធនាគារ នៅកម្ពុជា? ជាពិសេស, ទម្រង់នៃគោលការណ៍ផ្ដលើកម្ចីដល់ពលរដ្ឋរបស់គ្រឹះ...
09/30/2023

ហេតុអ្វីបានជាយើងចាំបាច់ត្រូវស្វែងយល់ អំពីប្រព័ន្ធធនាគារ នៅកម្ពុជា? ជាពិសេស, ទម្រង់នៃគោលការណ៍ផ្ដលើកម្ចីដល់ពលរដ្ឋរបស់គ្រឹះស្ថានធនាគារនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ខាងក្រោមនេះ, គឺបានបង្ហាញទម្រង់នៃរបៀបធ្វើការគណនាក្នុងការទូទាត់បង់ប្រាក់កម្ចីប្រចាំខែ ដែលគ្រឹះស្ថានធនាគារប្រើប្រាស់ជាមូលដ្ឋានក្នុងគណនាញឹកញាប់បំផុតនៅកម្ពុជា។

ប្រសិនបើទាំងអស់គ្នា មានចម្ងល់ ឬចង់ស្វែងយល់ អំពី "លក្ខខណ្ឌ និងគោលការណ៍" នៃទម្រង់នៃការផ្តល់កម្ចីណាមួយ ដែលសាកសមនឹងរបៀបធ្វើការរបស់អ្នកទាំងអស់គ្នា ឬទម្រង់ណាមួយ ដែលផ្ដល់ផលចំណេញឲ្យបងប្អូនចបានច្រើនជាងនោះ? ទាំងអស់គ្នាអាច សាកសួរដោយផ្ទាល់ជាមួយ Admin PBS-Academy តាមរយៈ Comments ខាងក្រោមបាន👇

09/28/2023

Mr. Vibol Kong, Cambodia’s head of taxation.

Credit: The Australia Record

09/24/2023
09/19/2023

តាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ រដ្ឋត្រូវប្រមូលចំណូលថ្នាក់ជាតិឱ្យបានប្រមាណ ៧ពាន់លានដុល្លារ ឬស្មើនឹងជាង ៥៨០លានដុល្លារ/ខែ ដើម្បីឆ្លើយតបនឹងខ្ទង់ចំណាយប្រចាំឆ្នាំរបស់រដ្ឋ។ បើតាមលោកមាស សុខសេនសាន, ករណីបើការប្រមូលចំណូលជាតិមិនគ្រប់ខ្ទង់ចំណាយ​នៅឆ្នាំ២០២៣នេះ រដ្ឋគ្រោងនឹងដកប្រាក់សន្សំជាតិចំនួន ៦០០លានដុល្លារ បន្ថែម ដើម្បីបង្រ្គប់ខ្ទង់ចំណាយ។

