MYLD news

MYLD news share everything for you

អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ឈ្មួញ​គ្រឿងញៀន​នៅ​ប៉ាតាយ៉ា រឹបអូស​ថ្នាំ​ញៀន ជិត​៣​ពាន់​គ្រាប់ និង​កាំភ្លើង។   ゚viralシfypシ゚        ...
10/22/2025

អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ឈ្មួញ​គ្រឿងញៀន​នៅ​ប៉ាតាយ៉ា រឹបអូស​ថ្នាំ​ញៀន ជិត​៣​ពាន់​គ្រាប់ និង​កាំភ្លើង។

゚viralシfypシ゚ #ពត៍មានបន្ថែម #ពត៌មានថ្មីៗ

ស្ថានទូតចិននៅថៃ បានផ្ដល់ដំណឹងដល់ទេសចរចិនទាំងអស់ ត្រូវប្រយ័ត្នពេលមកលេងប្រទេសថៃ កុំជួលហ្គាយថោកៗ ប្រយ័ត្ននាំរឿងធំដាក់ខ្លួន។...
10/16/2025

ស្ថានទូតចិននៅថៃ បានផ្ដល់ដំណឹងដល់ទេសចរចិនទាំងអស់ ត្រូវប្រយ័ត្នពេលមកលេងប្រទេសថៃ កុំជួលហ្គាយថោកៗ ប្រយ័ត្ននាំរឿងធំដាក់ខ្លួន។ ការព្រមានបែបនេះ បន្ទាប់ពីផ្ទុះវីដេអូ ហ្គាយនាំទេសចរចិននៅថៃ បានគំរាមមិនអោយជនជាតិចិនទាំងនោះ វិលត្រលប់ទៅប្រទេសគេវិញ បើមិនព្រមជួយទិញផលិតផលនៅហាង ដែលខ្លួនរៀបចំ ដើម្បីបានកុំស្យុងពីគេ។ រឿងនេះ ធ្វើអោយអ្នកទេសចរចិនជាច្រើន មានការញញើតនឹងប្រទេសថៃ។

゚viralシfypシ゚ #ពត៍មានបន្ថែម #ពត៌មានថ្មីៗ

សៀម ត្រូវអាម៉ាស់មុខសាជាថ្មី បន្ទាប់ពី កាសែតថៃបានចុះផ្សាយមួលបង្កាច់មកលើកម្ពុជា 🇰🇭 យោងតាមគេហទំព័រផ្លូវការរបស់ ស្ថានទូតនៃសា...
10/15/2025

សៀម ត្រូវអាម៉ាស់មុខសាជាថ្មី បន្ទាប់ពី កាសែតថៃបានចុះផ្សាយមួលបង្កាច់មកលើកម្ពុជា 🇰🇭 យោងតាមគេហទំព័រផ្លូវការរបស់ ស្ថានទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅសៀម បានធ្វើការបកស្រាយ វេលារសៀល ថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ២០២៥នេះថា៖
«គោលជំហររបស់រដ្ឋាភិបាលកូរ៉េ 🇰🇷 ទាក់ទងនឹងអត្ថបទ (Call S.ca.m deal key to peace) ដែលចុះផ្សាយលើកាសែតថៃ Bangkok Post ចុះផ្សាយថា រដ្ឋាភិបាលកូរ៉េ នឹងបញ្ជូនកងកម្លាំងយោធាកូរ៉េ ចុះទៅបង្ក្រាបលើ ក្រុមអ្នកបោកប្រាស់តាមអនឡាញឆ្លងដែន និងបង្ក្រាបទៅលើអ្នកបោកប្រាស់តាមអនឡាញនៅក្នុងតំបន់នោះ គឺមិនមែនជាការពិតឡើយ»៕

゚viralシfypシ゚ #ពត៍មានបន្ថែម #ពត៌មានថ្មីៗ

តំណាងកម្ពុជា ថៃ ម៉ាឡេស៊ី និងអាម៉េរិក ជួបប្រជុំចតុភាគីនៅម៉ាឡេស៊ីម៉ាឡេស៊ី៖ នៅថ្ងៃទី១២ តុលា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការ...
10/13/2025

