07/04/2026
សកម្មភាពគួរជៀសវាងពេលរាគ
- មិនញាំអាហារផ្អាប់ : ផ្អក ប្រហុក បុកល្ហុង …
- កុំបរិភោគអាហារខ្លាញ់ច្រើន ឬហឹរខ្លាំង ព្រោះអាចរំខានដល់ពោះវៀន និងធ្វើឱ្យរាគកាន់តែខ្លាំង
- ជៀសវាងទឹកដោះគោ និងផលិតផលទឹកដោះគោ
- កុំផឹកស្រា កាហ្វេ ភេសជ្ជៈមានជាតិកាហ្វេអ៊ីន ឬភេសជ្ជៈផ្អែមខ្លាំង ព្រោះអាចធ្វើឱ្យបាត់បង់ជាតិទឹកកាន់តែច្រើន
- កុំទទួលទានអាហារមិនស្អាត ឬមិនឆ្អិនល្អ ដើម្បីជៀសវាងការឆ្លងមេរោគបន្ថែម
- * កុំប្រើថ្នាំបញ្ឈប់រាគដោយខ្លួនឯង ជាពិសេសបើមានគ្រុនក្តៅ ឬលាមកមានឈាម ព្រោះអាចធ្វើឱ្យការឆ្លងមេរោគធ្ងន់ឡើង។ គួរពិគ្រោះជាមួយគ្រូពេទ្យជាមុន
- ជៀសវាងការហាត់ប្រាណខ្លាំង ឬធ្វើការងារធ្ងន់ ព្រោះអាចធ្វើឱ្យរាងកាយបាត់បង់ជាតិទឹកបន្ថែម
- កុំមិនផឹកទឹក។ ត្រូវផឹកទឹកឱ្យបានគ្រប់គ្រាន់ ឬផឹកសូលុយស្យុងបំពេញជាតិទឹក (ORS) បន្តិចម្តងៗញឹកញាប់ ដើម្បីការពារការខ្វះជាតិទឹក
គួរទៅជួបគ្រូពេទ្យភ្លាម ប្រសិនបើមាន៖
* រាគលើសពី 2–3 ថ្ងៃមិនធូរស្រាល
* លាមកមានឈាម ឬពណ៌ខ្មៅ
* គ្រុនក្តៅខ្លាំង
* ក្អួតខ្លាំង ផឹកទឹកមិនបាន
* សញ្ញាខ្វះជាតិទឹក (ស្រេកទឹកខ្លាំង មាត់ស្ងួត ទឹកនោមតិច វិលមុខ)