ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុកបរសេដ្ឋ .Follow

  • Home
  • United States
  • Houston, TX
  • ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុកបរសេដ្ឋ .Follow

ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុកបរសេដ្ឋ .Follow ចែករំលែកបទពិសោធន៍ និងសកម្មភាពពាក់ព័ន្ធ

👉.ថ្ងៃ ពុធ ២កើត ខែ ជេស្ឋ ឆ្នាំ ម្សាញ់ សប្ដស័ក ព.ស.២៥៦៩ត្រូវនឹងថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២៥៖នៅការិ.អយក.នៃរដ្ឋបាលស្រុកបានប...
05/28/2025

👉.ថ្ងៃ ពុធ ២កើត ខែ ជេស្ឋ ឆ្នាំ ម្សាញ់ សប្ដស័ក ព.ស.២៥៦៩
ត្រូវនឹងថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២៥៖នៅការិ.អយក.នៃរដ្ឋបាលស្រុកបានបើកវគ្គសិក្ខាសាលាស្ដីពី «ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុក្រសួងអប់រំ យុវជន និងកីឡា (EFMS) លើមុខងារ គ្រប់គ្រងមូលនិធិដំណើរការសាលារៀនសាធារណៈ» សម្រាប់ការគ្រោងថវិកាឆ្នាំ២០២៦ ។ តាមសារាចរលេខ ០៨ សរ របស់រាជរដ្ឋាភិបាល ស្ដីពី«ការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៦-២០២៨ និងការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៦» ចុះថ្ងៃអង្គារ ៩រោច ខែ ពិសាខ ឆ្នាំ ម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ២០ ខែ ឧសភាឆ្នាំ ២០២៥ ។
ជូនដល់លោក លោកស្រីជានាយក នាយិកា និងអ្នកទទួលបន្ទុកការងារ(SOF)គ្រប់ភូមិសិក្សា មត្តេយ្យ បឋម មធ្យម(១សាលា២នាក់) ។

ពិធីបើកសិក្ខាសាលាស្តីពីការជំរុញការអនុវត្តថ្នាលបឋម PLP ( PLP EdTech ) ជូនគណៈអភិបាល និងបុគ្គលិកអប់រំនៃរដ្ឋបាលក្រុង ស្រុក​ ...
05/24/2025

ពិធីបើកសិក្ខាសាលាស្តីពីការជំរុញការអនុវត្តថ្នាលបឋម PLP ( PLP EdTech ) ជូនគណៈអភិបាល និងបុគ្គលិកអប់រំនៃរដ្ឋបាលក្រុង ស្រុក​ ខណ្ឌ ក្រោមអធិបតីភាពឯកឧត្តម ហូ សំបូរ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង​កីឡា។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីលោក លោកស្រី តំណាងមន្ទីរអប់រំ​ យុវជន និងកីឡារាជធានី ខេត្ត និងគណៈអភិបាលក្រុង ស្រុក ខណ្ឌ មកពីរាជធានីភ្នំពេញ ខេត្តសៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ និងកោះកុង ដែលមានសមាសភាពចូលរួមសរុប ៣២៧នាក់។
សិក្ខាសាលានេះមានគោលបំណងជំរុញការអនុវត្តថ្នាលបឋម ដែលរហូតមកដល់ពេលនេះ មានសាលាបឋមសិក្សា ៧,១៩៧, គ្រូបង្រៀន ៦១,៦៣៨នាក់ និងសិស្សានុសិស្ស ២,០៦០,៤៣៣នាក់ បានបង្កើតគណនីជូនរួចរាល់។
ការអនុវត្តថ្នាលបឋម នឹងចូលរួមចំណែកដល់ការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស​ និងជួយគាំទ្រដល់គ្រូបង្រៀន ក្នុងការដឹកនាំការបង្រៀននិងរៀន ។

👉.ថ្ងៃសុក្រ ១២រោច ខែ ពិសាខ ឆ្នាំ ម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃ ទី២៣ខែឧសភា ឆ្នាំ២០២៥៖ក្រុមការងារការិ.អយក.ស្រុក ចុ...
05/23/2025

