11/10/2023
ផ្អើលពេញប្រទេសកម្ពុជា! ក្រោយដឹងដំណឹងថា លោកឈាង រ័ត្ន ដែលត្រូវជាស្វាមីរបស់ង្នកនាងស្រីអូនសម្រស់ធម្មជាតិ ពិតជាបានបញ្ចប់ជីវិតពិតប្រាកដដោយខ្សែចងអង្រឹងពិតមែន
សមត្ថកិច្ចសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅបានបញ្ជាក់ថា ស្វាមីរបស់ ស្រីអូនសម្រស់ធម្មជាតិ លោកឧកញ៉ា ឈាង រ័ត្ន បានបញ្ចប់ជីវិតខ្លួនឯង ដោយការចងករ នៅវេលាម៉ោង២៖ ៥០រសៀល នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងគេហដ្ឋានរបស់លោក ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពិតប្រាកដមែន។
រឿងហេតុ: តាមការបំភ្លឺរបស់ឈ្មោះម៉ៅ សុីវន ត្រូវជាប្អូនថ្លៃជនរងគ្រោះ មុនពេលកើតហេតុនៅវេលាម៉ោង០៨:១០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ រូបខ្ញុំនិងគ្រួសារបានទៅធ្វើបុណ្យនៅខេត្តព្រៃវែងចំណែកបងថ្លៃរបស់ខ្ញុំឈ្មោះ ឈាង រ័ត្ន បានប្រាប់រូបខ្ញុំថាគាត់មិនបានទៅទេព្រោះគាត់ជាប់រវល់ទៅខេត្តកំពង់ចាមដើម្បីមើលគ្រូចិនសែ។ ពេលខ្ញុំបាទធ្វើដំណើរចេញពីផ្ទះដល់មុខវត្តក្តីតាកុយក៏ភ្លេចសោរផ្ទះហើយបកមកយកសោរវិញពេលមកដល់ផ្ទះម្តាយខ្ញុំបានឃើញសោរផ្ទះនៅក្នុងរថយន្តរួចក៏ធ្វើដំណើរចេញទៅរាងខ្លួន។ លុះរហូតដល់ម៉ោង១៤:៥០នាទី ថ្ងៃ ខែ ឆ្នាំដដែលរូបខ្ញុំបានត្រឡប់មកផ្ទះវិញក៏ឃើញរថយន្តបងថ្លៃរបស់ខ្ញុំចតនៅខាងមុខផ្ទះពេលនោះរូបខ្ញុំបានចាក់សោរចូលក្នុងផ្ទះរួចក៏ដើរទៅក្រោយផ្ទះក៏ប្រទះឃើញបងថ្លៃរបស់ខ្ញុំចងកនិង ខ្សែអង្រឹងជាប់និងជណ្ដើរទ្វារក្រោយផ្ទះរួចរូបខ្ញុំក៏បាន រាយការណ៍ទៅសមត្ថកិច្ចតែម្តង។
– មូលហេតុ:( កន្លងមកសពជនរងគ្រោះធ្លាប់មានវិបត្តិផ្លូវចិត្តលែងលះគ្រួសារថ្មីៗមិនទាន់ដាច់ស្រាច់) ។
– តាមការពិនិត្យរបស់នគរបាលកោសលវិច្ច័យបច្ចេកទេសបានសន្និដ្ឋានថាជនរងគ្រោះខាងលើពិតជាធ្វើអត្តឃាតខ្លួនឯង ( យកខ្សែអង្រឹងចងកខ្លួនឯងពិតប្រាកដមែន។
+បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅផ្ទះកើតហេតុខាងលើ ។
ប្រភព kampucheathmey
#ស្រីអូនសម្រស់ធម្មជាតិ #សម្រស់ធម្មជាតិ #ស្រីអូន #ស្វាមីស្រីអូន #ឃូស៊ីកុមារ #ឃូសុីបៃតង