យុវជននាំសារ៚

  • Home
  • យុវជននាំសារ៚

យុវជននាំសារ៚ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from យុវជននាំសារ៚, Digital creator, .

23/01/2025

២២ មករា ២០០៤/២២ មករា ២០២៥
ថ្ងៃនេះជាខួប២១ឆ្នាំនៃមរណភាពប្រធានចលនាសហជីពកម្ពុជា លោក ជា វិជ្ជា យ៉ាងអយុត្តិធម៌ ហើយកន្លងមកដល់ពេលនេះ លោកពុំទាន់ទទួលបាននូវយុត្តិធម៌នោះទេ។

ស្នាមញញឹម គឺជាក្ដីសង្ឃឹម!-ជូតទឹកភ្នែកហើយយើងដើរទៅមុខទៀត កុំធ្វើជាត្រីដែលហែលបណ្ដោយទឹក ដោយមានន័យថា ជាត្រីបានស្លាប់ហើយ។-កែមឡ...
26/05/2023

ស្នាមញញឹម គឺជាក្ដីសង្ឃឹម!

-ជូតទឹកភ្នែកហើយយើងដើរទៅមុខទៀត កុំធ្វើជាត្រីដែលហែលបណ្ដោយទឹក ដោយមានន័យថា ជាត្រីបានស្លាប់ហើយ។

-កែមឡី

•មនុស្សថោកទាប ដឹងថាថោកទាបហើយនៅតែបន្តធ្វើរឿងថោកទាបទៀត។-ស៊ូតុងប៉
26/05/2023

•មនុស្សថោកទាប ដឹងថាថោកទាបហើយនៅតែបន្តធ្វើរឿងថោកទាបទៀត។

-ស៊ូតុងប៉

•គ្មាននរណាម្នាក់នៅលើច្បាប់បានទេ ទោះប្រធានាធិបតីក៏ដោយ។..អ្វីដែលខ្ញុំចង់និយាយគឺថា ហេតុអ្វីមនុស្សខ្លះនៅក្រាញចង់កាន់អំណាចយូរ...
25/05/2023

•គ្មាននរណាម្នាក់នៅលើច្បាប់បានទេ ទោះប្រធានាធិបតីក៏ដោយ។..អ្វីដែលខ្ញុំចង់និយាយគឺថា ហេតុអ្វីមនុស្សខ្លះនៅក្រាញចង់កាន់អំណាចយូរម្ល៉េះ ជាពិសេសពេលដែលពួកគេមានលុយច្រើនហូរហៀរ។

•នៅពេលដែលអ្នកដឹកនាំដូរច្បាប់ វានឹងមានអស្ថិរភាព និងបង្កទុក្ខវេទនាដល់ប្រជាជន។ ហើយជាញឹកញយវាជាជំហានដំបូងក្នុងការនាំប្រទេសជាតិទៅរកផ្លូវមហន្តរាយ។ជួនកាលយើងអាចឮមេដឹកនាំណាម្នាក់ គាត់ថាមានតែគាត់ម្នាក់គត់ដែលអាចដឹកនាំប្រទេសបាន បើគាត់និយាយនេះពិត គឺគាត់មិនបានកសាងធនធានប្រទេសជាតិរបស់គាត់ឱ្យបានត្រឹមត្រូវនោះទេ។

•គ្មាននរណាម្នាក់គួរដឹកនាំកាន់អំណាច អស់មួយជីវិតនេះទេ ហើយប្រទេសរបស់អ្នកក៏អាចនឹងប្រសើរជាងនេះ ប្រសិនបើមានឈាមថ្មី គំនិតថ្មី។

-Barack Obama (ប៉ារាក់ អូបាម៉ា)

ត្រីដែលហែលបណ្ដោយទឹក ជាត្រីដែលស្លាប់។-កែមឡី
24/05/2023

ត្រីដែលហែលបណ្ដោយទឹក ជាត្រីដែលស្លាប់។

-កែមឡី

នឹកពាក្យសម្ដី នឹកន័យសំណេរនឹកលោកម្ល៉េះទេ នឹកទាំងឆន្ទៈ។បណ្ឌិតបកស្រាយ បង្ហាញជ្រៅរាក់ចង្អុលបញ្ជាក់ យុត្តិធម៌សង្គម។មិនធ្វើថ្ង...
22/05/2023