👉.ថ្ងៃសុក្រ ១២រោច ខែ ពិសាខ ឆ្នាំ ម្សាញ់ សប្ដស័ក ព.ស. ២៥៦៩
ត្រូវនឹងថ្ងៃ ទី២៣ខែឧសភា ឆ្នាំ២០២៥៖
ក្រុមការងារការិ.អយក.ស្រុក ចុះសាលាបឋមសិក្សា អង្គតាផល៖
ដើម្បីពិនិត្យការងារគ្រប់គ្រងរដ្ឋបាលទូទៅ ការបង្រៀន និងរៀន ការបញ្ចូលកម្រងសំណួរតាមប្រព័ន្ធបញ្ជូនទៅក្រសួង.អយក ៖
-បន្តយកចិត្តទុកដាក់ត្រួតពិនិត្យជាប់ជាប្រចាំលើចំណីអាហារដែលលក់ឲ្យសិស្សរាល់ថ្ងៃដោយអនុវត្តទៅតាមបម្រាមឃាត់របស់ក្រសួងអប់រំ ។
- ជំរុញការចូលរួមក្នុងការអនុវត្តធ្វើឲ្យសម្រេចបាននូវពិន្ទុស្តង់ដាសាលារៀនគំរូដែលមានកិច្ចការគោលសំខាន់ៗរបស់(លោកនាយកមាន ៦ចំណុច,គ្រូបង្រៀនមាន ៦ចំណុច)។
-ត្រូវធ្វើស្វ័យរង្វាយតម្លៃអង្ភភាពផ្ដល់សេវាសាធារណៈគំរូទៅតាមលក្ខណៈវិនិច្ឆ័យគោល,រង និងលម្អិត ។
-បញ្ជ្រាបការអប់រំបរិស្ថាន និងការប្រែប្រួលអាកាសធាតុដល់សិស្សានុសិស្ស និងអ្នកអាណាព្យាបាល ។
-ត្រូវអនុវត្តការងារអធិការកិច្ចអចិន្ត្រៃយ៍ ដោយរៀបចំផែនការច្បាស់លាស់ សម្រាប់ការចុះសង្កេតការបង្រៀន របស់លោកគ្រូ អ្នកគ្រូ និងសរសេររបាយការណ៏ ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំឲ្យបានជាក់លាក់ ។
-ជំរុញលោកគ្រូ អ្នកគ្រូឲ្យប្រើប្រាស់ឧបករណ៏ ឌីជីថល ជាពិសេសការរៀបចំបង្កើតបន្ទប់រៀនឌីជីថល បម្រើឲ្យការបង្រៀន និងរៀន ការប្រើប្រាស់បញ្ញាសិប្បនិមិត្ត (AI) ។
-ជំរុញលោកគ្រូ អ្នកគ្រូឲ្យអនុវត្តថ្នាលបឋម PLP និងជួយបន្តដល់សិស្សនិងអាណាព្យាបាលសិស្សដោយព្រីនQR Codeរបស់សិស្សម្នាក់ៗងាយចូលប្រើប្រាស់ក្នុងការជួយបង្ហាត់បង្រៀនសិស្សនៅតាមផ្ទះ និងថ្ងៃឈប់សម្រាក ។
-ពង្រឹង និងជំរុញ ការជួយគាំទ្រសិស្ស លើការអនុវត្តកិច្ចការនៅក្នុងថ្នាក់ និងកិច្វការដាក់ឲ្យសិស្សយកទៅរៀនធ្វើនៅតាមផ្ទះ ពិសេសជួយដល់សិស្សរៀនយឺត សិស្សរៀនខ្សោយ សិស្សដែលមានពិការភាព ។
-រៀបចំឲ្យមានប្រភពចំណូលថវិកាផ្សេងៗរបស់សាលរៀន អនុវត្តទៅតាមនីតិវិធីនៃការបង់ចូលទៅក្នុងកុងរបស់សាលារៀនជាប្រាក់រៀលតែមួយគត់ រួចចាំដកមកចំណាយទៅតាមផែនការ(រក្សាទុកដាក់ឯកសារភស្តុតាងក្នុងក្រូណូ)។
-ត្រូវចម្លងចេញនូវ៖ចក្ខុវិស័យ និងបេសកកម្ម ដាក់ត្រង់កន្លែងណា ងាយឆាប់មើលឃើញ ។
-បន្តពង្រឹងការអនុវត្ត ការងារអភិបាលកិច្ចល្អរបស់សាលារៀន ។

🌕ថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥May 23, 2025🌷👉ក្រុមការងារក...
05/23/2025

