08/19/2026
ដំណឹងល្អ និងរំភើបខ្លាំងណាស់បងប្អូនអើយ សម្រាប់ប្អូនៗកុមារនៅសាលាដូង ភ្នំគិរីរម្យ! 🎉 បន្ទាប់ពីមានលិខិតតម្រូវឱ្យរុះរើផ្ទះគ្រូបង្រៀនចេញពីតំបន់នោះ ពេលនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញមុខអន្តរាគមន៍ផ្ទាល់តែម្ដង! 👏 ក្រោយជួបជាមួយលោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូង សម្ដេចបានបញ្ជាដា//ច់ណា//ត់ទៅខាងយោធា ឱ្យផ្អាកការរុះរើជាបន្ទាន់ និងឱ្យលោកគ្រូអ្នកគ្រូបន្តស្នាក់នៅបង្រៀនក្មេងៗធម្មតា។ មិនតែប៉ុណ្ណោះ សម្ដេចបានចាត់តាំងក្រសួងបរិស្ថាន និងអភិបាលខេត្ត ចុះដោះស្រាយរឿងទីតាំងនេះឱ្យបានស្របច្បាប់ និងយូរអង្វែងទៀតផង! អ្វីដែលកាន់តែរំភើបនោះគឺ សម្ដេច និងលោកជំទាវ បានប្រកាសឧបត្ថម្ភថវិកា ៥លានរៀល និងអង្ករ ១តោន ជារៀងរាល់ខែ ចាប់ពីខែកញ្ញានេះតទៅតែម្ដង! ❤️ ពិតជាអស្ចារ្យណាស់ ដែលថ្នាក់ដឹកនាំលោកយកចិត្តទុកដាក់ដល់ការសិក្សារបស់ក្មេងៗនៅតំបន់ដាច់ស្រយាលបែបនេះ! តោះបងប្អូន ជួយស៊ែរចែករំលែកដំណឹងដ៏គួរឱ្យត្រេកអរនេះម្នាក់មួយផង! 👇