Vik Help FOLLOW ME.(•_-)

មជ្ឈមណ្ឌលឯកសារកម្ពុជារឿងរ៉ាវនៃប្រវត្តិសាស្រ្តមួយនេះ ពុំសូវមានអ្នកចាប់អារម្មណ៍នោះទេ អត្ថបទមួយនេះនិយាយរៀបរាប់ការភៀសខ្លួនរប...
08/06/2025

មជ្ឈមណ្ឌលឯកសារកម្ពុជា

រឿងរ៉ាវនៃប្រវត្តិសាស្រ្តមួយនេះ ពុំសូវមានអ្នកចាប់អារម្មណ៍នោះទេ អត្ថបទមួយនេះនិយាយរៀបរាប់ការភៀសខ្លួនរបស់ប្រជាជនខ្មែរកាលពីឆ្នាំ ១៩៧៩-១៩៨០ ដែលកងទ័ពសៀមបានដឹងជនភៀសខ្លួនខ្មែរយកទៅទម្លាក់-ជ្រោះ នៅតំបន់តាថាវ និងភ្នំខ្មោច។

អត្ថបទ: សុខ វណ្ណៈ

#ប្រវត្តិសាស្ត្រ #មឈ្ឈមណ្ឌលឯកសារកម្ពុជា #ប្រវត្តិសាស្រ្តខ្មែរ #កូនខ្មែររស់នៅអាមេរិក #ខ្មែរស្រលាញ់ខ្មែរ

មជ្ឈមណ្ឌលឯកសារកម្ពុជាសង្គ្រាមព្រំដែនរវាងខ្មែរ-ថៃ កាលពីថ្ងៃទី ២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។   #មឈ្ឈមណ្ឌលឯកសារកម្ពុជា ...
08/05/2025

មជ្ឈមណ្ឌលឯកសារកម្ពុជា

សង្គ្រាមព្រំដែនរវាងខ្មែរ-ថៃ កាលពីថ្ងៃទី ២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។

#មឈ្ឈមណ្ឌលឯកសារកម្ពុជា #ព្រះរាជបណ្ណាល័យហ្លួងម៉ែ #សង្គ្រាមខ្មែរ_ថៃ

08/03/2025

ថៃគ្រោងនឹងបើកការវាយប្រហារមកលើកម្ពុជាជាលើកទី២
ប្រភព: ក្រសួងការពារជាតិ

មជ្ឈមណ្ឌលឯកសារកម្ពុជាជនជាតិភាគដើមភាគតិចព្នង មានការយល់ដឹងរឿងសង្គម ជាពិសេសរឿងជម្លោះព្រំដែន     ច្រិច មាន   អាយុ៧៥ឆ្នាំ(រូប...
08/01/2025

