បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ, ครีเอเตอร์ดิจิทัล, Phra Nakhon.

(បន្ទាយមានជ័យ): ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នៅព្រឹកថ្ងៃព្រហស្បតិ៍ ទ...
24/07/2025

(បន្ទាយមានជ័យ): ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង ជានាយសេនាធិការ បានផ្សព្វផ្សាយដល់កម្លាំងពីសភាពការណ៍រវាងកម្ពុជា-ថៃ លោកបានដាក់បទបញ្ជាត្រូវគោរពបទបញ្ជាឱ្យបានម៉ឺងម៉ាត់ ពង្រឹងការងារគ្រប់គ្រងកម្លាំង ត្រួតពិនិត្យអាវុធ-គ្រាប់បរិក្ខាគ្រឿងបំពាក់ និងការធានាមធ្យោបាយដឹកជញ្ជូន ការងារបញ្ជូនសារ ចាត់តាំងប្រចាំការ២៤/២៤ ជាពិសេសរំលឹកនូវយុទ្ធវិធី និងការប្រើប្រាស់សព្វាវុធ និងសង្រ្គោះបន្ទាន់ផងដែរ។

(បន្ទាយមានជ័យ)÷ នៅវេលាម៉ោង១៣និង០០នាទី ថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរងកងរា...
21/07/2025

(បន្ទាយមានជ័យ)÷ នៅវេលាម៉ោង១៣និង០០នាទី ថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត តំណាងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំនាយទាហាន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចំនួន៥០នាក់ អញ្ជើញចូលរួមក្នុងពិធីបូជាសព ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ភាព រដ្ឋលេខាធិការ ក្រសួងការពារជាតិ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស៥ ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅគេហដ្ឋាននៃសព ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

(បន្ទាយមានជ័យ)៖ ព្រឹកថ្ងៃចន្ទ ១១កេីត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នៅម...
21/07/2025

(បន្ទាយមានជ័យ)៖ ព្រឹកថ្ងៃចន្ទ ១១កេីត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នៅម៉ោង០៧និង០០នាទី កងរាជអាវុធហត្ថខេត្តបានរៀបចំគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត នាយសេនាធិការ ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថចូលរួមចំនួន១០៦នាក់។

ក្រោយបញ្ចប់គោរពទង់ជាតិលោកឧត្តមសេនីយ៍ត្រី វង្ស ធី ក៏បានធ្វើការណែនាំទៅដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវវិន័យ គោរពពេលវេលា និងសភាពការណ៍ថ្មីៗ ព្រមទាំងត្រៀមកម្លាំង២៤/២៤ម៉ោង ដើម្បីទទួលបទបញ្ជារបស់ថ្នាក់ដឹកនាំក្នុងករណីចាំបាច់។

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមា...
20/07/2025

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំប្រតិភូបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង២០និង០៥នាទី ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគគាពាធ។
ពិធីគោរពវិញ្ញាណក្ខន្ធបានប្រព្រឹត្តទៅនៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អញ្ជើញជាអធិបតីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារមន្ទីរស្រាវជ្រ...
20/07/2025

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អញ្ជើញជាអធិបតីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ...

(បន្ទាយមានជ័យ): នៅព្រឹកថ្ងៃអាទិត្យ ១០រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

ពិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ ស្ថិតនៅទីតាំងស្ថិតក្នុងភូមិដីឡូ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

អគារមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកតែងតែចំណាយថវិកាសាងសង់​ ស្ថាបនា កែលម្អ ទីជំរុំ ជម្រក ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ជាបន្តបន្ទាប់ រួមទាំងសមិទ្ធផលច្រើនទៀត។

សូមបញ្ជាក់ថា អគារមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មានកម្ពស់៣ជាន់ (១៨ម៉ែត្រ ), បណ្តោយ ៤២ម៉ែត្រ , ទទឹង១៥ម៉ែត្រ , មានបន្ទប់ចំនួន៩បន្ទប់ , ដំបូលប្រក់ក្បឿង, ត្រូវប្រេីរយៈពេល នៃការសាងសង់ចម្លោះពី១០-១២ខែ។ សមិទ្ធផលនេះដើម្បីជួយសម្រួលដល់ការបំពេញភារកិច្ចរបស់មន្ត្រីកងរាជអាវុធហត្ថ លេីកិច្ចការអនុវត្តតួនាទី ភារកិច្ច ក្នុងការបង្ក្រាបបទល្មើសផ្សេងៗផងដែរ៕

