PSR Reaction

Contact the business

PSR Reaction អរគុណពុកម៉ែបងប្អូនដែរស្រលាញ់ចូលចិត្តនិងជួយ​ ឡាច​និងស៊ែរវីដេអូរបស់ខ្ញុំ😘
(1)

កុំខ្លាចអ្នកកាងទោះធំប៉ុណ្ណា! ម៉ែហ៊ុនស៊ីណាតស្នើចាត់ការកន្លែងបញ្ចាំខុសច្បាប់ និងរកយុត្តិធម៌ឱ្យជនរងគ្រោះឱ្យឃើញ។ឃើញប៉ុន្មានថ...
10/03/2026

កុំខ្លាចអ្នកកាងទោះធំប៉ុណ្ណា! ម៉ែហ៊ុនស៊ីណាតស្នើចាត់ការកន្លែងបញ្ចាំខុសច្បាប់ និងរកយុត្តិធម៌ឱ្យជនរងគ្រោះឱ្យឃើញ។

ឃើញប៉ុន្មានថ្ងៃនេះ រឿងហាងបញ្ចាំផ្ទុះឡើងបែកពេញស្រុកតែម្តង។ អ្នកម៉ែសង្ឃឹមថានឹងមានយុត្តិធម៌ពិតប្រាកដសម្រាប់ជនរងគ្រោះ ហើយក៏មិនខ្លាចពួកអ្នកកាងនៅពីក្រោយខ្នងដែរ។

សម័យនេះហើយ បើនៅតែមានអ្នកកាងបែបនេះ សង្គមយើងច្បាស់ជាគ្មានភាពយុត្តិធម៌ទេ។ អ្នកម៉ែសង្ឃឹមថា អស់លោកដែលមានបុណ្យស័ក្តិធំៗ មិនគួរយកតួនាទីមកកាងរឿងខុសច្បាប់អីឡើយ។

ត្រូវយកតួនាទីមកបម្រើរាស្ត្រ និងសង្គមជាតិយើងឱ្យបានល្អទើបថ្លៃថ្នូរ។ តែបើយកឋានៈមកធ្វើរឿងខុស គឺពិតជាល្មើសច្បាប់ ដែលរដ្ឋាភិបាលខំទុកចិត្តប្រគល់តួនាទីឱ្យអស់លោកហើយ។

សារនេះផ្ញើមកពីអាមេរិក ម៉ោង ១ យប់។

ថាអាមួយនោះជាឪចុង ចុះនេះជាឪបង្កើត ម៉េចក៏ដាច់ចិត្តធ្វើដាក់កូនស្រីខ្លួនឯងដែលទើបតែអាយុ ១១ ឆ្នាំបានទៅរួច? ពិតជាហួសចិត្តខ្លាំង...
10/03/2026

ថាអាមួយនោះជាឪចុង ចុះនេះជាឪបង្កើត ម៉េចក៏ដាច់ចិត្តធ្វើដាក់កូនស្រីខ្លួនឯងដែលទើបតែអាយុ ១១ ឆ្នាំបានទៅរួច?

ពិតជាហួសចិត្តខ្លាំងណាស់ កម្លាំងសមត្ថកិច្ចក្រុងឧដុង្គម៉ែជ័យ ទើបតែឃាត់ខ្លួនបុរសម្នាក់ឈ្មោះ រឿន ទិត្យ អាយុ ៤២ ឆ្នាំ បន្ទាប់ពីដឹងថាគាត់បានរំ/-លោ/ភកូនស្រីបង្កើតរបស់ខ្លួនឯង។

រឿងហេតុនេះបានកើតឡើងនៅភូមិរ៉ា សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ តាមការរៀបរាប់ពីក្មេងស្រីរងគ្រោះ ឪពុកចិត្តអប្រិយម្នាក់នេះបានធ្វើបាបនាងជាបន្តបន្ទាប់ តាំងពីខែមិថុនា ឆ្នាំ ២០២៦ មកម្ល៉េះ។