មជ្ឈមណ្ឌលឯកសារកម្ពុជា

ជនជាតិភាគដើមភាគតិចព្នង មានការយល់ដឹងរឿងសង្គម ជាពិសេសរឿងជម្លោះព្រំដែន

ច្រិច មាន អាយុ៧៥ឆ្នាំ(រូបខាងស្តាំដៃ) ជនជាតិដើមភាគតិចព្នង ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិពូតាំង សង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី (នៅតំបន់ភូមិភាគឦសាន)។ ខ្ញុំបានដឹងព័ត៌មានខ្លះៗពីសង្គមបច្ចុប្បន្នរវាងប្រទេសកម្ពុជា ជាមួយប្រទេសថៃរឿងជម្លោះព្រំដែន ជាពិសេសរឿងប្រាសាទតាមាន់តូច,តាមាន់ធំ,តាក្របី និងតំបន់ព្រះវិហារ។ ខ្ញុំធ្លាប់ឆ្លងកាត់សង្រ្គាមជាច្រើន និងធ្លាប់បានដឹងតាមដូនតានិយាយប្រាប់ថា យើងមានទំនាស់ជាមួយថៃរឿងព្រំដែន ជាពិសេសប្រាសាទព្រះវិហារ ដែលអន្តរជាតិទទួលស្គាល់ថា ជាកេរដំណែលរបស់ប្រទេសកម្ពុជា សូមប្រទេសថៃកុំមកឈ្លានពាននាំឲ្យកើតមានសង្រ្គាម។ ចំពោះខ្ញុំជាជនជាតិដើមភាគតិចឆ្អែតហើយរឿងសង្រ្គាម មិនចង់មានជម្លោះរឿងព្រំដែនកម្ពុជា-ថៃ។ ខ្ញុំគិតថា កុំមកឈ្លានពានប្រទេសកម្ពុជា ខ្ញុំជាជនជាតិភាគតិចនៅរស់បានសុខសាននៅក្នុងប្រទេសកម្ពុជាមិនដែលគិតចង់ឈ្លានពានប្រទេសជិតខាងណាមួយឡើយ ពីព្រោះខ្ញុំចង់បានសុខសន្តិភាព មិនចង់មានសង្រ្គាមនាំខូចខាតប្រយោជន៍ទាំងអស់គ្នា មិនតែប៉ុណ្ណោះធ្វើឲ្យមនុស្សស្លាប់ជាបន្តបន្ទាប់ មិនថាជាជនជាតិណា? មិនថាទាហានឬប្រជាជនស្លាប់ទេ ខ្ញុំចង់បានតែសុខសន្តិភាពដូចសព្វថ្ងៃ។
ខ្ញុំជាជនជាតិដើមភាគតិចព្នងរស់នៅក្នុងប្រទេសកម្ពុជា ជាយូរយារណាស់មកហើយ រស់នៅតាមតំបន់ជ្រលងព្រៃភ្នំ បងប្អូនយើងខ្ញុំ មិនដែលមានទំនាស់គ្នារហូតដល់កាប់សម្លាប់គ្នានោះទេ រស់នៅតាមទំនៀមទម្លាប់ប្រពៃណីរៀងៗខ្លួន។ មានប្រពៃណីសែនព្រេនដើម្បីសងគុណដូនតាម្ចាស់ស្រុកដូចជាកាប់ក្របី ផឹកស្រាពាង ជួនណាសែនមាន់តាមលទ្ធភាពរៀងៗខ្លួន នៅពេលប្រកបរបរស្រែចម្ការបានទទួលទិន្នផលល្អ។ ក្រុមជនជាតិភាគតិចយើងខ្ញុំ រស់ក្នុងព្រៃភ្នំមែនតែមានសេចក្តីសុខនៅក្នុងគ្រួសារ មានសិទ្ធិសេរីភាព នៅពេលខ្លះដើរចាប់សត្វមកចែកគ្នាហូប។
នៅឆ្នាំ១៩៥៤ ប្រទេសជាតិបានទទួលឯករាជ្យពីប្រទេសបារាំង ក៏ជនជាតិដើមភាគតិចជាច្រើនអំបូររស់នៅបានសុខសប្បាយធម្មតា។ នៅអំឡុងឆ្នាំ១៩៦៨ ជនជាតិដើមភាគតិចរស់នៅក្នុងខេត្តមណ្ឌល គិរី បានទទួលរងគ្រោះដោយសារទម្លាក់គ្រាប់បែកអាមេរិកជះឥទ្ធិពលពីសង្រ្គាមវៀតណាម។ រហូតដល់ឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ដោយសេនាប្រមុខ លន់ នល់ សង្រ្គាមកាន់តែរីករាលដាលនៅក្នុងប្រទេសកម្ពុជាធ្វើឲ្យជនជាតិដើមភាគតិចរស់នៅទាំងភ័យខ្លាចរឿងសង្រ្គាម។ ទោះបីសង្រ្គាមទម្លាក់គ្រាប់បែករបស់ទាហានលន់ នល់ នៅអំឡុងពេលនោះមិនបានបន្តគ្រោះថ្នាក់ធ្ងន់ធ្ងរទេ តែធ្វើឲ្យខូចខាតព្រៃព្រឹក្សាដំណាំស្រែចម្ការ រួមទាំងងាប់គោក្របី ជាពិសេសសត្វដំរីជាទីស្រឡាញ់សម្រាប់ជនជាតិដើមភាគតិចយើងខ្ញុំ។