08/31/2023

អត្រាប្តូរប្រាក់ ឬហៅថាអត្រាប្តូរប្រាក់រូបិយបណ្ណអន្តរជាតិ ឬហៅខ្លីថាអត្រាប្តូរប្រាក់ គឺជាអត្រាប្តូររវាងរូបិយបណ្ណនៃប្រទេសមួយនិងប្រទេសមួយទៀត។ យល់សាមញ្ញជាងហ្នឹងនោះគឺជា ការប្តូរតម្លៃនៃរូបិយបណ្ណមួយ ប្តូរយករូបិយបណ្ណមួយទៀត។ ឬក៏កាន់តែច្បាស់ជាងហ្នឹងទៀត គឺមានន័យថា ចំនួនរូបិយប័ណ្ណចាំបាច់នៃប្រទេសមួយ ដើម្បីទិញយកមួយឯកតានៃរូបិយប័ណ្ណប្រទេសមួយទៀត។ ឧ. USD/KHR = ៤០០០៛ គឺមានន័យថា ៤០០០៛ នឹងទិញបាន ១ USD។
របបនៃអត្រាប្តូរប្រាក់
១ អត្រាប្តូរប្រាក់អណ្តែត
គឺជាអត្រាប្តូរប្រាក់ដែលត្រូវបានកំណត់ ដោយផ្អែកលើទំនាក់ទំនងនៃការផ្គត់ផ្គង់ និង តម្រូវការ នៅលើទីផ្សារ Forex (ទីផ្សារប្តូររូបិយបណ្ណអន្តរជាតិ)។ អត្រាប្តូរប្រាក់នេះ អាស្រ័យទាំងស្រុងទៅលើតម្រូវការរបស់ទីផ្សារ ដោយមិនមានការអន្តរាគមណាមួយពីរដ្ឋឡើយ។
ការប្រើប្រាស់របបអត្រាប្តូរប្រាក់អណ្តែតនេះនឹងជួយឱ្យធនធានមានតុល្យភាព និងការបែងចែកមានប្រសិទ្ធភាព។ វាជួយឱ្យមានសេ្ថរភាពគ្រឹះសេដ្ឋកិច្ច មានតុល្យភាពក្នុងការទូរទាត់ ទប់ស្ងាត់បាននូវហានិភ័យ និងភាពមិនអំណោយផលនៃសេដ្ឋកិច្ច។
២/ អត្រាប្តូរប្រាក់ថេរ
គឺជាអត្រាប្តូរប្រាក់ដែលកំណត់ដោយធនាគារកណ្តាលរបស់ប្រទេសនិមួយៗ។ ការប្រើប្រាស់អត្រាប្តូរប្រាក់នេះ ជួយឱ្យបរិយាកាសវិនិយោគក្រៅប្រទេសមានស្ថេរភាព កាត់បន្ថយអតិផរណា និងជួយកាត់បន្ថយជាអតិបរមានូវបំរែបំរួលទីផ្សារ។
ក៏ប៉ុន្តែផលអាក្រក់នៃអត្រាប្តូរប្រាក់នេះ បើកំណត់យកក្នុងរយៈពេលវែង វានឹងធ្វើឱ្យបាត់បង់តុល្យភាពនៅក្នុងការទូទាត់។
៣/អត្រាប្តូរប្រាក់អណ្តែតមានការគ្រប់គ្រង
អត្រាប្តូរប្រាក់នេះ មានបម្រែបម្រួលទៅតាមរយៈទំនាក់ទំនងនៃការផ្គត់ផ្គង់និងតម្រូវការនៅលើទីផ្សារ ក៏ប៉ុន្តែមានការអន្តរាគមន៍ពីរដ្ឋ (ពីធនាគារកណ្តាល)។ វាជារបបនៃអាត្រាប្តូរប្រាក់ដែលកំពុងត្រូវបានអនុវត្តដោយប្រទេសសុទ្ធសឹងតែទាំងអស់នៅលើសកលលោក។
របបអត្រាប្តូរប្រាក់អណ្តែតមានការគ្រប់គ្រងកែតម្រូវនេះ ជួយធ្វើឱ្យមានស្ថេរភាពសេដ្ឋកិច្ច ជំរុញការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច ធ្វើឱ្យគោលនយោបាយរូបិយវត្ថុមានភាពរឹងមាំ។
ក្នុងករណីដែលទីផ្សារ Forex (ទីផ្សាររូបិយបណ្ណអន្តរជាតិ) មានបម្រែបម្រួលខ្លាំង ប៉ះពាល់ដល់គ្រឹះសេដ្ឋកិច្ចជារួមរបស់ប្រទេសមួយ នោះធនាគារកណ្តាលនឹងដាក់ចេញនូវវិធានការបន្ទាន់ចាំបាច់ដើម្បីធ្វើឱ្យមានស្ថេរភាពទីផ្សារឡើងវិញ។
កត្តាដែលជះឥទ្ធិពលដល់អត្រាប្តូរប្រាក់មាន
១ អតិផរណា
អតិផរណាក្នុងស្រុក ខ្ពស់ជាងក្រៅស្រុកនឹងធ្វើឱ្យអត្រាប្តូរប្រាក់កើនឡើង គឺមានន័យថារូបិយបណ្ណក្នុងស្រុកធ្លាក់តម្លៃ (លុយរៀលធ្លាក់ថ្លៃ) ប្រៀបធៀបនឹងរូបិយបណ្ណក្រៅស្រុក (ឧ. លុយដុល្លារ)។
២ ការប្រាក់
ការប្រាក់ជះឥទ្ធិពលដល់មូលធនវិនិយោគ។
ការប្រាក់ក្នុងស្រុក ទាបជាងការប្រាក់ក្រៅស្រុក នឹងធ្វើឱ្យអត្រាប្តូរប្រាក់កើនឡើង មានន័យថាតម្លៃរូបិយបណ្ណក្នុងស្រុកធ្លាក់ចុះ ធៀបនឹងរូបិយបណ្ណបរទេស។
៣ ការដោះដូរពាណិជ្ជកម្ម
បើតម្លៃនៃការនាំចេញផលិតផលកើនឡើង ក្នុងកម្រិតខ្ពស់ជាងតម្លៃនៃផលិតផលនាំចូល នាំឱ្យអត្រានាំចេញ ខ្ពស់ជាងអត្រានៃការនាំចូល នឹងធ្វើឱ្យអត្រាប្តូរប្រាក់ថយចុះ ហើយតម្លៃរូបិយបណ្ណក្នុងស្រុកកើនឡើង។
ផ្ទុយទៅវិញ បើអត្រានៃការនាំចូល ខ្ពស់ជាងអត្រានៃការនាំចេញ នឹងធ្វើឱ្យអត្រាប្តូរប្រាក់កើនឡើង ឬមានន័យថារូបិយបណ្ណក្នុងស្រុកធ្លាក់តម្លៃ។
ក្រៅពីនេះ នៅមានកត្តាផ្សេងៗទៀត ដូចជាបំណុលសាធារណៈ ការធ្លាក់ចុះនៃចំណូល ការធ្លាក់ចុះនៃប្រាក់បម្រុងអន្តរជាតិ ជាដើម។
ក្នុងឆ្នាំ២០២៣ នេះតម្លៃនាំអត្រាប្តូរប្រាក់រៀលមានការកើនឡើងបណ្តាលមកពី៖
ការធ្លាក់ចុះនៃការនាំចេញ អត្រានៃការនាំចូលមានខ្ពស់ជាង (នាំឱ្យតម្រូវការប្រាក់រៀលធ្លាក់)។
ការតម្លើងការប្រាក់គោលរបស់ដុល្លារអាមេរិចដោយ FED ដើម្បីជម្រុញការវិនិយោគនៅអាមេរិច។
ចំណូលពលរដ្ឋមានការធ្លាក់ចុះ។
លំហូរទុនវិនិយោគចូលមកកម្ពុជាតិចជាងមុន (នាំឱ្យតម្រូវការប្រាក់រៀលធ្លាក់)។
ការធ្លាក់ចុះ ដែលមិនទាន់មានការងើបឡើងវិញបានល្អប្រសើក្នុងវិស័យសេវាកម្មនិងទេសចរ ដោយបាត់បង់នូវលំហូរសាច់ប្រាក់ចូលមកយ៉ាងច្រើន។
លំហូរទឹកប្រាក់ពីប្រទេសតាមរយៈពលករក្រៅប្រទេសផ្ញើរមកក្នុងស្រុកក៏មានការធ្លាក់ចុះដូចគ្នា។

