ការិយាល័យឧទ្យានជាតិ ខេត្តស្ទឹងត្រែង

ការិយាល័យឧទ្យានជាតិ ខេត្តស្ទឹងត្រែង Hi

09/01/2025
09/01/2025
ថ្ងៃសុក្រ ៦កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ លោក ស្រេង ជាហេង ប្រធានមន្ទ...
08/29/2025

ថ្ងៃសុក្រ ៦កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្ត បានដឹកនាំ លោក សុឹម ប៉ូលីន ប្រធានការិយាល័យឧទ្យានជាតិ និងលោក សុត ខឿន ប្រធានការិយាល័យដែនជម្រកសត្វព្រៃ ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ស្តីអំពីការបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ របស់អនុគណៈកម្មការចំពោះកិច្ចសម្រាប់គាំទ្រការអនុវត្តន៏គម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ និងកម្មវិធីល្បាតតំបន់សៀមប៉ាង ក្រោមអធិបតីភាព ឯកឧត្តម សែន វ៉ាន់ស៊ីន អភិបាលរង នៃគណៈអភិបាលខេត្ត ដោយមានការអញ្ចើញចូលរួមពីសំណាក់ លោក ផាន់ យុត អភិបាលនៃគណៈអភិបាលស្រុកសៀមប៉ាង នាយកទីចាត់ការអន្តរវិស័យ មន្ទីរ អង្គភាពពាក់ព័ន្ធ កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ នាយករដ្ឋបាលសាលាស្រុក ក្រុមហ៊ុនរាយហ្សីងហ្វីនិក អង្គការដៃគូ មេឃុំ មេភូមិ ប្រធានការិយាល័យពាក់ព័ន្ធនៃរដ្ឋបាលស្រុក​ នៅសាលាស្រុកសៀមប៉ាង។

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង សហការជាមួយអង្កការសត្វព្រៃ និងរុក្ខជាតិ(FFI) ដឹកនាំដោយ លោក ហ៊ុយ...
08/29/2025

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង សហការជាមួយអង្កការសត្វព្រៃ និងរុក្ខជាតិ(FFI) ដឹកនាំដោយ លោក ហ៊ុយ សុគន្ធ អនុប្រធានមន្ទីរ ចូលរួមកម្មវិធីដាំស្តារព្រៃឈើឡើងវិញ ក្នុងសហគមន៍តំបន់ការពារធម្មជាតិអូរចាយ នៃឧទ្យានជាតិវីរៈជ័យ ដោយមានការអញ្ជើញចូលរួមពីលោក លូ វន្នី ប្រធានសម្របសម្រួលគម្រោង នៃអង្គការ FFI និងសហការី, លោក Thomas តំណាងម្ចាស់ជំនួយ, លោក សំ ប៊ុនធិន អភិបាលរងស្រុកសៀមប៉ាង, ក្រុមប្រឹក្សាឃុំសន្តិភាព, បុគ្គលិក ក្រុមហ៊ុនរ៉ាយស៊ីងហ្វ្រីនិក, គណៈកម្មាការ និងសមាជិកសហគមន៍តំបន់ការពារធម្មជាតិអូរចាយ, លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃអនុវិទ្យាល័យសន្តិភាព និងប្រជាពលរដ្ឋភូមិអូរចាយ អ្នកចូលរួមសរុប ចំនួន ៧៩នាក់ បានដាំកូនឈើចំនួន២០០០ដើម ក្នុងនោះមានកូនបេងចំនួន១០០០ដើម កូនកកោះចំនួន៥០០ដើម និងកូនគ្រញ៉ូង ចំនួន៥០០ដើម នៅចំណុចអូរអាអាត ភូមិអូរចាយ ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង គាំទ្រថវិការដោយអង្គការសត្វព្រៃ និងរុក្ខជាតិ (FFI)។

កម្មវិធីនេះប្រារព្ធឡើង ដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង អំពីការដាំស្តារកូនឈើ ក្នុងការបង្កើនគម្របបៃតងនៅកម្ពុជា និងជំរុញការចូលរួមអភិរក្សជីវៈចម្រុះពីគ្រប់ភាគី ពាក់ព័ន្ធ ស្របនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញជាបន្តបន្ទាប់ និងជាជំហានៗ ផ្ដោតលើមុំយុទ្ធសាស្ត្រចំនួន ៣គឺ ភាពស្អាត ភាពបៃតង និងចីរភាព។

សេចក្ដីបំភ្លឺព័ត៏មានការិយាល័យឧទ្យានជាតិ មានកិត្តិយស សូមជម្រាបជូនសាធារណជនសារព័ត៌មានជាតិ និងអន្តជាតិ មេត្តាជ្រាបថា៖ កាលថ្ង...
08/19/2025