តំណាងកម្ពុជា ថៃ ម៉ាឡេស៊ី និងអាម៉េរិក ជួបប្រជុំចតុភាគីនៅម៉ាឡេស៊ី

ម៉ាឡេស៊ី៖ នៅថ្ងៃទី១២ តុលា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមកិច្ចប្រជុំចតុភាគី រវាងប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងសហរដ្ឋអាម៉េរិក តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី។
តាមរយៈកិច្ចប្រជុំនេះ អង្គប្រជុំបានបង្ហាញពីបំណងប្រាថ្នារួម ដើម្បីសន្តិភាព និងស្ថិរភាពរវាងកម្ពុជានិងថៃ ក៏ដូចជានៅក្នុងតំបន់ទាំងមូល។ ការណ៍នេះបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ការមិនប្រើកម្លាំង និងការគោរពច្បាប់អន្តរជាតិ។
លោក ប្រាក់ សុខុន លើកឡើងដូច្នេះ៖«កម្ពុជាបានប្រកាន់ជំហរយ៉ាងខ្ជាប់ខ្ជួនក្នុងការដោះស្រាយវិវាទដោយសន្តិវិធី អនុលោមយ៉ាងពេញលេញតាមច្បាប់អន្តរជាតិ។ យើងគ្មានបំណងចង់យកអ្វីដែលមិនមែនជារបស់យើងទេ ប៉ុន្តែទន្ទឹមនឹងនោះ យើងនឹងមិនទទួលយកការបាត់បង់នូវអ្វីដែលជាកម្មសិទ្ធិរបស់យើងដោយត្រឹមត្រូវនោះទេ។ អ្វីដែលយើងស្វែងរកគឺដំណោះស្រាយប្រកបដោយយុត្តិធម៌ មិនលំអៀង និងផ្អែកលើច្បាប់ ដែលអាចធានាបាននូវសន្តិភាពយូរអង្វែងសម្រាប់ប្រជាជនយើង។

゚viralシfypシ゚ #ពត៍មានបន្ថែម #ពត៌មានថ្មីៗ

ត្រាំ តបលិខិតរបស់នាយករដ្ឋមន្ត្រីថៃហើយ! នៅថ្ងៃព្រហស្បតិ៍ទី៩ខែតុលានេះថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើ...
10/12/2025

ត្រាំ តបលិខិតរបស់នាយករដ្ឋមន្ត្រីថៃហើយ!

នៅថ្ងៃព្រហស្បតិ៍ទី៩ខែតុលានេះថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតមួយច្បាប់ទៅកាន់នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ដោយបង្ហាញពីបំណងចង់ឃើញប្រទេសថៃ និងកម្ពុជា ដោះស្រាយភាពតានតឹងនៅតាមព្រំដែនដែលកំពុងបន្ត។

សារនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីថៃបានបញ្ជាក់ថា ថៃមិនខ្វល់ពីការចូលរួមរបស់លោក ត្រាំ ក្នុងដំណើរការសន្តិភាព និងមិនខ្វល់សូម្បីតែប្រធានាធិបតីអាមេរិកទទួលបានរង្វាន់ណូបែលសន្តិភាពសម្រាប់តួនាទីសម្របសម្រួលរបស់គាត់ផងដែរ។

លោក Anutin បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងបាងកកថា «ប្រធានាធិបតី ត្រាំ បានផ្ញើលិខិតមកខ្ញុំ ដោយបង្ហាញពីបំណងចង់ឃើញប្រទេសទាំងពីរ ថៃ និងកម្ពុជា ចរចាដើម្បីស្វែងរកដំណោះស្រាយចំពោះជម្លោះ។ ខ្ញុំនឹងឆ្លើយតបទៅគាត់តាមគោលជំហររបស់យើង… ហើយប្រសិនបើកម្ពុជាធ្វើតាម ថៃត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តតាមដំណើរការ»។

លោក Anutin បានបន្តថា ប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាប្រសិនបើកម្ពុជាដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន បោសសម្អាតមីន បង្ក្រាបអ្នកបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណែត និងផ្លាស់ប្តូរទីលំនៅពលរដ្ឋរបស់ខ្លួនចេញពីតំបន់ដែលប្រទេសថៃចាត់ទុកជារបស់ខ្លួន៕

ប្រភព៖ CNA

゚viralシfypシ゚ #ពត៍មានបន្ថែម #ពត៌មានថ្មីៗ

ប្រទេសជាតិរងទុក្ខពីការឈ្លានពាន ពលរដ្ឋរងទុក្ខពីការខ្វះចំណូល មន្ត្រីចរាចរណ៍គ្រាន់តែមិនបានផាកពិន័យ៣ខែសោះក៏នៅមិនសុខចង់ស្នើរស...
10/12/2025

