
10/19/2025
វត្ថុតាំងលំអនៃក្រុមព្រះសុរិយា
បច្ចប្បន្ននេះ ក្រុមព្រះសុរិយា បានរក្សាទុកមានដូចជា៖
-ហ្វិលភាពយន្ត ទំហំ ៨ ១៦ និង៣៥មីលីម៉ែត្រ
-កាសែតវិដេអូ VHS ,DV ,HI8 ,DVD ,CD ,VCD
-កាសែតចម្រៀងមុនថ្ងៃរំដោះ៧មករា និងក្រោយថៃ្ងរំដោះ៧មករា១៩៧៩
-ទស្សនាវដ្ដី កាសែត
-ម៉ាស៉ីនបញ្ចាំងភាពយន្ត ទំហំ ៨ ១៦ និង៣៥មីលីម៉ែត្រ
-ម៉ាស៉ីនចាក់ VHS ,DV ,HI8 ,DVD ,CD ,VCD
ក្នុងដំណេីរនៃការស្រាវជ្រាវ អភិរក្ស និងផ្សព្វផ្សាយ អស់រយៈពេល១៥ឆ្នាំកន្លងមកនេះ ក្រុមព្រះសុរិយាគ្មានទីស្នាក់ការផ្ទាល់ខ្លួននោះទេ ។
ក្នុងបេសកកម្ម ស្រាវជ្រាវ អភិរក្ស និងផ្សព្វផ្សាយ ក្រុមព្រះសុរិយា ទីស្នាក់ការនៃក្រុមព្រះសុរិយា គឺពឹងផ្អែកទាំងស្រុងទៅការស្នាក់អាស្រ័យជាអចិន្ត្រៃយ៍របស់ប្រធានក្រុមព្រះសុរិយាធ្វេីជាទីស្នាក់ការ និងជាកន្លែងរក្សាទុកដាក់សម្បត្តិបេតិកភណ្ឌខោតទស្សន៍ជាតិ
ដែលក្រុមព្រះសុរិយាមានក្នុងដៃ។
នាថ្ងៃខាងមុខនេះ ក្រុមព្រះសុរិយា សង្ឃឹមថា នឹងមានជនសប្បុរសជ្រះថ្លាឧបត្ថម្ភជាទីស្នាក់ការជូនក្រុមព្រះសុរិយា យកមកប្រេីប្រាស់ធ្វេីជាទីកន្លែងដេីម្បីរក្សាសម្បត្តិបេតិកភណ្ឌសោតទស្សន៍ជាតិ ទុកជូនយុវជនជំនាន់ក្រោយៗបានសិក្សារៀនសូត្រនាពេលអនាគត់។