🌕ថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥
May 23, 2025
🌷👉ក្រុមការងារការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុក ចុះសាលាបឋមសិក្សា ទួលគ្រួស÷
+ ពិនិត្យការងារ រៀបចំគ្រប់គ្រងស្ថិតិ និងបរិស្ថានសាលារៀន
+ ពិនិត្យការងាររៀបចំគ្រប់គ្រងក្រុមប្រឹក្សាកុមារ យុវជនពីតួនាទីភារកិច្ច និងសុខភាពអនាម័យ(ការលក់ចំណីអាហារក្នុងសាលា)
+ ពិនិត្យការងារគ្រប់គ្រងកិច្ចការរដ្ឋបាល ការរក្សាទុកក្រូណូ និងសេចក្ដីសម្រេចគណ:កម្មការផ្សេងៗ

សូមគោរពរាយការណ៍ថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំរោង ឆស័កព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥=========================ឯក...
04/06/2025

សូមគោរពរាយការណ៍
ថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំរោង ឆស័កព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥
=========================
ឯកឧត្តមបណ្ឌិត ហេង សុខគង់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស អនុប្រធានទី២ ក្រុមការងារចុះមូលដ្ឋានស្រុកបសេដ្ឋ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីសម្ពោធ ក្លោងទ្វារ និងរបងសាលាបឋមសិក្សាអូរតាពូង ស្ថិតក្នុងភូមិអូរតាពូង ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯឧ លី ចាន់សុភក្តី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំភក្តី អមដំណើរដោយក្រុមការងារចុះមូលដ្ឋានឃុំភក្តី
លោក ជា សុខុន អភិបាលរងនៃគណ:អភិបាលស្រុកបសេដ្ឋ តំណាងដ៏ខ្ពង់ខ្ពស់លោក សំអឿន សុបញ្ញា អភិបាល នៃគណ:អភិបាលស្រុក លោកលោក ម៉ិញ ម៉ាច ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក លោក ខៀវ ប៊ុនធី មេឃុំភក្តី លោក លោកស្រីក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ សិស្សានុសិស្ស ជាច្រើននាក់ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហេង សុខគង់ បានឧបត្ថម្ភថវិកាដល់សាលាបឋមសិក្សាអូរតាពូងចំនួន៦លានរៀល ជូនរង្វាន់សិស្សចំណាត់ថ្នាក់លេខ១ចំនួន៦នាក់ ក្នុងម្នាក់ៗកង់១គ្រឿង លោកគ្រូ អ្នកគ្រូចំនួន៨នាក់ ក្នុងម្នាក់ៗសារ៉ុង១ ថវិកា២០០០០រៀល សិស្សានុសិស្សចនួន៦៨នាក់ ក្នុងម្នាក់ៗសៀវភៅ២ក្បាល ប៊ិច១ដើម ប្រជាការពារចំនួន៨នាក់ ក្នុងម្នាក់ៗសារ៉ុង១ ថវិកា១០០០០រៀល ប្រជាពលរដ្ឋចំនួន១១៥នាក់ ក្នុងម្នាក់ៗ សារ៉ុង១ អ្នកចូលរួមឆ្លើយសំណួរ ចូលរួមលេងល្បែងប្រជាប្រិយ និងរាំលេងកំសាន្តម្នាក់ៗ១លើកថវិកា១០០០០រៀល។
ដោយក្តីគោរព🙏🙏🙏

. ថ្ងៃចន្ទ ១២រោច ខែ មាឃ ឆ្នាំ រោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃចន្ទទី២៤ខែកុម្ភៈឆ្នាំ២០២៥៖ក្រុមការងារការិ.អយក.ចម្រុះបានចុះស...
02/24/2025

. ថ្ងៃចន្ទ ១២រោច ខែ មាឃ ឆ្នាំ រោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃចន្ទទី២៤ខែកុម្ភៈឆ្នាំ២០២៥៖ក្រុមការងារការិ.អយក.ចម្រុះបានចុះសាលាបឋមសិក្សាសេរីសោភ័ណដើម្បីពិនិត្យការងារគ្រប់គ្រងរដ្ឋបាលទូទៅ ការងារបុគ្គលិកដូចខាងក្រោម៖
-ពិនិត្យការងារគ្រប់គ្រងស្ថិតិ និងបរិស្ថាន
-ពិនិត្យការងារបុគ្គលិក និយាមគ្រូបង្រៀន និងគ្រូកិច្ចសន្យា
-ពិនិត្យការងារផែនការ និងទ្រព្យសម្បត្តិរដ្ឋ
-ពិនិត្យការបង្រៀន ទីលានកីឡា ថ្នាក់សមមូល និងមជ្ឈមណ្ឌលសិក្សាសហគមន៍
សូមជូនជ្រាប! #ការិយាល័យអប់រំ ៃថ្មី #សម្ដេចបវរធិបតីហ៊ុនម៉ាណែត ゚viralシ