នៅឆ្នាំ១៩៧៥ ជនជាតិដើមភាគតិច រស់នៅភូមិពូតាំង និងភូមិមួយចំនួនទៀតត្រូវខ្មែរក្រហម ជម្លៀសទៅកាន់ស្រុកកោះញ៉ែក ដែលមានចម្ងាយជិតមួយរយគីឡូម៉ែត្រ ពីទីរួមខេត្តមណ្ឌលគិរី។ ប្រជាជនធ្វើដំណើរដោយលំបាក ខ្វះស្បៀងអាហារនៅក្នុងពេលធ្វើដំណើរ និងមានបងប្អូនមួយចំនួនធ្លាក់ខ្លួនឈឺគ្មានថ្នាំព្យាបាល។ ខ្ញុំ រួមទាំងបងប្អូនជនជាតិភាគតិចជាច្រើននាក់ផ្សេងទៀត មិនដែលបានជួបប្រទះដូចនៅក្នុងរបបខ្មែរក្រហមនេះទេ ថ្មីត្បិតក្រុមយើងខ្ញុំធ្លាប់រស់នៅក្នុងព្រៃភ្នំ ក៏មិនដែលជួបការលំបាក់បែបនេះដែរ។ ខ្ញុំត្រូវបានខ្មែរក្រហម ប្រើឲ្យធ្វើការងារហួសកម្លាំង គ្មានពេលសម្រាក ជួនណាប្រើឲ្យធ្វើការងារដកស្ទូងលើកទំនប់ប្រឡាយ។ នៅពេលយប់ បងប្អូនបង្កើតខ្ញុំចំនួន៧នាក់ និងប្តីម្នាក់បានស្លាប់ដោយសារជំងឺហើម និងគ្មានអាហារហូបគ្រប់គ្រាន់។ បន្ទាប់ពីប្តីស្លាប់ អង្គការបានចាត់តាំងខ្ញុំឲ្យមកធ្វើការក្នុងសហករណ៍ មានតួនាទីជាចុងភៅ(អ្នកដាំបាយនិងធ្វើម្ហូប) នៅអំឡុងពេលនោះ ខ្ញុំបានហូបឆ្អែតខ្លះ និងមិនឆ្អែកខ្លះ រហូតបានកូនរស់ចំនួន៦នាក់ បានវិលត្រឡប់មកស្រុកកំណើតវិញ។
នៅឆ្នាំ១៩៧៩ របបខ្មែរក្រហម បានដួលរលំកម្មាភិបាលខ្មែរក្រហមជាច្រើន បានរត់ភៀសខ្លួនទៅព្រំដែនខ្មែរ-ថៃ នៅពេលនោះខ្ញុំ និងកូនៗបានវិលមករស់នៅភូមិស្រុកកំណើតវិញ រស់នៅភូមិពូតាំង ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគីរី។ ខ្ញុំ បានមកដល់ដំបូងនៅឆ្នាំ១៩៧៩ នៅភូមិពូតាំងមានប្រជាជនជនជាតិដើមភាគតិចរស់នៅតែ៥គ្រួសារ ប៉ុណ្ណោះ។ ខ្ញុំរស់នៅទាំងភ័យខ្លាច ព្រោះមានកម្លាំងយោធាខ្មែរក្រហមបន្តរស់នៅក្នុងព្រៃ រហូតឆ្នាំ១៩៨០ ទើបប្រជាជនចូលថែមទៀត។ ថ្វីត្បិតតែរបបខ្មែរក្រហម ដួលរលំទៅពិតមែន តែកម្លាំងយោធាខ្មែរក្រហមជាច្រើនកងពលនៅពាសពេញព្រៃតាមព្រំដែន នៅតែបន្តធ្វើសង្រ្គាមជាបន្តបន្ទាប់ជាមួយកងទ័ពវៀតណាម និងកងទ័ពរដ្ឋាភិបាលភ្នំពេញ។ ខ្ញុំ និងប្រជាជនផ្សេងទៀតបន្តរស់នៅទាំងភ័យខ្លាចរហូតដល់ឆ្នាំ១៩៩៩ ទើបប្រទេសជាតិមានសន្តិភាព ដោយសារកម្លាំងខ្មែរក្រហម ទទួលយកបទឈប់បាញ់ ព្រមធ្វើសមាហរណ៍កម្មជាមួយរដ្ឋាភិបាល។ ក្រុមជនជាតិដើមភាគតិចយើងខ្ញុំ មានចិត្តសប្បាយរីករាយណាស់ នាពេលបច្ចុប្បន្ន និងថ្ងៃអនាគត ហើយយើងខ្ញុំមិនចង់ឃើញសង្រ្គាមទេ។ សព្វថ្ងៃខ្ញុំ នៅមានជំងឺដូចជាឈឺចង្កេះ,ឈឺក្បាលជាប្រចាំ ណាមួយខ្លួនកាន់តែចាស់ជរា។
---------------------------------------------
អត្ថបទៈ សុខ វណ្ណៈ

