Pu Koh

Pu Koh ខ្ញុំបាទឈ្មោះ​ សាយ​ ករុណា​ «​ ពូ​កោះ​ -​ Pu Koh​ »

ថ្ងៃសម្រាក​ ពូអង្គុយផឹកតែ​ ស្តាប់ប្រសាសន៍ប្រមុខដឹកនាំប្រទេស​ ថ្លែងពីបញ្ហាសង្គមនាពេលបច្ចុប្បន្ន
06/06/2026

ថ្ងៃសម្រាក​ ពូអង្គុយផឹកតែ​ ស្តាប់ប្រសាសន៍ប្រមុខដឹកនាំប្រទេស​ ថ្លែងពីបញ្ហាសង្គមនាពេលបច្ចុប្បន្ន

កម្រងរូបភាពបងប្អូនប្រជាពលរដ្ឋ និងកងកម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី បានជូនដំណើរលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ប្រកបដោយភាព...
06/05/2026

កម្រងរូបភាពបងប្អូនប្រជាពលរដ្ឋ និងកងកម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី បានជូនដំណើរលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ប្រកបដោយភាពស្និតស្នាលនិងសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅ

គិតត្រឹមថ្ងៃទី៥ ឧសភា ២០២៦ លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល បានដឹកនាំអង្គភាពកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី អស់រយៈពេល៨ឆ្នាំហើយ ក្នុងនាមជាមេបញ្ជាការ បងបានដឹកនាំកសាងអង្គភាព កសាងធនធានមនុស្ស និងចូលរួមថែរក្សារការពារសុខសុវត្ថិភាពជូនដែនដីមណ្ឌលគិរីយ៉ាងខ្ជាប់ខ្ជួន... ខ្ញុំសូមគោរពជូនពរបងប្រុស ទទួលបានសុខភាពល្អគ្រប់ពេលវេលា

ខែនេះនៅអូរទេរធិបតី​ គឺស្អាតណាស់​ ចង់ទៅលេង​ តែដេីរអត់ដល់
06/05/2026

ខែនេះនៅអូរទេរធិបតី​ គឺស្អាតណាស់​ ចង់ទៅលេង​ តែដេីរអត់ដល់

06/04/2026

ម៉ោងជិត៦ព្រលប់ហេីយ​ តែមណ្ឌលគិរីនៅភ្លឺស្រស់ស្អាត

06/04/2026

ឯកឧត្ដម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានចំណាយពេលជជែកលេងយ៉ាងស្និទ្ធស្នាល ស្វែងយល់ពីការលក់ដូររបស់ប្រជាពលរដ្ឋ នៅក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី៤ ឧសភា ២០២៦

ការពង្រឹងសណ្តាប់ធ្នាប់សាធារណៈ និងការថែរក្សាអនាម័យបរិស្ថាននៅក្នុងទីផ្សារ គឺជាកត្តាចម្បងក្នុងការលើកកម្ពស់មុខមាត់ទីក្រុងទេស...
06/04/2026

ការពង្រឹងសណ្តាប់ធ្នាប់សាធារណៈ និងការថែរក្សាអនាម័យបរិស្ថាននៅក្នុងទីផ្សារ គឺជាកត្តាចម្បងក្នុងការលើកកម្ពស់មុខមាត់ទីក្រុងទេសចរណ៍ នេះជាការលើកឡើងរបស់ ឯកឧត្ដម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី ក្នុងឱកាសដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលផ្ទាល់ជាមួយអាជីវករ និងប្រជាពលរដ្ឋនៅក្នុងផ្សារសែនមនោរម្យ កាលពីព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ នេះ។

នៅក្នុងសកម្មភាពចុះពិនិត្យផ្ទាល់នោះ ឯកឧត្ដមអភិបាលខេត្ត បានដាក់ចេញនូវការណែនាំសំខាន់ៗចំនួន ២ ចំណុច ទៅកាន់បងប្អូនអាជីវករ រួមមាន ការគ្រប់គ្រងកាកសំណល់ និងអនាម័យ គឺអាជីវករទាំងអស់ត្រូវចូលរួមទុកដាក់កាកសំណល់ និងសំរាមឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត ដើម្បីរក្សាបាននូវសោភ័ណភាពផ្សារ បរិស្ថានស្អាត និងការពារសុខភាពខ្យល់ដង្ហើមទាំងអ្នកលក់ និងអ្នកទិញ។