ជនសង្ស័យតែងតែឆ្លៀតឱកាសធ្វើសកម្មភាព នៅពេលដែលម្ដាយ និងជីដូនមិននៅផ្ទះ ដើម្បីបំ/ពា/នកូនស្រីដែលមានអាយុទើបតែ ១១ ឆ្នាំ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមច្បាប់ហើយ។

ទីបំផុតបង​ វណ្ណដេ​ ទទួលបានឡានមួយគ្រឿងពីបងប្រុស​អគ្គនាយកសាលា​ចុងអុីង​ សំរាប់បន្តសកម្មភាពមនុស្សធម៍ព្រោះកន្លងមកឃេីញថាគាត់ស្...
10/03/2026

ទីបំផុតបង​ វណ្ណដេ​ ទទួលបានឡានមួយគ្រឿងពីបងប្រុស​អគ្គនាយកសាលា​ចុងអុីង​ សំរាប់បន្តសកម្មភាពមនុស្សធម៍ព្រោះកន្លងមកឃេីញថាគាត់ស្ងាតព្រោះឡានគាត់ខូចពិបាកធ្វេីដំណេីរ

ស្នាមញញឹមត្រឡប់មកវិញហើយ! ទីបំផុតក្មេងប្រុសដែលត្រូវឪពុកចុងវាយធ្វើបាប បានចេញពីមន្ទីរពេទ្យហើយ។នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០...
10/03/2026

ស្នាមញញឹមត្រឡប់មកវិញហើយ! ទីបំផុតក្មេងប្រុសដែលត្រូវឪពុកចុងវាយធ្វើបាប បានចេញពីមន្ទីរពេទ្យហើយ។

នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នេះ លោក ផល្លា បានចែករំលែកដំណឹងល្អថា ប្អូនប្រុសតូចដែលគ្រប់គ្នាធ្លាប់បារម្ភ បានចេញពីពេទ្យដោយសុវត្ថិភាពហើយ។ អ្វីដែលកាន់តែរំភើបនោះ គឺម្តាយរបស់ប្អូនបានសុំឱ្យលោក ផល្លា ជួយមើលថែ និងឱ្យកូនទៅរស់នៅមណ្ឌលមែកឈើ ដើម្បីឱ្យគេទទួលបានការហូបចុក និងការរៀនសូត្រឱ្យបានត្រឹមត្រូវ។

លោក ផល្លា បានបញ្ជាក់ថា លោកតែងតែរីករាយក្នុងការជួយដល់ក្មេងៗដែលជួបការលំបាក ហើយសម្រាប់ក្មេងប្រុសម្នាក់នេះ ទឹកមុខរបស់គេគឺបានបញ្ជាក់គ្រប់យ៉ាងហើយថាគេត្រូវការក្តីស្រឡាញ់ប៉ុណ្ណា។

លោកពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលបានជួយឱ្យប្អូនប្រុសមានស្នាមញញឹម និងមានជីវិតថ្មីដែលកក់ក្តៅម្តងទៀត។

បុរសដែលគេស្គាល់ថា ជាអ្នក​កួកជេនាំចូលម៉ូតូគេចពន្ធ មកលក់ចែកចាយបន្តដ៏សកម្មនោះ យប់មិញបេីករថយន្ត Toyota Hilux Travo ស៊េរីថ្មី...
10/02/2026

បុរសដែលគេស្គាល់ថា ជាអ្នក​កួកជេនាំចូលម៉ូតូគេចពន្ធ មកលក់ចែកចាយបន្តដ៏សកម្មនោះ យប់មិញបេីករថយន្ត Toyota Hilux Travo ស៊េរីថ្មី ក្នុងល្បឿនលឿន បុករះរថយន្តធុនធំ​ ខ្ទាតវិលទៅបុករ៉ឺម៉ក​ និងម៉ូតូកំពុងជិះតាមផ្លូវ បណ្ដាលឲ្យបុរសម្នាក់បានស្លា-ប់ ផ្លូវជាតិលេខ១ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីម៉ោងជាង១០យប់ ថ្ងៃទី១ ខែតុលា ២០២៦នេះ

