Friday Daily News

Friday Daily News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Friday Daily News, Digital creator, Los Angeles, CA.

សូមស្វាគមន៍ លោកអ្នក ដែលបានតាមដាន រាល់ព័ត៌មាន ចេញផ្សាយ ដោយ អង្គភាព ហ្រ្វាយដេ ដេលី ញូស៍ www.k-fridaydailynews.com.kh ។ អង្គភាពយើងខ្ញុំ មានលិខិត អនុញ្ញាតត្រឹមត្រូវ ចេញពី ក្រសួងព័ត៌មាន ។ ចុច follow ដើម្បីទទួលព័ត៌មានថ្មីៗប្រចាំថ្ងៃ៕

09/09/2026

ក្រុងប៉ោយប៉ែត: ពលរដ្ឋមានដី ក្នុង ៤ ភូមិនេះ កុំអោយហួស ពេលឲ្យសោះ

លោក​វរសេនីយ៍​ទោ​ ចាន់​ ដារ៉ា​ ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ នៃ​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង​ បាន​ទ...
09/09/2026

លោក​វរសេនីយ៍​ទោ​ ចាន់​ ដារ៉ា​ ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ នៃ​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង​ បាន​ទទួល​ស្គាល់​ការបេីកបរបុកកិនទាងាប់​ចំនួន​ ៩០០​ ក្បាល​ និងបាន​ យល់ព្រម​ចេញ​មកដោះស្រាយ​សងសំណង​ចំនួន​ ១០លា​នរៀន​ ជូនដល់​ក្មួយ​ស្រី​កសិករ​ចិញ្ចឹម​ទាឈ្មោះ​ ម៉ៃ​ ទូច​ រួចហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​ ៩​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២៦​ ។ ការសម្របសម្រួល​នេះ​បាន​ធ្វើ​ឡេី​ង​បន្ទាប់​ពី​សារព័ត៌មាន​បាន​ផ្សាយ​ព្រោងព្រាត​បង្ហាញ​ក្ដី​អាណិត​កសិករ​ចិញ្ចឹម​ទា​ និង​ រិះគន់​លោក​វរសេនីយ៍​ទោ​ ចាន់​ ដារ៉ា​ យ៉ាង​ចាស់ដៃ​៕

ប្រតិភូគណៈកម្មការទី១០ ព្រឹទ្ធសភា និងពិធីប្រគល់-ទទួលកុំព្យូទ័រ ដែលជាអំណោយវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជាខេត្តស្វាយរៀង៖ ព្រឹ...
09/09/2026

ប្រតិភូគណៈកម្មការទី១០ ព្រឹទ្ធសភា និងពិធីប្រគល់-ទទួលកុំព្យូទ័រ ដែលជាអំណោយវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា

ខេត្តស្វាយរៀង៖ ព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយប្រតិភូគណៈកម្មការទី១០ ព្រឹទ្ធសភា និងពិធីប្រគល់-ទទួលកុំព្យូទ័រ ដែលជាអំណោយវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា។

ពិនេះក៏មានការញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវគណៈប្រតិភូនៃព្រឹទ្ធសភា លោកអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការរងកងកម្លាំងទាំង៣ លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុកទាំង៨ លោក លោកស្រីមេឃុំ ចៅសង្កាត់ទាំង៨០ លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត និងលោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត។

ឯកឧត្តម ម៉ម ប៊ុននាង មានប្រសាសន៍បញ្ជាក់ថា​កន្លងមកគណៈកម្មការទី១០ព្រឹទ្ធសភា និងវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជាបានចុះអនុស្សារណៈជាមួយគ្នាដេីម្បីចូលរួមជួយបណ្តុះបណ្តាលផ្តល់ចំណេះដឹង ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជូនកុមារ យុវជន និងប្រជាពលរដ្ឋកម្ពុជា ព្រមទាំងក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយបង្រៀន និងចូលរៀនបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលាតាមប្រព័ន្ធនិម្មិត ដែលស្របតាមទិសដៅធំនៃគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ និងជម្រុញដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ ឱ្យបន្តផ្សព្វផ្សាយព័ត៌មានអាហារូបករណ៍ ក៏ដូចជាការចុះឈ្មោះចូលរៀននៅវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា ពិសេសយុវជន-យុវនារីដែលមានជីវភាពខ្វះខាត ឬនៅតំបន់ដាច់ស្រយាល ដើម្បីទទួលបាននូវការសិក្សា ដែលមានគុណភាពស្តង់ដាអន្តរជាតិ និងមានភាពងាយស្រួលក្នុងការសិក្សា។

ឯកឧត្តមបន្ថែមថា មូលដ្ឋានគ្រឹះនៃប្រជាជាតិមួយរុងរឿង និងមានការរីកចម្រើនយ៉ាងឆាប់រហ័ស គឺស្ថិតនៅលើភាពសម្បូរបែប និងគុណភាពនៃធនធានមនុស្សដែលជាសសរទ្រូងក្នុងការទ្រទ្រង់អនាគតប្រទេសជាតិឱ្យបានរឹងមាំ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

