
06/11/2025
ករណី៖ឃាតកម្ម
ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង០២ និង០០នាទី ថ្ងៃទី០៨.០៦.២០២៥ នៅចំណុច៖ ផ្ទះល្វែងផ្លូវហ្សូអា ស្ថិតក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត មានករណី ឃាតកម្ម បង្កដោយជនសង្ស័យឈ្មោះ ZHANG CHONGLI ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន ស្នាក់នៅទីតាំងកេីតហេតុខាងលេី រួចជនសង្ស័យបានបើករថយន្ត ម៉ាកLEXUS LM ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2CI-5888 យកមកប្លង់ទុកចោលនៅក្បែរស្ពានរង្វង់មូល ស្រុកមង្គលបូរី ហេីយគេចខ្លួនបាត់។ រហូតដល់វេលាម៉ោង១៥ និង២០នាទី ថ្ងៃទី១០.០៦.២០២៥ កម្លាំងមូលដ្ឋាន អ.ហ ក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវរកឃេីញសាកសព ជនរងគ្រោះឈ្មោះស៊ួយ កឺ (សៀ ចឺយ៉ុង XIE ZHIYONG) នៅចំណុចក្នុងគម្ពោធព្រៃ មាត់ប្រលាយ តាមបណ្តោយផ្លូវជាតិលេខ៥៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១១-១២ ស្ថិតក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។
ករណីនេះកម្លាំងអ.ហ ជំនាញ កំពុងធ្វើការស្រាវជ្រាវតាមនីតិវិធីបន្ត ។