YTP POST News

YTP POST News Follow For More

បង្ក្រាបបទល្មើសហុំសម្រាស់មួយកន្លែង នៅចំណុចត្រសេះចោះ ភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគី ស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃ...
03/24/2025

បង្ក្រាបបទល្មើសហុំសម្រាស់មួយកន្លែង នៅចំណុចត្រសេះចោះ ភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគី ស្រុកបរិបូរណ៍

ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២៥ ដោយសម្រេចឃាត់ខ្លួនមនុស្សចំនួន៥នាក់ និងឧបករណ៍ អួនហុំសម្រាស់ចំនួនមួយវង់ ។
មន្ត្រីរដ្ឋបាលជលផលកំពង់ឆ្នាំងបានសហការជាមួយកងអន្តរាគមន៍បង្ក្រាបទល្មើសនេសាទនៅផ្ទៃទន្លេសាបកងពលលេខ ៥២ យោធភូមិភាគទី៥ បានចុះបង្ក្រាបបទល្មើសហុំសម្រាស់មួយកន្លែង នៅចំណុចត្រសេះចោះ ភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគី ស្រុកបរិបូរណ៍ ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា ដោយទទួលបានបទបញ្ជាពី គណៈបញ្ជាការឯកភាពខេត្តក៏ដូចជា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ដីពីការបង្ក្រាបបទល្មើសនេសាទដែលនៅតែបន្តកើតមានឡើងតាមរូបភាពតូចធំគ្រប់ទីកន្លែង ហើយការបង្ក្រាបចេះតែធ្វើឡើងជាបន្តបន្ទាប់ ។

មន្ត្រីរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបានសហការជាមួយកងអន្តរាគមន៍បង្ក្រាបបទល្មើសនេសាទលើផ្ទៃទន្លេសាប បានចុះបង្ក្រាបបទល្មើសហ៊ុមសម្រាស់នៅចំណុចកោះត្រសេះ ក្នុងភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគី ស្រុកបរិបូណ៌ ដោយឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ កាណូតបាឡាស្មាច់ចំនួន២គ្រឿង ម៉ាស៊ីនខ្យល់២គ្រឿង និងអួន១វង់ មានបណ្តោយប្រវែង១៤០ម៉ែត្រ ទទឹង៥ម៉ែត្រ និងមានក្រឡា៣ ហ៊ុន ។
លោក លី ឡា បានបញ្ជាក់ថា ជនសង្ស័យទាំង៥នាក់រួមទាំងឧបករណ៍ល្មើសច្បាប់ ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

ស្លាប់៤នាក់ និងរបួស១១នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៤ ខែមីនា  ឆ្នំា២០២៥(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ...
03/24/2025

ស្លាប់៤នាក់ និងរបួស១១នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៤ ខែមីនា ឆ្នំា២០២៥

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ និងរបួស១១នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទិ្ធ មិនប្រកាន់ស្តាំ បត់គ្រោះថ្នាក់ និងប្រជែង៕

លោក ផាង វី អញ្ជើញចុះពិនិត្យការងារថែទាំខួបប្រព័ន្ធធារាសាស្រ្តប្រឡាយរំចេក និងការងារថែទាំប្រចាំប្រព័ន្ធធារាសាស្រ្តវ៉ៃគោជំហា...
03/24/2025

លោក ផាង វី អញ្ជើញចុះពិនិត្យការងារថែទាំខួបប្រព័ន្ធធារាសាស្រ្តប្រឡាយរំចេក និងការងារថែទាំប្រចាំប្រព័ន្ធធារាសាស្រ្តវ៉ៃគោជំហាន១ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង

នៅថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នេះ លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង សហការជាមួយលោក ឃុន សាខឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រៃវែង ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារថែទាំខួបនៅប្រព័ន្ធធារាសាស្រ្តប្រឡាយរំចេក ក្នុងភូមិសាស្ត្រខេត្តព្រៃវែង ដែលសម្រេចបានប្រមាណ ២០%។
លោកប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្មបានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា នៅឆ្នាំ២០២៥នេះ ការងារថែទាំខួបប្រព័ន្ធធារាសាស្រ្តប្រឡាយរំចេក រួមមាន៖ ទី១)ជួសជុលប្រឡាយមេប្រវែង ៣២០០ម៉ែត្រ ទី២)ជួសជុលសំណង់សិល្បការ្យលើប្រឡាយមេ ចំនួន ១៣កន្លែង និង ទី៣)សាងសង់សំណង់សិល្បការ្យថ្មីចំនួន ២កន្លែង។ លោកបានបន្ថែមថា ប្រព័ន្ធធារាសាស្រ្តនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១២០០ហិកតា និងស្រូវប្រាំងជិត ៥០០ហិកតា ព្រមទាំងដំណាំរួមផ្សំមួយចំនួនទៀត។
នៅរសៀលថ្ងៃដដែល លោកប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម និងក្រុមការងារបច្ចេកទេស បានបន្តចុះពិនិត្យមើលការងារថែទាំប្រចាំលើប្រព័ន្ធធារាសាស្រ្តវ៉ៃគោជំហាន១ ក្នុងខេត្តព្រៃវែង។
សូមជម្រាបថា ការងារថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រវ៉ៃគោជំហាន១ រួមមាន៖ ទី១)ប្រឡាយមេ ៣ខ្សែ ប្រវែងប្រមាណ ៧០គីឡូម៉ែត្រ និង ទី២)សំណង់សិល្បការ្យចំនួន ១១៦កន្លែង។ ប្រព័ន្ធធារាសាស្រ្តវៃគោ(ជំហាន១) លាតសន្ធឹងលើខេត្តចំនួន៤គឺ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តស្វាយរៀង ដែលមានលទ្ធភាពស្រោចស្រពលើផ្ទៃដីសរុបចំនួន ១០៨៣០០ហិកតា។
ក្នុងឱកាសនោះ លោកប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្មបានគូសបញ្ជាក់ថា តបតាមការណែនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការអនុវត្តការថែទាំប្រព័ន្ធធារាសាស្រ្តជាប្រចាំនៅទូទាំងប្រទេស ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័កិ្តសិទ្ធិភាព និងនិរន្តរភាព ក្រុមការងារក្រសួងនិងមន្ទីរបាននិងកំពុងបន្តយកចិត្តទុកដាក់អនុវត្តការងារថែទាំប្រព័ន្ធធារាសាស្ត្រទៅតាមលក្ខណៈបច្ចេកទេស ដើម្បីធានានូវគុណភាពប្រើប្រាស់បានយូរអង្វែង៕

03/17/2025

ក.ម្លាំងនាយកដ្ឋាននគរបាលព្រ.ហ្មទណ្ឌ ប.ង្ក្រាបបានហើយជនដៃដល់ឆក់កាបូបគូដណ្ដឹងលោក Christ ដែលជា Vlogger ល្បីឈ្មោះ

03/17/2025

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូក បាននាំយកបច្ច័យចូលរួមពិធីបុណ្យផ្ការស្មីសាមគ្គី នៅវិទ្យាល័យបាក់ទូក !

03/16/2025

លោកស្រី ជួន សុធារ៉ា ម្ចាស់ក្រុមហ៊ុនសម្រស់ធារ៉ាត្រូវបានសមត្ថកិច្ចខេត្តពោធិ៍សាត់ឃាត់ខ្លួន …!

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  ចូលរួមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និង...
03/15/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា ចូលរួមពិសាភោជនាហារសាមគ្គីនៃគ្រួសារសមាគមឧកញ៉ាកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា ចូលរួមពិសាភោជនាហារសាមគ្គីនៃគ្រួសារសមាគមឧកញ៉ាកម្ពុជា ក្រោយបិទសន្និបាតប្រចាំឆ្នាំលើកទី២ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា ។

រាជធានីភ្នំពេញ ល្ងាចថ្ងៃសុក្រ ទី១៤ មីនា ២០២៥

លោកស្រី ជួន សុធារ៉ា ម្ចាស់ក្រុមហ៊ុនសម្រស់ធារ៉ាត្រូវបានសមត្ថកិច្ចខេត្តពោធិ៍សាត់ឃាត់ខ្លួន …!នាល្ងាចថ្ងៃទី១៣ ខែមិនា ឆ្នាំ២០...
03/14/2025

លោកស្រី ជួន សុធារ៉ា ម្ចាស់ក្រុមហ៊ុនសម្រស់ធារ៉ាត្រូវបានសមត្ថកិច្ចខេត្តពោធិ៍សាត់ឃាត់ខ្លួន …!