08/30/2023

តើអ្វីទៅជា Line Of Credit (LOC)? តើគោលការណ៍កម្ចី LOC មានសារៈសំខាន់អ្វីខ្លះចំពោះវិស័យធនាគារនៅកម្ពុជា?

08/29/2023

វីដេអូនេះ បង្ហាញពីរបៀបធ្វើនយោបាយរបស់លោក Pita Limjaroenrat ដើម្បីលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសថៃ

គណបក្ស MoveForwardParty ទទួលបានសំលេងគាំទ្រភាគច្រើនជាងគេពីការបោះឆ្នោតក្នុងប្រទេសថៃ ប៉ុន្តែមិនអាចជាប់ឆ្នោតជាបេក្ខភាពនាយករដ្ឋមន្ត្រីថៃទី៣០ នោះទេ។ សំណួរ, សួរថា តើលោកធ្វើចិត្តបានរបៀបណា សម្រាប់ការងារនេះ? ចម្លើយរបស់លោក Pita គឺថាលោកធ្វើនយោបាយ ដើម្បីលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសថៃ មិនមែនដើម្បីគោលដៅថាត្រូវតែធ្វើនាយករដ្ឋមន្ត្រីថៃនោះទេ។ ប្រសិនបើការធ្វើជានាយករដ្ឋមន្ត្រីថៃរបស់ខ្ញុំ ធ្វើ ឲ្យមានការបែកបាក់ផ្ទៃក្នុង បង្កជាជម្លោះនយោបាយបន្តទៀត តើអ្វីទៅដែលហៅថាស្រោចស្រង់លទ្ធិប្រជាធិបតេយ្យថៃ?

Address

308 S Akard Street
Dallas, TX
75202

Alerts

Be the first to know and let us send you an email when PBS-Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to PBS-Academy:

Share