M9 Media

M9 Media Love Anything welcome to my oun leangheng page


I'm very glade that you follow me for Creator video

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជារាជធានីភ្នំពេញ, ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥អ្ន...
08/03/2025

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
រាជធានីភ្នំពេញ, ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជូនព័ត៌មានដល់សាធារណៈជន និងសហគមន៍អន្តរជាតិ មេត្តាជ្រាបថា តាមព័ត៌មានដែលទើបទទួលបាន នៅវេលាម៉ោង ១០:៤៩នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ សហការជាមួយអាជ្ញាធរថៃ បានណែនាំឱ្យប្រជាជនខ្លួនដែលនៅសេសសល់នៅតំបន់ជាប់ព្រំដែនក្នុងខេត្តសុរិន្ទ ឱ្យចេញឱ្យអស់ត្រឹមយប់នេះ។ តាមប្រភពព័ត៌មានដដែលក៏បានបញ្ជាក់ថា កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែន ចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហាររហូតដល់តំបន់អានសេះ ដែលការវាយលុកនេះនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដែលគ្រោងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ការរៀបចំផែនការវាយលុកនេះជាការរំលោភមកលើបូរណភាពទឹកដីកម្ពុជា នៅមុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ(GBC) ហើយក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរបំផុត នូវបទឈប់បាញ់ដែលប្រទេសទាំងពីរបានឯកភាពគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិនជាសាក្សី។ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយទប់ស្កាត់ឱ្យខាងតែបាន ឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវផែនការឈ្លានពានរបស់ខ្លួនករណីព័ត៌មាននេះជាការពិត ហើយងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់ ដើម្បីសន្តិភាព និងស្ថិរភាព នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរផង និងតំបន់ទាំងមូលផង។

Press Release from the Spokesperson of the
Ministry of National Defense of the Kingdom of Cambodia Phnom Penh, 3 August 2025

The Spokesperson of the Ministry of National Defense of the Kingdom of Cambodia would like to inform the general public and the international community that, according to received information at 10:49 a.m. on 3 August 2025, the Thai military, in cooperation with Thai authorities, has instructed its remaining civilians in the border area of Surin Province to evacuate by tonight.

The same sources also confirmed that the Thai military plans to launch attacks along the border starting from the Tamone Thom Temple, Ta Krabey Temple, Preah Vihear Temple, up to the Anseh area. These attacks are expected to commence soon, prior to the scheduled meeting of the Extraordinary Meeting of the General Border Committee (GBC) on 7 August 2025 in Kuala Lumpur, Malaysia.

This planned offensive constitutes a violation of the territorial sovereignty of Cambodia before the GBC meeting, and it is a serious breach of the ceasefire agreement mutually agreed upon by both countries on 28 July 2025 in Kuala Lumpur, with Malaysia, the United States, and China as witnesses.

Cambodia appeals to the international community to help prevent this at all costs and urges the Thai side to immediately stop its planned aggression, if this information is true, and to respect the ceasefire agreement fully for the sake of peace and stability along the border areas of both countries and the entire region.

08/03/2025

កំពុងប្រារព្ធខួប 3 ឆ្នាំរបស់​ខ្ញុំ​នៅ​លើ Facebook។ សូម​អរគុណ​សម្រាប់​ការ​បន្ត​គាំទ្រ​របស់​អ្នក។ ខ្ញុំ​មិន​អាចធ្វើបានទេ បើគ្មាន​អ្នក។ 🙏🤗🎉

«វាមិនធ្ងន់ទេ ! ព្រោះវាជាបងប្អូនបង្កើតរបស់ខ្ញុំ» ពាក្យស្លោកដ៏ពេញនិយមដែលមនុស្សទូទៅគួរពិចារណាពីអត្ថន័យ ❤️វាមិនធ្ងន់ទេ ព្រោ...
07/31/2025

«វាមិនធ្ងន់ទេ ! ព្រោះវាជាបងប្អូនបង្កើតរបស់ខ្ញុំ» ពាក្យស្លោកដ៏ពេញនិយមដែលមនុស្សទូទៅគួរពិចារណាពីអត្ថន័យ ❤️