ការរៀបចំសណ្តាប់ធ្នាប់ទំនិញ ត្រូវរៀបចំសម្ភារៈ និងទំនិញលក់ដូរឱ្យមានរបៀបរៀបរយ ដាច់ខាតមិនត្រូវរំលោភលើផ្លូវដើរ ឬចំណីផ្លូវសាធារណៈឡើយ ដើម្បីបង្កលក្ខណៈងាយស្រួល ធំទូលាយ និងមានសុវត្ថិភាពខ្ពស់ដល់ប្រជាពលរដ្ឋដែលមកចូលទិញដូរ។
ឯកឧត្ដម គង់ គឹមនី មានប្រសាសន៍ថា ការរួមគ្នាថែរក្សាអនាម័យ និងសណ្តាប់ធ្នាប់នៅក្នុងផ្សារសែនមនោរម្យឱ្យបានល្អប្រសើរ មិនត្រឹមតែជួយឱ្យការលក់ដូររបស់បងប្អូនមានម៉ូយគាំទ្រច្រើនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការលើកកម្ពស់មុខមាត់ និងសោភ័ណភាពទីក្រុងទេសចរណ៍របស់ខេត្តយើងផងដែរ។

សកម្មភាពរបស់ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរីនាពេលនេះ ទទួលបានការគាំទ្រពីសំណាក់បងប្អូនអាជីវករ និងប្រជាពលរដ្ឋ ដោយពួកគាត់បានសម្តែងការត្រេកអរ និងបានសន្យាថានឹងចូលរួមសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តតាមការណែនាំនេះ ដើម្បីធ្វើឱ្យផ្សារសែនមនោរម្យមានបរិស្ថានស្អាត និងសណ្តាប់ធ្នាប់ល្អជានិច្ច៕ អត្ថបទ ពូកោះ រូបភាព ពូភ័ក្រ

06/04/2026

ឯកឧត្ដម​ គង់​ គឹមនី​ អភិបាលខេត្តមណ្ឌលគិរី​ ចុះសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ​ និងអាជីវករនៅផ្សារសែនមនោរម្យ

សម្រស់ដងផ្លូវជាតិលេខ៧៦​ ស្រុកកែវសីមា​ ខេត្តមណ្ឌលគិរី​ -​ រូបថតដោយពូកោះ
06/04/2026

សម្រស់ដងផ្លូវជាតិលេខ៧៦​ ស្រុកកែវសីមា​ ខេត្តមណ្ឌលគិរី​ -​ រូបថតដោយពូកោះ

អ្នកណាជាម្ចាស់ទីតាំងឆបោកអនឡាញ (Online Scam) នៅស្រុកកែវសីមា ខណៈសមត្ថកិច្ចឃាត់ខ្លួនជនបរទេស ២៥នាក់ បញ្ជូនទៅតុលាការខេត្តមណ្ឌ...
06/03/2026

អ្នកណាជាម្ចាស់ទីតាំងឆបោកអនឡាញ (Online Scam) នៅស្រុកកែវសីមា ខណៈសមត្ថកិច្ចឃាត់ខ្លួនជនបរទេស ២៥នាក់ បញ្ជូនទៅតុលាការ

ខេត្តមណ្ឌលគិរី ៖ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សហការជាមួយគណៈបញ្ជាការឯកភាពស្រុកកែវសីមា ក្រោមការសម្របសម្រួលពីតំណាងអយ្យការ បានចុះបង្ក្រាបជាក់ស្ដែងលើទីតាំងមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) មួយកន្លែង និងបានសម្រេចចោទប្រកាន់លើជនសង្ស័យជាជនបរទេសចំនួន ២៥ នាក់។
យោងតាមសេចក្តីប្រកាសព័ត៌មានដែលកោះសន្តិភាពទើបទទួលបាន នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ បានឲ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៥:០០ នាទី នៅចំណុចបន្ទប់ជួលក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

Address

7450 NW 41st Street
Miami, FL
33166

Alerts

Be the first to know and let us send you an email when Pu Koh posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pu Koh:

Share

Category