សេចក្ដីបំភ្លឺព័ត៏មាន

ការិយាល័យឧទ្យានជាតិ មានកិត្តិយស សូមជម្រាបជូនសាធារណជនសារព័ត៌មានជាតិ និងអន្តជាតិ មេត្តាជ្រាបថា៖ កាលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ មានគណនី FacebookPage (បណ្តាញព័ត៌មានថ្មីN3) បានផុសវីដេអូ ក្រោម ចំណងជើង"ខេត្តស្ទឹងត្រែង ក្លិនស្អុយ ភាពពុករលួយនាយកដែនជម្រកព្រៃឧទ្យានជាតិសៀមប៉ាង កំពុងតែប្រមូល លុយ ពី ក្រុ ម ឈ្មួញមាស នៅក្នុងព្រៃដែនជម្រកវីរៈជ័យ វើនសៃ-សៀមប៉ាងទទួលផលលាប សក្ការៈរាប់ពាន់ដុល្លា រាល់សកម្មភាព ក្រុម ឈ្មួញ នេះ នៅចំណុចលេខយូធីអឹម48P.684795.1560334., ចាំមើលថា នាយកដែនជម្រកមានអ្វីដោយសារបើ សំឡេងពីក្រុម ឈ្មួញ បានផ្តល់មកក្រុមការងារ គេហទំព័របណ្តាញព័ត៌មានថ្មី នៅថ្ងៃទី17 ខែសីហា ឆ្នាំ2025 ច្បាស់ៗយ៉ាងនេះ សូមបញ្ជាក់ ទីតាំង ដែលក្រុមឈ្មួញកំពុងជីកមាស នៅចំណុចភ្នំកាពីន ស្ថិតនៅក្នុងភូមិគិរីវង្សា ក្រោម ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង"។
ចំពោះការផុសខាងលើ ការិយាល័យឧទ្យានជាតិ សូមធ្វើការបំភ្លឺជូនសាធារណជន សារព័ត៌មានជាតិ និងអន្តជាតិ មេត្តាជ្រាបថា៖

08/19/2025

សេចក្ដីបំភ្លឺព័ត៏មាន

ការិយាល័យឧទ្យានជាតិ មានកិត្តិយស សូមជម្រាបជូនសាធារណជនសារព័ត៌មានជាតិ និងអន្តជាតិ មេត្តាជ្រាបថា៖ កាលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ មានគណនី FacebookPage (បណ្តាញព័ត៌មានថ្មីN3) បានផុសវីដេអូ ក្រោម ចំណងជើង"ខេត្តស្ទឹងត្រែង ក្លិនស្អុយ ភាពពុករលួយនាយកដែនជម្រកព្រៃឧទ្យានជាតិសៀមប៉ាង កំពុងតែប្រមូលលុយពីក្រុមឈ្មួញមាស នៅក្នុងព្រៃដែនជម្រកវីរៈជ័យ វើនសៃ-សៀមប៉ាង​ ទទួលផលលាប សក្ការៈរាប់ពាន់ដុល្លា រាល់សកម្មភាព ក្រុមឈ្មួញនេះ នៅចំណុចលេខយូធីអឹម48P.684795.1560334., ចាំមើលថា នាយកដែនជម្រកមានអ្វីដោយសារបើ សំឡេងពីក្រុម ឈ្មួញ បានផ្តល់មកក្រុមការងារ គេហទំព័របណ្តាញព័ត៌មានថ្មី នៅថ្ងៃទី17 ខែសីហា ឆ្នាំ2025 ច្បាស់ៗយ៉ាងនេះ សូមបញ្ជាក់ ទីតាំង ដែលក្រុមឈ្មួញកំពុងជីកមាស នៅចំណុចភ្នំកាពីន ស្ថិតនៅក្នុងភូមិគិរីវង្សា ក្រោម ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង"។

ចំពោះការផុសខាងលើ ការិយាល័យឧទ្យានជាតិ សូមធ្វើការបំភ្លឺជូនសាធារណជន សារព័ត៌មានជាតិ និងអន្តជាតិ មេត្តាជ្រាបថា៖

08/18/2025
08/18/2025

សេចក្ដីប្រកាសព័ត៌មាន
មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង មានកិត្តិយស សូមជម្រាបជូនសាធារណជន បណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាបថា៖ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ប្រព័ន្ធបណ្តាញសង្គម page (Mekong News) បានផុសវីដេអូ ក្រោមចំណងជើង "ស្ទឹងត្រែង៖ ត្រាក់ទ័រ ៣គ្រឿង សម្រុកឈូសឆាយដីព្រៃព្រះរការឆែប ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង យ៉ាងគគ្រឹកគគ្រេង ផ្អើលអស់អារក្សអ្នកតាម្ចាស់ព្រៃ មន្ត្រីជំនាញបែជាឆ្លើយដាក់គ្នា"។ ចំពោះការផុសវីដេអូក្រោមចំណងជើងខាងលើនេះ មន្ទីរបរិស្ថានខេត្ត សូមធ្វើការបំភ្លឺជូនសាធារណជន បណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាប៖

Address

Houston, TX

Website

Alerts

Be the first to know and let us send you an email when ការិយាល័យឧទ្យានជាតិ ខេត្តស្ទឹងត្រែង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share