Khmer Breaking News

Khmer Breaking News Khmer Breaking News (KBN) was established to provide the public with knowledge and up-to-date news about Cambodia.

01/11/2026

ស្ថានីយប្រេងឥន្ធនៈ PTT ចំនួន ១១ កន្លែងត្រូវបានបំផ្ទុះគ្រាប់បែកនៅក្នុងខេត្តព្រំដែនភាគខាងត្បូង​ចំនួនបីរបស់ថៃ​កាលពី​យប់ថ្ងៃសៅរ៍ ប៉ុន្តែមិនមានរបាយការណ៍អំពីអ្នកស្លាប់ និងរបួសនោះទេ។

បញ្ជាការប្រតិបត្តិការសន្តិសុខផ្ទៃក្នុងបាននិយាយថា ក្រុមមនុស្សដែលមានចេតនាអាក្រក់បានបំផ្ទុះគ្រាប់បែកនៅស្ថានីយប្រេងឥន្ធនៈជាច្រើននៅក្នុងតំបន់ជាប់ព្រំដែនម៉ាឡេស៊ី ហើយអាជ្ញាធរសន្តិសុខកំពុងព្យាយាមគ្រប់គ្រងស្ថានការណ៍។

ក្នុងចំណោមកន្លែងកើតហេតុបំផ្ទុះគ្រាប់បែកចំនួន ១១ កន្លែង មាន ៥ កន្លែងត្រូវបានរាយការណ៍នៅក្នុងខេត្តណារ៉ាធីវ៉ាត។ ស្ថានីយពីរកន្លែងដែលត្រូវបានបំផ្ទុះគ្រាប់បែកគឺនៅប៉ាតានី និងបួនកន្លែងផ្សេងទៀតគឺនៅខេត្តយ៉ាឡា។ (ប្រភព៖ បាងកកប៉ុស្តិ៍)

01/04/2026
12/28/2025
12/27/2025
12/27/2025

កម្ពុជា និងថៃ បានឯកភាពគ្នាលើការឈប់បាញ់ជាបន្ទាន់ ដែលមានប្រសិទ្ធភាពចាប់ពីម៉ោង១២​ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ នេះ ដោយរាប់បញ្ចូលទាំងអាវុធគ្រប់ប្រភេទ រួមទាំងការបញ្ឈប់ការវាយប្រហារលើជនស៊ីវិល ឧបករណ៍​​ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងគោលដៅយោធារបស់ភាគីទាំងពីរ នៅគ្រប់ករណី និងគ្រប់តំបន់។

👉លម្អិត៖ https://www.postkhmer.com/national/2025-12-27-1119-264255

#ភ្នំពេញប៉ុស្តិ៍ #កម្ពុជាថៃ #ឈប់បាញ់ #សន្តិភាព #ដោះលែងទាហាន #ព្រំដែនកម្ពុជាថៃ #ព្រឹត្តិការណ៍ថ្មី

12/26/2025

យើងចាយលុយនៅថៃច្រើនណាស់ ហើយភាគច្រើនណាស់ដោយសារពេទ្យ។ #កែទម្រង់

12/26/2025
12/26/2025

ក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះថា ទាហានថៃបានបង្កើនការឈ្លានពានកម្ពុជាជាពិសេសនៅយោធភូមិភាគទី៥ ក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ នៃខេត្តបន្ទាយមានជ័យ។ យោធាថៃបានផ្តើមបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់ចាប់ពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ១៤:៣០នាទីរសៀលប្រមាណ ២៥០គ្រាប់។ នៅចន្លោះម៉ោងដដែលនេះ យោធាថៃក៏បានបាញ់ផ្លោងប្រមាណ ១១០គ្រាប់ ចូលភូមិសាស្រ្តភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ នៃខេត្តបន្ទាយមានជ័យដែរ។ ក្រៅពីនេះ យោធាថៃបានប្រើកាំភ្លើងធំ កាំជ្រួច DTI-2 និងរថក្រោះបាញ់ចូលភូមិសាស្ត្រប្រាសាទតាក្របី ប្រាសាទតាមាន់ ប្រាសាទព្រះវិហារ ភ្នំខ្មោច ជាំតែ រួមនឹងបាញ់ផ្សែងពុលចូលភូមិសាស្ត្រប្រាសាទតាមាន់ ដែលការវាយប្រហារនេះ បានបំផ្លិចបំផ្លាញលំនៅដ្ឋានរបស់ពលរដ្ឋស៊ីវិលកម្ពុជាយ៉ាងកំរោល អមនុស្សធម៌ និងរំលោភច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមក្រសួងការពារជាតិ។ ជាមួយគ្នានេះ ក្រសួងការពារជាតិក៏បានអះអាងដែរថា កងកម្លាំងរបស់កម្ពុជា កំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញប្រឆាំងនឹងសត្រូវឈ្លានពាន បន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច៕

រូបភាព៖ បណ្តាញសង្គម

Address

East Los Angeles, CA

Alerts

Be the first to know and let us send you an email when Khmer Breaking News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share