(បន្ទាយមានជ័យ)÷ នៅរសៀលថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តប...
19/07/2025

(បន្ទាយមានជ័យ)÷ នៅរសៀលថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តំណាងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំលោកមេបញ្ជាការមូលដ្ឋានក្រុង-ស្រុកទាំង៩ អញ្ជើញចូលរួម កិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឆមាស១ និងទិសដៅបន្តឆមាស២ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រារព្ធធ្វើនៅសាលប្រជុំ ធំ សាលាខេត្តបន្ទាយមានជ័យ។

(បន្ទាយមានជ័យ​)៖​ នៅរសៀល​ថ្ងៃសុក្រ ទី១៨​ ខែកក្កដា​ ឆ្នាំ​២០២៥​ លោកវរសេនីយ៍ឯក​ មែន​ ភិរម្យ​ មេបញ្ជាការ​រង​កង​រាជ​អាវុធហត្...
18/07/2025

(បន្ទាយមានជ័យ​)៖​ នៅរសៀល​ថ្ងៃសុក្រ ទី១៨​ ខែកក្កដា​ ឆ្នាំ​២០២៥​ លោកវរសេនីយ៍ឯក​ មែន​ ភិរម្យ​ មេបញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ តំណាងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩​ អញ្ជើញ​ចចូលរួមកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព”រយៈពេល៦ខែ ដើមឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត​ ក្រោមអធិបតីភាព​ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រារព្ធឡេីងនៅសាលប្រជុំ​ (ក​) សាលាខេត្តបន្ទាយមានជ័យ។

(បន្ទាយមានជ័យ ): នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការ រង កងរាជអាវុធហត្ថខេត្ត ត...
18/07/2025

(បន្ទាយមានជ័យ ): នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការ រង កងរាជអាវុធហត្ថខេត្ត តំណាងលោកឧត្តមសេនីយ៍ត្រី បាន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត នៅបន្ទប់ប្រជុំ (Video Conference) សាលាខេត្តបន្ទាយមានជ័យ។

(បន្ទាយមានជ័យ): ថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង០៧និង៣០នាទី លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង នាយសេនាធិការ...
16/07/2025

(បន្ទាយមានជ័យ): ថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង០៧និង៣០នាទី លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង នាយសេនាធិការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំលោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកនាយសេនាធិការរង លោកប្រធានមន្ទីរទាំង០៧ លោកនាយការិយាល័យផែនការប្រតិបត្តិការ លោកនាយការិយាល័យហ្វឹកហ្វឺន សរុបចំនួន១៨នាក់ អញ្ជើញចូលរួមប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ លំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយថ្នាក់តំបន់អាស៊ាន ឆ្នាំ២០២៥ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅសាលប្រជុំ តូច ជាន់ទី៣ អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ៕

(កំពង់ឆ្នាំង): នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមា...
14/07/2025

(កំពង់ឆ្នាំង): នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមក្នុងពិធីប្រារព្ធខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ និងសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ស្ថិតក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

(បន្ទាយមានជ័យ)៖ ព្រឹកថ្ងៃចន្ទ ៤រោច ខែអាសាឍ ឆ្នាំ ម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នៅម៉...
14/07/2025

(បន្ទាយមានជ័យ)៖ ព្រឹកថ្ងៃចន្ទ ៤រោច ខែអាសាឍ ឆ្នាំ ម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នៅម៉ោង០៧និង០០នាទី កងរាជអាវុធហត្ថខេត្ត បានរៀបចំគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត នាយសេនាធិការ ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថចូលរួមចំនួន៩១នាក់។

13/07/2025

អបអរសាទរខួបអនុស្សាវរីយ៍លើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤.កក្កដា.១៩៩៣ - ១៤.កក្កដា.២០២៥)

ที่อยู่

Phra Nakhon

เบอร์โทรศัพท์

+66616629454

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ:

แชร์

Wellcam to Page Song Thai เพลงไทย

ចម្រៀងពិរោះៗ រាល់ថ្ងៃ ✅