វាមិនធ្ងន់ទេ ព្រោះវាជាសាកសពប្អូនប្រុសខ្ញុំ គឺជាពាក្យស្លោកជប៉ុនមួយឃ្លាដ៏ពេញនិយម ដែលពលរដ្ឋជប៉ុន តែងយកមកអប់រំមនុស្សឲ្យមានគុណធម៌ និងសីលធម៌ និងកតូញ្ញូចំពោះបងប្អូន សាច់ញាតិខ្លួនក្នុងជីវភាពរសនៅប្រចាំថ្ងៃ ។ យោងតាមការផ្សាយតាមបណ្តាញសង្គម ពាក្យស្លោកមួយឃ្លានេះ ត្រូវបានគេឲ្យដឹងថា មានកំណើតដំបូងតាំងពីសម័យសង្គ្រាមក្នុងប្រទេសជប៉ុនមកម្លេះ ។ ប្រវត្តិនៃពាក្យស្លោកនេះ ត្រូវបានគេដំណាលថា មានក្មេងប្រុសជប៉ុនម្នាក់ បានស្ពាយសាកសពប្អូនប្រុសរបស់ខ្លួន នៅលើខ្នងអស់រយៈពេលច្រើនម៉ោង និងច្រើនគីឡូម៉ែត្រ នៅពេលធ្វើដំណើរតាមផ្លូវ ។ ដោយឃើញពីការលំបាកនឹងសភាពធ្ងន់ នៃក្មេងប្រុសដែលដាក់សពប្អូនប្រុសនៅលើខ្នងយ៉ាងយូនោះ ពេលនោះមានទាហ៊ានជប៉ុនម្នាក់ បានពោលទៅកាន់ក្មេងនោះថា “ឯងឆាប់បោះសាកសពលើខ្នងចោលទៅ វាធ្ងន់ហើយ ហត់ណាស់”​ ។ ឆ្លើយតបនឹងការឈឺឆ្អាលនៃទាហ៊ានរូបនោះ ក្មេងប្រុសនោះបានពោលទៅកាន់គាត់វិញថា “ខ្ញុំមិនធ្ងន់ទេ! វាជាសាក សពប្អូនប្រុសរបស់ខ្ញុំ” ។ ពេលទាហ៊ានរូបនោះ ក្រោយបានឮនូវពាក្យមួយឃ្លានោះហើយ គាត់បានយល់ និងរំភើបចំពោះទឹកចិត្តក្មេងប្រុសនោះ ព្រមជាមួយនឹងការសម្រក់ទឹកភ្នែកផងដែរ ។ រឿងនេះក៏ក្លាយជាពាក្យស្លោកមួយដ៏ល្បីក្នុងប្រទេសជប៉ុនដែលថា “វាមិនធ្ងន់ទេ ព្រោះវាជាបងប្អូនរបស់ខ្ញុំ” ។

នៅក្នុងសង្គមបច្ចុប្បន្ន ដោយសារតែមើលឃើញពីភាពប្រាសចាកពីសេចក្តីស្រឡាញ់ រវាងសាច់ញាតិ បងប្អូន ក្រុមគ្រួសារ ទើបនាំឲ្យអ្នកដែលមានគំនិតអប់រំមួយចំនួន បានលើកនូវពាក្យស្លោកមួយឃ្លានេះ ដើម្បីជាឧទាហរណ៍ និងអប់រំមនុស្សទូទៅ ។ យោងតាមបណ្តាញសង្គមមួយចំនួន បានលើកឡើងថា៖ សម័យនេះ មានច្រើនណាស់ដែលស្អប់ និងសម្លាប់បងប្អូនបង្កើតខ្លួនឯង ដើម្បីដណ្តើមទ្រព្យគ្នា ប៉ុន្តែត្រូវដឹងថា ចុងក្រោយគ្មាននរណាសំខាន់ជាងបងប្អូនបង្កើតរបស់យើងទេ ដូច្នេះយើងគប្បីត្រូវកតញ្ញូចំពោះអ្នកទាំងនោះដោយ

– នៅពេលបងប្អូនយើងដួល យើងត្រូវលើកគាត់។

– នៅពេលគាត់ហត់ យើងត្រូវជួយគាត់។

– នៅពេលគាត់ទន់ខ្សោយ យើងត្រូវជំរុញគាត់។

– ពេលគាត់ខ្វះខាត យើងត្រូវជួយគាត់។

អត្តបទដោយ៖​ Kasen Media Post

ជឿអត់បងប្អូនថា1ម៉ឺនជាងធ្វើផ្ទះក្រពើហារបានយ៉ាងស្អាត🥰☎️ 👉  t.me/OunLeangheng168( 0966419039 )
07/21/2025

ជឿអត់បងប្អូនថា1ម៉ឺនជាងធ្វើផ្ទះក្រពើហារបានយ៉ាងស្អាត🥰
☎️ 👉 t.me/OunLeangheng168( 0966419039 )

ម៉ៅផ្ដាច់អាចកាន់សោរចូលជុះបាន 😀🏠
07/14/2025

ម៉ៅផ្ដាច់អាចកាន់សោរចូលជុះបាន 😀🏠

ទឹកដីអាឆារិយៈ មើលទៅដូចជាឋានសួគ៌ស្រស់ស្អាតខ្លាំងណាស់ 🥰
07/14/2025

ទឹកដីអាឆារិយៈ
មើលទៅដូចជាឋានសួគ៌ស្រស់ស្អាតខ្លាំងណាស់ 🥰

សម្លម្ជូរផ្សិត ឆ្ងាញ់ៗ 😂
07/13/2025

សម្លម្ជូរផ្សិត ឆ្ងាញ់ៗ 😂

ទោះរៀនដល់បណ្ឌិត ✍️ ទស្សនៈល្អគួរតែចែករំលែកបន្ត🙏
07/10/2025

ទោះរៀនដល់បណ្ឌិត ✍️ ទស្សនៈល្អគួរតែចែករំលែកបន្ត🙏

Address

89-16 Jamaica Avenue, Woodhaven
Los Angeles, CA
11421

Telephone

+855966419039

Website

Alerts

Be the first to know and let us send you an email when M9 Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to M9 Media:

Share

Category