ស្ដាប់ហើយចាប់អារម្មណ៍! ម្ដាយក្មេងថា ប្ដីមិនមានកំហុសណាស់ណាទេ នៅតែស្រឡាញ់ និងគិតចង់ត្រូវរ៉ូវគ្នាវិញបន្ទាប់ពីករណីក្មេងប្រុស...
10/01/2026

ស្ដាប់ហើយចាប់អារម្មណ៍! ម្ដាយក្មេងថា ប្ដីមិនមានកំហុសណាស់ណាទេ នៅតែស្រឡាញ់ និងគិតចង់ត្រូវរ៉ូវគ្នាវិញ

បន្ទាប់ពីករណីក្មេងប្រុសម្នាក់ត្រូវឪពុកចុងវាយធ្វើបាប ដែលបានធ្វើឲ្យមហាជនចាប់អារម្មណ៍ និងមានការលើកឡើងជាច្រើនជុំវិញជីវិតគ្រួសាររបស់ក្មេង ពេលនេះមានការបកស្រាយបន្ថែមពីម្ដាយក្មេងពាក់ព័ន្ធនឹងជំហររបស់នាងចំពោះប្ដី។

ក្នុងបទសម្ភាសន៍ជាមួយលោក ទេព ប៉ុន នៅពេលត្រូវបានសួរថា ប្រសិនបើថ្ងៃណាមួយប្ដីចេញពីពន្ធនាគារ តើនាងនឹងបន្តយកគាត់មកវិញឬយ៉ាងណា ម្ដាយក្មេងវ័យ ៤៤ ឆ្នាំរូបនេះបានរៀបរាប់ថា បងៗរបស់នាងបានប្រាប់ថា ប្រសិនបើគាត់កែខ្លួន ដឹងខុស មានសាក្សី មានការផ្ដិតមេដៃត្រឹមត្រូវ និងមានអាជ្ញាធរដឹងឮត្រឹមត្រូវ នោះនឹងឯកភាពយកគាត់មកវិញ។

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងបទសម្ភាសន៍មួយទៀតជាមួយលោក មាស សារ៉ា ម្ដាយក្មេងបានបញ្ជាក់ពីអារម្មណ៍របស់នាងចំពោះប្ដីថា ប្ដីរបស់នាងមិនមែនជាមនុស្សដែលមានកំហុសខ្លាំងណាស់នោះទេ ដោយនាងលើកឡើងថា រឿងនេះ កើតឡើង ដោយសារតែថ្នាំញៀនអូសទាញ។

#សង្គម​ #ពត៌មានទាន់ហេតុការណ៍​ #ពត៌មានបន្ថែម

អត់រួចខ្លួនទេ! ជនល្មើសយកដែកបញ្ឈរកាត់ទទឹងផ្លូវល្បឿនលឿន បំណងសម្លាប់មនុស្សច្បាស់ៗហ្មង។ ករណីនេះបានកើតឡើងកាលពីយប់ថ្ងៃទី២៨ ខែក...
10/01/2026

អត់រួចខ្លួនទេ! ជនល្មើសយកដែកបញ្ឈរកាត់ទទឹងផ្លូវល្បឿនលឿន បំណងសម្លាប់មនុស្សច្បាស់ៗហ្មង។ ករណីនេះបានកើតឡើងកាលពីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅចន្លោះ K54 តាមផ្លូវពីក្រុងព្រះសីហនុមកភ្នំពេញ។ តាមរយៈកាមេរ៉ាសុវត្ថិភាពនៅ K56 គេឃើញមានមនុស្សម្នាក់លីដែកដើរលើផ្លូវក្នុងគន្លងវ៉ាជែង រួចក៏យកដែកនោះទៅដោតបញ្ឈរកាត់ទទឹងផ្លូវនៅចំណុច K54 តែម្តង ដែលបង្កគ្រោះថ្នាក់ដល់ឡានអ្នកធ្វើដំណើរ។ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ បានឱ្យដឹងថា ខាងក្រុមហ៊ុនបានប្រគល់រូបភាពជនសង្ស័យទៅឱ្យសមត្ថកិច្ចហើយ និងបានជួយសម្របសម្រួលដល់ម្ចាស់ឡានរងគ្រោះក្នុងការដាក់ពាក្យបណ្ដឹងរួចរាល់ដែរ។ ពេលនេះសមត្ថកិច្ចកំពុងតាមរកចាប់ខ្លួនជនបង្កមកផ្ដន្ទាទោសតាមច្បាប់ឱ្យខាងតែបាន។