👉. ថ្ងៃសៅរ៍ ១០ រោច ខែ មាឃ ឆ្នាំ រោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ៖ក្រុមការងារ ការិ.អយក.ស្រុក ចុះសាល...
02/22/2025

👉. ថ្ងៃសៅរ៍ ១០ រោច ខែ មាឃ ឆ្នាំ រោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ៖ក្រុមការងារ ការិ.អយក.ស្រុក ចុះសាលាបឋមសិក្សា ទួលសាលា៖
=======================
• ពិនិត្យការគ្រប់គ្រងស្ថិតិ និងបរិស្ថាន
• កិច្ចបញ្ជីការគណនេយ្យ
• ការគ្រប់គ្រងរដ្ឋបាល
• ការគ្រប់គ្រងបុគ្គលិក
អនុសាសន៍ និងសំណូមពរត្រូវរៀបចំ និងអនុវត្តបន្ត៖
-ក្រូណូទាំងបីត្រូវបិទភ្ជាប់នូវខ្លឹមសារនៃក្រូណូនីមួយៗតាមគំរូដែលបានផ្ដល់ជូន ។
-ត្រូវចម្លងចេញនូវ៖ចក្ខុវិស័យ និងបេសកកម្ម ដាក់ត្រង់កន្លែងណា ងាយឆាប់មើលឃើញ ។
-ពង្រឹង និងជំរុញ ការជួយគាំទ្រសិស្ស លើការអនុវត្តកិច្ចការនៅក្នុងថ្នាក់ និងកិច្ចវការដាក់ឲ្យសិស្សយកទៅរៀនធ្វើនៅតាមផ្ទះ ពិសេសជួយដល់សិស្សរៀនយឺត សិស្សរៀនខ្សោយ សិស្សដែលមានពិការភាព ។
-ពង្រឹងការអនុវត្ត ការងារអភិបាលកិច្ចល្អរបស់សាលារៀន ។
-រៀបចំក្រូណូឯកសារ(លិខិតចូល លិខិតចេញ)ឲ្យបានគ្រប់គ្រាន់និងត្រឹមត្រូវ។
-រក្សាទុកដាក់កំណត់ហេតុប្រជុំឲ្យបានត្រឹមត្រូវ។
-បង្គន់អនាម័យត្រូវឲ្យមានសាប៊ូសម្រាប់លាងដៃ នៅជាប់ជាប្រចាំ ។
#ការិយាល័យអប់រំ #សម្ដេចបវរធិបតីហ៊ុនម៉ាណែត ゚viralシ ៃថ្មី

ថ្ងៃអង្គារ៦រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២៥ លោក ឈុំ វណ្ណរក្ស អភិបាលរង នៃគណ:អភិបាលស្រ...
02/18/2025

ថ្ងៃអង្គារ៦រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២៥ លោក ឈុំ វណ្ណរក្ស អភិបាលរង នៃគណ:អភិបាលស្រុកបសេដ្ឋដឹកនាំមន្ត្រីចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពី"នីតិវិធីហិរញ្ញវត្ថុសម្រាប់ការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌសម្រាប់អនុវត្តមុខងារគ្រប់គ្រងការអប់រំកុមារតូច អប់រំបឋមសិក្សា និងអប់រំក្រៅប្រព័ន្ធ និងសម្រាប់គាំទ្រផ្នែករដ្ឋបាលដល់មុខងារអប់រំ យុវជន និងកីឡានៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ" នៅវិទ្យាស្ថានជាតិអប់រំ។
ៃថ្មី #ការិយាល័យអប់រំ ゚viralシ

នៅរសៀលថ្ងៃទី 12 ខែកុម្ភៈឆ្នាំ 2025បានបិទការប្រកួតកីឡាថ្នាក់ស្រុកក្រោមអធិបតីភាពលោកឈុំ វណ្ណរក្សអភិបាលរងនៃគណៈអភិបាលស្រុកបសេ...
02/12/2025