នាល្ងាចថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៥ម្សិលមិញនេះ ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវបានកម្លាំងសមត្ថកិច្ចខេត្ដពោធិ៍សាត់ចាប់ឃុំបណ្ដោះអាសន្នមុននេះកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ បានចាប់ខ្លួនលោកស្រី ជួន សុធារ៉ា ម្ចាស់ក្រុមហ៊ុនសម្រស់ធារ៉ា ធីឌី សប ខលមេ ឯ.ក រួចបញ្ជូនមកកាន់តុលាការខេត្តពោធិ៍សាត់នៅថ្ងៃនេះ រួចឃុំខ្លួនជាបណ្ដោះអាសន្ន។

ការចុះបង្ក្រាបនេះមិនមែនជាលើកទី១ទេ កន្លងមកនៅខេត្តស្វាយរៀងធ្លាប់បានចុះចាប់ និងបិទទីតាំងឃ្លាំងផលិតគ្រឿងសំអាងសម្រស់ធារ៉ា ម្ដងរួចមកហើយ ប៉ុន្តែក្រុមហ៊ុនមិនញញើតនឹងផ្លូវច្បាប់បន្ដិចដោយបន្ដចែកចាយគ្មានច្បាប់អនុញ្ញាតលើទីផ្សារ ២៥ខេត្ដក្រុង មិនខ្វាយខ្វល់ពីអំពើរទុច្ចរិតរបស់ខ្លួនទាល់តែសោះឡើយដោយអាងមានលុយច្រើន គិតថាមិនមានអ្នកណាធ្វើអ្វីកើត។

ដោយបទល្មើសកើតឡើងជាបន្តបន្ទាប់ នៅខេត្តពោធិ៍សាត់ឯណោះវិញ ទើបថ្មីៗសមត្ថកិច្ចបានចុះបង្ក្រាប ជាមួយមន្ត្រីជំនាញ ហើយបានរកឃើញថា ផលិតផលទាំងនោះផលិតដោយគ្មានស្ដង់ដារបច្ចេកទេស និងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។

បច្ចុប្បន្នតំណាងអយ្យការអមសាលាដំបូងខេត្ដពោធិ៍សាត់ បានឃុំខ្លួនលោកស្រី ជួន សុធារ៉ា ម្ចាស់ក្រុមហ៊ុនសម្រស់ធារ៉ា ជាបណ្ដោះអាសន្ន និងបន្ដចាត់ការតាមនីតិវិធីច្បាប់៕

03/12/2025

សំ.ណុំរឿងឃា.ត.ក.ម្មប្ដីសម្លា.ប់ប្រព.ន្ធ យកស.ពបោះចោលនៅខណ្ឌឫស្សីកែវ, កម្លាំ.ងនាយកដ្ឋាននគរបាលព្រហ្មទ.ណ្ឌ ស្រាវជ្រា.វរកឃើញប្ដីច.ង ក សម្លា.ប់ខ្លួ.នតាមក្រោយ នៅខេត្តបន្ទាយមានជ័យ

03/12/2025

ម.នុស្ស.៥ នា.ក់បានស្លា..ប់ និង១៣ នា.ក់បានរ.ងរបួ.ស នៅក្នុងការវា.យប្រ..ហារចំនួនពីរនៅខេត្តណារ៉ាធីវ៉ាត់ភាគខាងត្បូងរបស់ប្រទេ.ស.ថៃ

03/11/2025

អង្គការសហប្រតិបត្តិការអ៊ីស្លាម អនុម័តជាផ្លូវការគម្រោងកសាងហ្កាហ្សាឡើងវិញ

03/11/2025

រដ្ឋមន្ត្រី នេត្រ ភក្ត្រា និងភរិយា ដឹកនាំមន្ត្រីរាជការជាស្ត្រីនៃក្រសួងព័ត៌មានជាង២០០នាក់ ប្រគេនទេយ្យទាន និងបច្ច័យដល់ព្រះសង្ឃគង់នៅវត្តវិហារធំសរសរ១០០ ខេត្តក្រចេះ

Address

350 W 40th Street
New York, NY
10001

Telephone

+85560627174

Website

Alerts

Be the first to know and let us send you an email when YTP POST News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share