#មឈ្ឈមណ្ឌលឯកសារកម្ពុជា #ព្រះរាជបណ្ណាល័យហ្លួងម៉ែ

ក្នុងនាមខ្ញុំមានសាច់ មានឈាមជាខ្មែរ ខ្ញុំពិតជាឈឺចាប់ជាពន់ពេក មិនអាចទទួលយកនូវទង្វើរដ៏គគ្រិច ដ៏ថោកទាប របស់សៀមដែលបានធ្វើមកលើ...
08/01/2025

ក្នុងនាមខ្ញុំមានសាច់ មានឈាមជាខ្មែរ ខ្ញុំពិតជាឈឺចាប់ជាពន់ពេក មិនអាចទទួលយកនូវទង្វើរដ៏គគ្រិច ដ៏ថោកទាប របស់សៀមដែលបានធ្វើមកលើកម្ពុជា យល់ព្រមកិច្ចចរចាជាមួយគ្នាតែលួចខាំពីរក្រោយ ដោយលួចចាប់ទាហានខ្មែរយកទៅធ្វើជាឈ្លឺយសឹក ប៉ុន្ដែពេលប្រគល់ទាហានមកអោយកម្ពុជាវិញ ហាក់មានភាពភ្លេចភ្លាំងស្មារតី ដូច្នេះអង្គការដែលពាក់ព័ន្ធនៅលើពិភពលោក គួរតែគិតពិចារណាអោយមែនទែនពាក់ព័ន្ធនឹងរឿងរ៉ាវនេះ…!

រូបភាព: ក្រសួងព័ត៌មាន

#កម្ពុជាប្រើសិទ្ធការពារខ្លួន #ថៃជាអ្នកផ្តើមសង្គ្រាម

Mom: ហ្អែងចាយអីខ្លះ ប្រាក់ខែទឹមបើកបានមួយអាទិត្យអស់រលីងMe:             ___________________________   #កម្ពុជាប្រើសិទ្ធការ...
08/01/2025

Mom: ហ្អែងចាយអីខ្លះ ប្រាក់ខែទឹមបើកបានមួយអាទិត្យអស់រលីង
Me:

___________________________
#កម្ពុជាប្រើសិទ្ធការពារខ្លួន #ថៃជាអ្នកផ្តើមសង្គ្រាម #ប្រទេសថៃបាញ់កម្ពុជាមុន

07/31/2025

ព្រឹកនេះ ចំណាប់ខ្លាំងទាំង ១៩នាក់ ត្រូវបានដោះលែង

រយៈពេលប៉ុន្មានថ្ងៃកន្លងផុតទៅ បន្សល់ទុក្ខនៅការឈឺចាប់របស់ប្រជាជនខ្មែរគ្រប់ៗរូប ដែលចង់ចាំវាទុកជាប្រវត្តិសាស្រ្តដ៏ឈឺចាប់ ដែល...
07/30/2025

រយៈពេលប៉ុន្មានថ្ងៃកន្លងផុតទៅ បន្សល់ទុក្ខនៅការឈឺចាប់របស់ប្រជាជនខ្មែរគ្រប់ៗរូប ដែលចង់ចាំវាទុកជាប្រវត្តិសាស្រ្តដ៏ឈឺចាប់ ដែលសៀមបានបំផ្លាញដោយចេតនា ដូច្នេះខ្ញុំសង្ឈឹមថាពិភពលោកនឹងមានដំណោះស្រាយ និងរកយុត្តិធម៌ជូនកម្ពុជា ដែលជាអ្នករងគ្រោះនៅក្នុងសង្រ្គាមនេះ💔🇰🇭

#កម្ពុជាប្រើសិទ្ធការពារខ្លួន #ថៃជាអ្នកផ្តើមសង្គ្រាម

07/30/2025

Breaking News: ទាហានសៀមបានចាប់ទាហានខ្មែរយើងចំនួន ២០នាក់(រត់រួច១នាក់)
យកទៅប្រទេសវា 🥺

💔
07/29/2025

💔

ខ្ញុំកាន់ទុក្ខចំពោះយុទ្ធជនដ៏អង់អាច ដ៏អស្ចារ្យដែលបានពលីក្នុងសមរភូមិ….!🕊️💔ក្នុងនាមខ្ញុំជាយុវជនម្នាក់ សូមធ្វើការដឹងគុណចំពោះ...
07/29/2025

ខ្ញុំកាន់ទុក្ខចំពោះយុទ្ធជនដ៏អង់អាច ដ៏អស្ចារ្យដែលបានពលីក្នុងសមរភូមិ….!🕊️💔

ក្នុងនាមខ្ញុំជាយុវជនម្នាក់ សូមធ្វើការដឹងគុណចំពោះយុទ្ធជនដ៏អង់អាច ដ៏អស្ចារ្យរបស់កម្ពុជាដែលបានពលីក្នុងសមរភូមិសង្រ្គាមខ្មែរ-សៀម ដែលសៀមជាអ្នកធ្វើវាយប្រហាមកលើមូលដ្ឋានកងទ័ពរបស់ខ្មែរយើងតាំងពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៥ កន្លងមក។ ហើយប្រទេសសៀមក៏នៅតែបន្តសកម្មភាពឈ្លានពានដែនដីកម្ពុជាទៀតរហូតដល់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពសៀមបានធ្វើការវាយប្រហារមកលើកងទ័ពកម្ពុជាជាថ្មី ហើយកងទ័ពខ្មែរបានធ្វើការវាយបកទៅវិញក្នុងចេតនាការពារបូរណភាពទឹកកម្ពុជា រហូតដល់មានសង្រ្គាមកើតឡើងនៅតាមបណ្ដោយព្រុំដែនកម្ពុជា-សៀម។

Rest In Peace Khmer Army🕊️💔

#អោយភ្លេចអ្វីភ្លេចបានតែបើអោយបំភ្លេចទង្វើរចោរសៀមបំពានកម្ពុជានេះANHបំភ្លេចមិនបានទេ

🇰🇭
07/28/2025

🇰🇭

Address

822 E. 20th Street
Los Angeles, CA
90011

Website

https://www.youtube.com/channel/UCJ9XMZeKVZUv_Qwlt3qYY6A

Alerts

Be the first to know and let us send you an email when Vik posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Vik:

Share

Category