បងប្អូនណាស្គាល់ផ្ទះកុមាររងគ្រោះ ដែលត្រូវឪពុកចុងចិត្តតិរច្ឆានវាយធ្វើបាបខ្លះ។ឮថានៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង តែមិនដឹងថ...
10/01/2026

បងប្អូនណាស្គាល់ផ្ទះកុមាររងគ្រោះ ដែលត្រូវឪពុកចុងចិត្តតិរច្ឆានវាយធ្វើបាបខ្លះ។
ឮថានៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង តែមិនដឹងថាភូមិណា ឬឃុំណាឱ្យប្រាកដទេ។
លោកពូ ផែង វណ្ណៈ កំពុងស្វែងរកផ្ទះប្អូន ដើម្បីចុះទៅជួយអន្តរាគមន៍។ បើបងប្អូនណាបានដឹង ឬស្គាល់ទីតាំងច្បាស់ ជួយផ្ដល់ដំណឹងមកផង។ សូមអរគុណបងប្អូនទាំងអស់គ្នា។

ម្តាយស្រែកយំឡើងចង់សន្លប់ ព្រោះតែហួសចិត្តនឹងទង្វើប្តីក្រោយដែលហ៊ានវាយធ្វើបាបកូនបង្កើតខ្លួនឯងយ៉ាងព្រៃផ្សៃបំផុត!គាត់បានរៀបរា...
09/30/2026

ម្តាយស្រែកយំឡើងចង់សន្លប់ ព្រោះតែហួសចិត្តនឹងទង្វើប្តីក្រោយដែលហ៊ានវាយធ្វើបាបកូនបង្កើតខ្លួនឯងយ៉ាងព្រៃផ្សៃបំផុត!

គាត់បានរៀបរាប់ទាំងទឹកភ្នែកថា សូម្បីតែវីដេអូសកម្មភាពដែលគេថតបាន ក៏គាត់មិនហ៊ានចុចមើលដែរ ព្រោះវាជាការឈឺចាប់ខ្លាំងពេកដែលក្នុងនាមជាម្តាយម្នាក់ គាត់ពិតជាទទួលយកមិនបានឡើយ។

កូនប្រុសដែលគាត់ខំបីបាច់ថែរក្សា និងស្រឡាញ់ស្មើជីវិតតាំងពីតូចមក មិនគួរណាមកត្រូវឪពុកចុងធ្វើបាបយ៉ាងឃោរឃៅបែបនេះសោះ។

🔥 ឃើញទង្វើឪពុកចុងហើយ នាយគ្រឿនបង្ហោះចាក់ដោតមួយម៉ាត់៖ «គោឈរឲ្យកូនបៅ… មនុស្សចិត្ត សុំអង្វរបងខ្មាស់សត្វផង!» 😔💔
09/29/2026

🔥 ឃើញទង្វើឪពុកចុងហើយ នាយគ្រឿនបង្ហោះចាក់ដោតមួយម៉ាត់៖ «គោឈរឲ្យកូនបៅ… មនុស្សចិត្ត សុំអង្វរបងខ្មាស់សត្វផង!» 😔💔

Address

Los Angeles, CA

Website

Alerts

Be the first to know and let us send you an email when PSR Reaction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to PSR Reaction:

Shortcuts

Share

Category