នៅរសៀលថ្ងៃទី 12 ខែកុម្ភៈឆ្នាំ 2025បានបិទការប្រកួតកីឡាថ្នាក់ស្រុកក្រោមអធិបតីភាពលោកឈុំ វណ្ណរក្សអភិបាលរងនៃគណៈអភិបាលស្រុកបសេដ្ឋតំណាងដ៏ខ្ពង់ខ្ពស់លោកសំអឿន សុបញ្ញាអភិបាលនៃគណៈអភិបាលស្រុកបសេដ្ឋនៅវិទ្យាល័យសម្ដេចឪសម្ដេចម៉ែបរសេដ្ឋ។
ៃថ្មី #ការិយាល័យអប់រំ ゚viralシ #សម្ដេចបវរធិបតីហ៊ុនម៉ាណែត

ថ្ងៃទី 11 12 ខែកុម្ភៈឆ្នាំ 2025 ការិយាល័យអប់រំយុវជននិងកីឡានៃរដ្ឋបាលទឹកបសេដ្ឋបានរៀបចំការប្រកួតកីឡាថ្នាក់ស្រុកដើម្បីជ្រើសរ...
02/12/2025

ថ្ងៃទី 11 12 ខែកុម្ភៈឆ្នាំ 2025 ការិយាល័យអប់រំយុវជននិងកីឡានៃរដ្ឋបាលទឹកបសេដ្ឋបានរៀបចំការប្រកួតកីឡាថ្នាក់ស្រុកដើម្បីជ្រើសរើសជើងឯកត្រៀមទៅប្រកួតនៅថ្នាក់ខេត្តឆ្នាំ 2025
ៃថ្មី #ការិយាល័យអប់រំ #សម្ដេចបវរធិបតីហ៊ុនម៉ាណែត ゚viralシ

👉រសៀល:ថ្ងៃសៅរ៍ ១១កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២៥៖លោក ម៉ិញ ម៉ាច ប្រធានការិយាល័យអប់រ...
02/08/2025

👉រសៀល:ថ្ងៃសៅរ៍ ១១កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២៥៖
លោក ម៉ិញ ម៉ាច ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក និងជាអនុប្រធាន
អនុសាខាកាកបាទក្រហមស្រុក ចូលរួមប្រជុំបូកសរុបការងារយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការងទី១ កាកបាទក្រហមកម្ពុជា នៅបណ្ណាល័យកំពង់ស្ពឺ។
សូមគោរពអរគុណ!។
ៃថ្មី #សម្ដេចបវរធិបតីហ៊ុនម៉ាណែត #ការិយាល័យអប់រំ ゚viralシ

👉ព្រឹក:ថ្ងៃសៅរ៍ ១១កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២៥៖ខ្ញុំបាទ ម៉ិញ ម៉ាច សមាជិកអចិន្ត្...
02/08/2025

👉ព្រឹក:ថ្ងៃសៅរ៍ ១១កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២៥៖
ខ្ញុំបាទ ម៉ិញ ម៉ាច សមាជិកអចិន្ត្រៃយ៍បក្សស្រុក និងជាអនុប្រធានក្រុមការងារគណបក្សចុះឃុំពោធិចំរើន បានចូលរួមកម្មវិធីផ្សព្វផ្សាយសេចក្ដីជូនដំណឹងលទ្ធផលនៃសន្និបាតគណ:កម្មាធិកាកណ្ដាលលើកទី៤៥អាណត្តិទី៥របស់គណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ហោ ម៉ាលីន អនុប្រធានក្រុមការងារចុះមូដ្ឋានស្រុក និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះឃុំពោធិចំរើន នៅស្នាក់ការគណបក្សឃុំពោធិចំរើន។ ក្នុងឱកាសនោះមានអ្នកចូលរួម:
១.ក្រុមការងារថ្នាក់កណ្ដាលសរុប ២ នាក់ ស្រី១នាក់
២.ក្រុមការងារថ្នាក់ខេត្ត សរុប ០ ស្រី
៣ ក្រុមការងារថ្នាក់ស្រុកសរុប ១ ស្រី០
៤ ក្រុមការងារថ្នាក់ឃុំសរុប ៤ នាក់ស្រី១នាក់
៥ ក្រុមសាខាសាលារៀនឃុសរុប ៤នាក់ ស្រី០
៦.ក្រុមសាខាមណ្ឌលសុខភាពសរុប ១នាក់ ស្រី០
អ្នកចូលរួមសរុប ៥៤ នាក់ ស្រី១១នាក់
#សម្ដេចបវរធិបតីហ៊ុនម៉ាណែត ៃថ្មី ゚viralシ

Address

Houston, TX

Alerts

Be the first to know and let us send you an email when ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុកបរសេដ្ឋ .Follow posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share