ប្រទេសជាតិរងទុក្ខពីការឈ្លានពាន ពលរដ្ឋរងទុក្ខពីការខ្វះចំណូល មន្ត្រីចរាចរណ៍គ្រាន់តែមិនបានផាកពិន័យ៣ខែសោះក៏នៅមិនសុខចង់ស្នើរសុំគោលការណ៍ចាប់ផ្តើមផាកពិន័យពលរដ្ឋឡើងវិញ ក្នុងកាលៈទេសៈនេះពលរដ្ឋគិតថាមិនសមហេតុផលនោះទេ

゚viralシfypシ゚ #ពត៍មានបន្ថែម #ពត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី Anutin Charnveerakul ជំពប់ដួល និងធ្លាក់ពីលើឧទ្ធម្ភាគចក្រ ខណៈកំពុងពិនិត្យមើលទឹកជំនន់នៅ Taphan Hin ខេត្ត P...
10/10/2025

នាយករដ្ឋមន្ត្រី Anutin Charnveerakul ជំពប់ដួល និងធ្លាក់ពីលើឧទ្ធម្ភាគចក្រ ខណៈកំពុងពិនិត្យមើលទឹកជំនន់នៅ Taphan Hin ខេត្ត Phichit កាលពីរសៀលថ្ងៃសុក្រ។ គាត់​មិន​មាន​របួស​ទេ ហើយ​បន្ត​កាតព្វកិច្ច​របស់​គាត់។

゚viralシfypシ゚ #ពត៍មានបន្ថែម #ពត៌មានថ្មីៗ

10/01/2025

Alibaba ចាប់ដៃ Nvidia អភិវឌ្ឍមនុស្សយន្ត AI ចំពេលអាមេរិក និងចិនកំពុងតានតឹង

゚viralシfypシ゚ #ពត៍មានបន្ថែម #ពត៌មានថ្មីៗ

10/01/2025

゚viralシfypシ゚ #ពត៍មានបន្ថែម #ពត៌មានថ្មីៗ

ខេត្ត៣ របស់ថៃ រងគ្រោះធ្ងន់ធ្ងរ ដោយសារព្យុះប៊ួឡយ!ខេត្តពិស្ណុលោក (Phitsanulok) ខេត្តឧត្តរឌិត្ថ (Uttaradit) ខេត្តសុខោទ័យ (S...
09/30/2025

ខេត្ត៣ របស់ថៃ រងគ្រោះធ្ងន់ធ្ងរ ដោយសារព្យុះប៊ួឡយ!
ខេត្តពិស្ណុលោក (Phitsanulok) ខេត្តឧត្តរឌិត្ថ (Uttaradit) ខេត្តសុខោទ័យ (Sukhothai) កំពុងលិចលង់ដោយសារទឹកជំនន់ ក្នុងនោះតំបន់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេរួមមាន៖
- ឃុំបានដុង ស្រុកជាតិ្តត្រការ ខេត្តពិស្ណុលោក
- ទីលានវាយកូនហ្គោល ទំនប់សិរិកិត្តិ៍ ក្នុងស្រុកណាំប៉ាត និង ស្រុកថងសែនខាន់ ខេត្តឧត្តរឌិត្ថ
- ឃុំបានតឹក ស្រុកស្រីសាចាណាល័យ ឭខេត្តសុខោទ័យ។

゚viralシfypシ゚ #ពត៍មានបន្ថែម #ពត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានធ្វើដំណើរតាមផ្លូវមិនធម្មតា ទៅកាន់ទីក្រុងញូវយ៉ក សម្រាប់ចូមរួមមហាសន្និបាតអ...
09/26/2025

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានធ្វើដំណើរតាមផ្លូវមិនធម្មតា ទៅកាន់ទីក្រុងញូវយ៉ក សម្រាប់ចូមរួមមហាសន្និបាតអង្គការសហប្រជាជាតិ ដោយគេចចេញពីដែនអាកាសនៃប្រទេសបារាំង និងអេស្ប៉ាញ
ជាក្រុមប្រទេសបានរិះគន់យ៉ាងខ្លាំងចំពោះទង្វើរបស់អ៊ីស្រាអែល ក្នុងសង្គ្រាមនៅតំបន់ហ្គាហ្សា នេះបើយោងតាមទិន្នន័យតាមដានការហោះហើរ។

゚viralシfypシ゚ #ពត៍មានបន្ថែម #ពត៌មានថ្មីៗ

Address

New York, NY

Website

Alerts

Be the first to know and let us send you an email when MYLD news posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share