នឹកពាក្យសម្ដី នឹកន័យសំណេរ
នឹកលោកម្ល៉េះទេ នឹកទាំងឆន្ទៈ។

បណ្ឌិតបកស្រាយ បង្ហាញជ្រៅរាក់
ចង្អុលបញ្ជាក់ យុត្តិធម៌សង្គម។

មិនធ្វើថ្ងៃនេះ ថ្ងៃក្រោយរងគ្រោះ
គ្មានអ្នកជំនួស ស្ងាត់ស្ងៀមនិយម។

សម្ងំយកសុខ ជាបាបសង្គម
ខ្លះធ្វើជាខ្ញុំ- កញ្ជះដុល្លារ៕៚

-ជនឯករាជ្យ

 #គំនិតខ្លាចនយោបាយ  "ចរិតខ្មែរ"៙.មានវរជនយើងខ្លះ ខ្លាចនយោបាយទាំងខ្លួនឯងកំពុងស្ថិតនៅក្នុងរង្វង់នយោបាយ។ រដ្ឋការចាត់ឲ្យទៅកាន...
21/05/2023

#គំនិតខ្លាចនយោបាយ "ចរិតខ្មែរ"

៙.មានវរជនយើងខ្លះ ខ្លាចនយោបាយទាំងខ្លួនឯងកំពុងស្ថិតនៅក្នុងរង្វង់នយោបាយ។ រដ្ឋការចាត់ឲ្យទៅកាន់ការនយោបាយដើម្បីជួយប្រទេសជាតិខ្លួន តែបែទៅជានិយាយនឹងជនបរទេសនោះថាៈ ខ្ញុំស្អប់នយោបាយណាស់ ខ្ញុំសុំតែរស់ទេ ខ្ញុំមិនចេះធ្វើនយោបាយទេ។

៙.ស្ដាប់ចុះ !! បើមានមនុស្សរបៀបហ្នឹងច្រើននាក់ ប្រទេសជាតិមុនជានឹងពិបាកពុំខាន។ គួរឆ្ងល់ ! បើថាខ្លាចនយោបាយហើយ ម្ដេចឡើយក៏នៅស្ម័គ្រសុំគេ ទៅនៅធ្វើការត្រង់កន្លែងដែលគេពុំធ្វើនយោបាយ? នេះហើយចរិតខ្មែរ !! ដែលចង់តែធំ តែមិនចេះដឹងមុខងាររបស់ឯងត្រូវធ្វើអី។ ឬមួយយល់ថាកន្លែងនោះជាកន្លែងខ្លាញ់ស្រួលអញប្រមូលដុល្លារមកធ្វើមានបាន? ឱ ! បើគិតបែបនេះ ខ្ញុំសូមអង្វរ ! ព្រោះរបររកស៊ីសម្រាប់មានបាននោះគរគោក ចេញទៅរកសីុទៅ កុំលេងយកកន្លែងដែលគេត្រូវធ្វើនយោបាយ មកធ្វើកន្លែងជំនួញនោះ មិនស្រួលទេ ! ប្រយ័ត្នក្លាយទៅជាចម្ប៉ា រសាត់ដូចចក កូនចៅរកស្រុកនៅនឹងគេគ្មាន។ ត្រូវតែយើងបណ្ដុះស្មារតីជាអ្នកនយោបាយគ្រប់ៗ គ្នា ឲ្យគំរូដល់កូនចៅយើងតៗ ទៀត កុំឲ្យខ្លាចនយោបាយ ឲ្យស្រលាញ់នយោបាយ ស្រឡាញ់ស្រុកទេស កសាងស្រុកទេសដោយខ្លួនឯង។ កុំបាច់ពឹងនរណាឲ្យមកដើរនយោបាយជួស កសាងស្រុកជួសនោះ ! គ្មានបរទេសណាគេមានចិត្តល្អ ចង់ដើរនយោបាយជួសខ្មែរ កសាងស្រុកទេសជួសខ្មែរនោះទេ ! បើថាចង់យកផលប្រយោជន៍ពីខ្មែរនោះ វាមែន !!

៙.រឿងបរទេសនេះ ចាស់ទុំបរបុរាណបានចងជាសុភាសិតថាៈ កុំទុកចិត្តបរទេស កុំទុកចិត្តអភិនេស្ក្រម៍ កុំទុកចិត្តអភិប្រាយ។ ពីឃ្លាខាងក្រោយទាក់ទងនឹងរឿងផ្សេងៗ ឯឃ្លាទី ១ ខាងដើម គឺលោកប្រដៅយើងយ៉ាងច្បាស់ថាៈ ឲ្យយើងប្រយ័ត្នឲ្យណាស់ចំពោះជនបរទេសនេះ ពីព្រោះគ្មានបរទេសណាស្មោះត្រង់នឹងយើងសោះឡើយ។ បរទេសណាជួយយើង ដែលហុចភស្តុតាងថាគេពិតថាស្មោះនោះ ក៏ព្រោះតែផលប្រយោជន៍គេពិតជាត្រូវបានពីយើងនេះទៅដែរ។ ឬក៏ហោចណាស់ប្រយោជន៍យើងនិងគេវាស្របគ្នា គេត្រូវតែរួមនឹងយើងទៅ។
___________________________________
កម្រងអត្ថបទស្រង់ចាកសៀវភៅ "ចរិតខ្មែរ" ដែលនិពន្ធលើកឡើងដោយៈ វីរជនខ្មែរលោក ប៉ុណ្ណ ចន្ទម៉ុល។