សូមជម្រាបជូនថា គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភាមានគោលបំណងស្វែងយល់អំពីប្រសិទ្ធភាព និងបញ្ហាប្រឈមនានានៃការអនុវត្ត ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ជាមួយរដ្ឋបាលខេត្ត​ រដ្ឋបាលស្រុក ក្រុង និងឃុំ សង្កាត់នៃខេត្តស្វាយរៀង ក្នុងឱកាសនោះដែរ គណៈកម្មការទី១០ រួមជាមួយវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជាបាននាំយកុំព្យូទ័រយួរដៃ ចែកជូនថ្នាក់ដឹកនាំបណ្តាមន្ទីរ អង្គភាពជុំវិញខេត្តចំនួន ៣៥គ្រឿង អភិបាលក្រុង ស្រុកទាំង៨ ចំនួន ៨គ្រឿង និងប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន ៨០គ្រឿង ព្រមទាំងផ្សព្វផ្សាយ អាហាររូបករណ៍ដល់ឃុំ សង្កាត់ទូទាំងខេត្តស្វាយរៀងផងដែរ៕

09/08/2026
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញជាអធិបតីក្នុងពិធីចម្រើនព្រះបរិត្តនៅកីឡដ្ឋានព្រះខ័នរាជស្វាយរៀងខេត្តស្វាយរៀ...
09/07/2026

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញជាអធិបតីក្នុងពិធីចម្រើនព្រះបរិត្តនៅកីឡដ្ឋានព្រះខ័នរាជស្វាយរៀង

ខេត្តស្វាយរៀង៖ ព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ឌី វិជ្ជា ប្រធានក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងលោកជំទាវ ហ៊ុន ម៉ាណា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចម្រើនព្រះបរិត្ត និងសូត្រមន្តប្រោះព្រំសិរីសួស្តី ដែលបានប្រារព្ធឡើងនៅកីឡដ្ឋានព្រះខ័នរាជស្វាយរៀង និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ គណៈគ្រប់គ្រងក្លឹប គ្រូបង្វឹក កីឡាករ ព្រមទាំងបុគ្គលិក រួមនឹង ពីភ្ញៀវជាតិ-អន្ដរជា តិជា ច្រើន ក្នុង នោះក៏មានវត្តមានមន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ។

កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន សិរីសួស្តី ជ័យមង្គល និងប្រសិទ្ធពរជ័យដល់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង សម្រាប់ដំណើរការ និងការប្រកួតនានានៅរដូវកាលថ្មី។

ក្នុងឱកាសនោះ ឯកឧត្តម និងលោកជំទាវ បានអញ្ជើញអុជធូប ទៀន ថ្វាយផ្កាភ្ញីដល់ព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិ ព្រមទាំងបាននិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត សូត្រមន្ត និងប្រគេនទេយ្យទាន ដើម្បីឧទ្ទិសកុសលផលបុណ្យ និងសុំសេចក្តីសុខសាន្តត្រជាក់ត្រជុំដល់កីឡដ្ឋាន និងសមាជិកទាំងអស់នៃគ្រួសារបាល់ទាត់ព្រះខ័នរាជស្វាយរៀងទាំងមូល។

បន្ទាប់ពីកិច្ចសាសនាត្រូវបានបញ្ចប់ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ព្រមទាំងគណៈប្រតិភូ និងក្រុមការងារ បានចុះពិនិត្យទីលានប្រកួត ហេដ្ឋារចនាសម្ព័ន្ធកីឡដ្ឋាន និងបានថតរូបអនុស្សាវរីយ៍រួមគ្នានៅកណ្តាលវាលស្មៅបៃតងយ៉ាងស្រស់បំព្រង ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងរីករាយ៕

អតីតពលករមកពីថៃ និងយុវជននៅខេត្តកោះកុង កំពុងសម្លឹងមើលឱកាសការងារស្របច្បាប់ ៩៦០កន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ព័ត៌មានលម្អិត👉 ...
09/07/2026

អតីតពលករមកពីថៃ និងយុវជននៅខេត្តកោះកុង កំពុងសម្លឹងមើលឱកាសការងារស្របច្បាប់ ៩៦០កន្លែង និងអត្ថប្រយោជន៍ ប.ស.ស.

ព័ត៌មានលម្អិត👉 https://k-fridaydailynews.com.kh/?p=248

09/05/2026

ពិតជាចំឡែកមែន..! បុរសម្នាក់ ត្រូវបាន គេប្រទះឃើញ ដេ-កស្លា-ប់ ក្នុង ចង្រ្កាន អាំងសាច់ នៅមិនទាន់ដឹងមូលហេតុ ។

ហេុការនេះ បង្ករការភ្ញា-ក់ផ្អើ-ល នៅ ព្រឹកថ្ងៃទី ០៥ ខែកញ្ញា ឆ្នា២០២៦ នៅទល់មុខ ស្តង់អេតចាយ មួយកន្លែង ក្នុងភូមិសាស្រ្ត សង្កាត់ អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ចំពោះករណីនេះ នៅថ្ងៃខែឆ្នាំដដែលនេះ សារព័ត៌មាន Friday Daily News យើង នៅមិនទាន់បានទទួលការបំភ្លឺ ពី លោកវរសេនីយ៍ឯក ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុង ប៉ោយប៉ែត នៅឡើយ ទេ ដោយលោក បាន បើកតេលេក្រាម មើលហើយ តែ មិនឆ្លើយតប ៕

ព័ត៌មាន បឋម

09/02/2026

ក្រសួងមហាផ្ទៃ : ផ្អាកការងារបណ្តោះអាសន្ន អធិការរងក្រុងប៉ោយប៉ែត គឺលោក រ៉ែន សុភ័ក្ត្រ បន្ទាប់ពីរងការពាក់ព័ន្ធ ចាប់ដកហូតរថយន្តជនបរទេស យកទៅប្រើប្រាស់ផ្ទាល់ខ្លួន

Address

Los Angeles, CA

Alerts

Be the first to know and let us send you an email when Friday Daily News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share