02/19/2025
វិធីកម្ចាត់ដង្កូវដួងតាមដើមទុរេន
ឈ្មោះទូទៅជាភាសាខ្មែរ ៖ ដង្កូវស៊ីរូងដើមទុរេន
ឈ្មោះទូទៅជាភាសាអង់គ្លេស ៖ Durian Stem Borer
ឈ្មោះវិទ្យាសាស្ត្រ ៖ Batocera Rufomaculata DeGeer
លក្ខណៈរូបសាស្ត្រ
• ដង្កូវស៊ីរូងដើម គឺជាសត្វល្អិតចង្រៃដ៏ចម្បងទៅលើដំណាំទុរេន ដោយវាស៊ីរូងទៅខាងក្នុងសាច់ឈើ ដែលអាចឱ្យដើមទុរេនងាប់បាន។
• សត្វពេញវ័យជាទូទៅមានប្រវែងពី ៣ ទៅ ៥ស.ម ហើយវាមានពណ៌ត្នោតក្រម៉ៅ ហើយអាចទម្លាក់ពងបានប្រមាណ ២៥ពង។
• ដង្កូវមានពណ៌ដូចគ្រឺម និងក្បាលមានពណ៌ត្នោតក្រម៉ៅ និងមានប្រវែង ១០ស.ម។
• វាធ្វើការពងដាក់ក្នុងសំបករយៈពេល ៧-១៣ថ្ងៃទើបញាស់ ហើយដំណាក់កាលដុកឌឿមានរយៈពេល ២៨០ថ្ងៃ។
លក្ខណៈបំផ្លាញ
• ដង្កូវស៊ីរូងចូលទៅក្នុងសាច់ឈើ បណ្តាលឱ្យដើមទុរេនហូរជ័រ និងដង្កូវស៊ីជាលិកាផ្លូអែម។
• នៅកន្លែងស្នាមបំផ្លាញ និងមានរន្ធតូចដែលមានជាតិជ័រចេញមកក្រៅ និងមានពណ៌ត្នោត ហើយប្រែទៅជាពណ៌ខ្មៅ។
• ដង្កូវដែលទើបនឹងញាស់ចាប់ផ្តើមរកស៊ីសំបកនៅជុំវិញខ្លួនវា។
វិធានការគ្រប់គ្រង និងកម្ចាត់
• តាមដានវត្តមានការនៃហូរជ័ររបស់ដើម
• ធ្វើការសម្អាតស្មៅ និងរុក្ខជាតិចង្រៃចេញពីចម្ការ
• ធ្វើការកាត់សម្អាតមែកតូចៗផ្នែកខាងក្នុងដើម មែកដែលងាប់(ស្ងួត) ដុតបំផ្លាញចោល
• ដាក់អន្ទាក់អំពូលភ្លើងដើម្បីចាប់មេពេញវ័យ
• ពិនិត្យស្វែងរកកន្លែងដែលទើបបំផ្លាញថ្មីៗដោយចោះចាប់ដង្កូវមកកម្ទេចចោល។ ប៉ុន្តែកន្លែងដែលមានការបំផ្លាញដោយដង្កូវប្រភេទនេះ ម្ចាស់ចម្ការត្រូវចាំថាការចោះ ឬកាប់ដើម្បីចាប់ដង្កូវត្រូវធ្វើយ៉ាងណាឱ្យមុនរបួស ឬកន្លែងដែលត្រូវចោះនោះឱ្យមានមុខតូចបំផុតដែលអាចធ្វើទៅបាន ព្រោះដើម្បីកាត់បន្ថយស្លាកស្នាមនៃរបួសដែលជាហេតុបង្កដល់ការឆ្លងនៃមេរោគ។ កន្លែងដែលបានចោះ ឬកាប់រួចចាំបាច់ត្រូវលាបថ្នាំការពារផ្សិត។
• លាបកំបោរស ឬលាបល្បាយ Bordeau ដោយលាយជាមួយថ្នាំកម្ចាត់សត្វល្អិតលាបលើដើមកម្ពស់ ១.៥ម៉ែត្រ។
• ដើម្បីកម្ចាត់ដង្កូវស៊ីរូងដើមទុរេន យើងអាចបាញ់ថ្នាំកម្ចាត់សត្វល្អិតដែលមានសារធាតុសកម្មមួយចំនួនដូចជា Chlorpyrifos, Cypemethrim ចូលតាមកន្លែងដែលបំផ្លាញទាំងនោះ។
សម្រង់អត្ថបទពី នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម ឆ្នាំ២០២២ ។
https://elibrary.maff.gov.kh/assets/files/books/f9bb05bf6cfbf8fe8b2223623d5458be1702973176.pdf
#ប៉ូវដើមទុរេន #ជីទឹកធម្មជាតិ #ដំណាំធុរេន #បំប៉នចន្ទី #បំប៉នទុរេន #បំប៉នដើម #ប៉ូវដើមចន្ទី #បំប៉នមែក #បំប៉នធុរេន #ដំណាំចន្ទី #កសិកម្មកសិករខ្មែរ #ស្វាយចន្ទីផ្កាផ្លែ #គុណសម្បត្តិស្វាយចន្ទី #ដំណោះស្រាយស្វាុយចន្ទី #គុណវិបត្តិស្វាយចន្ទី #ស្រ៊ុនថន #ដង្កូវដួង #កម្ចាត់ដង្កូវដួង