-កែមឡី
21/05/2023

-កែមឡី

ធ្វើនយោបាយដើម្បីបង្រៀនពលរដ្ឋ យុវជនឱ្យមានសមត្ថភាព និងកែប្រែជីវភាពរបស់ពួកគេ មិនមែនធ្វើនយោបាយបង្រៀនពលរដ្ឋឱ្យចេះជេរ ភូតភរ ចោ...
10/01/2023

ធ្វើនយោបាយដើម្បីបង្រៀនពលរដ្ឋ យុវជនឱ្យមានសមត្ថភាព និងកែប្រែជីវភាពរបស់ពួកគេ មិនមែនធ្វើនយោបាយបង្រៀនពលរដ្ឋឱ្យចេះជេរ ភូតភរ ចោទប្រកាន់គ្នា និងលាបពណ៌គ្នាគ្មានការពិតនោះទេ។

#បញ្ចប់និទណ្ឌភាពនៅកម្ពុជា #កែមឡី

•អ្នកទាំងអស់គ្នាមានអារម្មណ៍អៀនខ្មាសដែលឃើញខ្ញុំស្រាតខ្លួនទទេនៅទីនេះ! តែអ្នកទាំងអស់គ្នាបែរជាមិនខ្មាសខ្លួនឯងដែលត្រូវឃើញពលរដ...
05/01/2023

•អ្នកទាំងអស់គ្នាមានអារម្មណ៍អៀនខ្មាសដែលឃើញខ្ញុំស្រាតខ្លួនទទេនៅទីនេះ! តែអ្នកទាំងអស់គ្នាបែរជាមិនខ្មាសខ្លួនឯងដែលត្រូវឃើញពលរដ្ឋខ្លួនឯងដេកតាមចិញ្ចើមផ្លូវ​ គ្មានខោអាវល្អស្លៀកពាក់ គ្មានការងារធ្វើ ដេកជាមួយភាពអត់ឃ្លាន ព្រោះតែអ្នកទាំងអស់គ្នាបានលួចឆក់ប្លន់ទ្រព្យសម្បត្តិរបស់ពួកគេនោះ។

•គាត់ជាសមាជិកសភាមួយរូបនៅប្រទេស មុិកសុីកូ🇲🇽
រូបភាពខាងក្រោមនេះបញ្ជាក់ឲ្យអត្ថបទខ្លីខាងលើ គាត់ដោះសម្លៀកបំពាក់ចេញ ស្របខណៈនោះប្រកែកតវ៉ាគ្នា! សង្គេតទៅ រឿងនេះមិនជាអស្ចារ្យប៉ុន្មានទេ តែក៏បានបង្ហាញការពិតជាក់ស្ដែងមួយក្នុងសង្គមដែលមានមន្ត្រីពុករលួយជាអ្នកក្ដោបក្ដាប់អំណាច ពលរដ្ឋរងគ្រោះព្រោះគ្មានយុត្តិធម៌។

•គ្មានអ្វីចម្លែកនោះទេ ដែលជនផ្តាច់ការចោទជនអ្នកស្នេហាជាតិថាជនក្បត់ ថាជាអ្នកទោសនោះ!•ពួកគេទាំងនោះរិះគ្រប់វិធី ដើម្បីឱ្យយើងក្...
04/01/2023

•គ្មានអ្វីចម្លែកនោះទេ ដែលជនផ្តាច់ការចោទជន
អ្នកស្នេហាជាតិថាជនក្បត់ ថាជាអ្នកទោសនោះ!

•ពួកគេទាំងនោះរិះគ្រប់វិធី ដើម្បីឱ្យយើងក្លាយជា
អ្នកទោសរបស់ពួកគេ។ យើងមិនចុះចូល មិនចាញ់
យើងតស៊ូទាំងអស់គ្នា យើងសាមគ្គីគ្នាជាខ្មែរ។៚

@ជននាំសារ

Address


Website

Alerts

Be the first to know and let us send you an email when យុវជននាំសារ៚ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share