VDO24 ពិភព​វីដេអូ​

09/04/2026

ប៉ូលីសចរាចរណ៍ស្រុកខ្មែរ បោះដៃថាដឹកចិន ដល់ពេលដឹកខ្មែរគ្មានអ្វីត្រូវនិយាយ ទៅចុះបង🤣
👉នេះឬការអនុវត្តច្បាប់????
👉អោយតែដឹកចិនគឺខុសច្បាប់ទាំងអស់មែនខ្ញុំឆ្ងល់ណាស់??

08/30/2026

ក្តៅៗ!! អ្នកមីងជាអ្នកទិញថ្នាំគាត់ប្រាប់ថាបាញ់លុយចូលកុងហើយ ខណះអ្នកលក់ថាអត់ឃើញលុយចូល កុង.ថ្ងៃទី២៩/០៨/២០២៦។
នៅចំណុចទល់មុខមន្ទីរពេទ្យលោកសង្ឃ ស្ថិតនៅលើផ្លូវ ២៧១ សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

អធិការរងខណ្ឌកំបូលម្នាក់ នាំស្រីស្នេហ៍ចូលបន្ទប់ជួលទាំងថ្ងៃ ប្រពន្ធតាមទាន់ហែកដំបូលរត់បាត់ស្រមោល ភ្នំពេញ ៖ លោកវរសេនីយ៍ទោអធិ...
08/28/2026

អធិការរងខណ្ឌកំបូលម្នាក់ នាំស្រីស្នេហ៍ចូលបន្ទប់ជួលទាំងថ្ងៃ ប្រពន្ធតាមទាន់ហែកដំបូលរត់បាត់ស្រមោល

ភ្នំពេញ ៖ លោកវរសេនីយ៍ទោអធិការរង ផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូលម្នាក់ ខណៈកំពុងឡើងឋានសួគ៌ជាមួយស្រីស្នេហ៍ នៅក្នុងបន្ទប់ជួលមួយកន្លែង យ៉ាងត្រេកត្រអាលទាំងថ្ងៃត្រង់ ត្រូវបានប្រពន្ធតាមទាន់។

រំពេចនោះ លោកអធិការរង ភ័យស្លាន់ស្លោឡើងហែកពិដាន និងដំបូលបន្ទប់ផ្ទះជួល រត់គេចខ្លួនបាត់ដោយសុវត្ថិភាព នៅសល់តែស្រីស្នេហ៍ ស្ថិតនៅក្នុងបន្ទប់ជួលនោះតែម្នាក់ឯង។ បន្ទាប់មក ក៏ត្រូវបាននគរបាលប៉ុស្តិ៍ប្រទះឡាងនាំទៅធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការទាក់គ្នាជាមួយលោកអធិការរងរូបនោះ តទៅទៀត ហើយនេះក៏ជាលើកទី២ដែរ ដែលប្រពន្ធតាមទាន់លោកអធិការរងខាងលើ និងស្រីស្នេហ៍រូបនេះ កំពុងឡើងឋានសួគ៌ជាមួយគ្នា ។

រឿងរ៉ាវស្នេហាប្រពន្ធតាមទាន់លោកអធិការរង ជាប្ដីដេកជាមួយស្រីស្នេហ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួលលេខ A1-12 ជាន់ទី២ នៅក្នុងភូមិភា សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។

08/27/2026

នៅប្រទេសនេប៉ាល់ ដំរីបានជួយសង្គ្រោះមនុស្សម្នាក់ដែលជាប់នៅក្នុងទឹកជំនន់! 🐘❤️‍🩹....

08/27/2026

ទឹកជំនន់នៅនេប៉ាល់ ប្រជាពលរដ្ឋរត់ឡើងលើភ្នំ

ជនល្មើស​ឈ្មោះ​ ឆេង​ ភារុន​ អាយុ​ ២៥​ ឆ្នាំ​ បានរត់គេចខ្លួន​ទៅ​វៀតណាម​តាមច្រកអន្តរជាតិ​បាវិត​ បន្ទាប់​ពី​ ប៉ុនប៉ង​ធ្វើ​ឃា...
08/23/2026

ជនល្មើស​ឈ្មោះ​ ឆេង​ ភារុន​ អាយុ​ ២៥​ ឆ្នាំ​ បានរត់គេចខ្លួន​ទៅ​វៀតណាម​តាមច្រកអន្តរជាតិ​បាវិត​ បន្ទាប់​ពី​ ប៉ុនប៉ង​ធ្វើ​ឃាត(​ ប្រេីដបស្រាវាយក្បាលជនរងគ្រោះប្រេះលលា​ )​ ​លេី​យុវជន​ម្នាក់​នៅខណ្ឌ​បឹងកេងកង​ កាល​ពី​អាធ្រាត្រ​ថ្ងៃ​ទី​ ២២​ ឈានចូលថ្ងៃទី​ ២៣​ ខែ​ សីហា​ ឆ្នាំ​ ២០២៦​ ។

សមត្ថកិច្ចគួរ​សហការ​ជាមួយ​នគរបាល​វៀតណាម​ តាមយក​ជនល្មេីសរូបនេះ​មកទទួលទោសតាមច្បាប់​ ។ បេីយឺតយ៉ាវ​ជនល្មេីស​អាច​ឡេីង​យន្តហោះ​ចេញពី​វៀតណាម​ទៅ​ប្រទេសទី៣​ បាន​ ។

08/15/2026

ម៉ាក់ម៉ាក់ គិតមិចដែរ?

08/13/2026

នគរបាលរាជធានីភ្នំពេញ នាំខ្លួនស្រ្តីម្ចាស់ហាងទូរស័ព្ទម្នាក់ ពាក់ព័ន្ធករណីជេរប្រមាថកងទ័ពជួរមុខទៅសួរនាំ

08/11/2026

សូមបងប្អូនស្តាប់សំដីរបស់ម្ចាស់ហាងទូរស័ព្ទមួយកន្លែងនៅភ្នំពេញ ដែលបានជេរប្រមាថយ៉ាងធ្ងន់ៗចំពោះទាហានជួរមុខយើងម្នាក់ឈរជើងការពារទឹកដីនៅប្រាសាទតាមាន់ ពេលដែលគាត់បានកម្មង់ទិញទូរស័ព្ទមួយគ្រឿង។

វីរៈកងទ័ពយើងរូបនេះ បានកម្មង់ទិញទូរស័ព្ទពីហាងខាងលើ តែពេលម្ចាស់ហាងផ្ញើទៅ ស្រាប់តែទូរស័ព្ទប្រើមិនកើត គាត់ក៏ផ្ញើត្រឡប់មកម្ចាស់ហាងវិញ តែម្ចាស់ហាងមិនបានផ្ញើទូរស័ព្ទ និងលុយជូនគាត់វិញនោះទេ។

មិនត្រឹមតែមិនផ្ញើទូរស័ព្ទ និងលុយទៅគាត់វិញទេ ថែមទាំងជេរប្រមាថកប់ៗមាត់យ៉ាងខ្លាំង។

08/10/2026

ជូនពរប្អូនៗស្រីៗប្រឡងទទួលបានលទ្ធផលល្អៗ ចំណែកប្រុសៗគ្នាយើងវិញមួយជាប់ៗទៅបានហើយ 😆✍️📝

#វិទ្យាល័យចំណេះទូទៅនឹងបច្ចេកទេសហ៊ុនសែនជម្ពូវន័ #បាក់ឌុប2026

Address

Los Angeles, CA

Website

Alerts

Be the first to know and let us send you an email when VDO24 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category